Saturday, January 28, 2012
ជនជាតិអាល្លឺម៉ង់ម្នាក់ ចងកធ្វើអត្តឃាត ជាប់បង្កាន់ដៃ ស្ពានព្រះមុនីវង្សថ្មី
ភ្នំពេញ ៖ បុរសជាជន បរទេសម្នាក់ បានចងក សម្លាប់ខ្លួនឯងជាប់ នឹងបង្កាន់ដៃស្ពាន ព្រះមុនីវង្សថ្មី ធ្វើឲ្យមានការភ្ញាក់ផ្អើល ឡើងកាលពីវេលា ម៉ោង៤និង១០នាទី ទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១២ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេស ដែលចងកសម្លាប់ខ្លួននេះមាន ឈ្មោះ បៀលបឺ អាន់ត្រេះ អាយុ ៤២ឆ្នាំ ជនជាតិអាល្លឺម៉ង់កាន់លិខិតឆ្លងដែនលេខ IO30C975991 ជាអ្នកទេសចរចូលមកកម្ពុជា តាម ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ស្នាក់នៅផ្ទះសំណាក់ គឹមសួគ៌ បន្ទប់លេខ២០៧ សង្កាត់ផ្សារថ្មីទី២ ខណ្ឌ ដូនពេញ។
សាក្សីឃើញហេតុការណ៍នេះ បាននិយាយថា មុនពេលកើតហេតុរូបគាត់បានដើរចេញពីផ្ទះ ដើម្បី ហាត់ប្រាណនៅលើស្ពាន ព្រះមុនីវង្សថ្មីនេះ ហើយពេល ដើរមកដល់ លើស្ពាននេះ ស្រាប់ឃើញជ នជាតិបរទេសម្នាក់ ដែលចងកធ្វើអត្តឃាតខ្លួនឯងនេះ បានកាន់ខ្សែពួរមួយ ដុំមានប្រវែង ប្រហែល ជាង៣ ម៉ែត្រដើរ ចុះនៅជិតចំណុចកើតហេតុ ក្រោយមករូបគាត់មិនបានចាប់អារម្មណ៍ នោះទេ ដោយគាត់ដើរហាត់ប្រាណបន្តទៀត ។ លុះបានប្រហែលជា ២០នាទីរូប គាត់បានដើរ ត្រឡប់មក វិញតាមស្ពានដែរ ឃើញមានខ្សែពួរមួយខ្សែចងជាប់ នឹងបង្កាន់ដៃស្ពាន ពេលឃើញដូចនោះ រូប លោកឆ្ងល់ ក៏បានដើរទៅមើល ស្រាប់តែប្រទះបុរសជាជនជាតិបរទេសម្នាក់ ចងកធ្វើអត្ត ឃាតខ្លួន បាត់ទៅហើយ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅជាប់ ខ្លួនសាកសពបុរសជនជាតិបរទេសនេះ មានកន្ត្រៃនៅ សៀត ជាប់ នឹងចង្កេះគេមានស្រាបៀរលីអូ២កំប៉ុងថ្នាំពេទ្យ៤បន្ទះនិង១ទីប ទៀតផង ។
បច្ចុប្បន្នបន្ទាប់ពីសមត្ថកិច្ច ចុះមកត្រួតពិនិត្យ និងក្រុមធ្វើកោសល្យវិច័យបានពិនិត្យរួចរាល់អស់នោះ គេបានដឹកសាកសពនេះទៅតម្កល់ នៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីរង់ចាំសាច់ញាតិ មកទទួលយកទៅ ធ្វើ បុណ្យតាមប្រពៃណីរបស់គេ ៕
DAP-NEWS
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes