សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 3, 2012

ឈុត វុទ្ធី ទៅលែងវិលត្រឡបហើយ តែគ្រួសាររបស់លោកខ្វលពីសុវត្ថភាព



ភ្នំពេញៈ លោក ឈុត វុទ្ធី បានឃ្លាតទៅឆ្ងាយ សែនឆ្ងាយ លែងវិលត្រឡប់មកវិញជារៀងរហូត បន្សល់ទុកនូវភរិយា មេម៉ាយ និងកូនៗ នាក់ ដែលកំពុងមានការភ័យខ្លាច ពីសុវត្ថភាព
បើទោះបីជាកាលពីនៅរស់ លោក ឈុត វុទ្ធី ប្រធានអង្គការ ការពារធនធានធម្មជាតិ មានឱកាស​ អាចជួបជុំគ្រួសារ បានត្រឹមតែមួយដង ពីរដងក្នុងមួយខែ ពីរខែក្តី ក៏ការបាត់បង់ស្វាមី និង​ ឪពុក​ ជាទីស្រឡាញ់ និងជាទីគោរពរបស់ពួកគេនេះ បានធ្វើឲ្យពួកគេ មានការភ័យរន្ធត់ ដក់ ជាប់​ នៅក្នុងចិត្តជាប្រចាំ ដោយសាតែរូបភាពនៃការបាញ់សម្លាប់ដ៏សាហាវព្រៃផ្សៃ ដែលហាក់ បីដូចជាប្រទេសមួយនេះ ពុំមានច្បាប់ទម្លាប់ និងការមិនអើពើ​ របស់កងរាជអាវុធហត្ថ​ ខេត្តកោះ កុង ដែលទុកលោកឈុត វុទ្ធី ឲ្យហូរឈាមរហូតដល់ស្លាប់ ខណៈដែលគាត់មិនទាន់ស្លាប់ ក្រោយ ពីការបាញ់ប្រហារ បើទោះបីជាមានការអង្វរករ ពីអ្នកកាសែត សុំយករូបគាត់​ ទៅមន្ទីរ ពេទ្យក្តី

អ្នកស្រី សម ចាន់ធី ភរិយាលោក ឈុត វុទ្ធី ដែលមានមុខរបរជាអ្នកលក់សាច់ជ្រូក នៅតាមផ្សារតូចមួយ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់អ្នកស្រី និងកូនៗ របស់អ្នកស្រី ចាប់តាំងពីស្វាមីអ្នកស្រី ត្រូវគេបាញ់សម្លាប់ កាលពីថ្ងៃទី ២៦ខែមេសា ពេលដែលគាត់ ចុះទៅស៊ើបអង្កេតបទល្មើសព្រៃឈើ នៅក្នុងខេត្តកោះកុង អ្នកស្រីបាននិយាយថា «​ខ្ញុំនិងកូនតូចៗ មិនហ៊ានដើរចេញទៅណាឆ្ងាយទេ ដោយបារម្ភអំពីសុវត្ថិភាព គឺពួកយើងស្នាក់នៅតែក្នុងផ្ទះ»
អ្នកស្រី សម ចាន់ធី ដែលមានអាយុ៤០ ឆ្នាំ ពីពេលនេះតទៅ នឹងត្រូវទទួលបន្ទុកចិញ្ចឹមកូន ទាំង នាក់តែម្នាក់ឯង ដែលកូនប្រុសច្បង អាយុ ១៩ ឆ្នាំ និងកូនស្រីពៅ អាយុ ឆ្នាំ មិនទាន់ហ៊ានឲ្យកូនៗ ទៅសាលារៀននៅឡើយទេ ដោយសារតែបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ។ អ្នកស្រីបាននិយាយថា «​សព្វថ្ងៃនេះកូនប្រុសខ្ញុំគេមានភាពរឹងមាំ ប៉ុន្តែ កូនស្រីរបស់ខ្ញុំមានការភ័យខ្លាចជាខ្លាំង បន្ទាប់ពីឪពុក ត្រូវបានគេបាញ់សម្លាប់»
ដោយសារតែការភ័យខ្លាចពីសុវត្ថិភាព និងការបារម្ភខ្លាចពុំមានលទ្ធភាពឲ្យកូនរៀនសូត្រ ដូចកាលពីមុន អ្នកស្រី ចាន់ធី បានអំពាវនាវឲ្យអង្គការក្រៅរដ្ឋាភិបាលនានាជួយយកគ្រួសាររបស់អ្នកស្រីទៅរស់នៅប្រទេសទីពីរ។ អ្នកស្រីថ្លែងបន្តថា «ខ្ញុំសូមស្នើឲ្យអង្គការក្រៅរដ្ឋាភិបាល ជួយពួកយើងឲ្យបានទៅនៅប្រទេសទីពីរទើបពួកខ្ញុំ មានសុវត្ថិភាព ហើយកូនៗខ្ញុំអាចមានឱកាសបានរៀនសូត្រពេញលេញ ដើម្បីស្នងឪពុករបស់ពួកគេ ដែលជាអ្នកបូជាជីវិតដើម្បីការពារធនធានធម្មជាតិ» បើទោះជាស្វាមីរបស់អ្នកស្រី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងពេលបំពេញភារកិច្ចក៏ដោយ ក៏អ្នកស្រី សម ចាន់ធី នៅតែមានបំណង ចង់ឲ្យកូនប្រុសច្បងរបស់អ្នកស្រីធ្វើការងារនេះបន្តពីឪពុករបស់គេ ដោយសារតែអ្នកស្រីយល់ថា ការងារការពារបរិស្ថាន គឺជាការងារល្អ ដែលអាចជួយសង្គមជាតិ មិនបំផ្លាញជាតិ អ្នកស្រីថ្លែងថា «​ខ្ញុំចង់ឲ្យកូនខ្ញុំស្នងពីឪពុករបស់គេនៅថ្ងៃអនាគត ពីព្រោះឪពុកគេពុំទាន់សម្រេចបំណងប្រាថ្នារបស់គាត់នៅឡើយ»
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា ការភ័យខ្លាចរបស់អ្នកស្រី ចាន់ធី គឺដោយសារតែពុំទាន់មានការរកយុត្តិធម៌ជូនស្វាមីរបស់គាត់ ក៏ដូចជាគ្រួសារប៉េអឹមនៅឡើយ។ លោកបន្តថា «​រដ្ឋាភិបាល គួរតែចាត់វិធានការដើម្បីធានាសុវត្ថិភាពរបស់គ្រួសារ ដែលជាអ្នកការពារបរិស្ថាននេះ»
ឈុត វុទ្ធី ជានរណា?
លោក ឈុត វុទ្ធី ដែលមានសម្បុរខ្មៅស្រអែមមានរូបរាងស្គមមិនសូវមានសាច់ឈាមស្រស់បស់ តែនិយាយច្បាស់ៗ និងស្វាហាប់នោះ បានចាប់កំណើត នៅក្នុងគ្រួសារកសិករមួយនៅក្នុងភូមិស្វាយមាសឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លោកមានបងប្អូនបង្កើត នាក់ (ស្រី ប្រុស ) ហើយលោក វុទ្ធី ដែលពេលនេះ មានអាយុ ៤៨ ឆ្នាំ គឺជាកូនទី
លោក ឈុត វុទ្ធី បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅក្នុងឆ្នាំ ១៩៨៦ ហើយពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៨៧ លោកបម្រើការងារជាទាហាននិងពីឆ្នាំ១៩៨៧ ដល់ឆ្នាំ ១៩៩២ លោកបានទៅសិក្សាអនុបណ្ឌិតយោធានៅប្រទេសរុស្ស៊ី ពីឆ្នាំ១៩៩២ ដល់១៩៩៣ លោកបម្រើការជាបុគ្គលិកអ៊ុនតាក់ (UNTAC) ពីឆ្នាំ ១៩៩៣ ដល់ ១៩៩៥ លោកបម្រើការងារជាអ្នកគ្រប់គ្រងម៉ាស៊ីនរាវមីន របស់អង្គការស៊ីម៉ាក់។ ពីឆ្នាំ ១៩៩៥ ដល់១៩៩៧ លោកបម្រើការងារជាអ្នកគ្រប់គ្រងទូទៅ សម្រាប់ក្រុមហ៊ុនឯកជនមួយ ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ ២០០០ លោក ជាអ្នកសង្កេតការណ៍បោះឆ្នោត សម្រាប់ស្ថានទូតអង់គ្លេស។ ពីឆ្នាំ ២០០១ ដល់ ២០០៣ ជាអនុប្រធានអង្គការអភិរក្សអន្តរជាតិ និងពីឆ្នាំ ២០០៣ ដល់ ២០១២ ជានាយកអង្គការការពារធនធានធម្មជាតិ។ ក្នុងជីវប្រវត្តិ លោក ឈុត វុទ្ធី បានសរសេរពីចក្ខុវិស័យរបស់លោកថា៖ «​ខ្ញុំប្រាថ្នាបញ្ឈប់បទល្មើសព្រៃឈើ និងសត្វព្រៃនៅកម្ពុជា តាមរយៈការកសាងសមត្ថភាពក្នុងការគ្រប់គ្រងរដ្ឋរបស់រដ្ឋាភិបាល និងការពង្រឹងការអនុវត្តច្បាប់»
សកម្មភាពប្រឆាំងបទល្មើសព្រៃឈើ
លោក ឈឹម សាវុធ អ្នកសម្របសម្រួលគំរោងវេទិកាសាធារណៈ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាមនុស្សជិតស្និទ្ធជាមួយលោក ឈុត វុទ្ធី ហើយតែងតែប្រកៀកស្មាគ្នាដើម្បីការពារធនធានធម្មជាតិ ដែលកំពុងទទួលរងការបំផ្លិចបំផ្លាញនោះ បានមានប្រសាសន៍ថា ឈុត វុទ្ធី ធ្វើការ មិនមែនដើម្បីផលប្រយោជន៍ក្រុមគ្រួសាររបស់គាត់ទេ គឺដើម្បីផលប្រយោជន៍ជាតិនិងផលប្រយោជន៍មនុស្សជំនាន់ក្រោយ។ គាត់បានដឹងខ្លួនជាមុនថា ការងាររបស់គាត់ដែលបានធ្វើកន្លងមក ប្រឈមនឹងសេចក្ដីស្លាប់ ពីព្រោះថា ជនល្មើសកាប់ឈើ មិនសប្បាយចិត្ត នឹងសកម្មភាពរបស់គាត់ទេ។ លោក ឈឹម សាវុធ និយាយថា «​លោក វុទ្ធី បានប្រាប់ខ្ញុំថា ធ្វើការងារដូចយើង បើមិនគេបាញ់សម្លាប់ចោលក៏គេចាប់ដាក់គុកដែរ» លោក ឈុត វុទ្ធី បានធ្វើសកម្មភាពជាច្រើន ធ្វើការងារការពារធនធានធម្មជាតិ ពិសេសព្រៃនៅតំបន់ជួរភ្នំក្រវាញ ខេត្តកោះកុង និងខេត្តពោធិ៍សាត់ និងនៅតំបន់ព្រៃឡង់។ លោកត្រូវបានអាជ្ញាធររដ្ឋាភិបាល និងក្រុមឈ្មួញ គំរាមសម្លាប់ជាច្រើនលើកមកហើយ តែទោះបីជាយ៉ាងនេះក្ដី លោក ឈុត វុទ្ធី នៅតែមានឆន្ទៈមោះមុត ក្នុងការការពារសម្បត្តិធម្មជាតិនៅកម្ពុជា រហូតដល់ថ្ងៃដែលត្រូវគេបាញ់សម្លាប់នៅក្នុងទឹកដីខេត្តកោះកុង។
លោក ឈឹម សាវុធ បានរំឭកថា កាលពីខែវិចិ្ឆកា ឆ្នាំ ២០១១ នៅក្នុងស្រុកសណ្តាន់ លោក ឈុត វុទ្ធី ត្រូវលោកអធិការស្រុក អ៊ួង ម៉ូលី បញ្ជាឲ្យប៉ូលិសទៅចាប់ក្នុងបំណងវាយខ្នោះយកទៅអធិការស្រុក ខណៈដែលរូបគាត់ បានឃ្លាំមើលកម្លាំងសហគមន៍ចុះល្បាតបទល្មើសព្រៃឈើ នៅបន្ទាប់មកទៀត លោក វុទ្ធី ត្រូវឈ្មួញឈើប្តឹងឲ្យចាប់ទៅស្នងការខេត្តកំពង់ធំ លោកឲ្យដឹងទៀតថា«​លោក ឈុត វុទ្ធី ត្រូវបានគេប៉ុនប៉ងសម្លាប់ស្ទើរតែរាប់មិនអស់នៅក្នុងពេលបំពេញការងារ ប្រឆាំងនឹងបទល្មើសព្រៃឈើ»
នៅមុនពេលទៅខេត្តកោះកុង លោក ឈុត វុទ្ធី បានប្រាប់លោក ឈឹម សាវុធថា គាត់ទៅខេត្តកោះកុងនៅថ្ងៃទី ២៤ មេសា ដើម្បីទៅប្រមូលភស្តុតាងរបស់ក្រុមហ៊ុន និងជនល្មើសកាប់ឈើខុសច្បាប់ នៅតំបន់ក្រវាញភាគកណ្ដាល ដើម្បីយកភស្តុតាងទាំងនោះ ដាក់ជូនរដ្ឋាភិបាល។ លោកឈឹម សាវុធ បន្តថា«ខ្ញុំស្រក់ទឹកភ្នែក ដោយពុំដឹងខ្លួន នៅពេលទទួលដំណឹងថា គេបាញ់សម្លាប់គាត់ ពីព្រោះនៅព្រឹកថ្ងៃទី ២៦ មេសា ខ្ញុំបានប្រាប់គាត់ថា បង សភាពការណ៍មិនស្រួលទេ បងកុំចូលកន្លែងនោះឲ្យសោះ គឺបងត្រូវតែបើកឡានសំដៅមកភ្នំពេញវិញ តែគាត់ក៏បានប្រាប់ថា មិនអីទេ ប្រហែលជាម៉ោង ល្ងាចនឹងមកដល់ភ្នំពេញហើយ តែបែរជាម៉ោងជាង១២ ថ្ងៃត្រង់ ខ្ញុំបានទទួលដំណឹងអំពីការបាញ់សម្លាប់គាត់ទៅវិញ»
នៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១១ លោក ឈុត វុទ្ធី បាននិយាយថា នៅក្នុងខែធ្នូ ២០១១ អំពីករណីអ្នកសារព័ត៌មានភ្នំពេញប៉ុស្តិ៍ពីរនាក់ បានថតរូបឡាន ដែលដឹកឈើនៅពេលយប់ នៅឯរង្វង់មូលថ្មបាំង មានខាងយោធាចេញមក បានទាញយកកាមេរ៉ា ហើយបានគំរាមកំហែងប្រតាយប្រតប់គ្នា នៅពេលនោះ លោកក៏បានសួរថា មូលហេតុអី បានជាទាមទារយករបស់របរខាងភ្នំពេញប៉ុស្តិ៍ ហើយអ្នកកាសែតភ្នំពេញប៉ុស្តិ៍ បានសួរឈ្មោះមន្ត្រីយោធា តែខាងកម្លាំងយោធា មិនបានប្រាប់ឈ្មោះ ទៅដល់អ្នកកាសែតភ្នំពេញ ប៉ុស្តិ៍នោះទេ ដោយនិយាយថា អ្នកឯងគ្មានសិទ្ធិសួរឈ្មោះខ្ញុំនោះទេ តើអ្នកឯងមកកន្លែងនេះ មានការអនុញ្ញាតពីអង្គការស៊ីអាយដែរឬអត់? មានកាអនុញ្ញាតពីរដ្ឋបាលព្រៃឈើដែរឬអត់? មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានដែរអត់? មានការអនុញ្ញាតពីសមត្ថិកិច្ចចម្រុះដែលការពារក្រុមហ៊ុនដែរឬអត់? លោកវុទ្ធីក៏បានប្រាប់ទៅកងកម្លាំងទាំងនោះវិញថា តាមច្បាប់ ការដើរហើរនៅក្នុងប្រទេសកម្ពុជា មិនត្រូវបានហាមឃាត់ទេ ហើយចំពោះអ្នកសារព័ត៌មាន គាត់មានសិទ្ធិថត នៅលើផ្លូវសាធារណៈ។ ការរារាំងសកម្មភាពស៊ើបអង្កេតរបស់លោក ឈុត វុទ្ធី និងការយកព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ពីការកាប់ឈើត្រូវបានកងកម្លាំងប្រដាប់អាវុធខេត្តកោះកុង តាមយាយី និងរារាំងជាញឹកញាប់នៅគ្រប់ពេល តាមលោក ឈុត វុទ្ធី កងកម្លាំងប្រដាប់អាវុធទាំងនោះ គឺជាអ្នកកាងក្រុមហ៊ុនរកស៊ីកាប់ឈើតែម្ដង។
កងអាវុធហត្ថខេត្តកោះកុង កាលពីថ្ងៃទី ២៧ ខែមេសា បានចេញរបាយការណ៍ស៊ើបអង្កេត ស្តីពីករណីបាញ់ប្រហារលោក ឈុត វុទ្ធី ដោយបានសរសេរថា លោក ឈុត វុទ្ធី បានធ្វើដំណើរជាមួយអ្នកកាសែតពីររូប នៅពេលមកដល់ចំណុចវាល ភូមិកោះប៉ោឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា កាលពីថ្ងៃទី ២៦ ខែមេសា នោះ លោក ឈុត វុទ្ធី បានជួបជាមួយកម្លាំងអាវុធហត្ថចំនួនពីររូប មានឈ្មោះ អ៊ិន រតនា និងឈ្មោះ សូ សុភាព ដែលអ្នកទាំងពីរមានបេសកកម្មជាមួយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកោះកុង ដើម្បីបង្ក្រាបបទល្មើសព្រៃឈើ។ ប៉ុន្តែនៅពេលដែលលោក ឈុត វុទ្ធី និងកម្លាំងអាវុធហត្ថបានជួបគ្នា លោក ឈុត វុទ្ធី បានជេរប្រមាថកងកម្លាំងអាវុធហត្ថ នៅពេលនោះលោក អ៊ិន រតនា បានបាញ់សម្លាប់លោក ឈុត វុទ្ធី បន្ទាប់មកក៏បាញ់សម្លាប់ខ្លួនឯង គ្រាប់។
ប៉ុន្តែរបាយការណ៍នេះ មិនត្រូវបានក្រុមគ្រួសារ និងអង្គការសង្គមស៊ីវិល ព្រមទាំងសាធារណជនជាច្រើនជឿឡើយ ហើយបានជំរុញឲ្យរដ្ឋាភិបាល បង្កើតគណៈកម្មការធ្វើការស៊ើបអង្កេតថ្មីមួយ នៅទីបំផុត រដ្ឋាភិបាល បានបង្កើតគណៈកម្មការស៊ើបអង្កេត ហើយនៅពេលនេះ កំពុងតែធ្វើការស៊ើបអង្កេតលើការបាញ់សម្លាប់ដ៏ព្រៃផ្សៃនេះ


No comments:

Post a Comment

yes