បាត់ដំបង ៖ រហូតមកដល់ពេលនេះមានការបោះជំរុំនិងសង់ខ្ទមប្រមាណជាង១ពាន់ខ្ទមហើយនៅដីដំណាំរបស់ប្រជាពលរដ្ឋចាស់ក្រោយពីមានសេចក្ដីប្រកាស ស.ជ.ណ របស់រាជរដ្ឋាភិបាលរឿងនេះគេសង្ស័យមានមេក្លោងឈរនៅពីក្រោយដើម្បីកេងយកផលចំណេញ២យ៉ាងទី១លុយ ទី២ផ្លូវនយោបាយ។
លោក សៀក ភា អធិការនគរបាលស្រុកគាស់ក្រឡបានបញ្ជាក់ថាថ្មីៗនេះលោកពិបាកធ្វើការទប់ស្កាត់ខ្លាំងណាស់ដោយសារតែមានប្រជាពលរដ្ឋដែលលើកគ្នាមកពីបណ្ដាខេត្តនានាទៅលុកលុយទន្ទ្រានបោះតង់ សង់ខ្ទម ផ្ទះបណ្ដោះអាសន្ននៅតាមទីវាល។លោកអធិការបានសង្គាត់ធ្ងន់ថាបច្ចុប្បន្នពួកគេមិនអនុញ្ញាតិអោយសមត្ថកិច្ចចូលទៅជំរឿនក្នុងតំបន់ពួកគេទេ នេះគឺជាផលវិបាកមួយក្នុងការគ្រប់គ្រងសុវត្ថិភាពនិងសន្តិសុខក្នុងនោះក៏មានពាក្យសំដីមួយបានលេចឮចេញមកថាពួកគេមកនេះគឺក្នុងគោលបំណងទទួលដីសម្បទានសង្គមកិច្ចដែលមានទំហំ២០ម៉ែតគុណ៥០ម៉ែត្រឯខ្លះទៀតមានទំហំរហូតដល់២០ម៉ែត្រគុណ១០០ម៉ែត្រឯណោះប៉ុន្តែត្រូវបង់លុយអោយអ្នកដែលនាំមកចាប់ពី១៥០ដុល្លារដល់៣០០ដុល្លារក្នុងដី១ឡូត៍ឬ១ខ្នងផ្ទះ។
ពាក់ព័ន្ធនិងបញ្ហានេះលោកអធិការក៏បានទទួលនូវបទបញ្ជាមួយពីលោកឧត្ដមសេនីយ៍ត្រី ស ថេត ស្នងការនគរាបលខេត្តផងដែរដើម្បីធ្វើការស្រាវជ្រាវរកមេក្លោងដែលបំផុសបំផុលដើម្បីកេងចំណេញក្នុងនោះក៏អាចមានជនមួយចំនួនផងដែរ ដែលកំពុងរង់ចាំទទួលផងចំណេញផ្នែកនយោបាយដែលជន១ក្ដាប់តូចនោះហ៊ានយក ស.ជ.ណ មកបំភ្លៃដើម្បីកេងផងចំណេញ។
បច្ចុប្បន្នទាំងសមត្ថកិច្ចទាំងអាជ្ញាធរក៏ដូចជាអាជ្ញាធរស្រុក ខេត្ត កំពុងរកវិធានការទប់ស្កាត់និងកំពុងត្រៀមលក្ខណៈបង្កើតគណៈកម្មាធិការចុះទៅត្រួតពិនិត្យជាក់ស្ដែងក្នុងតំបន់ដ៏សែនអានាធិបតេយ្យនោះព្រោះវាបានប្រើប្រាស់ ស.ជ.ណ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕
និយមរ័ត្ន ( កម្ពុជាថ្មី )
No comments:
Post a Comment
yes