នៅក្រោយសន្និសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩៣
អ្នកវិនិយោគទន់ជាច្រើនបានសំរុកនាំគ្នា មករកទីផ្សារអាជីវកម្មនៅក្នុងប្រទេសកម្ពុជា
ជាពិសេសគឺនៅក្នុងវិស័យកាត់ដេរ ។
ភាពអំណោយផលនៃប្រាក់ឈ្នួលពលកម្ម និងការអនុគ្រោះពន្ធនៅក្នុងវិស័យនេះ
បានធ្វើឲ្យរោង ចក្រកាត់ដេរកាន់តែមានកំណើនកើនឡើងជារៀងរាល់ឆ្នាំ
ហើយបានស្រូបយកកម្លាំពលកម្មពី កម្មករមកពីតាមបណ្តាលខេត្តនានា
នៅទូទាំងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗផងដែរ ។
ជាមួយគ្នានោះកម្មករគឺជាកម្លាំងចលករស្នូលដ៏រឹងមាំ
សម្រាប់បង្កើតគ្រឹះសេដ្ឋកិច្ចជាតិ ដែលបាន
ចូលរួមចំណែកផ្តល់ប្រាក់ចំណូលប្រមាណ៣ពាន់លានដុល្លាក្នុងមួយឆ្នាំៗ ។ ហើយកម្មករដែល
បានចូលរួមចំណែកច្រើនជាងគេក្នុងការលើកកំពស់ប្រាក់ចំណូលជាតិ គឺឋិតនៅក្នុងវិស័យកាត់
ដេរ ដែលមានកម្មករជាង៣០ម៉ឺននាក់នៅទូទាំងប្រទេស ក៏ប៉ុន្តែរហូតមកដល់ពេលនេះ ស្ថាន
ភាពរបស់កម្មករកាត់ដេរ នៅតែស្ថិតនៅក្នុងបរិយាយកាសដែលមានការជិះជាន់ គ្មានសិទ្ធិសេរី
ភាព និងទទួលបានប្រាក់ចំណូលដ៏តិចតួចស្តួចស្តើងជាទីបំផុត ។
រដ្ឋាភិបាលបានបាត់បង់តួនាទី ក្នុងការការពារសិទិ្ធសេរីភាព
ការបង្ករបរិយាកាសការងារសមស្រប និងការគិតពីប្រាក់ចំណូល របស់កម្មករ
ផ្ទុយទៅវិញរដ្ឋាភិបាល បែជាបានចូលរួមធ្វើឲ្យសិទ្ធិសេរីភាព
និងបរិយាកាសការងារសមស្របនេះ ត្រូវបានរឹតត្បិត ដោយឃុបឃិតជាមួយនិងថៅកែរោងចក្រ
ខិលខូចទៅវិញ ។
សូមជំរាបផងដែរថា នៅឆ្នាំ១៩៩៥ កម្មករ កម្មការិនី
ត្រូវបានគេបង្ខំឲ្យធ្វើការងារចាប់ពី១២ម៉ោង ទៅដល់១៨ម៉ោងក្នុង១ថ្ងៃ
ដោយទទួលបានប្រាក់ឈ្នួល ត្រឹមតែ២៧ដុល្លាប៉ុណ្ណោះក្នុង១ខែ ។ ហើយមួយវិញទៀត
ការបើកប្រាក់ខែនោះវិញគឺមិនទៀងទាត់ កម្មករ កម្មការិនី ត្រូវបានទទួលរង
នូវការគំរាមកំហែង បំបិទសិទ្ធិសេរីភាព មិនឲ្យធ្វើការតវ៉ា ពោលគឺកម្មករ កម្មការិនី
ត្រូវបានក្រុម
ថៅកែបង្ខំឲ្យទទួលយកលក្ខណ្ឌការងារដ៏លំបាកបែបនេះ ដោយគ្មានការយកចិត្តទុកដាក់ពីរដ្ឋា
ភិបាលឡើយ ។
នៅក្នុងអំឡុងឆ្នាំ១៩៩៦ ដោយមានការអាណិតអាសូរដល់កម្មករ កម្មការិនី លោក សម
រង្ស៊ី ក្នុង ឋានៈជាប្រធានគណបក្ស ជាតិខ្មែរ លោកបានដឹកនាំកម្លាំងកម្មករ ធ្វើការតវ៉ា
និងបានជួយកម្មករ ក្នុងការបង្កើតឲ្យមានសហជីពដំបូងគេ គឺនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៦
ដែលមានឈ្មោះថា សហជីពសេរីកម្មករ ដែលមានលោក ជា វិជ្ជា ធ្វើជាប្រធានកាលណោះ ។
ដោយបានធ្វើការតវ៉ា ដោយជោគជ័យគឺទាមទារឲ្យមានការតម្លើងប្រាក់ខែជូនកម្មករ កម្មការិនី
ពី២៧ដុល្លា រហូតដល់ ៣៧ដុល្លា នៅក្នុងឆ្នាំនោះ ។
ជាមួយគ្នានោះនៅក្នុងការបង្កើតសហជីពសេរីកម្មករ
គឺដើម្បីឲ្យកម្មករចូលរួមកំលាំងគ្នា ធ្វើការ តស៊ូលើកកំពស់លក្ខណ្ឌការងាររបស់ខ្លួន
និងដើម្បីឲ្យមានការគោរពសិទ្ធិសេរីភាពរបស់កម្មករ កម្មការិនី ។ សហជីពសេរីកម្មករ
បានដើរតួនាទីជាអ្នកតាមដានឃ្លាំមើល ការគោរពសិទ្ធិកម្មករ ជាអ្នកអប់រំណែនាំដល់កម្មករឲ្យបានជ្រួលជ្រាបពីសិទ្ធិក្នុងការធ្វើការងារ
សិទ្ធិក្នុងការចូលរួម សិទ្ធិ
ក្នុងការចងក្រងគ្នាជាក្រុមដើម្បីការពារផលប្រយោជន៏ដល់កម្មករ
ជាអ្នកទាមទារក៏មានប្រសិទ្ធ ភាពក្នុងការតបត ចំពោះការជិះជាន់ពីសំណាក់ថៅកែខិលខូច
មកលើកម្មករជាដើមនោះ ។
ដោយមានការខិតខំតស៊ូរបស់សហជីពសេរីកម្មករ និងគណបក្ស ជាតិខ្មែរ បើទោះបីជាមានការ
គំរាមកំហែង ប៉ុនប៉ងសម្លាប់យ៉ាងណាក៏ដោយ គឺកម្មករ កម្មការិនីទទួលបានជោគជ័យដ៏ធំធេង
ក្នុងប្រវត្តិសាស្រ្តតស៊ូរបស់ខ្លួន គឺការកើតមានច្បាប់ការងារមួយដ៏សមរម្យនៅឆ្នាំ១៩៩៧
ដើម្បី ការពា និងលើកកំពស់សិទ្ធិសេរីភាពដល់កម្មករ កម្មការិនី ។ នៅឆ្នាំ១៩៩៧ ដ៏ដែល
បន្ទាប់ពីមាន ការបង្កើតច្បាប់ការងារ កម្មករ
កម្មការិនីបានធ្វើការតវ៉ាជាថ្មីទាមទារឲ្យមានការតម្លើងប្រាក់ខែ គោលជូនកម្មករ
កម្មការិនី ដែលបានកើនឡើងរហូតដល់៤០ ដុល្លា
។
គណបក្ស ជាតិខ្មែរ បានប្រែក្លាយមកជាគណបក្ស សម រង្ស៊ី នៅឆ្នាំដដែល ប៉ុន្តែឆន្ទះ
និងការតស៊ូ របស់គណបក្ស សម រង្ស៊ី គឺនៅដដែលដោយពុំមានការផ្លាស់ប្តូរ គឺបានចាត់ទុក «
ការលំបាក របស់ប្រជាពលរដ្ឋ ជាពិសេសគឺកម្មករ កម្មការិនី គឺជាទុក្ខលំបាករបស់គណបក្ស សម
រង្ស៊ី » ដែលត្រូវតែធ្វើការតស៊ូ រើបំរះ ដើម្បីនាំមកនូវការផ្លាស់ប្តូរ ។
ហើយនៅឆ្នាំ១៩៩៨ គណបក្ស សម រង្ស៊ី
និងកម្មករបានចូលរួមធ្វើការតវ៉ាទាមទារប្រាក់ខែគោលបន្ថែមទៀត គឺបានកើនចំនួន៥ដុល្លា
សរុមកម្មករ កម្មការិនីទទួលបានប្រាក់ខែគោលចំនួន៤២ដុល្លាក្នុង១ខែ ។
នៅឆ្នាំដដែលនោះគណបក្ស សម រង្ស៊ី បានចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិជាលើកដំបូងរបស់
ខ្លួនគឺទទួលបានសម្លេងនៃការគាំទ្រចំនួន១៥អសនះនៅក្នុងរដ្ឋសភា ។
ដែលធ្វើឲ្យសម្លេងនៃការ តវ៉ាជូនប្រជាពលរដ្ឋ
និងកម្មករក៏កាន់តែមានចំនួនស្វិតស្វាញលើសដើម ។ ហើយនៅឆ្នាំ២០០៣ គណបក្ស សម រង្ស៊ី
បានចូលរួមបោះឆ្នោតលើកទី២របស់ខ្លួនគឺបានទទួលចំនួន២៤អសនៈ និង នៅកាលបោះឆ្នោតឆ្នាំ២០០៨
គណបក្ស សម រង្ស៊ី ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងកម្មករ
កើនដល់ចំនួន២៦អសនៈនៅក្នុងរដ្ឋសភា ។
គោលនយោបាយរបស់គណបក្ស សម រង្ស៊ី គឺមានការគាំទ្រច្រើនពីប្រជាពលរដ្ឋ និងកម្មករ
ហើយនៅពេលដែលគណបក្ស សម រង្ស៊ី ដឹកនាំប្រទេសគឺគណបក្ស សម រង្ស៊ី មានគំរោងតម្លើង
ប្រាក់ខែជូនដល់កម្មករយ៉ាងតិចចំនួន១៣០ដុល្លា
និងជួយការពារសិទ្ធិសេរីភាពគ្រប់ប្រភេទជូន ប្រជាពលរដ្ឋខ្មែរ
មិនឲ្យរស់នៅវេទនាដូចសព្វថ្ងៃនេះឡើយ ។ គណបក្ស សម រង្ស៊ី និងបង្កើនប្រាក់ខែជូនមន្រ្តីរាជការ
ប៉ូលីស ទាហាន និងកងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីធ្វើយ៉ាងណាឲ្យការរស់នៅរបស់ពួកគាត់បានសមរម្យនិងថ្លៃថ្នូរ
។ បើគ្មានការប្រព្រឹត្តិអំពើពុករលួយ លួចកិបកេងថវិការជាតិ
ហើយផ្អែកលើធនធានដែកកម្ពុជាមានដូចសព្វថ្ងៃនេះ ការបង្កើនប្រាក់ចំណូល ជូនកម្មករ
កម្មការិនី និងមន្រ្តីរាជការ គឺពិតជាអាចធ្វើបានដោយទទួលបានជោគជ័យ ដោយគ្រាន់តែមានឆន្ទះនយោបាយពិតប្រាដកនោះ
។ ផ្ទុយទៅវិញបើទោះបីជាត្រូវប្រើប្រាស់អស់ធនធាន
ដែលមានសព្វថ្ងៃក៏ប្រជាពលរដ្ឋខ្មែរមិនអាចមានជីវភាពប្រសើរនោះដែរ បើមានការបើកដៃនិងចូលរួម
ប្រព្រឹត្តិអំពើពុករលួយកាន់តែច្រើនឡើងៗដូចសព្វថ្ងៃនេះ ។ ដូចនេះជំរើសសម្រាប់បងប្អូនប្រជាពលរដ្ឋ
គឺមានតែគណបក្ស សម រង្ស៊ី តែមួយប៉ុណ្ណោះដែលជាក្តីសង្ឃឹមរបស់រាស្រ្តខ្មែរ ដើម្បីឲ្យគណបក្សប្រឆាំងមួយនេះដឹកនាំប្រទេសមានការរីកចំរើនពិតប្រាកដលើគ្រប់វិស័យ
និងគ្មានការរំលោភសិទ្ធិពលរដ្ឋ ការរំលោភដីធ្លី ផ្ទះសម្បែង និងការពារសម្បត្តិធនធានធម្មជាតិរបស់យើង
។
ដូចនេះនៅថ្ងៃបោះឆ្នោតឃុំ-សង្កាត់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៣
សូមបោះឆ្នោតជូនគណបក្ស សម រង្ស៊ី ដែនមានរូបសញ្ញា « ទៀនមានពន្លឺ » កុំបីខាន ៕
No comments:
Post a Comment
yes