សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 1, 2012

បោះឆ្នោតជូនគណបក្ស សម រង្ស៊ី ដើម្បីផ្លាស់ប្តូររដ្ឋអំណាចថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ដែលធ្វើបាបរាស្រ្តគ្មានពេលល្ហែរ


ក្នុងគោលបំណងដើម្បីឲ្យប្រជាពលរដ្ឋរស់នៅបានសុខស្រួល និងរួចចាកផុតពីការរំលោភលើ សិទ្ធិរស់នៅ ការឆក់ប្លន់ដីធ្លី ការវាយធ្វើបាប បាប់ចងដាក់គុកច្រវ៉ាក់ បាញ់បោះឲ្យមានរបួស និងស្លាប់ជាដើម ក៏ដូចជាការការពារធនធានធម្មជាតិ មច្ឆាជាតិ ការទប់ស្កាត់លំហូរចូលជនអន្តោប្រវេសន៏ដោយខុសច្បាប់ និងការការពាបូរណៈភាពទឹកដីជាដើមនោះ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២ លោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស​សម រង្ស៊ី បានចុះជួបសំណេះ សំណាលជាមួយជាមួយសកម្មជន និងប្រជាពលរដ្ឋអ្នកគាំទ្រគណបក្ស សម រង្ស៊ី ជាច្រើនរយនាក់ នៅក្នុងស្រុកបារាយរណ៏ ខេត្តកំពង់ធំ ។

នៅក្នុងពិធីជួបសំណេះសំណាលនោះ លោក គង់ គាំ បានផ្តល់ជាអនុសាសន៏ ដល់ប្រជាពល​រដ្ឋនៅក្នុងស្រុកបារាយរណ៏ថា ដើម្បីឲ្យបងប្អូនរស់នៅបានសុខស្រួល គ្មានការរំលោភបំពានសិទ្ធិ​រស់នៅ ដីធ្លី ផ្ទះសម្បែង មានរបបជីវភាពរស់នៅសមរម្យ ថ្លៃថ្នូរ ការពារធនធានធម្មជាតិ ដែលមានព្រៃឈើជាដើម ក៏ដូចជាការមានការងារធ្វើសមរម្យទាំងអស់គ្នា ដោយមិនចាំបាច់ធ្វើចំណាកស្រុកឃ្លាតឆ្ងាយពីសាច់ញាត្តិ បងប្អូន ប្តីប្រពន្ធ និងកូនចៅនោះ សូមបងប្អូន ប្រជាពល​រដ្ឋបោះឆ្នោតជូនគណបក្ស សម  រង្ស៊ី ព្រោះគណបក្ស សម រង្ស៊ី មានគោលនយោបាយច្បាស់លាស់ ក្នុងការធ្វើការងារដើម្បីបំរើពលរដ្ឋ និងផលប្រយោជន៏របស់ប្រទេសជាតិ ។


ដូចនេះនៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០ ១២ខាងមុខ ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិដែលនៅសល់តែ១ឆ្នាំទៀតនោះ សូបបងប្អូនប្រ​ជាពលរដ្ឋទាំងអស់ បោះឆ្នោតគាំទ្រគណបក្ស សម រង្ស៊ី ដើម្បីឲ្យគណបក្ស សម​ រង្ស៊ី ធ្វើការ សង្គ្រោះប្រទេសជាតិ ពីគណបក្សប្រជាជន ដែលជានិច្ចជាកាល គណកប្សកាន់អំណាចមួយនេះ តែងតែធ្វើបាបប្រជាពលរដ្ឋគ្មានពេលល្ហែរ និងដើម្បីឲ្យប្រជាពលរដ្ឋរួចចាកផុតពីអំពើអយុត្តិ​ធម៌នានា ក្រោមរដ្ឋអំណាចដែលគ្រប់គ្រងដោយគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ។
លោក គង់ គាំ ក៏បានប្រាប់និងជំរាបជូនដល់សកម្មជន និងប្រជាពលរដ្ឋនៅក្នុងស្រុកបារាយរណរណ៏ ខេត្តកំពង់ធំ ជាបន្តរទៀតផងដែរថា ខេត្តកំពង់ធំ គឺជាខេត្តមួយក្នុងចំណោមខេត្ត​ផ្សេងៗឯទៀត ដែលសំបូរទៅដោយធនធានព្រៃឈើ ប៉ុន្តែព្រៃឈើទាំងនោះត្រូវបានរលាយ​ ហិនហោច ក្រោមស្នាដៃដឹកនាំដោយអាជ្ញាធរខេត្តដែលជាមុនស្សមកពីគណបក្សប្រជាជន ដែល ជាគណបក្សកាន់អំណាចសព្វថ្ងៃ។  អាជ្ញាធរខេត្តកំពង់ធំ តាមរយៈរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន បានផ្តល់សម្បទានដីសេដ្ឋកិច្ច ជាច្រើនរយហិកតានៅក្នុងតំបន់ព្រៃឡង់ទៅអោយក្រុមហ៊ុនយួន ដែលជាការផ្តល់សិទ្ឋិអោយក្រុមហ៊ុនយួនទាំងអស់នោះ កាប់បំផ្លាញ ព្រៃឈើ នៅក្នុងស្រុកខ្មែរយើងយ៉ាងអាណាធិប​តេយ្យ វិនាសហិនហោចស្ទើរតែក្លាយទៅជាវាលរហោស្ថាន ជាពិសេសព្រៃឡង់ ដែលព្រៃឡង់នេះគឺជាព្រៃអាម៉ាស៊ូនដ៏មានសារសំខាន់បំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៏របស់យើង  ។

លោក គង់ គាំ ក៏បានមានប្រសាសន៏ទៀតថា គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃមានជីវិត រស់ រានឡើងវិញរហូតមកដល់ពេលនេះ ក៏ដូចជាមេដឹកនាំមានតំណែងនិងអំណាចដូចសព្វថ្ងៃ គឺ ដោយសារការជួយជ្រំជ្រែង និងលើកបណ្តុបពីសំណាក់រដ្ឋាភិបាលគុម្មុយនីសយួន ដូច្នេះហើយ​ទើបរដ្ឋាភិបាលគណបក្សប្រជាជន និងមេដឹកនាំរបស់គណបក្សនេះ ក៏ដូចជាសមាជិករបស់ពួកគេ គឺស្រលាញ់យួន និង​ដឹងគុណយួនជាខ្លាំង រហូតដល់ថ្នាក់ពុះជ្រៀកដីជាដុំៗ តាម រយៈការធ្វើបំភាន់ភ្នែកប្រជាពលរដ្ឋ ជាលក្ខណៈការផ្តល់សម្បទានសេដ្ឋកិច្ច ដែលមានដូចជាការសម្បទានដី ព្រៃឈើជាដើម អោយទៅក្រុមហ៊ុនយួន និងមួយវិញទៀតគឺឲ្យជនជាតិយួនចូលមករស់នៅលើទឹកដីខ្មែរយ៉ាងអាណាធិបតេយ្យ មានចំនួនច្រើនលើសលប់ ដែលមិនធ្លាប់មានទេតាំងពីមុនមក ទើបតែនៅរដ្ឋកាលរបស់លោក ហ៊ុន សែន មួយនេះប៉ុណ្ណោះ ។ ដែលប្រជាពលរដ្ឋត្រូវតែធ្វើការពិចារណាអោយបានត្រឹមត្រូវ និងច្បាស់លាស់ក្នុងការបោះឆ្នោតផ្លាស់ប្តូរយកមេដឹកនាំថ្មី មេដឹកនាំដែលគិតពីប្រយោជន៏របស់ប្រជាពលរដ្ឋដោយពិតប្រាកដ ។

បន្ថែមលើសពីនេះ លោក គង់ គាំ ក៏បានលើកឡើងទៀតថា កាលពីអាណត្តិបោះឆ្នោត​ឆ្នាំ១៩​៩៣ ប្រជាពលរដ្ឋខ្មែរបានបោះឆ្នោតផ្លាស់ប្តូរគណបក្សបំរើយួន ម្តងរួចទៅហើយ ហើយ​នៅ​ក្នុងការបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១២ និងបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ សូមប្រជាពលរដ្ឋនាំគ្នាបោះឆ្នោតផ្លាស់ប្តូរគណបក្សដែលបំរើយួននេះចេញម្តង
ទៀត ហើយសូមបងប្អូនប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្ស សម រង្ស៊ី​ ដើម្បីឲ្យគណបក្ស
សម រង្ស៊ី បានធ្វើការបំរើជូនបងប្អូន និងដើម្បីមុខមាត់ថ្មីរបស់យើងទាំងអស់គ្នា ។ 

លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី ក៏បានអំពាវនាវអោយប្រជាពលរដ្ឋ ត្រូវធ្វើយ៉ាង​​ណា ចំណាយពេលវេលាមួយថ្ងៃទាំងអស់គ្នា ដើម្បីទៅ​ចូលរួមបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់ ​ហើយបងប្អូនមិនត្រូវចាញ់បោកតាមការលួងលោមរបស់សមាជិកគណបក្សប្រជាជនទៀតនោះទេ ដោយគេបានអូសទាញទិញទឹកចិត្តរបស់បងប្អូនតាមរយៈ ការជូនជាថវិការបន្តិចន្ទួច ការចែកសារ៉ុង ប៊ីចេង មី ទឹកត្រី ទឹកស៊ីអៀវ ប្រេងកូឡា តទៅទៀតទៅ ព្រោះថវិការ និងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគទាំងអស់នេះ គឺពួកគេបានមកពីអំពើពុករលួយ ជំរិតយកលុយពីបងប្អូននោះទេ។ ហើយប្រសិនបើបងប្អូនបាញ់បោកតាមការ អូសទាញរបស់ពួកគេ បងប្អូននិងលំបាករងទុក្ខវេទនា ក្រីក្រងើបមុខមិនរួច៥ឆ្នាំទៀតជាក់ជាមិនខាន ព្រោះពួកគេទាំងអស់នោះមិនបានគិតពីផលប្រយោជន៏របស់បងប្អូនជាធំនោះទេ គឺគេគិតតែពីផលប្រយោជន៏របស់ពួកគេ គ្រួសាររបស់គេ និងបក្សរបស់គេតែប៉ុណ្ណោះ ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺមានសារសំខាន់ខ្លាំងណាស់ក្នុងការពង្រឹង រដ្ឋអំណាចថ្នាក់មូលដ្ឋាន ក៏ដូចជាការផ្លាស់ប្តូរមេឃុំ-ចៅសង្កាត់អសមត្ថភាពចេញ ហើយទទួ​លយកមេឃុំ-ចៅសង្កាត់ ថ្មីមកពីគណបក្ស សម រង្ស៊ី ដែលមានការផ្តាជ្ញាចិត្តខ្ពស់ក្នុងការការ​ពារប្រជាពលរដ្ឋ ហើយទាំងអស់នេះគឺជាគ្រិះដ៏រឹងមាំសម្រាប់ជម្រុញឲ្យគណបក្ស សម រង្ស៊ី ទទួលបានជោគជ័យក្នុងការដណ្តើមយកជ័យជំនះជូនប្រជាពលរដ្ឋ និងប្រទេសជាតិ នៅពេលបោះឆ្នោតថា្នក់ជាតិឆ្នាំ២០១៣ ផងដែរ ។

សូមជំរាបជូនថា បើទោះបីជាមានការបង្ករបញ្ហារំខានក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត ក្នុងការឆោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣នេះពីគណបក្សកាន់អំណាចយ៉ាងណាក៏ដោយ ក៏សកម្មភាពនិងសន្ទុះនៃការគាំទ្រពីប្រជាពលរដ្ឋមកលើគណបក្ស សម រង្ស៊ី គឺនៅតែមានឥទ្ធិពលខ្លាំងខ្លាដ៏ដែល ទាំងនេះសបញ្ជាក់ឲ្យឃើញថាជោគជ័យ របស់គណបក្ស សម រង្ស៊ី បានរំកិលខ្លួនចូលមកបន្តិចម្តងៗហើយ ។ សូមបងប្អូនកុំចាញ់បោកតាមការឃោសនារបស់គណបក្សប្រជាជនឲ្យសោះ ព្រោះមានតែគណបក្សប្រជនទេ ដែលភ័យស្លរឈាម ភ្នែកនៅកញ្ចឹងករគ្រប់គ្នានោះ ភ័យពីប្រជាប្រិយភាពរបស់គណបក្ស សម​រង្ស៊ី កាន់តែមានការរីកធំធាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ ។ ហើយពួកគេខំប្រឹងរកវិធី និងកលល្បិចគ្រប់យ៉ាង ធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋលោកបានដឹងពីសារធាតុពិតរបស់ពួកគេ ដោយគេខំប្រឹងឲ្យពួកអាម៉ី អាថោង បំពងសម្លេងតាមរយៈកញ្ចក់ទូរទស្សន៏ និងវិទ្យុ ។ បើខ្លួនឯងខ្លាំងមែនបោះឆ្នោតឃុំ-សង្កាត់រួចរាល់ហើយ សូមប្រកាស់ជាសាធារណៈផ្តល់សិទ្ធិឲ្យប្រេកង់ វិទ្យុ និងទូរទស្សន៏ មកគណបក្ស សម រង្ស៊ី មួយលមើល បើមិនបោះឆ្នោតថ្នាក់ជាតិរកតែ១កៅអីអង្គុយមិនបានឥលូវ ។បើតាំងខ្លួនជាអ្នកនយោបាយហើយកុំខ្លាច សូមប្រគួតដោយសេរី ស្មើភាពគ្នាទើបដឹងស ខ្មៅ ។ កុំអាងតែប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទនៅលើកណ្តាប់ដៃរបស់ខ្លួន ខ្លួនចង់ធ្វើអ្វីបានតាមតែអំពើចិត្តនោះ ពីមុនប្រជាពលរដ្ឋលោកមិនដឹង ប្រហែលជាពួកគាត់អាចលង់តាមការឃោសនារបស់ពួកគណបក្សប្រជាជនមែន តែឥលូវប្រពលរដ្ឋលោកបានដឹងនិងជ្រួលជ្រាបអស់​ហើយ ពិបាកនិងឲ្យពួកគាត់ងាយចាញ់បោកនិងគាំទ្រគណបក្សប្រជាជនរបស់លោក​ហ៊ុន សែន ទៀតណាស់ ។

គួរជំរាបជូនផងដែរថា នៅថ្ងៃសៅរ៏ ទី០១ ខែមិថុនា ឆ្នាំ២០១២ ដែលជាថ្ងៃឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្តីទី៣ ថ្ងៃចុងក្រោយនេះ គណបក្ស សម រង្ស៊ី និងធ្វើការដង្ហែរក្បួនជាទ្រង់ទ្រាយធំរបស់ខ្លួនម្តងទៀតនៅរាជធានីភ្នំពេញ ដែលកម្មវិធីនិងចាប់ផ្តើមនៅវេលាម៉ោង២ រសៀលនៅសួនកូរុឡាមុខវត្តបទុមវតី ដូចនេះសូមប្រជាពលរដ្ឋអ្នកគាំទ្រនិងសកម្ម​ជនគណបក្ស សម រង្ស៊ី ទាំងអស់អញ្ជើញចូលរួមឲ្យបានច្រើនកោះករ ដើម្បីបង្ហាញពីកម្លាំងមហាសាមគ្គីរបស់យើង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


No comments:

Post a Comment

yes