សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 30, 2012

ប្រជាពលរដ្ឋមានការភ្ញាក់រលឹក ចូលរួមជាមួយគណបក្ស សម រង្ស៊ី ដើម្បីគេចចេញពីរដ្ឋអំណាចផ្តាច់ការរបស់លោក ហ៊ុន សែន


ប្រធានស្តីទីគណបក្ស​ សម រង្ស៊ី លោក គង់ គាំ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១២ បាន​ដឹក​នាំ សមាជិក សមាជិការ ប្រជាពលរដ្ឋអ្នកគាំទ្រ ធ្វើការដង្ហែរក្បួន​ឃោសនា​បោះឆ្នោត នៅ​តាមភូមិ ឃុំនានា ក្នុងស្រុកពារាំង ខេត្តព្រៃវែង ជាមួយគ្នានោះលោកក៏បានធ្វើការអំពាវនាវ​អោយពលរដ្ឋ​បោះឆ្នោតជូន គណបក្សសម រង្ស៊ី ដើម្បីលើកស្ទួយជីវភាពរបស់យើងអោយ​បាន​ល្អប្រសើរឡើងទាំងអស់គ្នា។

សូមជំរាបផងដែរថា ប្រជាពលរដ្ឋរស់នៅក្នុងស្រុកពារាំង ទាំងមូលភាគច្រើនពួកគាត់ជួបការ​លំបាកដោយ​​រស់ពឹងផ្អែកតែលើរបរធ្វើស្រែចំការ និងដាំដំណាំហូបផ្លែបន្តិចបន្តួច មិនអាចផ្គត់​ផ្គង់​ជីវភាពនៅក្នុងក្រុមគ្រួសារ​អោយបានធូរធារនោះឡើយ។ ហើយប្រជាពលរដ្ឋមួយចំនួន​ទៀត ដោយ​សារតែ​ជួបការខ្វះខាតខ្លាំងពេក ពួក​គាត់បាននាំគ្នាចាកចេញពីផ្ទះ ទៅរកការងារ​ធ្វើ​នៅ​​ក្រៅ​ស្រុក ឬនៅប្រទេសជិតខាង ត្រូវទទួលរងនូវការធ្វើបាបពីសំណាក់​ថៅកែជាបន្ត​បន្ទាប់ បើទោះបីជាពួក គាត់ដឹងថាការធ្វើចំណាកស្រុកដោយខុសច្បាប់នេះគឺប្រឈមទៅនិង​គ្រោះ​ថ្នាក់យ៉ាងណាក៏ដោយនោះ ។ ទាំងនេះមកពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន អស​មត្ថ​ភាពក្នុងការរកមុខរបបជូនប្រជាពលរដ្ឋ ដោយបណ្តោយឲ្យជនជាតិយួន​អន្តោប្រវេសន៏​ជា​ច្រើន​ចូលមករស់នៅក្នុងទឹកដីខ្មែរ ហើយដណ្តើមការងារពីប្រជាពលរដ្ឋខ្មែរធ្វើទៀតនោះ ។


ដោយឡែកប្រសិនបើប្រជាពលរដ្ឋខ្មែរចូល ទៅរកការងារធ្វើនៅលើទឹកដីយួនវិញ គឺមិន​បាន​ជា​ដាច់ខាត កុំថាឡើយកម្មករលីសែង ឬធ្វើ​ជាកម្មករអ្វីផ្សេងៗ និងទៅរកស៊ីនៅទីនោះ​ក៏មិន​បាន​ដែរ សូម្បីធ្វើជាអ្នកសុំទាននៅលើទឹកដីយួនក៏មិនបានផង គឺអាជ្ញាធរយួនចាប់​បញ្ជូនមក​ប្រទេសកម្ពុជាវិញយ៉ាងប្រញាប់ ហើយមាន អ្នកខ្លះត្រូវទទួលរងនូវការធ្វើទារុណកម្ម​ពីសំ​ណាក់​អាជ្ញធរយួន និងត្រូវបានគេទាមទារបង់ផាកពិន័យជាទឹកប្រាក់ ក៏មានផងដែរ តែដោយ​ឡែកប្រសិនបើជនជាតិយួនចូលមកកម្ពុជាវិញគឺស្រួល ងាយជាងបកចេកខ្ចីទៅទៀត គ្មាន​បញ្ហាអ្វីនោះទេអាចដើរហើរបានគ្រប់ទីកន្លែង មានទាំងអាជ្ញាធរខ្មែរជាអ្នក ជួយការពារថែម​ទៀតផង ។

គួជំរាបជូនផងដែរថា នៅក្នុងពីធីចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ និងជួបសំណេះសំណាលជាមួយសមាជិក សមាជិការ រួមជា​មួយនិង​ប្រ​ជា​ពល​រដ្ឋអ្នកគាំទ្រនៅក្នុងខេត្តព្រៃវែងនោះ គឺមានវត្តមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករមក ចូលរួមជាមួយនិងគណបក្ស សម រង្ស៊ី ស្តាប់នូវប្រសាសន៏របស់លោក គង់ គាំ ដែលជំរាបជូន ពីកលល្បិចអាក្រក់របស់លោក ហ៊ុន សែន និងលោក កឹម សុខា ប្រធានគណបក្ស​សិទ្ធិមនុស្ស ដែលឥលូវជាការពេញនិយមគេបានហៅគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ថា​គណ​បក្សបញ្ឆោត ព្រោះគណបក្ស​នេះលីមលើម បង្កើតឡើងដើម្បីបំបែកសម្លេង​ឆ្នោតពី​គណ​បក្ស សម រង្ស៊ី តែប៉ុណ្ណោះ រួមជាមួយនិងការជំរាបជូនពីគោលនយោបាយ របស់គណបក្ស សម រង្ស៊ី និងព្រឹត្តិការណ៏ថ្មីៗដែលបានកើតមានឡើងនៅក្នុងសង្គមកម្ពុជា របស់យើងនា​ពេល​បច្ចុប្បន្ន ដូចជាករណីប្រជាពលរដ្ឋនៅតំបន់បឹងកក់ ស្រ្តីអ្នកតស៊ូចំនួន១៣នាក់ ដែលត្រូវ​បាន​តុលាការតេជោសែន ចាប់ដាក់គុកក្នុងម្នាក់ៗចំនួន២ឆ្នាំនិង៦ខែក្នុងការតវ៉ា​ទាមទារសិទ្ធិដីធ្លី ផ្ទះសម្បែងរបស់គាត់ ដែលត្រូវបានរដ្ឋាភិបាលក្រុងភ្នំពេញ ក្រោមអំណាច​លោក ហ៊ុន សែន បានធ្វើសប្បទានសេដ្ឋកិច្ចចំនួន៩៩ឆ្នាំទៅឲ្យក្រុមហ៊ុន ស៊ូកាគូ របស់​លោកឧញ៉ា ឡៅ ម៉េង​ឃីន សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនល្បីឈ្មោះឡើងស្អុយ គគ្រុកជំនាញខាង​រំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ រួមជាមួយព្រឹត្តិការណ៏នៅបូរីកីឡា នៅខេត្ត​ក្រចេះ កំពង់ស្ពឺ បាត់ដំបង ព្រះសីហនុ និងនៅខេត្តមណ្ឌលគិរីជាឧទាហរណ៏ដើមនោះ ធ្វើឲ្យប្រជាពលរដ្ឋ​លោក​ត្រង់ត្រាប់ស្តាប់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ហើយពួគាត់បានសម្តែងការអាណិត អាសូដល់ពលរដ្ឋទាំងនោះ ដែលនៅតាមបណ្តាលខេត្តនានាទូទាំងប្រទេស តាមរយៈវីដេអូ ឯកសារបស់គណបក្ស សម​រង្ស៊ី បញ្ចាំងជូនពួកគាត់បានទស្សនា ហើយពួកគាត់បានធ្វើការ ផ្តាច់ជ្ញារចិត្តថា នៅថ្ងៃបោះឆ្នោតឃុំ-សង្កាត់នៅថ្ងៃអាទិត្យទី០៣ ខែមិថុនា ឆ្នាំ២០១២ ពួកគាត់ និងបោះឆ្នោតគាំទ្របេក្ខភាពឈរឈ្មោះមកពីគណបក្ស សម រង្ស៊ី ។ ដើម្បីឲ្យមេឃុំ-ចៅសង្កាត់ មកពីគណបក្ស សម​រង្ស៊ី លោកបានធ្វើការងារបំរើជូនពួកគាត់ និងដើម្បីការពាដីធ្លី ផលដំណាំ ក៏ដូចជាសិទ្ធិរស់នៅជូនពួកគាត់ផងដែរ ។

បន្ទាប់មកលោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី ក៏បានលើកឡើងផងដែរថា​ ពលរដ្ឋ​ជួបការខ្វះខាត គឺដោយ​សារពួកគាត់ពុំមានដីសំរាប់ធ្វើស្រែចំការ ហើយអ្នកខ្លះមាន​ដីធ្វើ​ស្រែ​​​តែ​មាន​បន្តិចបន្តួច បានធ្វើ​ហើយតែនៅតែហូបមិនគ្រប់។ លើសពីនេះពលរដ្ឋ នៅក្នុង​ស្រុក​ពារាំង​ភាគច្រើនធ្វើស្រែ​ប្រវះមេឃ រង់ចាំតែទឹកភ្លៀង គ្មានប្រឡាយទឹក កន្លែងខ្លះមាន​ប្រឡាយ​ទឹក តែ​ប្រជាពលរដ្ឋ​មិនមានប្រាក់សម្រាប់​ទិញសាំងបូមទឹកដាក់ស្រែ និងមិនមាន​លុយ​សម្រា​ប់​​ទិញ​ជី​​យកមកដាក់ស្រែ ដោយសារតែតម្លៃប្រេងសាំង និងជីកសិកម្ម នាពេលបច្ចុប្បន្ននេះគឺ​មាន​តម្លៃ​ខ្ពស់​កប់​ពពក ។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយនិងប្រជាពលរដ្ឋនៅក្នុងស្រុកពារាំង ខេត្តព្រៃវែងនោះ​ផងដែរលោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស​សម រង្ស៊ី ក៏បានធ្វើការអះអាងថា ពលរដ្ឋជួប​ការលំបាក គឺដោយសារតែថ្នាក់ដឹកនាំរដ្ឋាភិបាល ដឹកនាំដោយគណបក្ស​ប្រជា​ជន​កម្ពុជា រយះ
ពេលជិត៣០សិបឆ្នាំមកនេះ មិនបានគិតគូរពីប្រយោជន៏ជាតិ ប្រយោជន៏ពលរដ្ឋនោះឡើយ ក្រៅតែពីប្រព្រឹត្តិអំពើពុករលួយ លួចឆក់ប្លន់ដីធ្លី របស់ប្រជាពលរដ្ឋ យកទៅធ្វើមាន ធ្វើបាន តែ​ក្រុមគ្រួសារ និងបក្ខពួកខ្លួនឯងនោះ ហើយមួយវិញទៀតរដ្ឋាភិបាលដែលគ្រប់គ្រង​ដោយគណ​បក្ស​ប្រជាជន គេបានប្រើប្រព័ន្ឋតុលាការដើម្បីចាប់ប្រជាពលរដ្ឋដាក់គុក ច្រវ៉ាក់ វាយដំច្រំធាក់ បាញ់ឲ្យមានរហួស និងស្លាប់ជាបន្តបន្ទាប់ថែមទៀតផងប្រសិនបើអ្នកទាំងនោះហ៊ានក្រោក​ឡើង​ប្រឆាំងនិងពួកគេនោះ ។

ប្រធានស្តីទីគណបក្ស សម រង្ស៊ី លោក គង់គាំង ក៏បានលើកឡើងជាបន្តរទៀតផងដែរ​ថា ​នៅ​ក្នុងការស្ទាបស្ទង់មតិ​របស់អង្គការក្រៅ​រដ្ឋា​ភិបាល​នាពេថ្មីៗនេះបង្ហាញថា មានប្រជាពល​រដ្ឋ​ខ្មែរ​ ជាង​៥០ភាគរយបានងាកមកគាំទ្រ​គណបក្ស ​សម រង្ស៊ី ដោយសារពួកគេអស់ជំនឿលើ​ការ ដឹកនាំប្រទេសក្រោមការគ្រប់គ្រងរបស់​គណបក្សកាន់អំណាចលោក ហ៊ុន សែន ​បច្ចុប្ប​ន្ន។ លោកថា ដើម្បីជៀសផុតពីអំពើពុករលួយ រួច​ផុតពីការឆក់ប្លន់យកដីប្រជា​ពលរដ្ឋ មាន​តែ​ការបោះ​ឆ្នោត​ផ្លាស់ប្តូររដ្ឋអំណាចថ្នាក់មូលដ្ឋានតែប៉ុណ្ណោះគឺនៅថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១២ ដែលឈានជិតចូលមកដល់ឆាប់ៗខាងមុខនេះ និងនៅថ្ងៃបោះឆ្នោតថ្នាក់ជាតិដែល នៅបាំងតែរយៈពេល១ឆ្នាំទៀតនោះក៏និងឈានចូលមកដល់ផងដែរ លោក គង់ គាំ បានបន្តរ ទៀតផងដែរថា ប្រជាពលរដ្ឋទាំងអស់ត្រូវតែរួមគ្នាជាធ្លុងមួយជាមួយគណបក្ស សម រង្ស៊ី ដើម្បី​យើងធ្វើការផ្លាស់ប្តូរមេឃុំ-ចៅសង្កាត់ ដែលពុករលួយមកពីគណបក្សប្រជាជនកាន់​អំ​ណាចនេះចេញ ហើយបោះឆ្នោតគាំទ្រនិងជ្រើស​រើសយកបេក្ខភាពមេឃុំ-ចៅសង្កាត់​ដែលមក​គណបក្ស សម រង្ស៊ី​ ដើម្បីឲ្យមេឃុំ-ចៅសង្កាត់គណបក្ស សម រង្ស៊ី លុបបំបាត់អំពើពុករលួយ ការបំផ្លាញធនធានធម្មជាតិ និងាការពារសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បី​ភូមិ-ឃុំមានសុវត្ថភាព និងធ្វើការអភិវឌ្ឍន៏ភូមិ-ឃុំ របស់យើងទាំងអស់គ្នា អោយសម្បូរ​សប្បាយ ខុសពីការដឹកនាំ​របស់គណបក្សកាន់អំណាចបច្ចុប្ប​ន្នលោក ហ៊ុន សែន  ដែលគិត​តែពី​ប្រយោជន៏ក្រុមគ្រួសារ និងបក្សពួករបស់ខ្លួននោះ ដូចនេះនៅថ្ងៃបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ សូមបងប្អូនអញ្ជើញទៅទាំងអស់គ្នាហើយបោះឆ្នោតជូនគណបក្ស សម រង្ស៊ី ដែលមានរូបសញ្ញា « ទៀនមានពន្លឺ » ទាំអស់គ្នា ៕


No comments:

Post a Comment

yes