សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 26, 2012

អ្នកភូមិ៣០០នាក់​លើកគ្នា​មក​តវ៉ា​រឿង​ដីធ្លី​នៅ​សាលាខេត្ត​បាត់ដំបង



ភ្នំពេញ៖ ក្រុម​ប្រជាជន​ប្រមាណ៣០០នាក់​នាំគ្នា​មក​សាលាខេត្ត​បាត់ដំបង​ដើម្បី​ទាមទារ​ដំណោះស្រាយ​រឿង​ដីធ្លី​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។ តំណាង​ប្រជាពលរដ្ឋ​ចំនួន៥នាក់​ត្រូវបាន​អញ្ជើញ​អោយចូល​ជួប​ថ្នាក់ដឹកនាំ​ខេត្ត​ដើម្បី​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​ជាមួយ​លោក ឧកញ៉ា​ម្នាក់។

ប្រជាពលរដ្ឋ​ប្រមាណ ៣០០នាក់ មកពី​ឃុំ​ល្វា ស្រុក​បា​វេ​ល ខេត្តបាត់ដំបង  និង ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​​បាន​មក​​ជួបជុំ​គ្នា​​នៅ​វេលា​​ម៉ោង​១រសៀល​​ថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០១២ នេះ​នៅក្បែរ​សាលាខេត្ត​បាត់ដំបង​ដើម្បី​ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​តុលាការខេត្ត។ បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក សា​អឿន កោសល្យ​មុនី ចៅក្រម​សាលាដំបូង ខេត្តបាត់ដំបង កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២ បានសម្រេច​រក្សាទុក​ដី​កាស​ម្រេច​រក្សា​ការពារ​ចុះ​ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ ដោយ​សម្រេច​ប្រគល់​សិទ្ធិ​ទៅអោយ​ឧកញ៉ា​ម្នាក់​ឈ្មោះ សង ថន និង មនុស្ស​ពីរ​នាក់​ទៀត​គឺ ឈ្មោះ ទន់ ប៊ុនធឿន និង​ឈ្មោះ ឃុន តែ​ស៊ី អាច​អាស្រ័យ​ផល​លើដី​ទំហំ ៦៣៨ ហិកតា។ ប៉ុន្តែ ប្រជាជន​ដែល​មក​តវ៉ា​នៅថ្ងៃនេះ​បាន​និយាយថា ពួកគេ​ចំនួន​ប្រមាណ​ជាជាង ៣០០ គ្រួសារ​នៅ ចំណុច​បឹង​ពីរ ភូមិ​ក្រពើ សែសិប ឃុំ​ល្វា ស្រុក​បា​វេ​ល ខេត្តបាត់ដំបង  និង​ភូមិ​ប្រាសាទ​រ៉ាង ភូមិ​ខ្ជាយ ឃុំ​តា​គង់ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​កំពុង​អាស្រ័យ​ផល ធ្វើស្រែ-ចំការ នៅ លើដី​នោះ ។



សូមបញ្ជាក់ថា ដី​ដែល​កំពុង​មានទំនាស់​នោះ​ត្រូវបាន​អាជ្ញាធរ​ខត្ត​បាត់ដំបង​និង​ខេត្តបន្ទាយមានជ័យ ចេញ​ដីកា​ដកហូត​ពី​ឧកញ៉ា សង ថន មក​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​កាលពី​ឆ្នាំ ២០០៦ ។ បើ​យោងតាម​ប្រជាជន នេះ​ជាការ​ចំឡែក ដែល​ចៅក្រម​សាលាដំបូង​ខេត្តបាត់ដំបង បានចេញ​ដីការ​ក្សា​ការពារ​ដោយ​ប្រគល់​សិ​ទិ្ធ​អាស្រ័យ​ផល​ទៅអោយ​មនុស្ស​ដដែល​ដែល​អាជ្ញាធរ​ខត្ត​បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​ធ្លាប់​ចេញ​ដីកា​ដកហូត​ដី​ពី​ជន​ទាំង​នោះមក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​កាលពី​ឆ្នាំ២០០៦ ។ លោក វណ្ណ សូផាត មន្ត្រី​ស​ម្រ​សម្រួល​គម្រោង​បណ្តាញ​សិ​ទិ្ធ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា បាន​ឲ្យ​ដឹងថា នៅ​ម៉ោង២និង៣០នាទី​ថ្ងៃ​ប្រ​ហ​ស្ប​តិ៍​នេះ តំណាង​ប្រជាជន៥នាក់​ត្រូវបាន​អញ្ជើញ​ដោយ​ចៅហ្វាយខេត្ត​រង​ម្នាក់​ដើម្បី​ជួបពិភាក្សា​រក​ដំណោះស្រាយ៕

No comments:

Post a Comment

yes