គណបក្ស សម រង្ស៊ី រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥
ខែមេសា ឆ្នាំ២០១២ បានរៀបចំពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិការ គណបក្ស
និងប្រជាពលរដ្ឋរងគ្រោះដោយសាការបណ្តេញចេញពីលំនៅដ្ឋាន។ដែលពិធីនេះបានប្រារព្វធ្វើឡើងនៅក្នុងសង្កាត់ច្រាំងចំរេះ២
ខណ្ឌឬស្សីកែវ ក្រោមអធិបតីភាពរបស់លោក គង់
គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី និងជាសមាជិកព្រឹទ្ឋសភាជាប់ឆ្នោត លោក ហូ វ៉ាន់ សមាជិកព្រឹទ្ធសភាជាប់ឆ្នោត
និងអមដោយសមាជិកសមាជិការគណបក្ស សម រង្ស៊ី សង្កាត់-ខណ្ឌ-រាជធានី
និងប្រជាពលរដ្ឋរងគ្រោះដោយសារការបណ្តេញចេញពីដីធ្លី ផ្ទះសម្បែង ប្រមាណជិត៤០០នាក់ចូលរួមក្នុងពិធីនោះផងដែរ។
លោក ហូ វ៉ាន់ ប្រធានក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី រាជធានីភ្នំពេញ
និងជាសមាជិកព្រឹទ្ធសភាជាប់ឆ្នោត បានថ្លែងជាកិច្ចចាប់ផ្តើមនៃអង្គពិធីនោះថា
ការរៀបចំពិធីជួបសំនេះសំណាលនាពេលនេះ គឺមានបំណងដើម្បីស្វែងរកកិច្ចអន្តរាគមន៏ ជួយប្រជាពលរដ្ឋដែលរងគ្រោះ
ដោយសារការបណ្តេញចេញពីដីធ្លី ផ្ទះសម្បែង ពីសំណាក់អាជ្ញាធររាជរដ្ឋាភិបាល
ក្រោមលេសយកដីពូកគាត់ទៅប្រគល់អោយក្រុមហ៊ុនឯកជនសំរាប់ធ្វើការអភិវឌ្ឍន៏។នៅក្នុងពិធីនោះលោក
ហូ វ៉ាន់ បានស្នើដល់ពលរដ្ឋដែលរងគ្រោះដោយសារការបណ្តេញចេញពីដីធ្លី ផ្ទះសំបែង សូមលើកឡើងនូវកង្វល់របស់ខ្លួនសម្រាប់អោយថ្នាកដឹកនាំគណបក្ស
សម រង្ស៊ី ជួយអន្តរាគមន៏និងធ្វើការដោះស្រាយជូនពួកគាត់ ។
ថ្លែងពីទុក្ខលំបាករបស់ខ្លួននៅពេលដែលអាជ្ញាធររបស់រដ្ឋាភិបាលក្បាលធំជាងខ្លួនក្រោមការដឹកនាំមិនត្រឹមត្រូវរបស់លោក
ហ៊ុន សែន ប្រជាពលរដ្ឋដែលរងគ្រោះមកពីសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់បឹងកក់ តំបន់ទួលសំបូរ
ពលរដ្ឋអតីតសហគមន៏បូរីកីឡា ពលរដ្ឋអតីតសំបុកចាប ពលរដ្ឋរងគ្រោះ ដោយសារការបណ្តេញចេញពីដីធ្លី
ផ្ទះសម្បែងមួយចំនួនទៀត
សុទ្ឋតែបានសម្តែងនូវទុកលំបាករបស់ខ្លួនដោយសាការអភិវឌ្ឍន៏មិនត្រឹមត្រូវបានធ្វើអោយពូក
គាត់ បាត់បង់ការងារ បាត់បង់មុខរបរ បាត់បង់ដីធ្លី
ផ្ទះសំបែង បាត់បង់ការសិក្សារបស់កូនៗ ដែលធ្លាប់តែសិក្សានិង រស់នៅប្រកបដោយភាពសុខសាន្តជាយូឆ្នាំមកហើយនោះ
។ ហើយឥលូវនេះពួកគាត់រស់នៅដោយភាពវេទនាជាទីបំផុត រកអ្វីមកថ្លែងស្ទើតែពុំបានគឺ ខ្វះមុខ
ខ្វះក្រោយ អត់បាយ ក្រហាយទឹក គ្មានទីជំរកសំរាប់ការស្នាក់នៅ គ្មានទឹក គ្មានភ្លើង
ត្រូវគេបង្ខំឲ្យ
ទៅរស់នៅឆ្ងាយពីទីក្រុងដែលពួកគាត់ធ្លាប់តែមានមុខរបរ ការងារ
រកប្រាក់បានសម្រាប់ការគ្រប់គ្រងការចាយវាយគ្រប់គ្រាន់នៅក្នុងក្រុមគ្រួសាររបស់ពួកគាត់
។ ជាមួយគ្នានោះកូនៗ
របស់ពួកគាត់ត្រូវបាត់បង់ការសិក្សា រៀនសូត្រ
ហើយពួកគាត់មិនដឹងថា ទៅថ្ងៃអនាគត់តើជីវិតរបស់ពួកគាត់និងកូនៗត្រូវក្លាយទៅជាយ៉ាងណានោះទេ
? ។
សូមជំរាបផងដែរថា នៅក្នុងពិធីជួបសំណេះសំណាលដែលរៀបចំឡើងដោយគណបក្ស
សម រង្ស៊ី រាជធានីភ្នំពេញ ប្រជាពលរដ្ឋដែលរងគ្រោះបានថ្លែងកោតសរសើរដល់ស្រ្តីដែលជាអ្នក
តស៊ូនៅក្នុងតំបន់បឹងកក់ថាជាស្រ្តីគំរូ ដែលតែងតែសាមគ្គីគ្នារួបរួមគ្នា តវ៉ាទាមទារដីធ្លីពីសំណាក់អាជ្ញាធរក្រុងភ្នំពេញ
រហូតទទួលបានជោគជ័យ ធ្វើអោយរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានសម្រេចផ្តល់ដី១២,៤៤ហិកតា ដល់ពួកគាត់សម្រាប់ធ្វើការអភិវឌ្ឍន៏នៅនឹងកន្លែង។
នៅក្នុងពិធីជួបសំណេះសំណាលដែលរៀបចំឡើងដោយគណបក្ស សម
រង្ស៊ី រាជធានីភ្នំពេញប្រជាពលរដ្ឋចូលរួមភាគច្រើនដែលជាស្រ្តីបានថ្លែងជាសុំណូមពរថា
សូមឲ្យស្រ្តីចេះសាមគ្គីគ្នារួបរួមគ្នាថែមទៀតដើម្បីទាមទារអោយរដ្ឋាភិបាលផ្តល់សំណងឲ្យបានសមរម្យដលពួកគាត់
ផ្តល់ដីសម្រាប់សង់លំនៅដ្ឋាននៅនឹងកន្លែងរហូតដល់ទទួលបានជោគជ័យ ។
ក្រោយពីបានស្តាប់នូវទុកកង្វល់របស់ប្រជាពលរដ្ឋរងគ្រោះដោយសារការបាត់បង់ដីធ្លី
ផ្ទះសម្បែង ដែលបានចូលរួមក្នុងពិធីជួបសំណេះសំណាលរួចមកលោក គង់ គាំ ប្រធានស្តីទីគណបក្ស
សម រង្ស៊ី និងជាសមាជិកព្រឹទ្ធសភា បានមានប្រសាសន៏ថា ពលរដ្ឋស្ទើរតែគ្រប់ខណ្ឌទាំងអស់
ក្នុងរាជធានីភ្នំពេញ បានរងគ្រោះដោយសារការបណ្តេញចេញ។ លោកថាដីដែលពលរដ្ឋបានរស់នៅ និងកាន់កាប់ជាយូរមកហើយនោះជាដីកម្មសិទ្ឋិរបស់ប្រជាពលរដ្ឋស្របច្បាប់
មិនគួរណារដ្ឋាភិបាលរបស់លោក ហ៊ុន សែន យកដីពួកគាត់ ទៅអោយក្រុមហ៊ុនឯកជន
សម្រាប់ធ្វើការអភិវឌ្ឍន៏ដោយមិនបានផ្តល់សំណងសមរម្យដល់ពលរដ្ឋរងគ្រោះទាំងនោះ នោះឡើយ
ហើយមួយវិញទៀតអាជ្ញាធរបែជាចោទថា ពួកគាត់ដែលជាប្រជាពលរដ្ឋ
រងគ្រោះទាំងនោះមករស់នៅលើដីរដ្ឋដោយខុសច្បាប់ថែមទៀត
។
លោកគង់ គាំ នៅក្នុងពិធីនោះក៏បានថ្លែងដោយទទួលស្គាល់ថា
ទីក្រុងភ្នំពេញជាមជ្ឈមណ្ឌលពាណិជ្ចកម្មដែលត្រូវ ធ្វើការអភិវឌ្ឍន៏ ប៉ុន្តែលោកថា
ការអភិវឌ្ឍន៏ក្រោមការដឹកនាំដោយរដ្ឋាភិបាលគណបក្សកាន់អំណាចសពថ្ងៃនេះគឺមិនបានបំរើដល់ផលប្រយោជន៏របស់ប្រជាពលរដ្ឋនោះទេ
ក្រៅតែពីធ្វើអោយប្រជាពលពលរដ្ឋរងគ្រោះបង្ហូរទឹកភ្នែក បាត់បង់ដីធ្លី ផ្ទះសម្បែង ហើយការអភិវឌ្ឍន៏នេះបំរើអោយតែមន្រ្តីមានលុយ
មានអំណាច បំរើអោយតែឈ្មួញខិលខូចទុច្ចរិតតែប៉ុណ្ណោះ។លោកថាការអភិវឌ្ឍន៏តាមរយះការបណ្តេញចេញពីដីធ្លី
ផ្ទះសម្បែង ដណ្តើម ឆក់ប្លន់ពីប្រជាពលរដ្ឋបែបនេះ មិនមែនកើតមានតែនៅក្នុងទីក្រុងភ្នំពេញនោះទេ
ពោលគឺកើតមាន ស្ទើរតែគ្រប់ខេត្តក្រុង ទាំងអស់នៅក្នុងប្រទេសកម្ពុជា ។
តាមរយះការអភិវឌ្ឍន៏នេះ លោកគង់ គាំ ប្រធានស្តីទីគណបក្ស
សម រង្ស៊ី និងជាសមាជិកព្រឹទ្ឋសភាជាប់ឆ្នោត លោកបានស្នើអោយប្រជាពលរដ្ឋត្រូវចេះមើលនូវទង្វើអភិវឌ្ឍន៏របស់រដ្ឋាភិបាល
ហើយត្រូវចេះប្រើសិទ្ឋិរបស់ខ្លូនក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំណាដែលចេះអភិវឌ្ឍន៏
ប្រទេសជាតិពិតប្រាកដ ចេះបំរើប្រយោជន៏ប្រជាពលរដ្ឋជាក់ស្តែង ។
គណបក្ស សម រង្ស៊ី ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី
ដែលជាប្រធានគណបក្ស លោកមានជំនាញ និងចំណេះពិតប្រាកដ ហើយស្រលាញ់ប្រជារាស្រ្តគ្រប់ស្រទាប់វណ្ណៈ
មិនធ្វើឲ្យ
ប្រជាពលរដ្ឋរស់រងទុក្ខលំបាកវេទនាដូចសព្វថ្ងៃនេះឡើយ
ហើយមួយវិញទៀតគណបក្ស សម រង្ស៊ី
គឺមានគោលនយោបាយច្បាស់លាស់ក្នុងការបំរើផលប្រយោជន៏រាស្រ្ត និងប្រទេសជាតិ
ដូច្នេះប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែនាំគ្នាចងជាធ្នុងមួយ
ចូលរួមជាមួយគណបក្ស សម រង្ស៊ី
ដើម្បីធ្វើការផ្លាស់ប្តូររដ្ឋាភិបាលក្បាលធំជាងខ្លួនរបស់លោក
ហ៊ុន សែន ដែលតែងតែធ្វើបាប
ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃនេះចេញ ហើយឲ្យលោក សម រង្ស៊ី
ឡើងដឹកនាំប្រទេសជាតិដើម្បី
ធ្វើឲ្យប្រទេសជាតិរបស់យើងមានការរីកចំរើនរុងរឿង
និងប្រជាពលរដ្ឋរស់នៅប្រកបដោយ
ភាពថ្លៃថ្នូ និងសមរម្យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក
សម រង្ស៊ី ។ ដូចនេះមានតែគណបក្ស សម រង្ស៊ី មួយបុណ្ណោះដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ
៕
No comments:
Post a Comment
yes