សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 30, 2012

ពលរដ្ឋសហគមន៏អ៊ឺរ៉ុប អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ បោះឆ្នោតផ្លាស់ប្តូរមេដឹកនាំ


ដោយមើលឃើញពីភាពលំបាកវេទនារបស់ប្រជាពលរដ្ឋខ្មែរក្រោមការគ្រប់គ្រងអំណាចរបស់ រដ្ឋាភិបាលក្រុងភ្នំពេញលោក ហ៊ុន សែន ប្រជាពលរដ្ឋដែលមានដើមកំណើតខ្មែររស់នៅសហ​គមន៏អ៊ឺរ៉ុបបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ធ្វើការបោះឆ្នោតផ្លាស់ប្តូមេដឹកនាំ​សព្វថ្ងៃ​នេះចេញ នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ។

បើទោះបីជាខ្លួនរបស់នៅស្រុកស្រួល នៅលើទឹកដីនៃប្រទេសដែលប្រកាន់ខ្ជាប់ទៅដោយរបប​លិទ្ធិប្រជាធិបតេយ្យក៏ដោយ ក៏ទឹកចិត្តនៅតែអាណិតនិងស្រលាញ់ប្រទេសជាតិ និងជនរួមឈាម របស់ខ្លួនជានិច្ចមិនអាចបំភ្លេចបាននោះឡើយ ជាពិសេសនៅពេលដែលបានឃើញអាជ្ញាធរ​មូល​ដ្ឋាន​ និងរដ្ឋាភិបាល សព្វថ្ងៃធ្វើបាបរាស្រ្តខ្លួនឯងជាងសត្វធាតុនោះ ។


ក្នុងចិត្តក្តុកក្តួលពោពេញទៅដោយការឈឺចាប់ អាណិតអាសូរពលរដ្ឋខ្មែរជាពនពេកដេកមិនលក់ បាយមិននឹក ទឹកមិនឃ្លាន បក់មិនល្ហើយ ចង់ដង្ហើយរកភាពយុត្តិធម៌ និងសិទិ្ធសេរីភាពជូនពលរដ្ឋ របស់ខ្លួនដែលគួរឲ្យអាណិតនោះ បានធ្វើឲ្យប្រជាពលរដ្ឋដែលមានដើមកំណើតជាខ្មែររស់នៅ​សហ​គមន៏អ៊ឺរ៉ុបបានចេញសេចក្តីអំពាវនាវដោយសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរបោះឆ្នោតផ្លាស់ ប្តូរដ្ឋអំណាចនៅថ្នាក់មូលដ្ឋាន ដោយពួកគាត់បានបញ្ជាក់ថាឱកាសពេលវេលាដ៏មានតម្លៃបាន មកដល់ហើយ ក្នុងការស្រោចស្រង់ប្រទេសជាតិ និងប្រជាពលរដ្ឋដ៏អភ័ពនៃយើង ពេលវេលា​ដ៏សំខាន់ដែលយើងទន្ទឹងរងចាំអស់រយៈពេល៥ឆ្នាំនោះ គឺជាការបោះឆ្នោតជ្រើស រើសក្រុម​ប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ដែលជាការជ្រើសរើសមេដឹកនាំរដ្ឋអំណាចថ្នាក់មូលដ្ឋាន របស់​យើង ដោយពួកគាត់បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺមាន តួនា​ទី​ដ៏សំខាន់ក្នុងការការពារផលប្រយោជន៏របស់បងប្អូនដែលមានដូចជា ដីស្រែ ផ្ទះសម្បែង ការបញ្ជាក់លិខិតស្នាមផ្សេងៗនិងការការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋជាដើមនោះ ។

ជាមួយគ្នានេះប្រជាពលរដ្ឋរស់នៅសហគមន៏អ៊ឺរ៉ុប ដែលមានដើមកំណើតជាខ្មែរក៏បានជំរាបជូន ប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសកម្ពុជាទៀតផងដែរថា ក្រុមប្រឹក្សាឃុំ-សង្កាត់ មកីគណបក្ស
ប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានរំលោភទាំងកំរោលលើតួនាទី និងសិទ្ធិរបស់បងប្អូន ដោយពួកគេបានឃុបឃិតគ្នាលួចលក់ដីធ្លីរបស់ពលរដ្ឋទៅឲ្យឈ្មួញ ឧញ៉ា មន្រ្តីមានអំណាច និងក្រុមហ៊ុនទុច្ចរឹត ដោយពួកគេបានប្រើប្រាស់អំណាច និងតួនាទីដែលបានមកពីបងប្អូនដែល​បានផ្តល់ជូនពួកគេនោះ ហើយមួយវិញទៀតគេបានធ្វើបាបបងប្អូនគ្មានពេលល្ហែរ ហើយពួកគេ​បាន​នាំគ្នាប្រព្រឹត្តិអំពើពុករលួយ កេងប្រវញ្ញ័ ផលប្រយោជន៏របស់បងប្អូនដើម្បផល ប្រយោជន៏​ក្រុមគ្រួសារ និងបក្ខពួករបស់ពួកគេ ។

កត្តាដែលបានរៀបរាប់អំបាលមាណទាំងអស់ខាងលើនេះគឺបណ្តាលមកពីពួកគេមានមេដឹកនាំ ដែលមានបាតដៃប្រឡាក់ឈាមដូចជាលោក ជា ស៊ីម លោក ហេង សំរិន និងលោក ហ៊ុន សែន ដែលពួកគេបំរើផលប្រយោជន៏របស់យួននិងជាបុគ្គលដែលប្រកាន់យកអំពើពុករលួយ បំផ្លាញ ទ្រព្យសម្បត្តិជាតិ ដឹកនាំប្រទេសចេះតែសំទាននិងខ្ចីលុយបរទេសនិងបក្ខពួកនិយមជាធំ ហើយ គេមិនញញើតក្នុងការប្រព្រឹត្តិបទឧក្រិដ្ឋមកលើប្រជាពលរដ្ឋស្លូតត្រង់នោះឡើយ  ។

ជាក់ស្តែងការសម្លាប់លោក ជា វិជ្ជា មេដឹកនាំកម្មករ លោក ឈុត វុទ្ធី សកម្មជនព្រៃឈើ ការ​បង្ក្រាបដោយហិង្សា និងប្រើប្រាស់ប្រព័ន្ធតុលាការចាប់ចងប្រជាពលរដ្ឋអ្នកតវ៉ារឿងដីធ្លី​នៅតំបន់​បឹងកក់ បូរីកីឡា និងនៅតាមបណ្តាលខេត្តក្រុងជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជា​ចាប់ដាក់​ព័ន្ធនាគារយ៉ាងអយុត្តិធម៌ជាទីបំផុត ។

ប្រជាពលរដ្ឋរស់នៅសហគមន៏អ៊ឺរ៉ុប ដែលមានដើមកំណើតជាខ្មែរក៏បានជំរាបជូនជនរួមឈាម ខ្មែរនៅក្នុងប្រទេសកម្ពុជាផងដែរថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ខាងមុខនេះគឺជាថ្ងៃបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយក៏ជាថ្ងៃដែលពិសេស និងមានតម្លៃជាទីបំផុតដែល បងប្អូនមានឱកាលក្នុងការការពារជោគវាសនាអនាគត់របស់ប្រទេសជាតិ និងផលប្រយោជន៏ របស់បងប្អូនជនរួមជាតិគ្រប់ជំនាន់តាមរយៈនៃការបោះឆ្នោតសម្ងាត់ ។ តាមរយៈនេះពួកគាត់​ដែល​ជាប្រជាពលរដ្ឋរស់នៅសហគមន៏អ៊ឺរ៉ុប ដែលមានដើមកំណើតខ្មែរសូមធ្វើការអំពាវនាវ​យ៉ាង​ទទូចដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់សូមអញ្ជើញទៅបោះឆ្នោត និងជួយបោះឆ្នោតជូន​ក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្ស សម រង្ស៊ី ដោយពួកគាត់បានសម្តែងថា មានតែគណបក្ស សម រង្ស៊ី មួយគត់ដែលមានឆន្ទះពិតប្រាកដក្នុងការពារពារផលប្រយោជន៏ជូនប្រទេសជាតិ និង​ប្រជាពលរដ្ឋទូទៅរបស់ខ្លួន មិនលីមលើម បោកបញ្ឆោត កិបកេងបំផ្លាញធនធានធម្មជាតិរបស់​ខ្លួនមានព្រៃឈើ ដីធ្លី និងរ៉ែក្រោមដីជាដើមនោះ និងជួយពលរដ្ឋគ្រប់ពេលវេលា គោរពសិទ្ធិ និង​ស្រលាញ់ពលរដ្ឋរបស់ខ្លួន ។
ចំណែកឯលោក គីម សួរភីរិទ្ធ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានសម្តែងការសាទរចំពោះ ការអំពាវនារបស់ពលរដ្ឋខ្មែររស់នៅសហគមន៏អ៊ឺរ៉ុប ដែលមានដើមកំណើតខ្មែរ ដោយលោកថា ចាំបាប់ណាស់ការផ្លាស់ប្តូពិតជាមានសារសំខាន់ និងសម្រាប់នាំមកនូវការដឹកនាំថ្មី ដែលធ្វើឲ្យ​ពល​រដ្ឋរួចចាកផុតពីការលួចឆក់ប្លន់ ដីធ្លី ផ្ទះសម្បែង ការបំផ្លាញព្រៃឈើនិងធនធានធម្មជាតិ ។

សូមជមរាបជូនផងដែរថា ប្រជាពលរដ្ឋលោកពិតជាបានយល់ច្បាស់ពីបញ្ហានេះ ព្រោះកាលពី អាណត្តិកន្លងមក គឺមានតែគណបក្ស សម រង្ស៊ី តែមួយប៉ុណ្ណោះដែលបានយកសម្លេងគាំទ្ររបស់ ប្រជាពលរដ្ឋទៅការពារ និងបំរើបងប្អូន ដោយគណបក្ស សម រង្ស៊ី មានមេឃុំ-ចៅសង្កាត់ ចំនួន ២៨ឃុំ-សង្កាត់ នៅទូទាំងប្រទេស ហើយមានក្រុមប្រឹក្សារាប់ពាននាក់ផងដែរ ។ មេឃុំ-ចៅសង្កាត់ របស់គណបក្ស សម រង្ស៊ី បានអនុវត្តន៏តួនាទីរបស់ខ្លួនបានយ៉ាងជោគជ័យ ហើយមួយវិញទៀត ក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្ស សម រង្ស៊ី បានជួយការពារ និងប្រឆាំងជាមួយ​និងគំរោង​ធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៏របសប្រជាពលរដ្ឋ។ ដូចនេះមានតែមេឃុំ-ចៅសង្កាត់គណបក្ស សម រង្ស៊ី ប៉ុណ្ណោះ ដែលក្លាហាន ហ៊ានប្រឆាំងនិងគំរោងមន្រ្តីមានអំណាច និងឈ្មួញខិលខូច ក្នុងករណីគំរោងនោះ ដែលបានធ្វើឲ្យប៉ះពាល់ផលប្រយោជន៏របស់ប្រជាពលរដ្ឋ ។

មេឃុំ-ចៅសង្កាត់ របស់គណបក្ស សម រង្ស៊ី មានគោលការណ៏ដឹកនាំត្រឹមត្រូវ ហើយនឹងត្រូវដក ចេញពីតំណែង ប្រសិនបើមេឃុំ-ចៅសង្កាត់ នោះមិនគោរពតាមគោលការរបស់គណបក្ស និងធ្វើ ឲ្យប្រជាពលរដ្ឋលោកមិនសប្បាយចិត្តនោះ ។ មេឃុំ-ចៅសង្កាត់ និងក្រុមប្រឹក្សារបស់គណបក្ស សម រង្ស៊ី ជាមេឃុំ-ចៅសង្កាត់ និងក្រុមប្រឹក្សារបស់ប្រជាពលរដ្ឋ ផ្ទុយពីគណបក្សដទៃ ដែលជា មេឃុំ-ចៅសង្កាត់ ឬក្រុមប្រឹក្សាជារបស់បក្ស និងបំរើតែផលប្រយោជន៏ខ្លួន និងបក្សរបស់ខ្លួននោះ ៕

No comments:

Post a Comment

yes