សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 19, 2012

ឯកអគ្គរដ្ឋទូតទី១ នៃសហគមន៍អ៊ឺរ៉ុប កោតសរសើរពីការ រីកចម្រើននៅ រាជធានីភ្នំពេញ


ដោយៈ អេង គឹមជាង


DAP-NEWS


 ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតទី១ នៃសហគមន៍អ៊ឺរ៉ុបប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា បានចូលជួប​សម្តែង ការគួរសមជាមួយ លោក កែប ជុតិមា អភិបាល រាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីដំណើរ ការអភិវឌ្ឍន៍ និងការងារកាត់បន្ថយភាពក្រីក្រនៅរាជធានីភ្នំពេញ។

យោងតាមគេហទំព័ររបស់សាលារាជធានីភ្នំពេញបនាឲ្យដឹងថា លោកឯកអគ្គរដ្ឋទូត បានកោត​សរសើរពីការរីកចម្រើន របស់រាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ដែលខុសប្លែកពីទស្សវត្សរ៍ ឆ្នាំ៩០ ក្នុងអំឡុងពេលដែលលោកបានមកដល់កម្ពុជាដំបូង។

ជាការឆ្លើយតបលោក កែប ជុតិមា បានរៀបរាប់ពីកិច្ចដំណើរ ការអភិវឌ្ឍន៏រីកចម្រើន យ៉ាងឆាប់​រហ័សរបស់រាជធានីភ្នំពេញ ក៏ដូចជាបញ្ហាប្រឈមនានា ដែលមានការកកស្ទះចរាចរ ដីធ្លី ផ្ទះសម្បែង និងបរិស្ថានជាដើម ដែលសាលារាជធានីត្រូវធ្វើការដោះស្រាយជាចាំបាច់ ឱ្យសមស្រប​ទៅតាម​ប្លង់​គោល អភិវឌ្ឍន៏របស់រាជធានីភ្នំពេញ២០០៥-២០១៥។

ព្រមជាមួយនេះ ការអភិវឌ្ឍន៍ទីក្រុង ក៍ត្រូវបានផ្តោតលើការយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍ សហគមក្រីក្រក្នុងទីក្រុងទាំងមូលផងដែរ។ ដោយអនុវត្តទៅ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេច​តេជោ នាយករដ្ឋមន្រ្តី ដែលបានថ្លែងក្នុងឱកាសនខួប៥ឆ្នាំ នៃថ្ងៃបង្កើតមូលនិធិអភិវឌ្ឍន៍​ភាពក្រីក្រ​ក្នុងទីក្រុង ដោយបានដាក់ចេញនូវគោលការណ៍ធំៗ ២ គឺអភិវឌ្ឍន៍ នៅនឹងកន្លែង និងអភិវឌ្ឍន៍ ១០០សហគមន៍ក្នុង១ឆ្នាំ ដែលគោលការណ៍នេះ សាលារាជធានីភ្នំពេញ យកមកអនុវត្ត បានជោគ​ជ័យ៕

No comments:

Post a Comment

yes