សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 8, 2012

គណៈកម្មការលុបបំបាត់ការរើសអើងពូជ សាសន៏ជួបជុំគ្នាដើម្បីពិភាក្សានិងពិនិត្យមើល សេចក្ដីរាយការណ៍របស់ប្រទេស ចំនួន ១២ ស្តីពីការរំលោភសិទ្ធិ មនុស្ស និងការជិះជាន់ទៅលើ ក្រុមជនជាតិដើម នៅប្រទេសវៀតណាម និងឡាវ

នៅក្នុងកិច្ចប្រជុំលើកទី ៨០ របស់គណៈកម្មការលុបបំបាត់ ការរើសអើងពូជសាសន៏ នៃ អង្គការ​​សហប្រជាជាតិ និង ប្រជាជន គ្មានតំណាង ហៅកាត់ថា UNPO បានបញ្ជូន របាយការ​ណ៍​​​របស់ខ្លួនចំនួនពីរច្បាប់ ដែលមាន សេចក្ដីរាយការណ៍លម្អិត ស្ដីអំពី ការរំលោភសិទ្ធិ មនុស្ស និងការជិះជាន់ទៅលើក្រុមជនជាតិដើម នៅ ប្រទេសវៀតណាម និងឡាវ

នៅក្នុងសេចក្ដីប្រកាស ដែលបានចេញផ្សាយ នៅលើគេហទំព័រ UNPO កាលពីថ្ងៃទី ០២ កុម្ភៈ និងត្រូវបានចុះផ្សាយ នៅគេហទំព័រ ការិយាល័យអគ្គស្នងការអង្គការសហប្រជាជាតិ ទទួល​​បន្ទុលសិទ្ធិមនុស្ស (OHCHR) បានសង្កត់ធ្ងន់ថា វៀតណាម និង ឡាវ គឺជាប្រទេស​ហត្ថលេខី​​លើអនុសញ្ញាអន្តរជាតិស្ដីអំពីការលុបបំបាត់ ការរើសអើងពូជសាសន៍ ត្រូវតែមាន កាត​ព្វកិច្ច អនុវត្ត​ឲ្យបានត្រឹមត្រូវទៅតាមមាត្រាសំខាន់ៗ ក្នុងការប្រឆាំង នឹងការរើសអើង​ពូជសាសន៍​គ្រប់រូបភាព ដើម្បីចូលរួម នឹងសហគមន៍អន្តរជាតិ មិនមានការរើសអើងពូជសាសន៍ ។ 
 
        គួរជំរាបផងដែរថា របាយការណ៍របស់អង្គការ UNPO បានរាយការណ៍​យ៉ាងលម្អិតនូវ​​បញ្ហា
មួយចំនួន ដែលមានផលប៉ះពាល់ ដល់សហគមន៍ ជនជាតិដើមខ្មែរក្រោម , ម៉ុងតៃញ៉ា និង Hmong ថា នៅ ខ្វះ សេរីភាពក្នុងការប្រតិបត្តិសាសនានិងគ្មាន សុវត្ថិភាពផ្ទាល់ខ្លួន ។

          របាយការណ៍ នេះក៏បានឲ្យដឹងបន្ថែមទៀតផងថា កន្លែងសក្ការបូជារបស់ខ្មែរក្រោម គឺ​ត្រូវ​បាននគរបាល អាជ្ញាធរយួន គំរាមកំហែង , ហើយក្រុម ជនជាតិដើមម៉ុងតៃញ៉ា ត្រូវបាន​​អាជ្ញាធរ​​
វៀតណាមបង្ក្រាបដោយ ហិង្សា ខណៈដែលពួកគេប្រតិបត្តិតាមជំនឿសាសនា ជាក្រុមនៅតាមផ្ទះ ហើយអាជ្ញាធរវៀតណាម បានបើកយុទ្ធនាការ បង្ក្រាប ដោយកម្លាំងកងទ័ព ដើម្បីកំចាត់​​​​ក្រុមជន​
ជាតិ Hmong ដែលប្រតិបត្តិតាមសាសនាដំណឹងល្អ ឬ សាសនាគ្រឹស្ច Protestantism  

      លោក យន្ត ថារូ ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម និងជាតំណាងរាស្រ្តគណ​បក្ស សម រង្ស៊ី មណ្ឌលបន្ទាយមានជ័យ បានសម្តែងការគាំទ្រទៅនិងកិច្ចប្រជុំលើកទី៨០ របស់​គណៈ
កម្មការលុបបំបាត់ ការរើសអើងពូជសាសន៏ នៃ អង្គការសហប្រជាជាតិ និង ប្រជាជន គ្មានតំណាង ហៅកាត់ថា UNPO ក៏ប៉ុន្តែជាមួយគ្នានោះលោកក៏បានទទូចសុំឲ្យការអនុម័តនិងអនុវត្តសិទ្ធិជនជាតិ
ដើមភាគតិចនេះធ្វើឲ្យមានប្រសិទ្ធភាព ។

           ជាមួយគ្នានោះផងដែរលោក យន្ត ថារូ បានបញ្ជាក់ថា ការប្រជុំនោះដែលមាន វៀតណាម
ចូលរួមគឺលោកមិនរំពឹងថាវៀតណាមនិងមិនអនុវត្តតាមគោលការរបស់គណៈកម្មការលុបបមបាត់ការរើសអើងពូជសាសន៏នោះឡើយដោយលោកបានបញ្ជាក់ថាវៀតណា គឺស៊ីញ៉េដោយដៃ ហើយ
លុបដោយជើង ។

           សូមជំរាមផងដែរថា ក្នុងកិច្ចប្រជុំលើកទី ៨០ របស់គណៈកម្មការលុបបំបាត់ការរើសអើ ង​ ពូជសាសន៍ នៃ អង្គការសហប្រជាជាតិ នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី ១៣ ខែកុម្ភៈ ដល់ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០១២ ខាងមុងនេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីពិនិត្យមើលសេចក្ដី​ រាយការណ៍​​​
របស់ប្រទេសចំនួន ១២ ក្នុងនោះ មានវៀតណាមក៏មានវត្តមានចូលរួមផងដែរ។ 

No comments:

Post a Comment

yes