យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣
បើគិតមកដល់ថ្ងៃ អង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១២ នេះគឺមានរយៈពេល១២ថ្ងៃមកហើយ
គឺនៅតែរយៈពេល៣ថ្ងៃ ទៀតប៉ុណ្ណោះយុទ្ធនាការឃោសនាបោះឆ្នោត និងត្រូវបញ្ចប់គឺចប់នៅថ្ងៃទី១
ខែមិថុនា ឆ្នាំ២០១២ ហើយនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២
គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣
ដែលការបោះឆ្នោតគឺចាប់ផ្តើមដំណើរការចាប់ពីវេលាម៉ោង៧ព្រឹក រហូតដល់ម៉ោង ៣ រសៀល ។
ចាប់តាំងពីថ្ងៃឃោសនាថ្ងៃទី១រហូតមកដល់ថ្ងៃនេះគណបក្សប្រជាជនកាន់អំណាចរបស់លោក
ហ៊ុន សែន បានបង្ករលក្ខណៈស្មុកស្មាញ និងរំខានជាច្រើនមកលើគណបក្ស សម រង្ស៊ី ទាំងការ
លួចបកខិតប័ណ្ឌឃោសនារបស់គណបក្ស សម រង្ស៊ី ការរំខានរារាំងក្នុងការឃោសនា ការរំខាន
ក្នុងបំណងចេតនាមិនឲ្យធ្វើការផ្សព្វផ្សាយវីដេអូព្រំដែន និងដីធ្លីរបស់គណបក្ស សម
រង្ស៊ី នៅតាមទីសារធា រណៈ ដោយពួកគេខ្លាច រអាស្រមោលខ្លួនឯង
ដែលខ្លួនបានប្រព្រឹត្តិអំពើអាក្រក់មកលើប្រជាពលរដ្ឋ
ដោយខ្លាចប្រជាពលរដ្ឋទូទៅដឹងឮពីអំពើព្រៃផ្សៃ និងទង្វើអាក្រក់របស់ខ្លួនទាំងនេះមកលើប្រជារាស្រ្តខ្មែរ
ហើយខ្លាចគ្មានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សរបស់ខ្លួនទៀតនោះ ។
មិនត្រឹមតែប៉ុណ្ណោះសមាជិកគណបក្សប្រជាជន
ក៏បានអូសទាញទិញទឹកចិត្តប្រជាពលរដ្ឋដើម្បី
ឲ្យគាំទ្រនិងបោះឆ្នោតជូនគណបក្សរបស់ខ្លួនផងដែរ ជាក់ស្តែងនាពេលកន្លងមកបើតាមសេចក្តី
រាយការណ៏របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានឲ្យដឹងថា ប្រធានក្រុមរបស់គណបក្សប្រជាជន គេបានដើរគៀងគរពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យទៅចូលរួមក្នុងការឃោសនារបស់គណបក្ស
គេ ដោយក្នុងម្នាក់គេបានផ្តល់ទឹកប្រាក់ចំនួន២ម៉ឺនរៀល ដោយឡែកប្រជាពលរដ្ឋមួយចំនួន ទៀតគឺគេបានផ្តល់ជូននូវថវិការ
និងសម្ភារៈប្រើប្រាស់មួយចំនួនមានដូចជា ក្រមា សារ៉ុង ប៊ីចេង និងប្រេងកូឡាជាដើម
ដោយឲ្យប្រជាពលរដ្ឋបោះឆ្នោតគាំទ្របក្សរបស់ខ្លួន ។ ហើយយុវសិស្ស នៅតាមសាលារៀន
គឺពួកគេបានបំពាក់បំប៉នតាមរយៈលោកគ្រូ អ្នកគ្រូ ដែលជាសមាជិករបស់ គណបក្សប្រជាជន ឲ្យបោះឆ្នោតគាំទ្របក្សរបស់គេ
ដែលគេថាប្រទេសកម្ពុជាមានបានរហូតមក ដល់សព្វថ្ងៃនេះគឺក្រោមការដឹកនាំរបស់គណបក្សប្រជាជន
ដែលមានលោក ជា ស៊ីម លោក ហ៊ុន សែន និងលោក ហេង សំរិន ជាដើម ។
ពួកគេក៏បានបន្តទៀតផងដែរថាសមាជិកគណបក្សប្រជាជន នៅតាមមូលដ្ឋាននិងគ្រូបង្រៀនដែលមាននិន្នាការមករកគណបក្សប្រជាជន
នៅតាមសាលាបានប្រាប់ពួកគាត់ថា គណបក្សប្រជាជនបានធ្វើការរំដោះប្រទេសកម្ពុជាពីរបបវាលពិឃាតប៉ុលពត
៣ឆ្នាំ៨ខែនិង២០ថ្ងៃ ដោយមានការចូលរួមជួយធ្វើការវាយរំដោះពីសំណាក់កងទ័ពមហាមិត្តយួន
ប្រសិនបើគ្មានទ័យយួនជួយទេ គឺគ្មានថ្ងៃ៧មករានោះឡើយ ហើយបើគ្មានថ្ងៃ៧មករា
ក៏យើងគ្មានអ្វីៗដូចសព្វថ្ងៃនេះផងដែរ ។
ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពីបញ្ហានេះ ហើយមួយវិញទៀតប្រធានក្រុមគណបក្សប្រ
ជាជនក៏បានជំរាបជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ពួកគាត់ផងដែរថា ប្រសិនបើប្រជាពល
រដ្ឋមិនបោះឆ្នោតគាំទ្រគណបក្សប្រជាជននោះទេ នៅពេលមានបញ្ហាគឺពួកគេមិនជួយដោះ ស្រាយនោះឡើយ
ដោយគេបានប្រាប់ឲ្យមករកគណបក្ស សម រង្ស៊ី ចុះគឺគេមិនខ្ចីខ្វល់នោះទេ ហើយមួយវិញទៀតពួកគណបក្សប្រជាជនក៏បានធ្វើការប្រាប់ប្រជាពលរដ្ឋ
តាមរបៀបគំរាមកំ ហែងផងដែរថា ប្រសិនបើគណបក្ស សម រង្ស៊ី ឈ្នះឆ្នោតនោះប្រទេសកម្ពុជានិងកើតមានសង្គ្រាមសារជាថ្មីម្តងទៀត
ហើយមួយវិញទៀតតម្លៃដីនៅលើទីផ្សារក៏មានការធ្លាក់ចុះផងដែរ ។
បញ្ហាសំខាន់សូមបងប្អូនប្រជាពលរដ្ឋកំជឿទៅតាមពាក្យបោកបញ្ឆោតរបស់ពួកគណបក្សប្រជា
ជនឲ្យសោះ ប្រសិនបើគណបក្ស សម រង្ស៊ី គឺគ្មាននោះទេសង្គ្រាមនៅក្នុងប្រទេសកម្ពុជា
តែផ្ទុយ ទៅវិញមានតែគណបក្សមួយនេះពាំនាំយកមកជូនពលរដ្ឋខ្មែរ និងប្រទេសកម្ពុជានូវសុខសន្តិភាព
ការសប្បូរសប្បាយ រីកចំរើនជឿនលឿនលើគ្រប់វិស័យ ដូចជានៅតាមបណ្តាលប្រទេសមួយចំនួននៅក្បែរខាងយើង
ហើយអ្វីដែលសំខាន់គឺគ្មាននោះទេការធ្លាក់ចុះតម្លៃដីធ្លី នៅលើទីផ្សារគឺមានតែការកើនឡើងបានតម្លៃខ្ពស់ជាងសព្វថ្ងៃនេះ
គឺមិនធ្វើឲ្យតម្លៃហើមស្រក ដូចរដ្ឋាភិបាលរបស់លោក ហ៊ុន សែន
ដែលគ្រប់គ្រងប្រទេសសព្វថ្ងៃនេះឡើយ ព្រោះមេដឹកនាំគណបក្ស សម រង្ស៊ី
គឺជាអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ច ម្យ៉ាងទៀតតម្លៃទំនិញប្រើប្រាស់ ហូបចុកគ្រប់ប្រភេទនៅលើទីផ្សារគឺ
មានការធ្លាក់ចុះដែលអាចឲ្យប្រជាពលរដ្ឋលោកទទួលយកបានជាពិសេស ប្រេងសាំង ជីកសិកម្ម
និងអគ្គីសនី ហើយរដ្ឋាភិបាល សម រង្ស៊ី មិនអនុញ្ញាឲ្យមានទីផ្សារផ្តាប់មុខនោះឡើយ
ដែលជាហេតុធ្វើឲ្យឈ្មួញតំឡើងតម្លៃថ្លៃស្រាច់តែអំពើចិត្តរបស់ពួកគេ ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ
ឈប់បាញ់បោកតាមការឃោសនារបស់គណបក្សប្រជាជនរបស់លោក ហ៊ុន សែន តទៅទៀតទៅ ។
ព្រោះពួកគេទាំងអស់នេះគឺខ្លាចពីប្រជាប្រិយភាពរបស់គណបក្ស សម រង្ស៊ី កាន់តែមាន
សន្ទុះហក់ឡើងខ្ពស់ពី១ថ្ងៃទៅ១ថ្ងៃនោះ ដោយពលរដ្ឋលោកបានយល់កាន់តែច្បាស់ពីអំពើអាក្រក់របស់គណបក្សប្រជាជនតាមរយៈការផ្សព្វផ្សាយរបស់គណបក្ស
សម រង្ស៊ី ជាសម្លេងនិងរូបភាពដូចជាឯកសារពិសេសរបស់គណបក្ស សម រង្ស៊ី
ដែលនិយាយពីរឿងដីធ្លី ហើយនិងព្រំដែន បើទោះបីជាសមាជិក
និងថ្នាក់ដឹកនាំគណបក្សប្រជាជនបានទស្សនា និងបានស្តាប់នូវឯកសារពិសេសនេះក៏ពួកគេឈឺក្បាលផងដែរ។
ព្រោះវាជារឿងពិតដែលគណបក្សប្រជាជនរបស់លោក ហ៊ុន សែន
ដែលបានធ្វើមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់នោះ។
បន្ទាប់ពីមានការចាក់បង្ហាញនូវវីដេអូឯកសារនេះ គឺគណបក្សប្រជាជន
និងមាជិកគឺម្នាក់ៗភ្នែកនៅកញ្ចឹងករគ្រប់គ្នា គេបានធ្វើការរំខានមកលើគណបក្ស សម
រង្ស៊ី មានដូចជាការចាក់បំពងសម្លេងសារនយោបាយរបស់បក្សគេនៅក្បែរស្លាយដែលគណបក្ស សម
រង្ស៊ី កំពុងតែចាក់បញ្ចាំងនោះ ហើយមួយវិញទៀតក៏មានករណីគប់ស្លាយរបស់គណបក្ស សម
រង្ស៊ី និងដំថ្ម ធ្វើឲ្យរយៈផ្ទាំងសម្ពត់សរ ដែលជាស្លាយរបស់គណបក្ស សម រង្ស៊ី
ចាក់បញ្ចាំវីដេអូ ឯកសារនោះផងដែរ រួមជាមួយនិងការគំរាមកំហែង សំឡុតបំភិតបំភ័យ
មកលើសកម្មជនរបស់គណ បក្ស សម រង្ស៊ី និងអ្នកគាំទ្រគណបក្ស សម រង្ស៊ី
ជាមួយគ្នានោះបេក្ខភាពឈរឈ្មោះមកពីគណ បក្ស សម រង្ស៊ី
ក៏ត្រូវបានសមាជិកគណបក្សប្រជាជនលួងលូមប៉ុនប៉ុងទិញទឹកចិត្តម្តងហើយម្តង ទៀតដោយសន្យាផ្តល់ជាប្រាក់កាស
បុណ្យស័ក្តិមួយចំនួននៅក្នុងជួររដ្ឋាភិបាលរបស់គណបក្ស ប្រជាជនរបស់លោក ហ៊ុន សែន ។
ហើយចំពោះអ្នកដែលបំរើការងារនៅតាមក្រសួងមន្ទីរស្ថាប័ន មួយចំនួនក៏ថ្នាក់លើរបស់ពួកគាត់ដែលជាមនុស្សរបស់គណបក្សប្រជាជន
ធ្វើការអូសទាញឲ្យ បោះឆ្នោតគាំទ្របេក្ខភាពមកពីគណបក្សប្រជាជនផងដែរ បើមិនដូចច្នោះទេគេនិងបញ្ឈប់បុគ្គល
នោះពីកន្លែងការងារភ្លាម ប្រសិនបើពួកគេរកឃើញថាបុគ្គលនោះមាននិន្នាការគាំទ្រមកលើគណបក្ស
សម រង្ស៊ី នោះ ។ ទាំងអស់នេះគឺជាការរើសអើងផ្នែកនយោបាយ និងការគាំរាមកំហែងគាប សង្កត់ដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការត្រូវធ្វើការសម្រេចចិត្តជ្រើសរើសថ្នាក់ដឹកនាំរបស់
ខ្លួននោះ ។
លោក គួយ ប៊ុនរឿង តំណាងរាស្រ្តគណបក្ស សម រង្ស៊ី និងជាអគ្គលេខាធិការរងគណបក្ស សម
រង្ស៊ី ទទួលបន្ទុកកិច្ចការបោះឆ្នោត បានហៅទង្វើររបស់សមាជិករបស់គណបក្សប្រជាជន
ថាជាការល្មើសច្បាប់ទាំងស្រុង លោកថាប្រជាពលរដ្ឋខ្មែរគ្រប់រូបតាមច្បាប់កំណត់
គឺមានសិទ្ធិក្នុងការ ជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន
ដោយពុំមានការគំរាមកំហែងឬបង្ខិតបង្ខំនោះឡើយ ។
លោក គួយ ប៊ុនរឿន ក៏បានបន្តរទៀតផងដែរថា គណបក្សប្រជាជនគួរកុំខ្លាចគណបក្ស សម
រង្ស៊ី ខ្លាំងពេកហើយនៅពេលបោះឆ្នោតសូមធ្វើនិងប្រព្រឹត្តិទៅដោយសមធម៌ និងយុត្តិធម៌ចុះ
នេះបាន គេហៅថាការប្រគួតប្រជែងដោយត្រឹមត្រូវនិងយុត្តិធម៌
ហើយជៀសវាងដាច់ខាតសូមកុំប្រើអំពើ ហិង្សានៅមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត
ក៏ដូចជាការគំរាមតាមគ្រប់រូបភាពផ្សេងៗ ដើម្បីឲ្យប្រជាពលរដ្ឋលោកអញ្ជើញទៅបោះឆ្នោត
ដោយជឿជាក់និងមានទំនុកចិត្ត ។
ប្រការដែលសំខាន់ជាងនេះទៅទៀតប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សប្រជាជន គឺមានភាពទូ
លាយជាងគណបក្ស សម រង្ស៊ី ដែលគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ប្រព័ន្ធឃោសនា
របស់ខ្លួនគឺមានទាំងរដ្ឋនិងឯកជន ដែលបានជួយជំរុញក្នុងការផ្សព្វផ្សាយពីគោលនយោបាយ
របស់គណបក្សកាន់អំណាចមួយនេះ ម្យ៉ាងទៀតពួកគេក៏បានយកអ្នកកំប្លែង តារាចំរៀងនិងពិធី
ករពិធីការិនី វិទ្យា ទូរទស្សន៏ និងកាសែត ទស្សនាវដ្តី ឲ្យធ្វើការផ្សព្វផ្សាយពីគោលនយោបាយគណបក្សរបស់ខ្លួនផងដែរ
។
រួមទាំងផ្ទាំងប៉ាណូធំៗព្រូងព្រាតនៅទូទាំងក្រុង-ស្រុក-ខ័ណ្ឌ-ខេត្ត-និងរាជធានី
និងតាមស្លាយ ធំៗនៅតាមបណ្តាលភ្លើងស្តុបនានាទូទាំងក្រុងភ្នំពេញ ច្រើនស្គុះស្គាយដូចផ្សិត
។
ដោយឡែកបើយើងក្រឡេកមកមើលគណបក្ស សម រង្ស៊ី វិញគឺប្រព័ន្ធឃោសនាផ្សព្វផ្សាយរបស់
ខ្លួនគឺមានតិចតួចជាទីបំផុត តិចហើយថែមទាំងមានការរំខានពីគណបក្សកាន់អំណាចរបស់ លោក
ហ៊ុន សែន ទៀតគឺពួកគេភ័យៗពីប្រជាប្រិយភាពរបស់គណបក្ស សម រង្ស៊ី ខ្លាំងណាស់
ដែលសព្វថ្ងៃគណបក្ស សម រង្ស៊ី មានប្រព័ន្ធផ្សព្វផ្សាយពីសកម្មភាព និងគោលនយោបាយរបស់
ខ្លួនគឺមានរយៈពេលតែ២ម៉ោងប៉ុណ្ណោះក្នុង១ថ្ងៃគឺនៅវិទ្យ សំបុកឃ្មុំFM 105 MHz ដែលធ្វើការ ចាក់ផ្សាយចាប់ពីវេលាម៉ោង១២ថ្ងៃត្រង់ដល់ម៉ោង១រសៀល
និងនៅវិទ្យុ មហានគរ FM 93.5
MHz ចាប់ពីវេលាម៉ោង៦ល្ងាច រហូតដល់ម៉ោង៧យប់ និងតាមរយៈប្រព័ន្ធសារព័ត៌មានការសែតតែ១-២
ទៀតប៉ុណ្ណោះ ដោយគណបក្សប្រជាជនរបស់លោក ហ៊ុន សែន មិនបានឲ្យគណបក្ស សម រង្ស៊ី
ធ្វើការផ្សព្វផ្សាយសកម្មភាព និងគោលនយោនបាយរបស់គណបក្សប្រឆាំងមួយនេះមានភាពទូលាយនោះទេ
ព្រោះគេខ្លាចប្រជាពលរដ្ឋដឹងពីអំពើអាក្រក់របស់ពួកគេ ។ មួយវិញទៀត នៅខេត្ត
សៀមរាបវិញគណបក្ស សម រង្ស៊ី បានយកកម្មវិធី ពន្លឺភ្លើងទៀត របស់គណបក្ស សម រង្ស៊ី ទៅ
ធ្វើការផ្សព្វផ្សាយនៅទីនោះបានរយៈពេលតែ១ថ្ងៃគឺនៅវិទ្យុ FM 89.5 MHz សៀមរាប
ក៏ត្រូវបាន អាជ្ញាធរជាពិសេសគឺមន្ទីរព័ត៌មានខេត្តសៀមរាប គេបានប្រាប់ថាវិទ្យុនោះគឺកុងជាមួយ
ប្រេកង់ យន្តហោះ មិនអាចដំណើរការផ្សាយបាននោះទេ ។
សួរថាចុះកាលពីមុនមកហេតុអ្វីបានជារលក
ធាតុអាកាសវិទ្យុនេះមិនកង់ជាមួយរលកធាតុអាកាសយន្តហោះ ទាល់តែគណបក្ស សម រង្ស៊ី
យកកម្មវិធីរបស់ខ្លួនទៅចាក់ផ្សាយនៅវីទ្យុនោះបានជា កុងជាមួយរលកធាតុអាកាសយន្តហោះទៅវិញ
ពិតជាគួរចង់ឲ្យសើចណាស់ ។ ហើយនៅពេលដែលគណបក្ស សម រង្ស៊ី សុំបង្កើតវិទ្យុឯករាជដោយខ្លួនឯងគេថាអស់ប្រេកង់
តែនៅពេលបក្ខពួករបស់គណបក្សប្រជាជនបង្កើតគេថាមាន ដោយគេថាចង់បានប៉ិស្តិ៏អ្វីក៏បានដែរ
ចំណែកឯទូរទស្សន៏ក៏ដូចគ្នា ។
ថា្នក់ដឹកនាំគណបក្សប្រជាជនថា ប្រសិនបើ គណបក្ស សម រង្ស៊ី ចង់បានទូរទស្សន៏ឲ្យទៅទិញនៅផ្សារទៅមិនខ្វះទេ
! ដូចនេះបញ្ជាក់ឲ្យកាន់តែឃើញច្បាស់ថាគណបក្សប្រជាន របស់លោក ហ៊ុន សែន គឺខ្លាចគណបក្ស
សម រង្ស៊ី ខ្លាំងណាស់ ដូចនេះដើម្បីធ្វើការផ្លាស់ប្តូររដ្ឋាភិបាលដែលអសមត្ថភាព
និងដឹងតែពីការធ្វើបាបរាស្រ្ត នេះចេញនៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
នៅថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១២ និងនៅថ្ងៃបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៣
សូមបងប្អូនប្រជាពលរដ្ឋខ្មែរបោះឆ្នោត គាំទ្រគណបក្ស សម រង្ស៊ី ដែកមានរូបសញ្ញា «
ទៀនមានពន្លឺ » កុំបីខានឲ្យសោះ ៕
No comments:
Post a Comment
yes