សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 2, 2012

ស្លាកសញ្ញារបស់គណបក្ស សម រង្ស៊ី នៅខេត្តកំពត ត្រូវជនមិនស្គាលមុខលួចដក


បើតាមសេចក្តីរាយការណ៏ពីខេត្តកំពត មកបានឲ្យដឹងថា ស្លាកសញ្ញារបស់គណបក្ស សម រង្ស៊ី
នៅក្នុងភូមិអន្លុងក្មេងលេង ឃុំតេជោអភិវឌ្ឍន៏ ស្រុកឈូកខេត្តកំពត ត្រូវបានជនមិនស្គាល់មុខ
លួចដកយកទៅបាត់ កាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២

សូមជំរាបផងដែរថា ការបាត់ស្លាកគណបក្ស សម រង្ស៊ី នៅក្នុងភូមិអន្លុងក្មេងលេង ឃុំតេជោអភិវឌ្ឍន៏ ស្រុកឈូកខេត្តកំពតនេះ គឺបន្ទាប់ពីគណបក្ស សម រង្ស៊ី ស្រុកឈូក បានលើករយះពេល១០ថ្ងៃ
ជាមួយគ្នានោះតាមសេចក្តីរាយការណ៏បានឲ្យដឹងបន្តរទៀតផងដែរថា កាលពីថ្ងៃទី១០ មេសា ដែលជាថ្ងៃលើកស្លាកសញ្ញាគណបក្ស សម រង្ស៊ី នោះគឺមានការចេញមកហាមឃាត់ពីសំណាក់លោកមេភូមិរបស់គណបក្សប្រជាជនភូមិអន្លុងក្មេងលេង និងបក្សពួកមួយចំនួនទៀត មិនអនុញ្ញាតឲ្យគណបក្ស សម រង្ស៊ី លើកស្លាកសញ្ញាជាដាច់ខាតបើទោះបីជាគណបក្ស សម រង្ស៊ី ស្រុកឈូក បានធ្វើច្បាប់សុំការអនុញ្ញាតលើកស្លាកសញ្ញាគណបក្ស សម រង្ស៊ី ហើយក្តី
ដោយគេបានអះអាងថា ទីនោះគឺជាទឹកដីអភិវឌ្ឍន៏គឺមិនត្រូវមានស្លាកសញ្ញាគណបក្ស សម រង្ស៊ី
លើកនៅទីនេះនោះទេ គឺមានតែស្លាកសញ្ញារបស់គណបក្សប្រជាជនរបស់គេតែមួយប៉ុណ្ណោះ។ ក៏ប៉ុន្តែបន្ទាប់ពីមានការអន្តរាគមន៏ពីអ្នកតំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី ទៅកាន់គណ
កម្មការរៀបចំការបោះឆ្នោតខេត្ត ទើបការរារាំងរបស់មេភូមិអន្លុងក្មេងលេង និងបក្សពួករបស់គេ
មិនបានសម្រេច ហើយស្លាកសញ្ញារបស់គណបក្ស សម រង្ស៊ី ត្រូវបានលើកដោយជោគជ័យ
តាមការគ្រោងទុក។

ចំពោះការលើកឡើងរបស់មេភូមិអន្លុងក្មេងលេង ដែលថាទឹកដីអភិវឌ្ឍន៏គឺមិនត្រូវការលើកស្លាកសញ្ញារបស់គណបក្ស សម រង្ស៊ី បែបនេះ ត្រូវបានមជ្ឈដ្ឋានទូទៅបាននិយាយថា ជាភាពមិនយុត្តិធម៌ទេ សម្រាប់ប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យសូមឲ្យគណបក្សកាន់អំណាច
ធ្វើការគិតពិចារណាឡើងវិញចំពោះទង្វើរបស់ខ្លួនបែបនេះ បើថាខ្លាចប្រជាប្រិយភាពរបស់គណបក្សសម រង្ស៊ី សូមមេត្តានិយាយតាមត្រង់មក កុំយកឡេះ មកសំអាងដោយមិនសមហេតុ
សមផលបែបនេះ

គួរជំរាបផងដែរថា ស្លាកសញ្ញារបស់គណបក្ស សម រង្ស៊ី ដែលបានបាត់ទៅនោះគឺមានគេឃើញ
មនុស្សចំនួន៦នាក់បានមកដកនៅវេលាម៉ោង៣ទាបភ្លឺថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២គឺនៅក្រោយ
ការលើកស្លាកសញ្ញាគណបក្សបានរយៈពេលតែ១០ថ្ងៃប៉ុណ្ណោះ អ្នកដែលបានដឹងរឿងរ៉ាវនេះ
បានធ្វើការដាក់ការសង្ស័យជាជំហ៊ានដំបូងថានេះអាចជាល្បែងរបស់គណបក្សកាន់អំណាច
ព្រោះមិនមែនជាលើកទី១ទេដែលស្លាកគណបក្ស សម រង្ស៊ី ត្រូវបានជនមិនស្គាល់មុខលួចដក
នោះ ហើយរហូតមកដល់ពេលនេះគណបក្ស សម រង្ស៊ី ស្រុកឈូកក៏បានដាក់ពាក្យបណ្តឹងទៅ
កាន់គណកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំ ហើយក៏ត្រូវបានគណកម្មការរៀបចំការបោះឆ្នោត
ថ្នាក់ឃុំទទួលយកពាក្យបណ្តឹងរបស់គណបក្សសម រង្ស៊ី ហើយដែរ តែគេមិនដឹងថាគណកម្មការ
រៀបចំការបោះឆ្នោតថ្នាក់ឃុំ មានចំណាក់ការយ៉ាងណាចំពោះរឿងបាត់ស្លាកសញ្ញារបស់គណ​​
បក្ស សម រង្ស៊ី នៅក្នុងភូមិអន្លុងក្មេងលេង ឃុំតេជោអភិវឌ្ឍន៏ ស្រុកឈូក ខេត្តកំពត ដែលត្រូវ
បានជនមិនស្គាល់មុខចំនួន៦នាក់ លួចដកយកទៅបាត់នោះទេ

លោក ជា ប៉ូច តំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី និងជាប្រធានក្រុមប្រឹក្សារបស់គណបក្ស
សម រង្ស៊ី ខេត្តកំពត បានសម្តែងការយល់ឃើញចំពោះការបាត់ស្លាកសញ្ញារបស់គណបក្ស សម រង្ស៊ី នៅក្នុងភូមិអន្លុងក្មេងលេង ឃុំតេជោអភិវឌ្ឍន៏ ស្រុកឈូកខេត្តកំពតនេះថា គណបក្សកាន់អំ
ណាចគឺកំពុងតែមានការបារម្ភអំពីប្រជាប្រិយភាពរបស់គណបក្ស សម រង្ស៊ី ដែលមានសម្លេងគាំទ្រកាន់តែមានសន្ទុះខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ ហើយគណបក្សកាន់អំណាចតែងតែ
យាយី និងរំខានជានិច្ចមកដល់គណបក្ស សម រង្ស៊ី គ្រប់ជំហ៊ាន សូម្បីតែស្លាកសញ្ញារបស់
គណបក្ស សម រង្ស៊ី ក៏ពួកគេខ្លាចដែរ ហើយមួយវិញទៀតនៅតាមភូមិ ឃុំ ស្រុក ខេត្តក្រុង រាជធានី គឺគណបក្សកាន់អំណាចតែងតែធ្វើការគំរាមកំហែង បំភិតបំភ័យ មកលើសកម្មជនរបស់គណបក្ស សម រង្ស៊ី ជានិច្ចដើម្បីឲ្យមានការបាក់ស្មារតីនិងតក់ស្លុត តែវាជារឿងចាស់កំរិលទៅហើយដែលគណបក្សកាន់អំណាចយកមកប្រើនោះ ហើយបទចំរៀងដែលគណបក្សប្រជាជន
យកមកច្រៀងដដែលៗនេះគឺគណបក្ស សម រង្ស៊ី ស្តាប់ឡើងជ្រិញត្រចៀកទៅហើយ ដូចនេះកុំ
សង្ឃឹមឲ្យសោះថាសកម្មជនគណបក្ស សម រង្ស៊ី និងអ្នកគាំមានការភ័យខ្លាចនិងតក់ស្លុតចំពោះ
ទង្វើដ៏អាក្រក់របស់ខ្លួន ដែលបានធ្វើមកដាក់គណបក្ស សម រង្ស៊ី នោះ

លោក ជា ប៉ូច បានឲ្យដឹងបន្តរទៀតផងដែរថា លោកសូមអំពាវនាវសូមកុំឲ្យគណបក្សកាន់
អំណាចមានការបារម្ភខ្លាំងពេករបៀបហ្នឹង ណាមួយពេលវេលានៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុមប្រឹក្សាឃុំ សង្កាត់ ក៏កាន់តែកៀកជិតមកដល់ណាស់ហើយផងដែរ ហើយលោកសូមឲ្យការបោះឆ្នោតប្រព្រឹត្តិទៅដោយសេរីយុត្តិធម៌ បោះឆ្នោតដោយកុំប្រើអំពើ
ហិង្សា។ ដោយលោកបានបញ្ជាក់ថា នៅពេលបោះឆ្នោតហ្នឹងហើយដែលយើងអាចប្រជែង
គ្នាបានសូមមេត្តាបញ្ឈប់សកម្មភាពបែបនេះទៅ បើនៅតែធ្វើអំពើរបៀបនេះដដែលបង្ហាញឲ្យ
ឃើញថាការព្រួយបារម្ភរបស់គណបក្សកាន់អំណាច និងការគំរាមកំហែងកាន់តែខ្លាំងឡើងៗ
ហើយ ដែលអាចធ្វើឲ្យគណបក្ស សម រង្ស៊ី កាន់តែមានប្រជាប្រិយភាពថែមទៀត ហើយរាស្រ្ត
ក៏បានដឹងកាន់តែច្បាស់ពីកលល្បិចដ៏សែនអាក្រក់របស់គណបក្សប្រជាជន

គួររំលឹកផងដែរថាស្លាកសញ្ញារបស់គណបក្ស សម រង្ស៊ី នៅក្នុងខេត្តព្រៃវែងកាលពីថ្ងៃទី២៦ខែមេ
សា ឆ្នាំ២០១២ បន្ទាប់ពីការជូនដំណឹងរបស់លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី ទៅលោក អ៊ុង សាមី អភិបាលខេត្តព្រៃវែង ពីការបាត់ស្លាកគណបក្ស សម រង្ស៊ី និងការរុះរើពីសំណាក់អាជ្ញាធរមូលដ្នានដោយមិនបានជូនដំណឹងមកគណបក្ស សម រង្ស៊ី ឲ្យបានដឹងនោះ តែ
មួយថ្ងៃបន្ទាប់ពីការជូនដំណឹងរបស់លោក គង់ គាំ ស្លាករបស់គណបក្ស សម រង្ស៊ី មួយទៀតនៅក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ក៏ត្រូវបានគេធ្វើការរុះរើដោយមិនបានជូនដំណឹងមក
គណបក្ស សម រង្ស៊ី ខេត្តព្រៃវែងឲ្យបានដឹងផងដែរ

គួរជំរាបផងដែរថា នៅពេលដែលពេលវេលានៃការបោះឆ្នោតកាន់តែខិតជិតមកដល់ ការរំខានពីសំណាក់គណបក្សកាន់អំណាចមកលើគណបក្ស សម រង្ស៊ី ក៏កាន់តែមានភាពខ្លាំងឡើងៗ
ជាពិសេសការទិញទឹកចិត្តសកម្មជនរបស់គណបក្ស សម រង្ស៊ី នៅតាមមូលដ្ឋានជាថ្នូទៅនិងការ
សន្យាផ្តល់ជាលាភសការបន្តិចបន្ទួច តែពេលនេះគឺមិនអាចទៅរួចនោះទេព្រោះសកម្មជនរបស់
គណបក្ស សម រង្ស៊ី គឺមានឆន្ទៈ មុះមុតមិនអាចរកអ្វីកាត់ថ្លៃបាននោះឡើយ គេទិញមិនលក់
សំឡុតមិនខ្លាច ដូចនេះគណបក្សកាន់អំណាចកុំសង្ឃឹមថានិងបានឈ្នះឆ្នោតតទៅទៀតនោះ ព្រោះប្រជាពលរដ្ឋក៏បានដឹងអំពីអំពើដ៏អាក្រក់របស់ខ្លួនអស់ហើយ ផងដែរក្រោមការដឹកនាំ
មិនត្រឹមត្រូវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលបច្ចប្បន្ននេះ

No comments:

Post a Comment

yes