ភ្នំពេញៈ ខណៈដែល តារាចម្រៀងចូលចិត្ត ប្រលែងដើមទ្រូង សិចស៊ីមិនសំចៃដៃ ឆៃ លីដាឡែន កំពុងតែច្រៀងរាំ យ៉ាងសប្បាយក្អាកក្អាយ ក្នុងទឹកដី អូស្រា្តលី ជាមួយនឹងគូស្នេហ៍ លោក អេឡិច ចន្ត្រា និងលោក ជួប ចាន់កក្តដា ហៅរ៉ូលីន និងត្រៀមត្រលប់មកវិញ ក្នុងពេលឆាប់ៗនេះ ដែលគេរំពឹងថា បន្ទាប់ពីបាក់ស្បាត កាលពីនាងចេញទៅសម្តែងនៅអាមេរិក ហើយបានលេចធ្លាយ នៅរូបភាពសិចស៊ី ហូសហេតុ នាំឲ្យមានប្រតិកម្ម យ៉ាងខ្លាំងពី សំណាក់ទស្សនិកជននិងក្រសួងពាក់ព័ន្ធ រហូតធ្វើឲ្យនាង លែងហ៊ានឡើងលើឆាកតន្ត្រី ក្នុងស្រុកខ្មែរហើយនោះ អាចនាំឲ្យ ឆៃ លីដាឡែន នាងប្តូរ ឥរិយាបថ ស្រគត់ស្រគុំ លែងហ៊ានបញ្ចេញឈុតក្តៅសាច់ទៀតហើយ ។
ប៉ុន្តែមិនដូច្នេះអី ឆៃ លីដាឡែន នាងនៅតែមិនរាងចាល និងការបង្ហាញឈុតឆាកសិចស៊ី នៅលើសង្គម បណ្តាញទំនាក់ទំនង ហ្វេសប៊ុក ដ៏ពេញនិយម ធ្វើឲ្យមហាជន រិះគន់នាងជាថ្មីម្តងទៀត ។
ថ្មីៗនេះ នៅលើបណ្តាញ ហ្វេសប៊ុក គេបានប្រទះឃើញ រូបភាពក្តៅសាច់ របស់ ឆៃ លីដាឡែន ជាថ្មីម្តងទៀត ហើយនៅលើរូបភាពនោះ ត្រូវបានគេ បញ្ចេញមតិរិះគន់ យ៉ាងចាស់ដៃ ដោយអ្នកខ្លះបានប្រើពាក្យ អសុរោះ បង្ហាញពីអារម្មណ៍ខឹងសម្បា ចំពោះតារារូបនេះ ហាក់ដូចជាមិនរាងចាល នឹងអ្វីដែលនាងធ្លាប់ទទួលការប្រមាន ។
អ្នកបញ្ចេញមតិ (Comment) នៅលើទំព័រហ្វេសប៊ុក នៃរូបថតនេះ បានសង្កត់ធ្ងន់ថា ឆៃ លីដាឡែន មិនរាងចាល ទាល់តែសោះ និងបង្ហាញអារម្មណ៍ ភ្ញាក់ផ្អើលថា អីក៏សាហាវម៉្លេះ និងអ្នកខ្លះទៀត បានបញ្ចេញយោបល់ បញ្ជោះបោះបោក សម្តែងការសោកស្តាយ ដាក់ទៅលើរូបនាង ទៀតផង ។
ទោះបីជាបែបនេះក្តី មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទាក់ទង សុំការអត្ថាធិប្បាយ ណាមួយពីសំណាក់ ឆៃ លីដាឡែន និងក្រុមគ្រួសាររបស់ នាងបានទេ ព្រោះពេលនេះនាងកំពុងមានវត្តមាន នៅក្នុងប្រទេសអូស្រ្តាលី ឯណោះ ៕
No comments:
Post a Comment
yes