សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 1, 2012

គណបក្សប្រជាជនកាន់អំណាច ចិត្តជាទេវទត្ត មាត់ជាទេវតា


ការព្រួយបារម្ភ ភ័យរន្ធត់ ស្លន់ស្លោ ស្លឈាម ភ្នែកនៅកញ្ចឹងករគ្រប់គ្នារបស់សមាជិក សមាជិការ គណបក្សប្រជាជន និងថ្នាក់ដឹងនាំកំពូលផងនោះ គណបក្សកាន់អំណាចមួយ​នេះបានរកគ្រប់​វិធាន​ការដើម្បីបំបែកប្រជាប្រិយភាពរបស់គណបក្ស សម រង្ស៊ី ។

ពួកគេបានដាក់កម្លាំង ស៊ើបអង្កេត គៀកអង្កិតគ្រប់ជំហ៊ានរាល់សកម្មភាពរបស់គណបក្ស សម រង្ស៊ី មិនថាជាទ្រង់ទ្រាយធំឬតូចនោះទេ ។ ជាមួយគ្នានោះគេតែងតែបង្ករភាពអសកម្មជាច្រើន មកលើគណបក្ស សម រង្ស៊ី ដោយពួកគេមិនបានគោរពទៅតាមច្បាប់ ដែលមានចែងនោះឡើយ ។ និយាយរួមគណបក្សប្រជាជនគឺ « ចិត្តជាទេវទត្ត មាត់ជាទេវតា » នៅពេលជិតបោះឆ្នោតចូល​មក​ដល់ គេតែងតែធ្វើការសន្យានេះ សន្យានោះជាមួយប្រជាពលរដ្ឋ និងធានាគ្រប់បែប​យ៉ាង​ដើម្បីបានសម្លេងឆ្នោតគ្រាំទ្រពីប្រជាពលរដ្ឋ ។


នៅពេលដែលពួកគេទទួលបានការគាំទ្រពីប្រជាពលរដ្ឋហើយនោះ គណបក្សប្រជាជន មួយនេះ​មិនដែលធ្វើតាមអ្វីដែលខ្លួនបានសន្យានោះទេ តែផ្ទុយទៅវិញគេបានវាយបកតបស្នង សងគុណ​មក​ប្រជាពលរដ្ឋវិញយ៉ាងចាស់ដៃ ដូចជាយកដីធ្លីរបស់ប្រជាពលរដ្ឋទៅសម្បទានឲ្យ ក្រុមហ៊ុន​ទុច្ចរឹត ឈ្មួញខិលខូច មន្រ្តីមានអំណាចដែលជាបក្ខពួករបស់ខ្លួន ហើយទុកឲ្យប្រជាពលរដ្ឋ ស្រែក​​ទ្រហោរយំក្តែងៗជារៀងរាល់ថ្ងៃ នៅគ្រប់តំបន់ទូទាំងប្រទេស ដង្ហើយហៅរកភាពយុត្តិធម៌ ដើម្បីជួយពួកគាត់ ជាមួយគ្នានោះនៅពេលដែលគណបក្ស សម រង្ស៊ី ចេញមុខក្នុងការការពារ ជួយប្រជាពលរដ្ឋទៅតាមផ្លូវច្បាប់ ក្រុមគណបក្សប្រជាជនផ្តាច់ការមួយនេះបានចោទមកលើ គណបក្ស សម រង្ស៊ី ថាបាននៅពីក្រោយខ្នងជនរងគ្រោះ និងជាអ្នកអុចអាលចាក់រុក​ឲ្យប្រជា​ពល​រដ្ឋ ក្រោកឡើងតវ៉ាជាមួយពួកគេទៅវិញ ក៏ប៉ុន្តែអ្វីដែលគណបក្ស សម រង្ស៊ី បានធ្វើនេះគឺ​ដើម្បី​ផលប្រយោជន៏ប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋតែប៉ុណ្ណោះក្នុងរឿងអយុត្តិធម៌ ដែលទទួលរង​នូវការធ្វើបាបពីសំណាក់មន្រ្តីមានអំណាច មកពីគណបក្សប្រជាជនលោក ហ៊ុន សែន មកលើ​ប្រជាពលរដ្ឋនោះ ។

ប្រសិនបើគណបក្សប្រជាជន មិនចង់ឲ្យគណបក្ស សម រង្ស៊ី ឈឺឆ្អាលលូកដៃជួយប្រជាពលរដ្ឋ​ទេនោះ គណបក្សប្រជាជនគួតែកែប្រែចរិកអាក្រក់របស់ខ្លួននេះចេញ ហើយគិតគូរជួយប្រជា​ពល​រដ្ឋ ធ្វើយ៉ាងណាឲ្យពួកគាត់បានរស់នៅសុខស្រួល ដោយបញ្ឈប់ការឆក់ប្លន់ដីធី ផ្ទះសម្បែង របស់ពួកគាត់តទៅទៀត ហើយឈប់ផ្តល់ការសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន ដែលមានរយៈ​ពេលវែង ។ មួយទៀត មុននិងសម្បទាននៅកន្លែងណាគួតែចុះសិក្សាមើលសិន ថាតើប៉ះពាល់ ផលប្រយោជន៏របស់ប្រជាពលរដ្ឋអត់ឬមួយក៏យ៉ាងណា ហើយមុននិងចង់អភិវឌ្ឍន៏នៅកន្លែង ណា​គួរផ្តល់ដំណឹងទៅដល់ប្រជាពលរដ្ឋជាមុនឲ្យពួកគាត់បានដឹង និងត្រូវដោះស្រាយតាមគោល នយោបាយមួយឲ្យបានសមរម្យទៅតាមតម្លៃទីផ្សារ ហើយប្រសិនបើប្រជាពលរដ្ឋជំទាស់ក្នុងគំរោ ងអភិវឌ្ឍន៏នោះ គួរតែផ្អាកហើយរកដំណោះស្រាយឲ្យបានល្អប្រសើរបានចំណេញទាំងប្រជា​ពល​រដ្ឋ ក្រុមហ៊ុន និងរដ្ឋាភិបាល មិនត្រូវធ្វើអ្វីតាមតែអំពើចិត្តរបស់ខ្លួនដូចសព្វថ្ងៃនេះនោះទេ ។ ដែលខ្លួនចង់ធ្វើអ្វី​ធ្វើស្រេចតែអំពើចិត្តរបស់ខ្លួននោះ បន្ទាប់មកអាងតែទំលាក់កំហុស​មកលើ​ប្រជា​ពលរដ្ឋនិងគណបក្សប្រឆាំង សម រង្ស៊ី ទៅវិញ ។

មូលហេតុទាំងអស់នេះហើយ បានជាប្រជាពលរដ្ឋ និង​មន្រ្តីអង្គការក្រៅរដ្ឋាភិបាល បានដាក់​រហ័ស​​នាម​ឲ្យគណបក្សប្រជាជនថា គណបក្សប្រជនគឺជាគណបក្ស « ចិត្តជាទេវទត្ត មាត់ជា​ទេវតា » នោះ ។ ដូចអ្វីដែលបានរៀបរាប់មកខាងលើ ឥលូវនេះប្រជាពលរដ្ឋលោកបាន​យល់​ច្បាស់​​លាស់អស់ហើយ ដោយពួកគាត់បានសម្តែងទស្សនៈផ្ទាសល់ខ្លួនរបស់ពួកគាត់ថា ពួកគាត់​ឈប់ចាញ់​បោកគណបក្សប្រជាជនកាន់អំណាចរបស់លោក ហ៊ុន សែន ទៀតហើយ។

ជាមួយគ្នានោះពួកគាត់បានអះអាងថា គាត់នឹងប្តូរគោលជំហរមកចូលរួមជាមួយនិងគណបក្ស សម រង្ស៊ី វិញដោយពួកគាត់បានមើលឃើញពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស សម រង្ស៊ី ក្នុងការការពារប្រជាពលរដ្ឋ ដើម្បីប្រយោជន៏របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ ។

ដោយសារតែសន្ទុះគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្ស សម រង្ស៊ី ដូចនេះហើយបានជាធ្វើ ឲ្យគណបក្សប្រជាជនភ័យស្លឈាមគ្រប់គ្នា ខំប្រឹងរកវិធីសាស្រ្តធ្វើយ៉ាងណាឲ្យប្រជាប្រិយភាព របស់គណបក្ស សម រង្ស៊ី មានការធ្លាក់ចុះ ។ តួយ៉ាងប្រសិនបើនៅតាមមូលដ្ឋានគណបក្សប្រជា ជនគេរកឃើញថា ប្រជាពលរដ្ឋណាមាននិន្នាការគាំទ្រមកលើគណបក្ស សម រង្ស៊ី នោះគេនឹង បង្ករបញ្ហាលំបាក និងស្មុកស្មាញដល់ប្រជាពរដ្ឋនោះភ្លាមធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ដូរគោល ជំហរមកគាំទ្រគណបក្សប្រជាជនវិញ ។​ តែដោយមានមនសិការខ្ពស់ និងមានឧត្តមគតិស្រ លាញ់​ជាតិ គឺពួកគាត់មិនខ្ចីខ្វល់ពីការបង្ករបញ្ហាស្មុកស្មាញរបស់សមាជិកគណបក្សប្រជាជន ទាំង​អស់នោះមកលើពួកគាត់ឡើយ ។

ជុំវិញបញ្ហានៃការបង្ករភាពស្មុកស្មាញទាំងអស់នេះរបស់គណបក្សប្រជាជនមកលើគណបក្ស គណបក្ស​សម រង្ស៊ី និងប្រជាពលរដ្ឋនោះកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២ អគ្គលេខាធិការ រដ្ឋានគណបក្ស សម រង្ស៊ី បានចេញសេចក្តីអំពាវនាវរបស់ខ្លួនមួយដោយនៅក្នុងសេចក្តីអំពាវនាវ របស់គណបក្ស សម រង្ស៊ី នោះមានខ្លឹមសារថា កន្លងទៅថ្មីៗមេឃុំ-ចៅសង្កាត់មកពីគណបក្សប្រ ជាជនមួយចំនួនបានបំផ្លោងព័ត៌មានថាប្រជាពលរដ្ឋដែលពុំមានអត្តសញ្ញាណប័ណ្ណអាចប្រើប្រាស់ទំរង់ ១០១៨ ទៅបោះឆ្នោតបាន ។

ទាក់ទងទៅនិងការបំផ្លោងព័ត៌មានរបស់មេឃុំ-ចៅសង្កាត់ នៃគណបក្សកាន់អំណាចមួយចំនួន បែបនេះត្រូវបានគណបក្ស សម រង្ស៊ី ហៅថាទង្វើនេះជាការធ្វើឲ្យប្រជាពលរដ្ឋលោកមានការភាន់ ច្រឡំ និងជាចេតនាដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមិនអាចបោះឆ្នោតបាន ។ ព្រោះប្រជាពលរដ្ឋ ដែលកំពុងតែប្រើប្រាស់ទំរង់១០១៨ កន្លងមកគឺមិនអាចប្រើប្រាស់ទំរង់នេះសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ នៅថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុខ នេះបានទេ ។

ជាមួយគ្នានោះគណបក្ស សម រង្ស៊ី ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែល ពុំមានអត្តសញ្ញាណប័ណ្ណ និងដែលកំពុងតែប្រើប្រាស់ទំរង់១០១៨ សូមមេត្តាអញ្ជើញរូសរាន់ទៅ កាន់សាលាឃុំ-សង្កាត់ ដែលបងប្អូនកំពុងរស់នៅដើម្បីប្តូរយកលិខិតបញ្ជាក់អត្តសញ្ញាណថ្មី សំរាប់បម្រើឲ្យការបោះឆ្នោត ។

ទាំងនេះអាចសបញ្ជាក់ឲ្យកាន់តែឃើញច្បាស់ថា គណបក្សប្រជាជនគឺមានចេតនាបង្អាក់​ចរន្ត​របស់ប្រជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលឈានចូលមក​ដល់នាពេលឆាប់ៗខាងមុខ អាចនិយាយបានថានេះជាល្បិចរបស់គណបក្សប្រជាជន និងរដ្ឋ​អំណាច​យួនសម្រាប់ទុកឱកាសឲ្យយួនដែលចូលមករស់នៅយ៉ាងអាណាធិបតេយ្យនៅក្នុង​ស្រុក​ខ្មែរ បោះ​ឆ្នោតជ្រើសរើសថ្នាក់គ្រប់គ្រងរដ្ឋអំណាចមូលដ្ឋាន ជំនួសប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់​ទឹក ម្ចាស់ដីរបស់ខ្លួន ។

ដូចនេះប្រជាពលរដ្ឋដែលពុំមានអត្តសញ្ញាណប័ណ្ណ និងកំពុងតែប្រើប្រាស់ទំរង់១០១៨ សូមមេត្តា រុះរាន់អញ្ជើញទៅសាលាឃុំ-សង្កាត់ ដើម្បីប្តូរយកលិខិតបញ្ជាក់អត្តសញ្ញាណថ្មី សំរាប់បម្រើ​ឲ្យ​ការ​​បោះឆ្នោត បើមិនដូចនេះទេពិតណាស់បងប្អូននិងរស់នៅលំបាកវេទនា៥ឆ្នាំទៀតជាក់ជាមិន ខាន ព្រោះរដ្ឋអំណាចមូលដ្ឋានរបស់គណបក្សប្រជាជនគេមិនបានគិតគូរផលប្រយោជន៏ារបស់ បងប្អូនជាធំនោះទេ គឺគេគិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួន ក្រុមគ្រួសារ បក្ខពួក និងគណបក្ស របស់គេតែប៉ុណ្ណោះ ។ ដូច្នេះសូមប្រញាប់រុះរាន់អញ្ជើញទៅធ្វើលិខិតបញ្ជាក់អត្តសញ្ញាណថ្មីដើម្បី ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះទាំងអស់គ្នា ហើយសូមបោះឆ្នោតជូនគណបក្ស សម រង្ស៊ី ដែលមានរូបសញ្ញា « ទៀនមានពន្លឺ » ដើម្បីប្រយោជន៏របស់បងប្អូន និងប្រទេសជាតិរបស់យើងទាំងមូល ៕


No comments:

Post a Comment

yes