(ថ្ងៃទី 23 មេសា 2012, ម៉ោង 11:46:AM) | ដោយ: រស្មីតារា
ភ្នំពេញ: អ្នកចម្រៀងស្រីដ៏ស្រស់សោភា មានទឹកដមសំឡេងយ៉ាងពិរោះរណ្ដំចិត្ត ឆោម ឆពុំ ក្នុងវ័យ ២៧ឆ្នាំ ត្រូវជាកូនស្រីបង្កើតរបស់អ្នកចម្រៀងដ៏មានប្រជាប្រិយល្បីឈ្មោះ ចាប់តាំងពីទសវត្សរ៍ឆ្នាំទី៨០ គឺអ្នកស្រី ឆោម ឆវិន។ កញ្ញា ឆោម ឆពុំ នៅពេលនេះ បានចេញមុខ មកបញ្ជាក់ថា រូបនាង និងលោក អ៊ុក ណារីម មានទំនាក់ទំនង ត្រឹមតែជាដៃគូក្នុងអាជីពសិល្បៈតែប៉ុណ្ណោះ ដោយមិនបានឈានដល់ទំនាក់ទំនងស្នេហាអ្វីឡើយ។
កញ្ញា ឆោម ឆពុំ បានបោះជំហានចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀង ដូចម្ដាយ និងឳពុមមា គឺលោក ឆោម ប៊ុនយ៉ុង លោក ឆោម មុន្នីជោតិ និងម្តាយមីង ឆោម និមល ចាប់តាំងពីឆ្នាំ២០០២ មករហូតដល់បច្ចុប្បន្ននេះ។ ក្នុងរយៈពេល ១០ ឆ្នាំ មកនេះ ឆោម ឆពុំ ត្រូវបានប្រិយមិត្តទស្សនិកជនគាំទ្រយ៉ាងច្រើនផងដែរ។
កញ្ញា ឆោម ឆពុំ មានស្រុកកំណើតនៅឯខេត្តបាត់ដំបង។ ឪពុកឈ្មោះ សាំង ពៅ ជាអ្នករកស៊ី ម្ដាយឈ្មោះ ឆោម ឆវិន ជាអ្នកចម្រៀង។ ឆពុំ មានបងប្អូន ២ នាក់ គឺរូបនាងជាកូនច្បង និងប្អូនប្រុសម្នាក់ទៀត។
កញ្ញា ឆោម ឆពុំ មានឈាមជ័រជាអ្នកសិល្បៈចម្រៀង តាំងពីជីតារបស់នាង រហូតដល់ម្ដាយ ពូ មីង និងរូបនាង ហើយនិងប្អូនប្រុសផងដែរ។
កញ្ញា ឆោម ឆពុំ និយាយថា ចាប់តាំងពីឆ្នាំ២០០២ មកដល់បច្ចុប្បន្ន នាងទទួលបានជោគជ័យរហូត គឺកន្លងមក ក្រៅពីច្រៀងថតសំឡេងចូលស៊ីឌី ឲ្យផលិតកម្មក្រៅប្រទេស នាងក៏ជាអ្នកចម្រៀង ក្នុងកម្មវិធីប្រគុំតន្ត្រីផ្សេងៗ នៅតាមបណ្ដាខេត្តក្រុងនានា និងនៅលើឆាកប្រគុំតន្ត្រី តាមស្ថានីយទូរទស្សន៍ផងដែរ។
ជាពិសេសនោះ រាល់ថ្ងៃសុក្រ វេលាម៉ោង ៩យប់ ដល់ម៉ោង ១១យប់ កញ្ញា ឆោម ឆពុំ ជាពិធីការិនី ដៃគូដ៏ស្អិតរមួតជាមួយលោក អ៊ុក ណារីម ក្នុងកម្មវិធី ខេហ្វ័រ ( K4 ) របស់ស្ថានីយទូរទេស្សន៍ខ្មែរប៉ុស្ដិ៍លេខ៩។
កញ្ញា ឆោម ឆពុំ មានកេរ្ដិ៍ឈ្មោះល្បី លេចធ្លោរហូត មកដល់សព្វថ្ងៃនេះ គឺដោយសារនាងមានរូបសម្ផស្សស្រស់ស្អាត និងទឹកដមសំឡេង ចម្រៀងពិរោះ គួបផ្សំនឹងមានម្ដាយ ជាតារាចម្រៀង ( ល្បីឈ្មោះតាមរយៈកេរ្ដិ៍ឈ្មោះម្ដាយ គឺអ្នកស្រី ឆោម ឆវិន ) ផងដែរ។
បើតាមការសង្កេតរបស់ប្រិយមិត្តទស្សនិកជន កញ្ញា ឆោម ឆពុំ បានចាប់ដៃគូចម្រៀងជាមួយលោក អ៊ុក ណារីម អស់រយៈពេល ៧ ទៅ ៨ឆ្នាំហើយ។ ជាងនេះទៅទៀត អ្នកទាំងពីរតែងតែទៅណាមកណាជាមួយគ្នា មិនអាចឃ្លាតគ្នាបានឡើយ។ សូម្បីតែកម្មវិធីទូរទស្សន៍ ឬកម្មវិធីប្រគុំតន្ត្រីផ្សេងៗ។ នោះគឺបើចង់បានលោក អ៊ុក ណារីម ក៏ត្រូវយក ឆពុំ ដែរ។ ទើប អ៊ុក ណារីម ទៅច្រៀង តែបើចង់បាន ឆពុំ ក៏ត្រូវមានលោក អ៊ុក ណារីម ដែរ។ មិនអាចមានម្នាក់ បាត់ម្នាក់បានទេ។
ក៏ប៉ុន្តែទាក់ទងនឹងជីវិតផ្ទាល់ខ្លួន នៅក្រៅរង្វង់សិល្បៈ កញ្ញា ឆោម ឆពុំ បានលើកឡើងថា មកដល់ពេលនេះ នាងមិនទាន់មានគូគាប់ ភ្ជាប់និស្ស័យនៅឡើយទេ។
ចំពោះការលេចឮដំណឹងដែលថា នាង នឹងលោក អ៊ុក ណារីម ជាគូស្នេហ៍នឹងគ្នានោះ ត្រូវបានកញ្ញា ឆោម ឆពុំ បានបញ្ជាក់ថា "គាត់ ( អ៊ុក ណារីម ) គ្រាន់តែជាដៃគូ ក្នុងរង្វង់សិល្បៈរួមអាជីពប៉ុណ្ណោះ។ មិនមែនគូស្នេហ៍ទេ។ បច្ចុប្បន្ននេះ យើងគ្រាន់តែជាដៃគូចម្រៀង និងពិធីករ ពិធីការិនីជាមួយគ្នា ជាអាជីពសិល្បៈ។ តែរឿងអនាគត មិនទាន់ដឹងនោះទេ"។
កញ្ញា ឆពុំ បានបញ្ជាក់ដោយអស់សំណើចថា "អ្នកនិយាយ ចេះតែនិយាយទៅ។ ចំពោះខ្ញុំ មិនដែលធ្វើបែបនោះទេ។ គឺលោក អ៊ុក ណារីម នៅផ្ទះគាត់។ រីឯនាងខ្ញុំនៅផ្ទះនាងខ្ញុំ"។
អំពីរឿងគូស្រករ ក៏ត្រូវបានកញ្ញា ឆោម ឆពុំ បានលើកឡើងថា "ជាធម្មតាទេ ឪពុកម្ដាយពេលកូនៗធំៗ ពួកគាត់ចេះតែចង់ឲ្យកូនៗ មានគូស្រករហើយ។ តែចំពោះនាងខ្ញុំផ្ទាល់ មិនទាន់ដល់ពេល ដែលត្រូវគិតគូរនោះទេ។ គឺនាងខ្ញុំត្រូវគិតឲ្យបានវែងឆ្ងាយ ព្រោះរកគូស្រករមិនមែនចេះតែយកនោះទេ"។
កញ្ញា ឆពុំ បានបញ្ជាក់បន្ថែមថា "ជាចុងក្រោយ នាងខ្ញុំសូមបញ្ជាក់ថា លោក អ៊ុក ណារីម មិនមានជាប់ពាក់ព័ន្ធស្នេហាជាមួយនាងខ្ញុំនោះទេ គឺគ្រាន់តែជាដៃគូចម្រៀង និងជាអ្នកធ្វើការរួមអាជីពតែប៉ុណ្ណោះ"។
កញ្ញា ឆោម ឆពុំ ក្រៅពីមានកេរ្ដិ៍ឈ្មោះល្បី នៅក្នុងប្រទេស ហើយកន្លងមក នាងក៏ធ្លាប់បានចេញទៅច្រៀង នៅឯក្រៅប្រទេសមួយចំនួន ដូចជា ប្រទេសបារាំង កាណាដា និងអូស្ដ្រាលីផងដែរ។ ពេលច្រៀងនៅឯក្រៅប្រទេសម្ដងៗ ក៏មានការគាំទ្រច្រើនដែរ។ ឆពុំ បានឲ្យដឹងថា កន្លងមក ក្រៅពីធ្វើជាតារាចម្រៀង និងជាពិធីការិនីទូរទស្សន៍ នាងក៏ធ្លាប់បានចូលរួមសម្ដែងថតភាពយន្ដបាន ៣រឿងផងដែរ។ គឺសម្ដែងថតភាពយន្ដ ថ្វាយអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ៕

No comments:
Post a Comment
yes