ភ្នំពេញ ៖ ចាប់តាំងពីសេរីភាព ពេញ លេញ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធ ទំនាក់ទំនងសង្គម ហៅថា ហ្វេសប៊ុកនៅ កម្ពុជាមកនោះ អ្នកលេងប្រព័ន្ធទំនាក់ទំនង សង្គមមួយនេះ បានប្រើហួសព្រំ ដែនរបស់ ខ្លួន ដោយយករូបភាព និងរូបវីដេអូអាស អាភាសផ្សេងៗ ដូចជាការរួមរ័ក្ស គ្នាជាដើម បង្ហោះចូលតែម្ដង ។
កត្ដាទាំងនេះ កាន់តែរីកធំធាត់ឡើង និងបណ្ដាលឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្នុងក្រមសីលធម៌ ក្នុងការប្រើប្រាស់ ឬលេង ហ្វេសប៊ុក ពោលមិនត្រឹមតែធ្វើឱ្យប៉ះពាល់ បុគ្គលតែម្នាក់នោះទេ គឺប៉ះ ពាល់ សង្គមទាំង មូលតែម្ដង ។ ស្របពេលដែល ប្រទេសជាតិបានផ្ដល់ សេរីភាពឱ្យប្រជាពលរដ្ឋគ្រប់រូប លេងប្រព័ន្ធ ទំនាក់ទំនងសង្គមមួួនេះ ខណៈដែលប្រទេសខ្លះ មិនអនុញ្ញាតឱ្យលេងនោះ គួរណាស់អ្នក លេងទាំងអស់ គោរពក្រមសីលធម៌ និងប្រកាន់ភ្ជាប់នូវភាពថ្លៃថ្នូររបស់ខ្លួន ពោល ជៀសវាងការបង្ហោះ រូបភាព ឬវីដេអូ អាសអាភាសទាំងឡាយ ជាពិសេស សកម្មភាពរួមរ័ក្សគ្នា ជាដើម ។
ជាក់ស្ដែង នៅរសៀលថ្ងៃទី២៨ ខែមីនា នេះ គេប្រទះឃើញរូបភាពវីដេអូមួយ ស្ដីពី សកម្មភាពរួមរ័ក្សគ្នា រវាងសិស្សសាលាមួយគូ នៅ តាមឆ្នេរ សមុទ្រ នៅកន្លែងមួយដែលមានរយៈពេល ជាង ៥នាទី ហើយរូប ភាពនេះ ត្រូវបានគេ លួចថតបាន រួចបង្ហោះចូលក្នុងហ្វេសប៊ុក ។
នៅខាងក្រោម រូបភាពវីដេអូនេះ ត្រូវ បានអ្នកលេងហ្វេសប៊ុក សរសេរជាភាសា អង់គ្លេសពីរបីឃ្លាថា “សិស្សឥឡូវអាក្រក់ ណាស់ ខ្ញុំគិតថា ប្រហែលជាពួកគេមិនមាន លុយដើម្បីទៅដេកនៅសណ្ឋាគារ ហើយ មើលទៅ ។ មិត្ដភ័ក្ដិរបស់់ខ្ញុំម្នាក់គឺដូចនៅ ក្នុងរូបភាពវីដេអូនេះណាស់ ខ្ញុំតែងតែប្រាប់ នាងថា កុំឱ្យធ្វើបែបនេះ ប៉ុន្ដែ នាងមិនដែល ស្ដាប់ខ្ញុំនោះទេ ។ ឥឡូវនេះមិត្ដប្រុសរបស់ នាង មានរូបថត វីដេអូ រួមភេទជាមួយនាង ជាច្រើន ខ្ញុំមិនដឹងថា ខ្ញុំអាចជួយនាងតាម របៀបណានោះទេ ដូច្នេះសូមឱ្យស្រីៗ ទាំង អស់ មានការប្រុងប្រយ័ត្នដោយខ្លួនឯង ។
គេសង្ឃឹមថា ចាប់ពីពេលនេះទៅ ពល រដ្ឋគ្រប់រូប ដែលលេងប្រព័ន្ធទំនាក់ទំនង សង្គមមួយនេះ នឹង ចូលរួមសហការគ្នាលុប បំបាត់ភាពអនាធិបតេយ្យ ការលេងហ្វេស ប៊ុក តាមរយៈការ បង្ហោះរូបភាពអាស អាភាស ក៏ដូចជា រូបវីដេអូដែលរួមរ័ក្សគ្នា ដែលនាំឱ្យប៉ះពាល់ដល់សង្គមយ៉ាងខ្លាំង។ តែទោះជា យ៉ាង ណា រូបភាពវីដេអូនេះគេ មិនដឹងថា ស្ថិតនៅប្រទេសណា ទីកន្លែងណា នោះឡើយ ប៉ុន្ដែ ប្រភពខ្លះបាន លើកឡើង ថា អាចនៅក្នុងប្រទេសចិន ឬក៏អាចនៅ កម្ពុជាក៏ថាបាន ដែលសិស្សសាលាជាគូស្នេហ៍ ពីរនាក់នេះ កំពុងធ្វើសកម្មភាពផ្ដេសផ្ដាស បែបនេះ ៕




No comments:
Post a Comment
yes