យោងតាមគេហទំព័រ រុស្ស៊ី Sbio.info ចេញផ្សាយនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១១នេះថា អ្នកវិទ្យាសាស្រ្តជាច្រើនរូប នៅតំបន់ជួរភ្នំ Ural ប្រទេសរុស្សី បានរកឃើញ ថ្នាំដ៏អស្ចារ្យមួយ សម្រាប់ព្យាបាលជំងឺអេដស៏ ដែលវាមានគម្រោង នឹងចេញយុទ្ធនាការ ចាប់ផ្តើមផលិត នៅក្នុងឆ្នាំ២០១២ឆាប់ៗនេះ។
បច្ចុប្បន្ន ថ្នាំដ៏អស្ចារ្យដែលត្រូវបានគេដាក់ឈ្មោះថា "Profital" គឺស្ថិតនៅក្នុងដំណាក់កាល ពិសោធន៍នៅឡើយទេ ។
ក្រុមអ្នកវិទ្យាសាស្រ្ត បានអះអាងថា ថ្នាំប្រភេទនេះ អាចព្យាបាលអ្នកជំងឺអេដស៏ ឲ្យបានជាសះស្បើយ ក្នុងរយៈពេលតែ ១ខែប៉ុណ្ណោះ។
ក្រុមអ្នកវិទ្យាសាស្រ្ត បានអះអាងថា ថ្នាំប្រភេទនេះ អាចព្យាបាលអ្នកជំងឺអេដស៏ ឲ្យបានជាសះស្បើយ ក្នុងរយៈពេលតែ ១ខែប៉ុណ្ណោះ។
នៅខណៈពេល កំពុងតែមានការធ្វើតេស្តសាកល្បង ជាលើកដំបូង ពួកគេបានរកឃើញថា អ្នកជំងឺអេដស៏ ដែលត្រូវបាន ឲ្យទទួលទានថ្នាំនេះ ក្នុងរយៈពេលមួយខែរួចមក ពួកគេក៏បានជាសះស្បើយ ជំងឺដ៏កាចសាហាវមួយនេះ។
ដើម្បីធ្វើការបញ្ជាក់ឲ្យ កាន់តែច្បាស់ អ្នកវិទ្យាសាស្ត្រទាំងអស់ បានជ្រើសរើស យកអ្នកដែលមានផ្ទុកជំងឺអេដស៏មួយក្រុមទៀត ដើម្បីយកមកធ្វើការពិសោធន៏ជាបន្ត។ ក្រោយមក បន្ទាប់ពីអ្នកទាំងអស់នោះត្រូវបានទទួល ការព្យាបាលអស់រយៈពេល ១ខែរួចមក អ្នកស្រាវជ្រាវបានយក ឈាមរបស់អ្នកជំងឺ ទាំងនោះទៅពិនិត្យ ហើយលទ្ធផលបានចេញមកថា ពួកគេទាំងនោះ គ្មានផ្ទុកមេរោគអេដស៍ ទៀតឡើយ។
អ្នកដឹកនាំ ក្រុមអ្នកស្រាវជ្រាវ លោក សើជី រ៉ូឌីអូណូ Sergei Rodionov បាននិយាយថា ពួកគេបានមានគំរោងរួច ជាស្រេច ដើម្បីផលិតឱសថប្រភេទមួយនេះ ចែកចាយទៅដល់ទីផ្សារ ទូទាំងពិភពលោក ។
ដើមកំណើត របស់ឱសថប្រភេទនេះ ត្រូវបានក្រុមអ្នកស្រាវជ្រាវ ស្គាល់តាំងពីយូរណាស់ មកហើយថា ជាប្រភេទប្រូតេអ៊ីន ម្យ៉ាងដែលមានឈ្មោះថាៈ “Alpha”។ ប្រូតេអ៊ីនប្រភេទនេះ អត្ថប្រយោជន៏ ដើម្បីជួយទប់ស្កាត់ នូវការរីករាលដាលនៃវីរ៉ុស ដែលមាន នៅក្នុងរាងកាយ ព្រមទាំងកម្ចាត់មេរោគទាំង នោះចេញពីសរសៃឈាម ។
យោងទៅតាមលទ្ធផល នៃការស្រាវជ្រាវនេះ អ្នកវិទ្យាសាស្រ្តទាំងអស់ បានបញ្ចេញមតិថា អ្នកដែលផ្ទុកជំងឺអេដស៏ចំនួន ៤២លាននាក់ នឹងអាចមានឱកាសជាសះស្បើយឡើងវិញ។
ការសាងសង់មន្ទីរពិសោធន៍ នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗ។ នាពេលបច្ចុប្បន្ន មានអ្នកជំនាញជនជាតិបរទេសចំនួន ៤០នាក់ ដែលនឹងចូលរួមសាងសង់ មន្ទីរពិសោធន៏មួយនេះ។ ជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យ Rodionov នឹងមានគម្រោង ជ្រើសរើស និស្សិតមួយចំនួន ដើម្បីចូលទៅធ្វើការ នៅមន្ទីរពិសោធន៏នេះ នៅថ្ងៃអនាគត ដែលការឧបត្ថម្ភថវិកាដល់ និស្សិតទាំងនោះ គឺជាថវិការបស់ឯកជន។
យោងតាមគេហទំព័រខាងលើនេះ បានបញ្ជាក់ថា រោងចក្រជាលើកដំបូងដែល នឹងសាងសង់ឡើង ដើម្បីផលិតថ្នាំ"Profital" នឹងត្រូវធ្វើឡើង ក្នុងទំហំផ្ទៃដី ៥ហិកតា ព្រមទាំងបំពាក់ ទៅដោយបច្ចេកវិទ្យា Microfabrication ដ៏ទំនើប ដែលអាច ផលិតឱសថ “Profitalya” បានក្នុងទម្ងន់ ១០ គីឡូក្រាម ដែលក្នុងមួយគីឡូក្រាមស្មើនឹង ៣ម៉ឺនគ្រាប់ ដែលមាន តម្លៃ៨លានដុល្លារអាមេរិក។
យោងទៅតាមការប៉ាន់ស្មាន របស់អ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា ឱសថ "Profital" មួយគ្រាប់មានតម្លៃប្រហែល ២០០០$ ។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏រហូតមកដល់ ពេលបច្ចប្បន្ននេះ មិនទាន់មានស្ថាប័នអន្តរជាតិធំៗ ដែលមានការពាក់ព័ន្ធ នឹងវិស័យសុខភាពដូចជា អង្គការសុខភាពពិភពលោក ជាដើម មានប្រតិកម្ម និងអះអាងថា វាជាការពិតនោះទេ ។
DAP-NEWS
No comments:
Post a Comment
yes