សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, April 30, 2012

កម្ពុជា ជា ឋាន​សួគ៌​របស់ពួក​ឃាតក ?​


គ្មាន​​​ញញើត​ញញើម​ឡើយ ក្នុង​ការ​កំណត់​ហៅ​ ប្រទេស​ដែល​ធ្លាប់​​មាន​ភាព​ត្រកុំត្រកាល​នា​អតីតកាល​មួយ​​នេះ​ថា ជា​ឋាន​សួគ៌​របស់​ពួក​ឃាតក​នា​ពេល​នេះ ។ ក្រៅ​ពី​សំណុំ​រឿង​នៃ​ការ​កាប់​សម្លាប់​ជាតិ​​សាសន៏​ឯង ដែល​បាន​ធ្វើ​ឲ្យ​ពិភព​លោក​​ញាក់​សាច់ និង ខ្ពើម​រអើម គឺ​មាន​សំណុំ​រឿង​ដ៏​ថ្មី​ស្រឡាង​មួយ​ទៀត​ នោះ គឺ​ជា​សំណុំ​រឿង​នៃ​ការ​បាញ់​កម្មករ ដោយ​ពួក​អ្នក​កាន់​អំណាច  ។
ទោះ​បី​ជា​បាន​ស្គាល់​អត្តសញ្ញាណ និង មាន​ភស្តតាង​ត្រឹមត្រូវ ក៏​រហូត​មក​ដល់​ថ្ងៃ​នេះ​ មាន​រយៈពេល​ជិត​មួយ​ខែ​ទៅ​ហើយ ជន​ដៃ​ដល់​​ឈ្មោះ ឈូក បណ្ឌិត អតីត​ចៅ​ហ្វាយ​ក្រុង បាវិត នៅ​តែ​ពុំ​ទាន់​ត្រូវ​បាន​គេ​​ចាប់​​ខ្លួន​​យក​មក​កាត់​ទោស​តាម​ច្បាប់​​​ឡើយ ។

នេះ​ជា​ករណីនីទណ្ឌភាព​មួយ នៃ​ករណី​ដូច​គ្នា​នេះ​រាប់​មិន​អស់ ដែល​បាន​កើត​មាន​ក្នុង​របប​គ្រប់គ្រង​​របស់ ហ៊ុន សែន ។ជន​ដៃ​ដល់​ត្រូវ​បាន​គេ​ធ្មិច​ភ្នែក​ធ្វើ​មិន​ដឹង​មិន​ឮ​ ចាប់​តាំង​​ពី​ការ​បង្ករ​សកម្មភាព​បាញ់​​ប្រហារ​កាល​ពី​ថ្ងៃ​ទី​២០​កុម្ភះ រហូត​មក​ដល់​ថ្ងៃ​នេះ ដែល​តាម​ដឹង​ថា ជន​នេះ កំពង់​តែ​លាក់​ខ្លួន នៅ​ក្នុង​ផ្ទះ​របស់ ឧបនាយករដ្ឋ​មន្ត្រី​ម្នាក់​នា​ទី​ក្រុង​ភ្នំពេញ  ។
គេ​ពុំ​ត្រឹម​តែ​ពុំ​បាន​ចាប់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តួនាទី​នៅ​ក្នុង​ក្របខណ្ឌ​​រដ្ឋ ក៏​ពុំ​ត្រូវ​បាន​ដក​ហូត​​ដែរ​។ឥរិយាបទ​បែប​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ពលរដ្ឋ​ខ្មែរ​ទូទៅ​ ក៏​ដូច​ជា​ក្រុមហ៊ុន​ធំៗ ដែល​ជា​​អ្នក​បញ្ជា​ទិញ ផលលិតផល​វាយនភ័ណ្ឌ​ពី​​កម្ពុជា ​​មាន​ការ​ខក​ចិត្ត​យ៉ាង​ក្រៃ​លែង  ។
កាល​ពី​ចុង​សប្ដាហ៏​កន្លង​ទៅ បណ្ដា​ក្រុម​ហ៊ុន​ទាំង​នោះ​មាន​ដូច​ជា H&M , American Eagle Oufiter , Columbia និង ក្រុម​ហ៊ុន Puma របស់​អាល្លឺម៉ង់  បាន​ដាក់​ការទាមទារ​ឲ្យ​រដ្ឋាភិបាល ​ពន្លឿន​ការ​​ចាប់​ខ្លួន​​ជន ​ដៃ​ដល់​យក​មក​ផ្ដន្ទា​ទោស ។ ហើយ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ យ៉ាង​​ហោច​ណាស់​ជាង​៣០​ក៏​បាន​ទាមទារ​ដូច​គ្នា​​នេះ​​ដែរ  ។
នៅ​ចំពោះ​មុខ​ការ​​ដង្ហោយ​ហៅ​រក​យុត្តិធម៌​របស់​ជន​ស្លូត​ត្រង់ នឹង នៅ​ចំពោះ​មុខ​ផលប្រយោជន៏​រួម​របស់​ប្រជាជាតិ​ខ្មែរ​នា​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា គួរ​តែ​ពិចារណា​ឡើង​វិញ​ហើយ​ថា ​តើ​ត្រូវ​​បន្ត​ស៊ុំក្រលុំ​ ឱប​ក្រសោប​​ ​ឃាតក ឬ យ៉ាង​ណា  ?
បើ​ពុំ​នោះ​ទេ ករណី​ថ្មី​មួយ​នេះ វា​នឹង​ក្លាយ​ជា​តំណក់​ទឹក​ចុង​ក្រោយ ដែល​នឹង​ធ្វើ​ឲ្យ​ទឹក​ពី​ក្នុង​កែវ​ហៀរ​បាន ។ ពោល​គឺ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ បាន​កំណត់​យ៉ាង​ច្បាស់​ថា​ តាម​ពិត​ទៅ​មេដឹកនាំ​របស់​ពួក​គេ​ សុទ្ធ​សឹង​​តែ​ជា​​ពួក​ឃាក​ទេ​តើ !  ព្រោះ​ថា គ្មាន​មេដឹកនាំ​ស្រលាញ់​យុត្តិធម៌  គ្មាន​រដ្ឋាភិបាល​ស្អាតស្អំ​ឯណា​​ទៅ​ការ​ពារ​​ពួក​ឃាតក ទេ ?
នេះ​ប្រាកដ​ណាស់​ថា គឺ​​ជា​ទឡ្ហីករណ៏​​ដែល​បាន​បន្ថែម​​ភាព​ជឿជាក់​យ៉ាង​រឹង​មាំ បន្ទាប់​ពី​មាន​ការ​ចង្អុល​​ដោយ​ចំៗ តាម​រយៈ​ប្រវត្តិសាស្រ្ត ខ្លី​ៗ ចុង​ក្រោយ​របស់​កម្ពុជា ​ដែល​ពួក​មន្រី្ត​ធំៗ ក្នុង​របប​​នេះ​សុទ្ធ​សឹង​តែ​មាន​ជាប់​ពាក់ព័ន្ធ ក្នុង​ការ​កាប់​សម្លាប់​មនុស្ស ​ដែល​ជា​ឈាម​ជ័រ​តែ​មួយ​ដូច​គ្នា​ នា​សម័យ​​កម្ពុជា​ប្រជាធិ​បតេយ្យ រាប់​ទាំង​អតីត​​មហាក្សត្រ ដែល​ពលរដ្ឋ​ខ្មែរ​​មួយ​ចំនួន កំពង់​តែ​គោរព​ដោយ​ភ័ន្ត​ច្រឡំ​​ផង​។
ពួក​ឃាតករ​ស្រេក​ឈាម​​ទាំង​​នេះ​ ហាក់​​ដូច​​ជា​ញញើត​ញញើម រួញ​ខ្លួន នៅ​ពេល​ដែល​មាន​ដី​កា កោះ​ហៅ​ពី​សាលា​ក្ដី​ខ្មែរ​ក្រហម​ឲ្យ​​ចូល​បំភ្លឺ​ទាក់ទង​ការ​កាប់​សម្លាប់​មនុស្ស ក្នុង​របប​គ្រប់គ្រង​ដោយ​ពួក​ខ្មែរ​ក្រហម ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គេ​ថែម​ទាំង​បាន​បញ្ចេញ​​ចង្កូម​គម្រាម​​​សាលា​ក្ដី ពហុជាតិ​នេះ ទៀត​ផង ​។ ​ហើយ​ជា​ទិដ្ឋភាព​ជាក់​ស្ដែង អង្គការ​សហប្រជាជាតិ​ហាក់​ដូច​ជា​ញ៉បៗ ជា​មួយ​ពួក​​អស់​នេះ​ទៀត​ផង ​   ។ ដែល​ជា​ការ​បញ្ជាក់​បាន​ថា ​ទី​បំផុត​ទៅ​​​លុយ​ដែល​ជា​តំណក់​ញើស​ឈាម​​នៃ​​ការ​បង់​ពន្ធ​របស់​ជាតិ​សាសន៏​នៃ​បណ្ដា​ប្រទេស​នានា​​​ដែល​គេ​បាន​រៃ​អង្គាស ​ផ្ដល់​មក​ឲ្យ​សាលាក្ដី​​ដើម្បី​​រក​​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ​ខ្មែរ ​ មាន​ន័យ​ត្រឹម​តែ យក​ទៅ​បំប៉ន​សាច់​ដុំ ឲ្យ​ពួក​ឃាតក​តែ​ប៉ុណ្ណោះ ។
ហើយ​ពិត​ណាស់​ថា នៅ​ក្នុង​បរិបទ​ដែល​ពួក​អ្នក​មាន​ បាត​ដៃ​ប្រឡាក់​ឈាម​ខ្មែរ កប់​ក្លៀក​ដូច្នេះ ​ពុំ​​ត្រូវ​បាន​​គេ​យក​ទៅ​កាត់​ទោស នោះ​ប្រាកដ​ជា​ធ្វើ​ឲ្យ​អ្នក​កាន់​អំណាច​ជំនាន់​ក្រោយ​របស់​គេ ​គិត​​ថា​ការ​កាប់​សម្លាប់​មនុស្ស គ្មាន​ទោស ហើយ​ក៏​នឹង​ក្លាយ​ជា​គន្លង​វប្បធម៌​ នាំ​ទៅ​រក​ការ​កាប់​សម្លាប់​មនុស្ស​តាម​​របៀប​​ឆៅៗ  ផុយ​ៗ ដែល​នឹង​ធ្វើ​ឲ្យ​ទឹក​ដី​​នេះ ក្លាយ​ទៅ​ជា​​ឋាន​សួគ៌​ដ៏​សុខសាន្ត របស់ ពួក​ឃាតក , ពួក​ឧក្រិដ្ឋជន ។ ក្នុង​ន័យ​​នេះ​ ពលរដ្ឋ​ខ្មែរ ដែល​ធ្លាប់​តែ​មាន​ពូជពង្ស ជា​អ្នក​ខ្លាំង​ពូកែ គួរ​តែ​ពិចារណា​ឲ្យ​បាន​ច្បាស់​ថា តើ​​ត្រូវ​បន្ត​​ទុក​​ខ្លួន ជា​កូន ចៀម កូន ពពែរ ផ្ញើ​វាសនា នឹង​ពួក​ខ្លា​ចចក ទៅ​ទៀត​ឬ​យ៉ាង​ណា ? ៕

No comments:

Post a Comment

yes