សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, May 5, 2012

យុវជនគណបក្ស សម រង្ស៊ី កំពុងតែបោះជំហ៊ាន ឈានទៅរកភាពជាអ្នកដឹកនាំវ័យក្មេង



 ក្នុងចិត្តមុះមុតពោពេញទៅដោយការស្រលាញ់ជាតិមាតុភូមិ ចង់រស់នៅក្នុងប្រទេសមួយដែល​ប្រ​កាន់ភ្ជាប់នូវរបបលិទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងនៅពេលបញ្ចប់ការសិក្សារៀនសូត្រមាន​ការ​ងារធ្វើគ្រប់គ្នានោះ យុវជនបាននិងកំពុងតែចូលរួមជាមួយនិងគណបក្ស សម រង្ស៊ី យ៉ាងផុះផល់​ព្រោះ​តែពួកគេបានមើលឃើញពីគោលនយោបាយច្បាស់លាស់ពិតប្រាកដរបស់គណបក្ស សម រង្ស៊ី ដែលបានផ្តល់​លិទ្ធភាពខ្ពស់ដល់យុវជនឲ្យមានការងារធ្វើគ្រប់ៗគ្នានៅពេលពួកគេ​បាន​បញ្ចប់​ការសិក្សារៀនសូត្រ ។


តួយ៉ាងយុវជនជាង១០០នាក់ដែលជាថ្នាក់ដឹកនាំយុវជននៅតាមមូលដ្ឋាន កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១២ បានចូលរួមក្នុងវេទិការសួរដេញដោលគ្នាទៅវិញ​ទៅមកទាក់ទង​ទៅនិង​«ភាពជា​អ្នក​ដឹ​ក​​នាំវ័យក្មេង»ក្រោមអធិបតី​ភាពរបស់​​លោក គី វណ្ណារ៉ា តំណាងរាស្រ្តរបស់គណ
បក្ស សម រង្ស៊ី មណ្ឌលសៀមរាប និងជាអគ្គលេខាធិការរងទទួល​បន្ទុកការងារ​យុវជននៃ​គណ
ប​ក្ស​ សម រង្ស៊ី និង​លោក សួង សុភណ្ឌ ប្រធានគណៈកម្មាធិការប្រតិបត្តិយុវជនគណបក្ស សម រង្ស៊ី ដែលយុវជនទាំង១០០នាក់នេះគឺមកពីតាមបណ្តាលខេត្ត-ក្រុង និងរាជធានី កម្មវិធីនេះគឺបាន
ប្រារព្វធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់គណបក្ស សម រង្ស៊ី ។

ថ្លែងនៅក្នុងពិធីនោះលោក គី វណ្ណារ៉ា តំណាងរាស្រ្តគណបក្ស សម រង្ស៊ី មណ្ឌលសៀមរាប និង​ជាអគ្គលេខាធិការរងទទួលបន្ទុកការងារយុវជននៃគណបក្ស សម រង្ស៊ី បានថ្លែងទៅកាន់ថ្នាក់ដឹក​នាំដែលជាយុវជននៅក្នុងមូលដ្ឋានថា យើងជាថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋានត្រូវចេះ​ធ្វើយ៉ាងណា បង្កើនកិច្ចសហប្រតិបត្តិការឲ្យបានល្អ មួយវិញទៀតគឺធ្វើយ៉ាងណាដើម្បីចូលរួមក្នុងការចុះពង្រឹង​នៅតាមមូលដ្ឋានឲ្យពួកគាត់យល់ពីអ្វីដែលជាសិទ្ធិរបស់ខ្លួន និងត្រូវចេះជួយអប់រំណែនាំ ដោះ​ស្រាយរាល់បញ្ហានៅក្នុងមូលដ្ឋានដែលពួកគាត់កំពុងតែជួបនាពេលបច្ចប្បន្ន ហើយមួយវិញទៀត​ត្រូវតែត្រៀមខ្លួនឲ្យបានល្អដើម្បីចូលរួមក្នុងការឃោសនាបោះឆ្នោត ឃុំ សង្កាត់ នៅពេលខាងមុខ​នេះ ។

ជាការពិតសកម្មភាពរបស់សមាជិក សមាជិការ និងយុវជន សម រង្ស៊ី តែងតែជួយឈឺឆ្អាល  រាល់​
គ្រប់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងការរំលោភសិទ្ធិពីសំណាក់ជនមានប្រាក់ មានអំណាច​ដែល​​​តែងតែជិះជាន់ សង្កត់សង្កិន មកលើពួកគាត់ ភាពអយុត្តិធម៌ទាំងអស់នេះ​ហើយដែល​បាន​​ធ្វើ​​ឲ្យយុវជនមកចូលរួមជាមួយគណបក្ស សម រង្ស៊ី យ៉ាងផុសផល់ ។

លោក សួង សុភណ្ឌ ប្រធានគណៈកម្មាធិការប្រតិបត្តិយុវជនគណបក្ស សម រង្ស៊ី បានថ្លែងទៅ​កាន់យុវជនដែលបានចូលរួមនៅក្នុងវេទិការ«ភាពជាអ្នកដឹកនាំវ័យក្មេង» នេះថា យើងជាយុវជន
សម រង្ស៊ី ត្រូវតែយកចិត្តទុកដាក់ក្នុងកំរិតមួយខ្ពស់ ដើម្បីធ្វើឲ្យខ្លួនរបស់យើងក្លាយជាអ្នកដឹកនាំ
មួយរូបដែលមានសមត្ថភាពគ្រប់គ្រាន់ និងអាចប្រឈមបានគ្រប់បញ្ហាដែលកើតមាន ហើយមួយ​វិញទៀត ត្រូវចេះចូលរួមគ្រប់កម្មវិធីរបស់ភូមិ ឃុំ ដើម្បីស្តាប់និងជំរាបជូននូវរាល់បញ្ហាដែលបាន​និងកំពុងតែកើតមាន ជូនទៅដល់អង្គពិធីដើម្បីឲ្យថ្នាក់ដឹកនាំភូមិ ឃុំ និងប្រជាពលរដ្ឋទូទៅឲ្យ
លោក​បានជ្រាប ។

អ្នកសង្កេតការណ៏មួយចំនួនបានចាត់ទុកសកម្មភាពរបស់យុវជនគណបក្ស សម រង្ស៊ី ថាជាការ​ប្រ​សើរបំផុតដែលយុវជនគណបក្ស សម រង្ស៊ី បានចូលរួមក្នុងវគ្គបំពាក់បំប៉នសមត្ថភាពដ៏មាន​សារសំខាន់មួយនេះ ព្រោះ «ភាពជាអ្នកដឹកនាំវ័យក្មេង» គឺជាកត្តាមួយដែលយុវជនត្រូវតែមាន ព្រោះយុវជនគឺជាសសរទ្រូងនៃប្រទេសជាតិ ហើយអ្វីដែលសំខាន់គឺដើម្បីចូលរួមក្នុងការផ្លាស់ប្តូរ មេដឹកនាំដែលពុំមានសមត្ថភាព នៅក្នុងការដឹកនាំប្រទេសជាតិដែលធ្វើឲ្យប្រទេសជាតិជួបតែនិង ភាពភ័យខ្លាច គ្មានពេលល្ហែរ និងពុំមានសមត្ថភាពក្នុងការរកទីផ្សាការងារឲ្យប្រជាពលរដ្ឋបានធ្វើ គ្រប់ៗគ្នា ជាពិសេសយុវជន ធ្វើឲ្យយុវជនមួយចំនួនត្រូវបោះបង់ការសិក្សារៀនសូត្រ ធ្វើចំណាក ស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស ចាកចោលភូមិដ្ឋាន ព្រាត់ប្រាស់សាច់ញាត្តិ បងប្អូន ឳពុក ម្តាយ ត្រូគេធ្វើបាបគ្មានពេលល្ហែរ អ្នកខ្លះត្រូវស្លាបបាត់បង់អាយុជីវិតនៅលើទឹកដីគេថែមទៀត ផង ទាំងអស់នេះគឺជាកត្តាដែលបានជំរុញឲ្យយុវជនមកចូលរួមជាមួយគណបក្ស សម រង្ស៊ី ។

សូមជំរាបផងដែរថា វេទិការ « ភាពជាអ្នកដឹកនាំវ័យក្មេង » គឺបានរៀបចំឡើងរយៈពេលចំនួន២ ថ្ងៃ ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ ដែលមានយុវជនជាថ្នាក់ដឹកនាំនៅមូលដ្ឋាន មកចូលរួមចំនួន១០០នាក់ ។ ហើយវេទិការនេះ គឺរៀបចំឡើងទៅតាមវគ្គនីមួយៗ ដែលផ្តល់លទ្ធ ភាពឲ្យយុវជនរបស់គណបក្ស សម រង្ស៊ី ទាំងអស់បានចូលរួមនៅក្នុងវេទិការ « ភាពជា​អ្នកដឹក​នាំ​វ័យ​ក្មេង » នេះឲ្យបានគ្រប់ៗគ្នា  ។

គណបក្ស សម រង្ស៊ី គឺផ្តល់លទ្ធភាពខ្ពស់ដល់យុវជនក្នុងការចូលរួមកសាងប្រទេសជាតិ បំរើរាស្រ្ត
ព្រោះថាមានតែយុវជនទេ ដែលជាស្នូលដ៏រឹងមាំក្នុងការបន្តវេនកសាងជាតិ មាតុភូមិកម្ពុជារបស់ យើង ហើយយុវជនគឺជាចលកមួយដែលអាចជំរុញឲ្យប្រទេសជាតិមានការផ្លាស់ប្តូរ និងវិវឌ្ឍន៏ ទៅរកសម័យកាលមួយដែលមានភាពល្អប្រសើរជាងសព្វថ្ងៃ ក្រោមការគ្រប់គ្រងអំណាចរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលពោពេញទៅដោយអំពើពុករលួយនិងបក្សពួកនិយម គិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៏រួមរបស់ប្រទេសជាតិ ។

គណបក្ស សម រង្ស៊ី គឺជាគណបក្សមួយមានភាពស្អាតស្អំ មិនពុករលួយ មិនបក្សពួកនិយម ធ្វើការបំរើរាស្រ្ត និងប្រទេសជាតិ គិតជាតិហើយនិងរាស្រ្តជាធំ ដូចនេះប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវតែចូលរួមជាមួយគណបក្ស សម រង្ស៊ី ដើម្បីអនាគត់ខ្លួនយើងនិងប្រទេសជាតិ ៕


No comments:

Post a Comment

yes