ញ៉ូវដេលីៈ ឥណ្ឌាបានប្រកាសកាលពីថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០១២ ថា ខ្លួននឹង បើកផ្សារភាគ ហ៊ុន ទទួលអ្នកវិនិយោគបរទេសជាលើកដំបូង ក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ចដ៏ធំ ដើម្បីរៀប គម្រោង ជំរុញឱ្យមានការអភិវឌ្ឍ ពីនាយសមុទ្រកាន់តែច្រើន។
សេដ្ឋកិច្ចឥណ្ឌាបានរីកលូតលាស់ខ្លាំងនៅ១៥ឆ្នាំចុងក្រោយនេះ និងមានអ្នកវិនិយោគ បរទេសជា ច្រើន មានបំណងចូលទីផ្សារក្នុងប្រទេស កំពុងមានការអភិវឌ្ឍលឿន ដែលមានប្រជាជន ១,២ ពាន់ លាននាក់នេះ។
ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យហិរញ្ញវត្ថុ ដែលទើបនឹង ចេញផ្សាញថ្មីៗនេះ កំពុងតែបង្ហាញ ការ ខកចិត្ត បើតាមសៀវភៅសន្ទស្សន៍សេដ្ឋកិច្ច Sensex សម្រាប់ធ្វើកំណត់ត្រាទីផ្សារ Mumbai បាន ដាំ ក្បាលចុះ ២៥ភាគរយនៅឆ្នាំ២០១១ និងអ្នកវិភាគជាច្រើនបានធ្វើការទស្សន៍ទាយថា នឹង ធ្លាក់ ចុះ បន្តទៀតនៅឆ្នាំ២០១២។
រដ្ឋាភិបាលក្នុងក្រុងញ៉ូវដេលីបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួននឹងធ្វើឱ្យទីផ្សារភាគហ៊ុន មាន ដំណើរការទៅមុខ ដើម្បីពង្រីកលំដាប់ថ្នាក់ នៃអ្នកវិនិយោគ និងទាក់ទាញមូល និធិបរទេស កាន់តែច្រើនឡើង ព្រមទាំងកាត់បន្ថយការរង្គោះរង្គើទីផ្សារ និងធ្វើឱ្យកាន់តែ ស៊ីជម្រៅក្នុងទី ផ្សារ មូលធនឥណ្ឌា។
ឥណ្ឌាបាននិយាយថា កំណែទម្រង់នឹងដាក់ឱ្យធ្វើប្រតិបត្តិការនៅថ្ងៃទី១៥ ខែមករា ដោយជំហាន ដំបូងអ្នកវិនិយោគបរទេស អនុញ្ញាតឱ្យវិនិយោគ ត្រឹមតែក្នុងផ្សារហ៊ុន ប៉ុណ្ណោះ តាមរយៈការ ដោះ ដូរមូលនិធិគ្នាទៅវិញទៅមក ឬអនុវត្តតាមផែនការ ចាត់តាំង៕
DAP-NEWS
No comments:
Post a Comment
yes