ក្នុងលិខិតចំហរមួយរបស់ប្រធានរដ្ឋបាលស្ដីទីនៃអង្គជំនុំជម្រះវិសាមញ្ញតុលាការកម្ពុជាលោក កែ គឹមអ៊ី ដែលបានចេញផ្សាយជាសាធារណៈកាលពីពេលថ្មីៗនេះបានឲ្យដឹងថាបើទោះបីជាស្ថានីយ៍ ទូរទស្សន៍មួយចំនួនដូចជាស្ថានីយ៍ទូរទស្សន៍CTN និងស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាមិនបានផ្សាយបន្ដផ្ទាល់ពីដំណើការសវនាការលើសំណុំរឿង០០២ ក៏ដោយប៉ុន្ដែនៅមានបណ្ដាអ្នកសារព័ត៌មានជាតិ អន្ដរជាតិជាច្រើនបាននាំគ្នាសរសេរអត្ថបទទាក់ទិន្ននិងដំណើការនៃអង្គសាវនាការនេះមកចុះផ្សាយដែរ និងតាមរយៈកម្មវិធីព័ត៌មាន និងកម្មវិធីផ្សេងៗទៀតជាដើម ។
លិខិតដដែលបានបន្ដថា គ្រាន់តែបើកសាវនាការនៃអង្គសេចក្ដីដែលចាប់ផ្ដើមធ្វើកាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១១នេះមានអត្ថបទស្ដីពីដំណើការលើអង្គសាវនាការនេះ មានចំនួនជាង២០០ត្រូវបានគេបង្ហោះតាមគេហ័រទំព័រ។ ប៉ុន្ដែទោះជាបែបណាក្រុមប្រជាពលរដ្ឋមួយភាគធំមានវ័យចំណាស់នោះបានឲ្យដឹងគ្រប់ៗគ្នាថា ប្រសិនជាពួកគាត់មិនបានឃើញអង្គសាវនាការតុលាការដោយផ្ទាល់នោះទេពួកគាត់មិនអស់ចិត្ដនោះឡើយ ជាពិសេសពួកគាត់ចង់ស្ដាប់សំដីផ្ទាល់របស់ក្រុមមេដឹកនាំក្នុងរបបខ្មែរក្រហមទាំងនោះ។
អ្នកនាំពាក្យរបស់តុលាការកូនកាត់មួយនេះលោក នេត ភ័ត្រ្ដា បានមានប្រសាសន៍ថា កន្លងមកសាលាក្ដីខ្មែរក្រហមបានសហការគ្នាជាមួយស្ថានីយ៍ទូរទស្សន៍ វិទ្យុ និងសារព័ត៌មានផ្សេងៗទៀតស្ដីពីការផ្សព្វផ្សាយព័ត៌មានទាក់ទងនិងដំណើរការលើសាវនាការសំណុំរឿង០០២របស់តុលាការមួយនេះដើម្បីឲ្យសាធារណៈជនទទួលបានព័ត៌មានពិតពីរសាវនាការនិងសាវនាការផ្សេងៗទៀតរបស់សាលាក្ដីនេះ។ ជាមួយគ្នានេះដែរលោកថា បញ្ហានេះត្រូវពឹងផ្អែកទៅលើប្រព័ន្ធផ្សព្វផ្សាយផងដែរប៉ុន្ដែលោកបញ្ជាក់ឲ្យដឹងថា នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ស្អែកនេះស្ថានីយ៍ទូរទស្សន៍CTN និងធ្វើការផ្សាយបន្ដផ្ទាល់ពីដំណើរការសាវនាការលើសំណុំរឿង០០២ឡើងវិញផងដែរ ៕
វរជនខ្មែរ
No comments:
Post a Comment
yes