ក្រុមនិស្សិតតវ៉ា បានឲ្យដឹងថា ក្នុងចំណោមនិស្សិតពេទ្យ ឆ្នាំទី៦ ដែលត្រូវបញ្ចប់ការសិក្សា កាលពីឆ្នាំ២០១១ បានប្រលងធ្លាក់ប្រហែលជា ៧០ ភាគរយ។ និស្សិតទាំងនោះ ត្រូវប្រលងសង នាពេល នេះ។ ប៉ុន្តែសាកលវិទ្យាល័យអន្តរជាតិ តម្រូវឲ្យបង់លុយប្រឡង ក្នុងមួយមុខ ១២០ ដុល្លារ។
ជាមួយនឹងការតវ៉ាថ្លៃឌីម៉ង់ប្រលងថ្លៃនោះ ក្រុមនិស្សិតពេទ្យនៅសាកលវិទ្យាល័យអន្តរជាតិ IU ក៏បានលើកឡើងថា នៅពេលចុះស្តា ក្នុងមួយឆ្នាំៗ តាមមន្ទីរពេទ្យរដ្ឋ គឺនិស្សិតត្រូវបង់លុយឲ្យសាលកវិទ្យាល័យអន្តរជាតិ ៥០ ដុល្លារ។
និស្សិតពេទ្យ នៅសាកលវិទ្យាល័យអន្តរជាតិ IU ផ្នែកវេជ្ជបណ្ឌិត ត្រូវរៀនរយៈពេល ៦ ឆ្នាំ។ នៅឆ្នាំទី៦ ដែលត្រូវប្រលងសងឡើងវិញ ហើយកើតមានការតវ៉ានេះ និស្សិតម្នាក់ ត្រូវបង់ថ្លៃសាលា ៩៥០ ដុល្លារ។ ប៉ុន្តែសម្រាប់ឆ្នាំសិក្សាថ្មី នាពេលនេះ និស្សិតពេទ្យឆ្នាំទី១ នៅសាកលវិទ្យាល័យអន្តរជាតិ ត្រូវបង់ក្នុងមួយឆ្នាំ១៥០០ ដុល្លារ ហើយនៅឆ្នាំទី២ ត្រូវបង់ ២០០០ ដុល្លារ។
ជុំវិញការតវ៉ារបស់និស្សិតពេទ្យខាងលើនេះ មិនទាន់មានការឆ្លើយតបបែបណាពីសាកលវិទ្យាល័យអន្តរជាតិ IU នៅឡើយទេ៕
CEN
No comments:
Post a Comment
yes