ភ្នំពេញ៖លោក សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថាចាប់ពី
ឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១១ ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា មានការកើនឡើងយ៉ាង
ខ្លាំង ពី ២,៤៨ ពាន់លានដុល្លារអាមេរិក រហូតដល់ទៅប្រមាណ ១២,៦១ ពាន់លានដុល្លារអាមេរិក។ នេះជាការថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្រាប់គម្រោង “បោសសំអាតមីន
មនុស្សធម៌នៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ” រវាងព្រះរាជណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១២ នារាជធានីភ្នំពេញ។
លោក សុខ អាន បានមានប្រសាសន៍ទៀតថា វិស័យមួយចំនួនដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ច
លោក សុខ អាន បានមានប្រសាសន៍ទៀតថា វិស័យមួយចំនួនដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ច
យ៉ាងរហ័សនេះ មានដូចជា វិស័យកសិកម្ម កាត់ដេរ ទេសចរណ៍ និងសំណង់។
លោក សុខ អាន បានថ្លែងបញ្ជាក់ទៀតថាជាលទ្ធផល អត្រាភាពក្រីក្របានធ្លាក់ចុះ ពីប្រហែល ៥០ ភាគរយ ក្នុងឆ្នាំ១៩៩៣/១៩៩៤ មកត្រឹមតែ ២៧,៤ ភាគរយ ក្នុងឆ្នាំ២០០៩ និងត្រឹម ២៥,៨ ភាគរយ ក្នុងឆ្នាំ២០១០ ហើយសង្ឃឹមថានឹងថយចុះមកក្រោម ២០ ភាគរយ ត្រឹមឆ្នាំ២០១៥ ដែលស្របតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា។
លោក សុខ អាន បានថ្លែងបញ្ជាក់ទៀតថាជាលទ្ធផល អត្រាភាពក្រីក្របានធ្លាក់ចុះ ពីប្រហែល ៥០ ភាគរយ ក្នុងឆ្នាំ១៩៩៣/១៩៩៤ មកត្រឹមតែ ២៧,៤ ភាគរយ ក្នុងឆ្នាំ២០០៩ និងត្រឹម ២៥,៨ ភាគរយ ក្នុងឆ្នាំ២០១០ ហើយសង្ឃឹមថានឹងថយចុះមកក្រោម ២០ ភាគរយ ត្រឹមឆ្នាំ២០១៥ ដែលស្របតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា។
លោក សុខ អាន ៖ សកម្មភាពកំចាត់មីនជាកត្តចំបងក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ
ចំពោះសកម្មភាពកំចាត់មីន មិនត្រឹមតែជាបញ្ហាពាក់ព័ន្ធនឹងសន្តិសុខប៉ុណ្ណោះទេតែជាកត្តាដ៏ចំបង
ក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ។ នេះជាការថ្លែងដោយ លោក សុខ អាន រដ្ឋមន្ត្រីទទួល
បន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់គម្រោង “បោសសំអាត
មីន មនុស្សធម៌នៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ” រវាងព្រះរាជណាចក្រកម្ពុជា និងសាធា
រណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១២ នារាជធានីភ្នំពេញ។
លោក សុខ អាន បានមានប្រសាសន៍ថា សម្រាប់គម្រោង “បោសសំអាតមីន មនុស្សធម៌នៅ
ត្តសៀមរាប និងខេត្តឧត្តរមានជ័យ” ដែលទទួលការឧបត្ថម្ភពីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ហើយ
ដែលនឹងអនុវត្តដោយកងឯកភាពកំចាត់មីនទី៦ របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា
(CMAC)។
លោក សុខ អាន បានមានប្រសាសន៍បន្តថា សកម្មភាពកំចាត់មីន គឺមិនត្រឹមតែជាបញ្ហាពាក់ព័ន្ធ
នឹងសន្ដិសុខប៉ុណ្ណោះទេ តែជាកត្តាដ៏ចំបងក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍផងដែរ។
ដីធ្លីមិនអាចផ្ដល់នូវអត្ថប្រយោជន៍ក្នុងផលិតកម្ម និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបានទេប្រសិន
បើដីធ្លីទាំងនោះនៅមានគ្រាប់មីន និងយុទ្ធភណ្ឌពុំទាន់ផ្ទុះ (UXO)។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាន
ប្រគល់ភារកិច្ចដល់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារ
មីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីធានាថា បញ្ហាពាក់ព័ន្ធនឹងសកម្មភាពកំចាត់
មីននានា ត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាពដែលអាចផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ច
សង្គមជាអតិបរមាសម្រាប់ប្រជាជន។
លោក សុខ អាន បានបន្ថែមថា បញ្ហាដីមានគ្រាប់មីន និងយុទ្ធភណ្ឌពុំទាន់ផ្ទុះនៅតែជាការគម្រាម
កំហែង ដ៏អាក្រក់មួយចំពោះអាយុជីវិតរបស់ប្រជាជនយើងនិងជាឧបសគ្គដ៏ចំបងក្នុងការអភិវឌ្ឍ
ប្រទេសជាតិបើទោះជាមានការខិតខំប្រឹងប្រែង និងសមិទ្ធផលដែលសម្រេចបានដោយរដ្ឋាភិបាល
ក៏ដោយ ជាពិសេសអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និសង្គ្រោះជនពិការដោយសារមីន មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ព្រមទាំងស្ថាប័នបោសសំអាតមីនផ្សេងៗទៀត។
លោក សុខ អានបានបន្ថែមទៀតថាថ្វីត្បិតតែគ្រោះថ្នាក់មានការថយចុះពី២៨៦ករណីក្នុងឆ្នាំ២០១០
មកត្រឹម ២១១ករណីក្នុងឆ្នាំ២០១១ ក៏ដោយ ស្ថាប័នបោសសំអាតមីននៅតែធ្វើការយ៉ាងសកម្ម
ដើម្បីបញ្ចប់នូវផលប៉ះពាល់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌពុំទាន់ផ្ទុះ។
លោក សុខ អាន បានបញ្ជាក់ថា យើងគប្បីជំរុញសកម្មភាព បោសសំអាតមីន ក្នុតំបន់ផ្សេងៗទៀត តួយ៉ាងតំបន់ជុំវិញប្រាសាទបុរាណ និងតំបន់ទេសចរណ៍សំខាន់ៗ ក្នុងគោលបំណងផ្ដល់នូវ
សុវត្ថិភាព និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
គួជំរាបផងដែរថាថ្មីៗនេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើកទី១១ របស់រដ្ឋភាគី នៃសន្ធិ
សញ្ញាស្ដីពីការហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងនឹងមនុស្ស ដែលមានអ្នកចូលរួមប្រហែល
៩០០នាក់មកពីជាង ១៥០ប្រទេសនិងអង្គការអន្តរជាតិនានា។ ប្រទេសអាល្លឺម៉ង់ បានគាំទ្រជាបន្ត
បន្ទាប់សម្រាប់សកម្មភាពមនុស្សធម៌ក្នុងការបោសសំអាតមីន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅ
ប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩៩៩រហូតមក៕
No comments:
Post a Comment
yes