Tuesday, December 27, 2011
កម្មកររោងចក្រកាត់ដេរយ៉ុងវ៉ាទី១ ជាង២ពាន់នាក់ធ្វើកូដកម្មតវ៉ាទាមទារប្រាក់លើកទឹកចិត្ត
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២៧ ធ្នូ កម្មករ កម្មការិនីរោងចក្រកាត់ដេរយ៉ុងវ៉ាទី១ មានទីតាំងនៅក្រុងតាខ្មៅ ជាង២ពាន់នាក់ក្នុងចំណោមកម្មករជាង៧ពាន់នាក់បាននាំគ្នាធ្វើកូដកម្មអហិង្សានៅក្នុងរោងចក្រ ដើម្បីតវ៉ាទាមទារឱ្យថៅកែជួយដោះស្រាយប្រាក់លើកទឹកចិត្តដល់កម្មករ-កម្មការិនីដែលបម្រើការងារចាប់តាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦ ។
ក្រុមកម្មករដែលចូលរួមធ្វើកូដកម្មបានឱ្យដឹងថា កាលពីឆ្នាំ២០០៨ ពេលក្រុមហ៊ុនបញ្ឈប់កម្មករណាមួយ ក្រុមហ៊ុនបានគុណលុយតាមច្បាប់ស្តីពីការងារទៅតាមឆ្នាំនីមួយៗ ។ លុះដល់ឆ្នាំ២០១០ ក្រុមហ៊ុនបានរើសកម្មករ កម្មការិនីថ្មីបន្ថែមទៀត ដោយឱ្យប្រាក់បៀរវត្ស៦១ដុល្លារស្មើកម្មករចាស់ដែរ ព្រមទាំងមានច្បាប់សម្រាកឈឺ ដូចកម្មករចាស់ទាំងអស់ និងមានលុយគុណ៣ខែម្តង លើសកម្មករចាស់ពេញសិទ្ធិទៅទៀត។ លុះដល់ខែវិច្ឆិកា ២០១១ ក្រុមហ៊ុនបានបញ្ចូលកម្មករបណ្តែតឱ្យពេញសិទ្ធិដូចកម្មករចាស់ដែរ។ ដូច្នេះហើយកម្មករចាស់ដែលធ្វើការតាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦ ក៏មានការភ្ញាក់ផ្អើល និងកើតទុក្ខមិនសុខចិត្តបាននាំគ្នាផ្តល់ដំណឹងដល់សហជីពដើម្បីឱ្យសហជីពជួយដោះស្រាយ។ ពេលនោះសហជីពបានផ្តល់ជាយោបល់ដល់កម្មករ កម្មការិនីទាំងអស់ឱ្យធ្វើការស្នើសុំទៅថៅកែ សូមជួយផ្តល់ប្រាក់លើកទឹកចិត្តខ្លះដល់កម្មករដែលធ្វើការយូរតាមឆ្នាំនីមួយៗ ។
តំណាងកម្មករបានឱ្យដឹងទៀតថា ពេលនោះសហជីពបានសរសេរពាក្យស្នើសុំទៅថៅកែរោងចក្រដែលតាមគោលការណ៍ គឺ៥ភាគរយនៃប្រាក់ខែគោល៕
កោះសន្តិភាព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes