សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 25, 2012

អំពើពុករលួយ នៃការបូមខ្សាច់ពីខេត្តកោះកុង ទៅលក់នៅក្រៅប្រទេស ត្រូវបានលាតត្រដាង

កោះកុង៖ រឿងអាស្រូវនៃការបូមខ្សាច់នៅក្នុងខេត្តកោះកុងយកទៅលក់នៅប្រទេសសិង្ហបុរី រយៈ
ពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ត្រូវបានលាតត្រដាងជាសារធារណៈ ហើយមជ្ឈដ្ឋានជាច្រើនបាន
ដឹងយ៉ាងច្បាស់ថា លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាជន គឺជាអ្នកបំ
ផ្លាញធនធានធម្មជាតិឲ្យរលត់រលាយ ។ ហើយបច្ចប្បន្ននេះ ក្រុមហ៊ុន LYP របស់លោក លី យ៉ុង
ផាត់ នៅតែធ្វើសកម្មភាពបូមខ្សាច់ពីខេត្តកោះកុងដឹកយកទៅលក់នៅបរទេសដោយគ្មានអាជ្ញា
ធរនិងសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានចាត់វិធានការបង្ក្រាបឡើយ ។ ចំណែកឯក្រុមហ៊ុនតូចៗមួយ
ចំនួនទៀតដែលជ្រកក្រោមអាជ្ញាប័ណ្ណក្រុមហ៊ុន LYP របស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធ
សភាគណបក្សប្រជាជន ក៏កំពុងតែធ្វើសកម្មភាពបូមខ្សាច់នៅខេត្តកោះកុង ដឹកយកទៅលក់នៅ
បរទេសយ៉ាងគគ្រឹកគ្រេងផងដែរ ។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ននេះមានក្រុមហ៊ុន ជាច្រើន
បានដាក់ទុនធ្វើការនាំខ្សាច់សមុទ្រពីខេត្តកោះកុង ចេញទៅប្រទេសហិង្ហបុរី គឺមានទាំងក្រុមហ៊ុន
ហ៊ុន យួន និងក្រុមហ៊ុនចិនផងដែរ ដែលបាននាំសាឡុងដឹកខ្សាច់រាប់រយគ្រឿងចូលខេត្តកោះកុង
។ក៏បុន្តែដោយសារកម្មភាពក្រុមហ៊ុនទាំងនោះបានធ្វើឲ្យប៉ពាល់ដល់ធនធានធម្មជាតិខ្លាំងពេក
ក៏ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុនទាំងនោះវិញ។
នៅក្រោយពេលដែលក្រុមហ៊ុនចិន និងក្រុមហ៊ុន យួន ត្រូវបិទទ្វា គឺមានតែក្រុមហ៊ុន LYP របស់
លោក លី យ៉ុងផាត់ មួយគត់ដែលទទួលបានអាជ្ញាប័ណ្ណថ្មីធ្វើអាជីវកម្មនាំចេញខ្សាច់សមុទ្រផ្តាច់
មុខរហូតមកដល់បច្ចុប្បន្ននេះ។
សូមជំរាបផងដែរថា ពាក់ព័ន្ធបញ្ហាខាងលើនេះមន្រ្តីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានលើក
ឡើងថា មានស្ថាប័នចំនួន៣គឺជាអ្នកដែលពាក់ព័ន្ធចំពោះការនាំចេញខ្សាច់សមុទ្រពីខេត្តកោះ
កុង យកទៅលក់នៅបរទេស គឺមន្ទីរឧស្សាហកម្មរ៉ែនិងថាមពលខេត្តកោះកុង ភ្នាក់ងារកាំសាប
និងស្ថាប័នគយ។ គឺស្ថាប័នទាំង៣នេះហើយបានឃុបឃិតគ្នាជាមួយក្រុមហ៊ុន LYP របស់
លោក លី យ៉ុងផាត់  លាក់បាំងតួលេខបរិមាណខ្សាច់ដែលត្រូវនាំចេញ និងតួលេខនៃប្រាក់
ចំណូល​ដែលបានមកពីការលក់ខ្សាច់។ បញ្ហានេះអង្គភាពប្រឆាំងអំពើពុលរលួយដែលមានលោក
ឱម យិនទៀង ជាប្រធានត្រូវតែចាត់វិធានការស៊ើបអង្កេតឲ្យបានឆាប់រហ័សពីព្រោះមន្រ្តីក្រសួង
ហិរញ្ញវត្ថុបានរកឃើញឯកសារមិនប្រក្រតីជាបណ្តើរៗហើយផងដែរ។
គួររំលឹកផងដែរថា កាលពីចុងឆ្នាំ២០១១កន្លងទៅនេះ ក្រុមហ៊ុន LYP បានធ្វើសកម្មភាពបូមខ្សាច់
សមុទ្រនៅខេត្តកោះកុង ជាពិសេសនៅក្នុងដងព្រែកកោះប៉ោ យ៉ាងពេញបន្ទុកហើយមាន
សាឡុង ដឹកខ្សាច់រាប់រយគ្រឿង ដឹកជញ្ជូនទាំងយប់ទាំងថ្ងៃធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតំបន់
នោះ និងមន្រ្តីអង្គការក្រៅរដ្ឋាភិបាលបញ្ចេញប្រតិកម្មយ៉ាងខ្លាំង។ ដោយសារមានការប្រតិកម្ម
ពីប្រជាពលរដ្ឋនិងមន្រ្តីក្រៅរដ្ឋាភិបាលដូចច្នេះហើយ ទើបនៅថ្ងៃទី២១ តុលា ២០១១ ក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់ឲ្យមានក្រុមការងារត្រួតពិនិត្យបញ្ហាដែលកើតឡើងពាក់ព័ន្ធអាជីវកម្ម
បូមខ្សាច់នៅក្នុងខេត្តកោះកុង ។ ហើយនៅថ្ងៃនោះក្រុមការងារបានធ្វើការកោះហៅក្រុមហ៊ុន
អាជីវកម្មបូមខ្សាច់ចំនួន៥ដែលជ្រកក្រោមអាជ្ញាប័នក្រុមហ៊ុន LYP របស់លោក លី យ៉ុងផាត់
និងស្ថាប័ណ្ណដែលពាក់ព័ន្ធចំនួន៣ គឺមន្ទីរឧស្សាហកម្មរ៉ែនិងថាមពលខេត្តកោះកុង ភ្នាក់ងារ
កាំសាបនិងសាខាគយខេត្តកោះកុងមកចូលរួមប្រជុំទល់មុខគ្នា ។
តាមកិច្ចប្រជុំនៅក្នុងសាលប្រជុំខេត្តកោះកុង បានតម្រូវឲ្យស្ថាប័នពាក់ព័ន្ធទាំង៣ខាងលើធ្វើ
របាយការណ៏ពីចំណូលដែលបានមកពីការបូមនិងនាំចេញខ្សាច់សមុទ្រទៅលក់នៅក្រៅប្រទេស
និងបរិមាណខ្សាច់ដែលក្រុមហ៊ុននាំចេញ ទើបធ្លាយរឿងអាស្រូវជាសារជារណៈ។ ជាក់ស្តែង
របាយការណ៏របស់មន្ទីរឧស្សាហកម្មរ៉ែនិងថាមពលបានបង្ហាញថា ស្ថាប័ណ្ណនេះទទួលបាន០,
ដុល្លាក្នុងខ្សាច១ម៉ែត្រគូប ហើយចំណួលកាលពីឆ្នាំ២០១១ សរុបមានចំនួន ៨០,១០០ដុល្លាស្មើ
និងខ្សាច់នាំចេញ១៣៣,៥០០ម៉ែត្រគូប។ ចំណែករបាយការណ៏របស់ភ្នាក់ងារកាំសាបបាន
បង្ហាញថា ស្ថាប័ននេះទទួលបានកម្រៃ០,៤១ដុល្លាក្នុងខ្សាច់១ម៉ែត្រគូប ហើយចំណូលសរុបឆ្នាំ
២០១១ មានចំនួន២៧០,១៥៥ដុល្លា ស្មើនិងខ្សាច់នាំចេញជាង៦៥៨,៩១៤ម៉ែត្រគូប។ចំណែក
របាយការណ៏របស់សាខាគយបានបង្ហាញថា ស្ថាប័ននេះទទួលបានចំនូលជាង៤៦,៦៧៤ដុល្លា
ស្មើនិងខ្សាច់នាំចេញចំនួនជាង១៣,៣៣៥ម៉ែត្រគូប។
គួរជំរាបផងដែរថា តាមរបាយការណ៏របស់ស្ថាប័នពាក់ព័ន្ធទាំង៣ខាងលើនេះបានបង្ហាញឲ្យ
ឃើញថា តួលេខនេះបរិមាណខ្សាច់នាំចេញមានការខុសគ្នាយ៉ាងច្រើន ហើយប្រាក់ចំណូលដែល
ទទួលបានពីក្រុមហ៊ុន ក៏មានចំនូនមិនប្រក្រតីផងដែរ។ ការរកឃើញបែបនេះជាភស្តុតាងនៃរឿង
អាស្រូវពុករលួយ ព្រោះស្ថាប័នពាក់ព័ន្ធទាំង៣ខាងលើនេះគឺមានតួលេខសុខគ្នាអំពីបរិមាណ
ខ្សាច់ដែលនាំចេញ នេះគឺជារឿងដែលអង្គភាពប្រឆាំងអំពើពុករលួយត្រូវតែចាត់វិធានការស៊ើប
អង្កេតជាបន្ទាន់បំផុត។ ដោយហេតុថា នៅក្រោយពេលដែលក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ រកឃើញអំពីភាពមិនប្រក្រតីនៃបរិមាណខ្សាច់នាំចេញរួចមក នៅមិនទាន់មានមន្រ្តី
ណាម្នាក់ទទួលរងចំណាត់ការតាមផ្លូវច្បាប់នៅឡើយនោះទេ ។
ចំណែកឯមន្រ្តីអង្គការក្រៅរដ្ឋាភិបាល អភិរក្សធនធានធម្មជាតិក្នុងខេត្តកោះកុង បានឲ្យដឹងផង
ដែរថា មកដល់ពេលនេះក្រុមហ៊ុនមួយចំនួនដែលជ្រកក្រោមអាជ្ញាប័ណ្ណក្រុមហ៊ុន
LYP របស់​លោកលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា គណបក្សប្រជាជន នៅតែបន្តសកម្មភាពបូមខ្សាច់ធ្វើអាជី
វកម្មខុសច្បាប់យ៉ាងគគ្រឹកគគ្រេងដ៏ដែល ហើយមិនឃើញមានអាជ្ញាធរនិងមន្រ្តីសមត្ថកិច្ចពាក់
ព័ន្ធណា ចាត់វិធានការបង្ក្រាបទាល់តែសោះ។ សកម្មភាពបូមខ្សាច់នៅតាមព្រែកកោះប៉ោ នៅតែ
កើតឡើងយ៉ាងអាណាធិបតេយ្យបណ្តាលឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាននិងធនធានធម្មជាតិ
ក្នុងតំបន់នោះ។ ហើយសាឡុងបូមខ្សាច់ធំៗរាប់រយគ្រឿងនៅតែបន្តដឹកខ្សាច់សមុទ្រចេញពីខេត្ត
កោះកុង យកទៅលក់នៅបរទេសដោយសារតែមានការឃុបឃិតគ្នារវាងម្ចាស់ក្រុមហ៊ុន និងមន្រ្តី
បរិស្ថានពាក់ព័ន្ធដែលប្រព្រឹទ្ធអំពើពុករលួយ។
សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១១ កន្លងទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាស
ផ្អាកអាជីវកម្មបូមខ្សាច់សមុទ្រយកទៅលក់នៅក្រៅប្រទេស ក៏ប៉ុន្តែតាមការពិនិត្យជាក់ស្តែង
ឈ្មួញ​និងមន្រ្តីពុករលួយមិនអនុវត្តន៏តាមបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ
នេះជាភាពកំសោយនៃការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ជាការពិតរហូតមក
ដល់ពេលនេះសកម្មភាពបូមខ្សាច់នៅក្នុងខេត្តកោះកុង កំពុងបន្តកើនឡើងយ៉ាងពេញបន្ទុកធ្វើ
ឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន និងធនធានធម្មជាតិក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
។ ជាងនេះទៅទៀតតំបន់ទេសចរណ៏ធម្មជាតិមួយចំនួនកំពុងរងនូវការបំផ្លិចបំផ្លាញដោយសារ
សកម្មភាពបូមខ្សាច់ពីសមុទ្ររបស់ក្រុមហ៊ុននានាដែលប្រើប្រាស់អាជ្ញាប័នក្រុមហ៊ុន LYP លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលរបស់គណបក្សប្រជាជន ហើយសមត្ថកិច្ចនិង
ស្ថាប័នដែលពាក់ព័ន្ធចាំតែទទួលផលប្រយោជន៏តែប៉ុណ្ណោះ ។             

No comments:

Post a Comment

yes