សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 26, 2012

ស្ត្រី​អាហ្វហ្គានីស្ថាន​រក​អង្ករ​ច្រក​ឆ្នាំង​មិន​បាន កើត​កូន​ភ្លោះ​៦

ក្រុង​ម៉ាហ្សា អ៊ី សារីហ្វ : ស្ត្រីអាហ្វហ្គានីស្ថាន​ទុរគត​ម្នាក់​ទើប​សម្រាល​បាន​កូន​ភ្លោះ​៦​នាក់ (ស្រី​៣ ​ប្រុស​៣)​។ អ្នក​ស្រី សារ៉ា ហ្គូល (Sara Gul) អាយុ ២២ ឆ្នាំ មក​ពី​ភាគ​ខាង​ជើង​នៃ​ខេត្ត​បាល់ក៍ (Balkh) បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ដើម​ឡើយ អ្នក​ស្រី​ព្យាយាម​រំលូត​កូន​ភ្លោះ​នេះ​ចោល នៅ​ពេល​ដែល​ឮ​ពេទ្យ​ប្រាប់​ថា ក្នុង​ពោះ​របស់​អ្នក​ស្រី​មាន​ជីវិត​ដល់​ទៅ​៦​នាក់។ អ្នក​ស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​ព្យាយាម​លោត​ទន្ទ្រាំ​សឹង​តែ​ក្បាល​ដល់​ជញ្ជាំង ប៉ុន្តែ​កូន​ក្នុង​ផ្ទៃ​នៅ​តែ​មិន​រលូត»។ នៅ​ទីបំផុត​ស្ត្រី​ដែល​មាន​ស្វាមី​ជា​បុរស​ទាត់​ខ្យល់​អត់​ការងារ​ធ្វើ​នេះ ​ សម្រាល​បាន​កូន​៦​នាក់​នៅ​ក្រុង​ម៉ាហ្សា អ៊ី សារីហ្វ កាល​ពី​យប់​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ៕

No comments:

Post a Comment

yes