រថយន្ដ ម៉ាកតួរីស១គ្រឿង ត្រូវអគ្គីភ័យឆាបខ្ទេចអស់ ទាំងស្រុង បន្ទាប់ ពីជូនបងប្អូនមករាជ ធានី ភ្នំពេញ ត្រឡប់ទៅ វិញដល់ពាក់កណ្ដាលផ្លូវ ដោយសារតែឆ្លង ខ្សែភ្លើង។ ពីវេលាម៉ោង ៩៖ ខែធ្នូ ឆ្នាំ២០១១ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ លេខ១ ក្នុងភូមិកណ្ដាលក្រោម ឃុំបន្ទាយ ដែក ស្រុកកៀន ស្វាយ ខេត្ដកណ្ដាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្ដដែលត្រូវអគ្គិភ័យឆាបឆេះ អស់ទាំងស្រុងនេះ គឺម៉ាកតួរីសប្រភេទ១២ កៅអី ជារថយន្ដដឹកសិស្សសាលាអន្ដរជាតិ ឃីត នៅអ្នកលឿង ត្រើយខាង កើត អ្នកបើក បរពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ភេទ ប្រុសអាយុប្រហែល៣០ឆ្នាំរស់នៅអ្នកលឿង ជាម្ចាស់រថយន្ដពុំមានរងរបួសនោះទេ។ ក្រោយពេលកើតហេតុបានចាកចេញទៅបាត់(ក្នុងរថយន្ដ នេះមានតែអ្នកបើកបរតែម្នាក់ ឯងគត់) បើកចេញពីភ្នំពេញឆ្ពោះទៅអ្នក លឿងវិញ ។
ប្រភពព័ត៌មានបានបន្ដទៀតថា មុនពេល កើតហេតុគេឃើញរថយន្ដ១គ្រឿងខាងលើ បើកតាម បណ្ដោយផ្លូវពីលិច ទៅកើតស្រាប់ តែមកដល់ចំណុចកើតហេតុក៏មានអគ្គិភ័យ ឆាបឆេះឡើង ពេល នោះម្ចាស់បានចេញមក ខាងក្រៅរថយន្ដ ហើយក៏បានស្រែកហៅឱ្យ អ្នកជិត ខាងជួយពន្លតភ្លើងឆេះ រថយន្ដនេះ ផងពេលនោះអ្នកជិតខាងក៏បានផ្អើលមើល ឈូរឆមិនអាចជួយពន្លតបានទេ ពីព្រោះ ភ្លើងឆេះ ចេញមកពី កាបីនខាងក្នុងតែម្ដង ចំណែកឯ ម្ចាស់រថយន្ដទាល់តែភ្លើង ឆេះ ខ្លាងបានត្រឹម តែមកអង្គុយសំពេះ រថយន្ដ និងស្រែកដង្កើយហៅឱ្យគេជួយពន្លត ដោយ ពោលពាក្យ យ៉ាងអា ណោច អាធ័មថា រថយន្ដ ខ្លួនទើបតែទិញ បាន៣ខែប៉ុណ្ណោះក្នុងតម្លៃ ៨៣០០ដុល្លារ ហើយមិនមាន លុយគ្រប់នោះ ទេ គឺខ្ចីពីធនាគារចំនួន៣ពាន់ដុល្លារមក បង្គ្រប់ដើម្បីយករកស៊ីដឹកសិស្សនៅសាលា អន្ដរជាតិឃីត ពេលនេះ សងលុយធនាគារ មិនទាន់រួចផងរថយន្ដក៏ត្រូវភ្លើងឆេះទៀត ទោះបីជា យំ សោកត្អូញត្អែរយ៉ាងណាក៏ដោយ ក៏អ្នកជិតខាងមិនអាចជួយពន្លត់ភ្លើងនោះ បានដែរបានត្រឹម តែ ឈរ មើល និងអាណិត ដល់ម្ចាស់រថយន្ដយ៉ាងពន់ពេក។ បន្ទាប់ពី ភ្លើង ឆេះរថយន្ដអស់ ហើយម្ចាស់ រថយន្ដក៏ បានចាកចេញទៅបាត់មិនដឹងជាទៅទីណា ហើយដោយសារអ្វីនោះ ទេបន្សល់ទុក សាក សពរថយន្ដចោលនៅលើ ផ្លូវ។
ប្រភពបានបន្ដទៀតថា លុះដល់ព្រឹកថ្ងៃទី ១២ខែធ្នូ ឆ្នាំ ២០១១ដដែល ក៏លិចមុខបុរស ម្នាក់មកអះ អាងថា ជាបងប្អូនហើយនិយាយ ថា ប្អូនប្រុសរបស់គេតាំងពីយប់មិញបន្ទាប់ ពីភ្លើងឆេះរថយន្ដខ្ទេច គឺគេមិនបានវិល ត្រឡប់ទៅផ្ទះវិញទេ មិនដឹងជាទៅទីណា ទូរស័ព្ទក៏មិនចូល ហើយពេលនេះ គេ កំពុងតែ ដើរតាមរកដើម្បីហៅត្រឡប់ទៅផ្ទះវិញ។ គាត់បន្ដថាកាលពីល្ងាចប្អូនប្រុសរបស់គេបាន បើក រថយន្ដនេះជូនបងមកភ្នំពេញហើយគេថា ត្រឡប់ទៅផ្ទះវិញពីព្រោះ ព្រឹកឡើងដឹក សិស្ស លុះ យប់បន្ដិចស្រាប់តែបាត់ដំណឹងសូន្យ ទូរស័ព្ទក៏មិនចូល ក្រោយមកទើបទទួល ដំណឹងថា រថយន្ដ របស់គេត្រូវភ្លើងឆេះអស់ ទៅហើយ ។
គួរបញ្ជាក់ដែរថា រថយន្ដនេះពុំមានអ្នក ដំណើរជិះនោះទេ គឺមានតែអ្នកបើកបរម្នាក់ ឯងគត់ ៕
DAP
No comments:
Post a Comment
yes