សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 16, 2012

រៀល ខេមរិន្ទ្រ៖ គណបក្សប្រជាជន មិនមែនឈ្នះភ្ឡូកទឹក ភ្លូកដី នោះទេ គឺ គំរាមភ្លូកទឹក ភ្លូកដី


 ការព្រួយបារម្ភ ភ័យខ្លាច តក់ស្លត់ ញ៉ររន្ធត់ ភ្នែកនៅកញ្ចឹងកររបស់គណបក្សប្រជាជនកម្ពុជា អំពី ប្រជាប្រិយភាពរបស់គណបក្ស សម រង្ស៊ី កាន់តែមានសន្ទុះនោះ បានធ្វើឲ្យពួកគេបង្ករបញ្ហាស្មុក ស្មាញជារៀងរាល់ថ្ងៃម្តងហើយ ម្តងទៀតមកលើគណបក្ស សម រង្ស៊ី និងសកម្មជនរបស់គណ បក្ស សម រង្ស៊ី ឥតឈប់ឈរ ដែលទង្វើទាំងអស់នេះត្រូវបានមហាជនទូទៅពោលថា « ជាវប្ប ធម៌ អាក្រក់របស់គណបក្សប្រជាជន ទៅហើយ » ។


ជាការពិតបញ្ហានេះវាបានក្លាយទៅជាវប្បធម៌អាក្រក់របស់គណបក្សប្រជាជនមែន ព្រោះពួកគេ មានការព្រួយបារម្ភពីការបោះឆ្នោតនៅពេលខាងមុខនេះ ចាញ់គណបក្ស សម រង្ស៊ី ដោយពួកគេ បានដឹងខ្លួនឯងយ៉ាងច្បាស់ណាស់ថា ពួកគេមិនអាចទាញយកប្រជាប្រិយភាពពីប្រជាពលរដ្ឋ ឲ្យបោះឆ្នោតគាំទ្រពួកគេជាបន្តរទៀតនោះទេ ដោយសារតែទង្វើរដ៏អាក្រក់របស់ពួកគេបានធ្វើ មក លើពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋឈឺចាប់គ្រប់បែបយ៉ាង ដែលធ្វើឲ្យពួកគាត់ចងចាំមិនភ្លេច ។ ហើយ ពួកគាត់បានងាកមកគាំទ្រគណបក្ស សម រង្ស៊ី វិញដែលគណបក្សមួយនេះតែងតែចេះ ឈឺឆ្អាល ពីសុខទុក្ខរបស់ពលរដ្ឋ និងតែងតែការពារពលរដ្ឋគ្រប់ពេលវាលា នៅពេលដែលពល រដ្ឋរងទុក្ខ រងនូវការធ្វើបាបពីសំណាក់គណបក្សប្រជាជន និងឈ្មួញខិលខូច ដែលតែងតែលួច ឆក់ប្លន់ដីធ្លី ពីប្រជាពលរដ្ឋនោះ ។   

យ៉ាងណាមិញក្នុងនាមជានាយរងប៉ុស្តិ៏មួយរូបដែលប្រជាពលរដ្ឋតែងតែគោរពស្រាលាញ់រាប់អាន គ្រប់ៗគ្នានៅក្នុងមូលដ្ឋាននោះ ដោយសារតែអំណាយលុយកាក់ បុណ្យស័ក្តិ បានធ្វើឲ្យលោក មុំ បូរាណ ដែលមានតួនាទីជានាយរងរដ្ឋបាលប៉ុស្តិ៏ឃុំពោធិ៏រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បាន ធ្វើឲ្យគាត់ភ្លេចពីតួនាទីរបស់ខ្លួនបានយកអំណាចជានាយរងរដ្ឋបាលប៉ុស្តិ៏ទៅធ្វើរឿងដែលមិនគួរ គប្បី បានបង្ករការស្មុកស្មាញដល់សកម្មជនគណបក្ស សម រង្ស៊ី បេក្ខភាពលេខរាងទី៤ ឃុំពោធិ៏ រាជ ដោយបានទៅជីកសួរកកាយដេញដោលពីថ្ងៃ ខែ ឆ្នាំកំណើត របស់បេក្ខភាពលេខរាងទី៤ គណបក្ស សម រង្ស៊ី ខាងលើនេះ ។
លោកស្រី ទិត្យ រ៉ានី វ័យ៣២ឆ្នាំ របស់នៅក្នុងភូមិព្រៃខ្លា ឃុំពោធិ៏រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយ រៀង ជាស្រ្តីមេម៉ាយ មានកូន៤នាក់នៅក្នុងបន្ទុក ស្រី៣ ប្រុស១ ដែលកូនស្រីបងមានអាយុ ១៦ ឆ្នាំ និងកូនពៅ អាយុ៦ឆ្នាំ ដែលជាសកម្មជនរបស់គណបក្ស សម រង្ស៊ី និងជាបេក្ខភាពលេខរាង ទី៤ បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ វេលាម៉ោង១០ព្រឹក និង៥៣នាទី មាន បុរស ម្នាក់ឈ្មោះ មុំ បូរាណ ដែលជានាយរងរដ្ឋបាលប៉ុស្តិ៏ពោធី៏រាជ បានទូរស័ព្ទទៅលោកស្រី និយាយ សួរដេញដោលពីថ្ងៃ ខែ ឆ្នាំកំណើតរបស់លោកស្រី ដោយគេបានប្រាប់ថាថ្នាក់លើឲ្យ យក ហើយអ្នកស្រីបានសួទៀតថាតើថ្មាក់លើនោះជានរណា បានជាមកចង់បានថ្ងៃ ខែ ឆ្នាំកំ ណើត របស់ លោកស្រី ដោយលោកស្រីបានប្រាប់ថាបើបង់បានម៉ិចបានជាមិនទៅសួរនៅគណ កម្មធិការរៀបចំការបោះឆ្នោតឃុំទៅ ព្រោះនៅទីនោះគេមានហើយមិនចាំបាច់មក​សួររកពីលោក ស្រីនោះទេ ព្រោះលោកស្រីរវល់ណាស់គ្មានពេលវេលាជំរាបជូនលោកនាយរងប៉ុស្តិ៏នោះទេ ដោយគាត់ ត្រូវការរកស៊ីដើម្បីចិញ្ចឹមកូនប្រុស-ស្រីទាំង៤នាក់របស់លោកស្រី ឈប់មករញ៉េរញ៉ៃ​ជាមួយនិងលោកស្រីទៀត បន្ទាប់មកលោកនាយរងរដ្ឋបាលប៉ុស្តិ៏រូបនោះក៏បានបិទទូរស័ព្ទទៅ ។

លោកស្រី ទិត្យ រ៉ានី បេក្ខភាពលេខរាងទី៤គណបក្ស សម រង្ស៊ី បានឲ្យដឹងបន្តរទៀតផងដែរថា បានរយៈពេល៣ថ្ងៃក្រោយមកទៀតលោកនាយរងរដ្ឋបាលប៉ុស្តិ៏ឃុំពោធិ៏រាជ រូបនេះបានធ្វើដំ ណើរមកដល់ផ្ទះរបស់លោកស្រីតែម្តងគឺនៅថ្ងៃទី៣០ មេសា ឆ្នាំ២០១២ វេលាម៉ោងប្រហែលជា៩ ព្រឹក ដោយបាននិយាយសួររកថ្ងៃ ខែ ឆ្នាំកំណើត ពិតរបស់លោកស្រីជាថ្មីម្តងទៀតដោយលើក នេះគេបានប្រាប់ថាថ្នាក់លើនៅក្រសួងមហាផ្ទៃជាអ្នកឲ្យយក ហើយនៅពេលដែលលោកស្រីសួរ ដូចជាកាលលើកមុនថា តើថ្នាក់លើនៅក្រសួងមហាផ្ទៃនោះ គាត់មានឈ្មោះអ្វី ហើយមានលេខ ទូរស័ព្ទប៉ុន្មាន ចាំលោកស្រីទូរស័ព្ទទៅសួរថ្នាក់លើលោកនាយរងរដ្ឋបាលប៉ុស្តិ៏នោះដោយផ្ទាល់ តែម្តង ។ នៅពេលដែលលឺលោកស្រី ទិត្យ រ៉ានី មានប្រសាសន៏បែបនេះលោកនាយប៉ុស្តិ៏រងរូប នោះ មានការផ្លាស់ប្តូរទឹកមុខភ្លាមដោយលោកនាយរងនោះប្រាប់មកលោកស្រី ទិត្យ រ៉ានី ថា ទោះបីជាលោកត្រូវគេអា ក ក្រវិតចោលក៏លោកមិនប្រាក់ឈ្មោះ និងលេខទូរស័ព្ទ មេរបស់ខ្លួន ដែលនៅក្រសួងមហាផ្ទៃនោះដែរ ។

លោកស្រី ទិត្យ រ៉ានី បានហៅទង្វើរបស់លោក មុំ បូរាណ នាយរងរដ្ឋបាលប៉ុស្តិ៏ឃុំពោធិ៏រាជ នេះ ថាជាការបង្ករបញ្ហាស្មុកស្មាញមកលើរូបលោកស្រី និងគណបក្ស សម រង្ស៊ី ដោយលោកស្រីបាន បញ្ជាក់ថា ការបោះឆ្នោតកាន់តែជិតមកដល់ការភ័យខ្លាចប្រជាប្រិយភាពរបស់គណបក្ស សម រង្ស៊ី ក៏កាន់តែមានការកើនឡើង ដូចនេះហើយបានជាពួកគណបក្សប្រជាជនគេភ័យស្លន់ស្លោ បែបនេះ ។ លោកស្រីថាមកពីគេចង់ឲ្យលោកស្រី លាឈប់ពីគណបក្ស សម រង្ស៊ី ទៅចូលរួមជា មួយនិងគណបក្សប្រជាជនបានជាគេបង្ករបញ្ហាឥតឈប់ឈរបែបនេះ ។

លោក រៀល ខេមរិន្ទ្រ អនុប្រធានក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី ខេត្តស្វាយរៀងបានមានប្រសា សន៏ឲ្យដឹងទាក់ទងទៅនិងករណីនេះថា នេះជាទំលាប់អាក្រក់មួយរបស់គណបក្សប្រជាជន ដែលតែងតែមានល្បិចកិចកលមកលើគណបក្ស សម រង្ស៊ី ធ្វើការគំរាមកំហែងបំបាក់ស្មារតី មក លើបេក្ខជន និងសកម្មជន របស់គណបក្ស សម រង្ស៊ី ។ លោក រៀល ខេមរិន្ទ្រ បានបន្តរទៀតថា នាពេលកន្លងមកគណបក្សប្រជាជនតែងតែអួតថាខ្លួនឈ្នះការបោះឆ្នោតថាភ្លូកទឹកភ្លូកដី តែតាម យោបល់របស់លោក លោកថាពុំមែនជាការឈ្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនក្រោមការ គ្រប់គ្រងរបស់លោក ហ៊ុន សែន នោះទេតែផ្ទុយទៅវិញលោកថាជាការគំរាមកំហែងភ្លូកទឹកភ្លូកដី វិញទេទើបវាត្រឹមត្រូវ ។ លោក រៀល ខេមរិន្ទ្រ ក៏បានបញ្ជាក់ផងដែរថា ការដែលគណបក្សប្រជា ជនធ្វើបែបនេះ គឺមិនអាចគំរាមកំហែង និងមិនអាចបំបាក់ស្មារតីអ្នកស្នេហាជាតិជាពិសេស គឺ សកម្មជននិងអ្នកគាំទ្រគណបក្ស សម រង្ស៊ី បាននោះឡើយ ការធ្វើបែបនេះរបស់គណបក្សប្រជា ជន គឺរឹតតែធ្វើឲ្យគណបក្ស សម រង្ស៊ី មានភាពកាន់តែរឹងប៉ឹង ឡើងបន្ថែមទៀត ជាពិសេសគឺ​ប្រ ជាពលរដ្ឋលោកបានយល់ឃើញ នូវ អំពើពត់ត្បត់របស់គណបក្សប្រជាជនកាន់តែច្បាស់ថែម ទៀត ហើយប្រជាពលររដ្ឋលោកក៏មាន ទំនុកចិត្ត បានមកដាក់ចិត្តដាក់កាយស្មាក់ស្មោះ មកចូល រួមជាមួយនិងគណបក្ស សម រង្ស៊ី ដែលធ្វើឲ្យសម្លេងរបស់គណបក្ស​ សម រង្ស៊ី កាន់តែកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ។ ដោយលោកបាន បញ្ជាក់ជាចុងក្រោយថានៅពេលបោះឆ្នោតខាងមុខ នេះ គណបក្សប្រជាជនកុំសង្ឃឹមថានិងយកឈ្នះមកលើគណបក្ស សម រង្ស៊ី បានឲ្យសោះ​ព្រោះ​ពលរដ្ឋលោកបានដឹងពីអំពើអាក្រក់របស់ខ្លួនអស់ទៅហើយ ។ ជាមួយគ្នានោះលោក ក៏បានស្នើ ឲ្យប្រទេសម្ចាស់ជំនួយ និងសហគមន៏អន្តរជាតិ ធ្វើការពិនិត្យមើលអំពីបញ្ហាបង្ករភាពស្មុកស្មាញ ពីសំណាក់គណបក្សកាន់អំណាច មកលើគណបក្ស សម រង្ស៊ី ផង ព្រោះការបោះឆ្នោតក៏កាន់តែ គៀកមកដល់ហើយផងដែរ ៕


1 comment:

  1. ជាការពិត គណបក្សប្រជាជនមិនមែនឈ្នះភ្លូកទឹកភ្លូកដីនោះទេ គឺគំរាមកំហែងភ្លូកទឹកភ្លូកដិ

    ReplyDelete

yes