សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 4, 2012

តុលាការធ្វើលិខិតជូនលោកស្រី មូរ សុខហួរ ឱ្យបញ្ជាក់ពីទីលំនៅច្បាស់លាស់


ភ្នំពេញ៖ លោក សុខ រឿន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១២ បានធ្វើ​លិខិត​ជម្រាប​ជូនទៅ​លោកស្រី មូរ សុខ​ហួរ អ្នកតំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី ឱ្យ​បញ្ជាក់​ពី​ទីលំនៅ​ច្បាស់លាស់ ហើយ​សូម​ភ្ជាប់​លិខិត​នោះមក​តុលាការ​ដើម្បី​ពិនិត្យ​សម្រេច ដោយ​យោងតាម​មាត្រា ៥៣៧ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។​

​សូម​រម្លឹកថា កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១២ លោកស្រី មូរ សុខ​ហួរ បានដាក់​ពាក្យស្នើសុំ​បែបបទ​តាម​នីតិវិធី ដើម្បី​ឱ្យមាន​ការផ្តល់​នីតិសម្បទា​តាមផ្លូវ​តុលាការ ប្រយោជន៍​ដើម្បី​ទទួលបាន​អភ័យ​ឯក​សិ​ទិ្ធ​ឡើងវិញ​។ ប៉ុន្តែ​ដោយសារ​លោក សុខ រឿន អវត្តមាន គឺ​ពុំមាន​មន្ត្រី​តុលាការ​ណា​ម្នាក់ ហ៊ាន​ទទួលយក​លិខិត​ស្នើសុំ​នីតិសម្បទា​ពី​លោកស្រី​ឡើយ​។ នៅ​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១២ លោកស្រី មូរ សុខ​ហួរ បានឱ្យ​ជំនួយការ​របស់លោក​ស្រី​មក​ដាក់ពាក្យ​ជំនួស​។ រហូតមក​ដល់​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១២ ទើប​លោក សុខ រឿន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទទួលយក​លិខិត​សុំ​នីតិសម្បទា និង​ឯកសារ​ពាក់ព័ន្ធ​មួយចំនួនទៀត ពី​លេខា​របស់​លោកស្រី មូរ សុខ​ហួរ​។ 

​ក្នុង​លិខិត​របស់​លោកស្រី បាន​ជម្រាប​ជូនទៅ​លោក​ព្រះរាជអាជ្ញា​ថា ការអនុវត្ត​ទោស​លើ​រូប​លោក​ស្រី​​បាន​ចប់​ជា​ស្ថាពរ​ហើយ កាលពី​ខែកញ្ញា ឆ្នាំ​២០១០ កន្លងទៅ តាមរយៈ​ការអនុវត្ត​ដោយ​បង្ខំ ដោយ​​កាត់​ប្រាក់បៀវត្សរ៍ និង​ប្រាក់​បំណាច់​ផ្សេងៗ​របស់លោក​ស្រី នៅ​រដ្ឋសភា​។ 

​អនុលោម​តាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី មូរ សុខ​ហួរ អាច​ស្នើសុំ​តាមរយៈ​ព្រះរាជអាជ្ញា ដែលមាន​សមត្ថកិច្ច​ខាង​ដែនដី ឱ្យ​សភា​ព្រហ្មទណ្ឌ​នៃ​សាលាឧទ្ធរណ៍ ផ្តល់​នីតិសម្បទា​ឡើងវិញ​តាមផ្លូវ​តុលាការ ក្នុង​រយៈពេល​មួយឆ្នាំ ក្រោយពេល​អនុវត្ត​ទោស​រួចរាល់​ហើយ ពោលគឺ​នៅ​ខែកញ្ញា ឆ្នាំ​២០១១៕ 

No comments:

Post a Comment

yes