យោងតាមសេសចក្តី ជូនព័ត៌មានរបស់ក្រសួង ការបរទេសកម្ពុជា បានឲ្យដឹងថា តាមការអញ្ជើញ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណា ចក្រកម្ពុជា លោក ង្វៀន ភូ ត្រូង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្ត វៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជារយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៦ ធ្នូដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១១ ។
ក្នុងអំឡុងពេលស្នាក់នៅ ប្រទេសកម្ពុជា លោក ង្វៀន ភូ ត្រូង នឹងអញ្ជើញចូលក្រាបបង្គំគាល់ ព្រះករុ ណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯក ភាព ជាតិខ្មែរ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅព្រះបរមរាជវាំង។
លោក ង្វៀន ភូ ត្រូង នឹងជួបជាមួយលោក ជា ស៊ីម ប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភា និងលោក ហ៊ុន សែន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា និងចូលថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃ រាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃប្រទេសកម្ពុជាផងដែរ ។
ក្នុងពេលទស្សនកិច្ចនេះ លោក ង្វៀន ភូ ត្រូង នឹងអញ្ជើញទៅដាក់កម្រងផ្កា នៅវិមានឯករាជ្យ និងស្តូបអនុស្សាវរីយ៍មិត្តភាព-វៀតណាម និងទស្សនាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងវប្បធម៌មួយចំនួននៅភ្នំពេញ និងសៀមរាប និងជួបសំណេះសំណាលជាមួយ សហគមន៍ជនជាតិវៀតណាម នៅប្រទេសកម្ពុជា ៕
DAT
No comments:
Post a Comment
yes