ថ្ងៃអង្គារ ទី១ ខែឧសភា ឆ្នាំ២០១២ ម៉ោង ០៩:៣៧
រាជធានីភ្នំពេញ ៖ សហជីពចំនួន១៦ មានកម្មករ-កម្មការិនីប្រមាណ ជាង៤.០០០នាក់ បានជួបជុំគ្នានៅមុខអគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងអត្ថន័យអបអរសាទរទិវាពលកម្មអន្តរជាតិផង និងទាមទារឱ្យមានការកែប្រែភាពអសកម្មរបស់និយោជកផង ព្រមទាំងទាមទារឱ្យអាជ្ញាធរ-ស្ថាប័នពាក់ព័ន្ធ នាយទុនទាំងអស់គោរពអនុវត្តច្បាប់ស្តីពីសិទ្ធិក្នុងការបំពេញការងារផង ។
ហ្វូងកម្មករទាំងអស់នេះបង្កឱ្យមានការចាប់អារម្មណ៍ផងដែរ ដោយពួកគេចាប់ផ្តើមហែក្បួនចេញពីមុខអគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាវេលាម៉ោង៨ព្រឹកថ្ងៃទី១ ឧសភា ២០១២ លើវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅកាន់វិមានរដ្ឋសភា ដើម្បីដាក់ញត្តិទាមទាររបស់ពួកគេឱ្យសភាជួយគិតគូរធ្វើយ៉ាងណាឱ្យអាជ្ញាធរ-ស្ថាប័នពាក់ព័ន្ធ, កម្មករ និងថៅកែរោងចក្រ ក្រុមហ៊ុន គោរពអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ... ។
No comments:
Post a Comment
yes