ការចុះឈ្មោះស្ទួនពីសំណាក់មន្រ្តីរាជការ
និងប្រជាពលរដ្ឋដែលមាននិន្នាការបំរើនយោបាយឲ្យ គណបក្សប្រជាជននោះ
គឺមានការកើនឡើងដែលមិននឹកស្មានដល់ ដោយសារតែគណបក្សប្រ ជាជនខ្លាចពីប្រជាប្រិយភាពរបស់គណបក្ស
សម រង្ស៊ី ។
នៅក្នុងសន្និសីទសារព័ត៌មានរបស់គណបក្ស សម រង្ស៊ី កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា
ឆ្នាំ២០១២ លោក យឹម សុវណ្ណ
តំណាងរាស្រ្តនិងជាអ្នកនាំពាក្យបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា គណបក្ស សម រង្ស៊ី
បានរកឃើញថាមានមន្រ្តីរាជការមួយចំនួនបានទៅចុះឈ្មោះបោះឆ្នោតពីរ
កន្លែងជាលក្ខណះជាប្រព័ន្ធ ។ ជាមួយគ្នានោះការចុះឈ្មោះពីរកន្លែងនេះ ត្រូវបានលោក យឹម
សុវណ្ណ ហៅថាគឺជាភាពមិនប្រក្រតីដូចដែលបានកើតមានជារៀងរាល់ការបោះឆ្នោតម្តងៗ ។
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣
ដែលនិងប្រព្រឹត្តិទៅនៅថ្ងៃ អាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១២
ខាងមុខនេះដែលមានភាពមិនប្រក្រតីនៅតែកើតមានដដែល ជាដដែល ។ ព្រោះដោយសារតែគណបក្សប្រជាជន
ខ្លាចពីប្រជាប្រិយភាពរបស់គណបក្ស សម រង្ស៊ី
ដែលមានការគាំទ្រដ៏លើសលុបពីមួយឆ្នាំទៅ១ឆ្នាំ និងពី១អាណត្តិទៅមួយអាណត្តិនោះ ។
ជាក់ស្តែង មន្រ្តីរាជការនៅក្នុងនាយកដ្ឋានផែនការយុទ្ធសាស្រ្ត និងគំរោងការនៃអាជ្ញាធរអគ្គីសនីកម្ពុជាចំនួន៥០នាក់
ត្រូវបានចុះឈ្មោះជាប្រព័ន្ធនៅក្នុងឃុំស្នាអន្សា ខេត្តពោធិ៏សាត់
និងនៅរាជធានីភ្នំពេញផងដែរ ហើយនៅមានមន្រ្តីចំនួន៤៨នាក់ទៀត គឺបានចុះឈ្មោះនៅឃុំខ្ចៅ
ខេត្តកំពង់ ចាម និងនៅរាជធានីភ្នំពេញផង ។
ចំពោះបញ្ហាទាំងអស់នេះត្រូវបានលោក យឹម សុវណ្ណ ហៅថានេះជាអសមត្ថភាពរបស់គណ កម្មាធិការជាតិរៀបចំការបោះឆ្នោត
ប្រសិនបើគណកម្មាធិការជាតិរៀបចំការបោះឆ្នោតពិតជាឯក រាជ្យមែននោះ
គឺគេមិនអាចអនុញ្ញាត្តិឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋដែលមាននិន្នាការគាំទ្រ គណបក្សកាន់អំណាចសព្វថ្ងៃចុះឈ្នោះស្ទួនបាននោះទេ
ដែលលោកបានហៅគណកម្មាធិការ ជាតិរៀបចំការបោះឆ្នោតថា ជាឧបករណ៏របស់គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ
។
នៅក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ នោះផងដែរលោក យឹម
សុវណ្ណ ក៏បានធ្វើការជំរាបជូនផងដែរថា ខាងដ្ឋានផែនការយុទ្ធសាស្រ្ត
និងគំរោងការនៃអាជ្ញាធរអគ្គីសនីកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១២
ដែលចុះហត្ថលាខាដោយលោក សុវណ្ណា អនុប្រធាន ក្រុមការងារបានធ្វើសេចក្តីជូនដំណឹង
ដល់និយោជិកនាយកដ្ឋានផែនការយុទ្ធសាស្រ្ត និងគំរោងការនៃអាជ្ញាធរអគ្គីសនីកម្ពុជា
ដែលមានឈ្មោះបោះឆ្នោតនៅឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម និងឃុំស្នាអន្សា
ស្រុកក្រគរ ខេត្តពោធិ៏សាត់ ទាំងអស់និងត្រូវចេញដំណើរទៅ បោះឆ្នោតនៅថ្ងៃទី០៣ ខែមិថុនា
ឆ្នាំ២០១២ ហើយជួបជុំគ្នានៅ អគ្គីសនីកម្ពុជា វេលាម៉ោង៥និង ៣០នាទីព្រឹក
ដោយមានឡានចាំទទួលជាស្រេច ។
ដោយមើលឃើញពីភាពមិនប្រក្រតីទាំងអស់នេះហើយ បានជាគណបក្ស សម រង្ស៊ី
មានការព្រួយបារម្ភជាខ្លាំង
ព្រោះមិនមែនមែនតែប៉ុណ្ណោះទេគឺនៅមានភាពមិនប្រក្រតីជាច្រើនទៀត ទាក់
ទងទៅនិងការចុះឈ្មោះស្ទួនជាលក្ខណះជាប្រព័ន្ធនេះ ដែលគណបក្ស សម រង្ស៊ី
បាននិងកំពុងតែតាមដាន និងយកចិត្តទុក្ខដាក់ជាទីបំផុត ។
លោក យឹម សុវណ្ណ ក៏បានប្រាប់បន្តរទៀតផងដែរថា នេះគឺជាការបោះឆ្នោតដោយពុំមានភាព
ត្រឹមត្រូវ និងយុត្តិធម៌ ដែលអ្វីគណបក្ស សម រង្ស៊ី យកមកបង្ហាញនេះគឺជាភស្តុតាងដែលគណ
បក្សប្រជាជនរបស់លោក ហ៊ុន សែន
បានយកមកប្រើប្រាស់ទាំងរថយន្តធ្វើជាមធ្យោបាយជារបស់រដ្ឋនិងមន្រ្តីរាជការក៏ជារបស់រដ្ឋផងដែរ
ដែលយកទៅបំរើឲ្យផលប្រយោជន៏គណបក្សរបស់ ខ្លួន ដែលលោកថានេះជាទង្វើខុសច្បាប់ផង
ហើយវាក៏មិនយុត្តិធម៌ផងដែរ នៅក្នុងដំណើរការ នៃការបោះឆ្នោត
ហើយមួយវិញទៀតវាក៏ជាចន្លុះប្រហោងរបស់គណកម្មាធិការជាតិរៀបចំការបោះ ឆ្នោត
ដែលអនុញ្ញាតិឲ្យគណកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ឃុំ ពួកគាត់អាចនិងប្រើប្រាស់
ឈ្មោះដែលនៅសល់គូសសន្លឹកឆ្នោតដាក់ចូលទៅក្នុងធុងឆ្នោត នៅពេលណាដែលអង្គការក្រៅ
រដ្ឋាភិបាល ឬមួយក៏គណបក្សប្រឆាំងពុំមានភ្នាក់ងារ
ឬក៏ភ្នាក់ងារទាំងនោះពួកគាត់មានការធ្វេស ប្រហេស
នៅចំណុចណាមួយពេលនោះហើយជាឱកាលឲ្យពួកគេគូសសន្លឹកឆ្នោតដាក់ចូលក្នុង ធុងឆ្នោត ដែលលោកថាដោយសារតែឈ្មោះទាំងនោះគឺចុះឈ្មោះសល់
។
លោក យឹម សុវណ្ណ ក៏បានបន្តរទៀតផងដែថា នៅមានលទ្ធភាព១ទៀតអាចគេទៅបោះឆ្នោតនៅ
ខេត្កកំពង់ចាម ហើយគេនិងត្រឡប់មកបោះឆ្នោតនៅភ្នំពេញវិញបាន ដោយសារតែពួកគេទាំងនោះ
មានសារជាតិម្យ៉ាងដែលគេអាចលប់លាងទឹកខ្មៅសម្រាប់ជ្រលក់ដៃបាននៅពេលបោះឆ្នោត នោះ ។
ហើយមួយវិញទៀតបើយោងតាមសេចក្តីរាយការណ៏របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានឲ្យ
ដឹងថា ខាងតំណាងគណបក្សប្រជានៅតាមមូលដ្ឋានគេបានហៅប្រជាពលរដ្ឋទៅចូលរួមប្រជុំ
ជាមួយនិងគេ ដោយពួកគេបានថ្វើការបំពាក់បំប៉នផ្នែកមនោគមន៏វិទ្យាដល់ពលរដ្ឋ ធ្វើយ៉ាងណា
ឲ្យពលរដ្ឋបោះឆ្នោតគាំទ្របក្សរបស់ខ្លួន បន្ទាប់មកគេបានចែកក្រដាស់១សន្លឹងឲ្យទៅពលរដ្ឋ
ដោយគេបានតម្រូវឲ្យប្រជាជលរដ្ឋគូសឲ្យចុំសន្លោះក្រឡោនរូបសញ្ញាទេវតាបាចផ្កា ដែលជានិ
មិត្តសញ្ញារបស់គណបក្សប្រជននោះ ហើយគេបានប្រាប់ប្រជាពលរដ្ឋដែលបានចូលរួមប្រជុំនោះ
ថានៅថ្ងៃបោះឆ្នោតសូមឲ្យប្រជាពលរដ្ឋកុំភ្លេចធ្វើយ៉ាងណាគូសឲ្យចុំដូចអ្វីដែលគេបានបង្រៀន
និងបង្ហាត់បង្ហាញនោះ
បន្ទាប់មកពួកគេក៏បានប្រមូលយកក្រដាស់សន្លឹកឆ្នោតនោះទុកយ៉ាងត្រឹម
ត្រូវនិងប្រុងប្រយ័ត្នជាទីបំផុត ។ ដែលប្រជាពលរដ្ឋលោកបានសម្តែងការព្រួយបារម្ភថា
ខ្លាចនៅ ថ្ងៃបោះឆ្នោតគណបក្សប្រជាជនគេយកសន្លឹកឆ្នោតទាំងនោះទៅបន្លំដាក់ចូលទៅក្នុងធុងឆ្នោត
និងនៅពេលរាប់សន្លឹងឆ្នោត ។
ជាមួយគ្នានោះចាប់តាំងពិថ្ងៃឃោសនាថ្ងៃទី១រហូតមកដល់ថ្ងៃនេះគណបក្ស
សមរង្ស៊ី បានដាក់ ពាក្យបណ្តឹងចំនួន៦៨
ពាក្យបណ្តឹងហើយដែលទាកើទងទៅនិងភាពមិនប្រក្រតីដែលបានកើត
មានឡើងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនោះ ។
ភាពមិនប្រក្រតីទាំងអស់នេះបង្ហាញឲ្យឃើញថា
គណបក្សប្រជាជនរបស់លោក ហ៊ុន សែន ខ្លាចពីប្រជាប្រិយភាពរបស់គណបក្ស សម រង្ស៊ី
ដូចដែលគណបក្ស សម រង្ស៊ី បានធ្វើសន្និសីទ
សារព័ត៌មានដែលនិយាយពីការប្រើប្រាស់មន្រ្តីរាជការចុះឈ្មោះបោះឆ្នោតជាលក្ខណះប្រព័ន្ធ
គឺដើម្បីបំរើផលប្រយោជន៏នយោបាយរបស់គណបក្សប្រជាជន ដែលទង្វើទាំងនេះគឺខុសនិង
ច្បាប់ទាំងស្រុង ហើយនេះគឺជាចន្លោះប្រហោងរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត
ដែលអាចធ្វើឲ្យមានការលួចបន្លំសន្លឹកឆ្នោត តាមរយៈការប្រើប្រាស់ឈ្មោះស្ទួននេះ ៕
No comments:
Post a Comment
yes