ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ គឺជាថ្ងៃដែលយួនមានការសប្បាយរីករាយយ៉ាងខ្លាំង
ក្នុងការបានរំ លោភយកទឹកដីរបស់ខ្មែរបានមួយផ្នែកទៀត ចំណែករដ្ឋាភិបាលខ្មែរក៏សប្បាយរីករាយណាស់
ផងដែរ ដែលបានកាត់ទឹកដីរបស់ខ្លួនឲ្យទៅយួន ព្រោះដើម្បីការពារអំណាច ។
ជាញ៉យដងគណបក្ស សម រង្ស៊ី ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ដ៏អង់អាចក្លាហាន
គឺបាន ធ្វើការបដិសេធ និងមិនដែលទទួលស្គាល់ម្តងណាទេ ចំពោះការបោះបង្គោលព្រំដែន រវាងរដ្ឋាភិបាលខ្មែរ
ជាមួយនិងរដ្ឋាភិបាលយួននោះ ។
ការមិនទទួលស្គាល់ក្នុងការបោះបង្គោលព្រំដែនរវាងរដ្ឋាភិបាលកម្ពុជា
និងរដ្ឋាភិបាលយួន ពីសំណាក់គណបក្ស សម រង្ស៊ី ដោយសារតែការបោះបង្គោលព្រំដែននេះ គឺជាការធ្វើឲ្យបាត់បង់នូវបូរណៈភាពទឹកដីកម្ពុជារបស់យើង
ដោយគេមិនបានធ្វើការវាស់វែង និងត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ក៏ដូចជាមានការចូលរួមពីសំណាក់អ្នកជំនាញណានោះទេ
ហើយការប្រើប្រាស់ផែនទី ក្នុងការបោះបង្គោលព្រំដែននោះទៀតសោត ក៏ជាផែនទីដែលមិនត្រឹមត្រូវផងដែរ
ព្រោះជាការធ្វើឡើងរវាងកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលខ្មែរ និងរដ្ឋាភិបាលយួន តែប៉ុណ្ណោះ
។
ស្របពេលជាមួយនិងការបោះបង្គោលព្រំដែននៅក្នុងខេត្តកំពត និងខេត្តកៀងយ៉ាង ដែលនាយករដ្ឋមន្រ្តីទាំង២គឺលោក
ហ៊ុន សែន និងលោក ង្វៀង តាន់យុង កំពុងតែសប្បាយរីករាយក្នុងការ កាត់
និងលួចដីរបស់ខ្មែរនោះលោក សម រង្ស៊ី ពីប្រទេសបារាំងក៏បានចេញសេចក្តីថ្លែងការណ៏
ដោយធ្វើការច្រានចោល និងមិនទទួលស្គាល់ជាដាច់ខាតចំពោះការបោះបង្គោលព្រំដែនលេខ
៣១៤ នេះព្រោះវាបានធ្វើឲ្យខ្មែរបាត់បង់ទឹកដីជាច្រើនចូលទៅខាងភាគីយួន ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩
នៅក្នុងពិធីដង្ហែរអង្គកឋិនទាន ចូលទៅ កាន់វត្តអង្គរំដេញ ស្ថិតនៅក្នុងភូមិកោះក្បានកណ្តាល
ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង លោក សម រង្ស៊ី បានទទួលការអំពាវនាវពីប្រជាពលរដ្ឋនៅទីនោះ
សូមឲ្យជួយអន្តរាគមន៏ចំពោះការបោះ បង្គោលព្រំដែនរវាងរដ្ឋាភិបាលខ្មែរ
និងរដ្ឋាភិបាលយួន ដែលចំនៅលើដីស្រែរបស់ពួកគាត់ ។ ស្របពេលជាមួយគ្នានោះលោក សម
រង្ស៊ី មិនបង្អង់យូក៏បានដឹកនាំគណប្រតិភូ ទៅធ្វើការត្រួតពិនិត្យភ្លាម ។ ពេលទៅដល់
ពិតជាមានតំរុយបង្គោលព្រំដែនបានបោះចូលមកដីខ្មែ និងនៅលើដីស្រែរបស់ប្រជាពលរដ្ឋដូចអ្វីដែលពួកគាត់បានអះអាងមែន
ដោយមើលឃើញនូវការ រំលោភទឹកដីពីសំណាក់រដ្ឋាភិបាលយួនបែបនេះលោក សម រង្ស៊ី
ក្នុងនាមជាកូនខ្មែរ និងជាអ្នកតំណាងរាស្រ្តជាប់ឆ្នោតមួយរូប ដែលមានមនសិការស្រលាញ់ជាតិ
មាតុភូមិ និងមិនចង់ឲ្យទឹកដីរបស់ខ្មែរត្រូវបាត់បង់ចូលទៅក្នុងប្រទេសយួននោះ លោក សម
រង្ស៊ី ក៏បានធ្វើការដកបង្គោលឈើទាំងនោះចេញពីលើដីស្រែរបស់ប្រជាពលរដ្ឋ
ដែលរដ្ឋាភិបាលខ្មែរអះអាងថាជាតំរ៉ុយបង្គោលព្រំដែនលេខ ១៨៥ ។
បន្តរបន្ទាប់ពីនោះមក រដ្ឋាភិបាលយួនក៏បានធ្វើការដកបង្គោលព្រំដែលលេខ
១៨៣,១៨៤,១៨៦និង១៨៧ យកទៅស្រុកយួនវិញដោយខ្លួនឯងជាបន្ទាន់ផងដែរ ។ សូម្បីតែរដ្ឋាភិបាលខ្មែរក៏មិន
មានប្រតិកម្មអ្វីជុំវិញទៅនិងការដកបង្គោលព្រំដែនឈ្លានពាននេះនោះទេ
តែបានប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីយួនបានដកបង្គោលព្រំដែលលេខ ១៨៣,១៨៤,១៨៦និង១៨៧ត្រឡប់ទៅស្រុកវិញ
ដោយមិនចង់ឲ្យខ្លួនអាម៉ាស់រដ្ឋាភិបាលយួន ដែលមានអំណាចលើរដ្ឋាភិបាលខ្មែរសព្វថ្ងៃ
បានស្រែកពីស្រុកយួនមកឲ្យកុំចាត់លោក សម រង្ស៊ី ជាដាច់ខាតព្រោះបានលូកដៃចូលទៅកកូក
កាយក្នុងរឿងបោះបង្គោលព្រំដែនរបស់ពួកគេ ដែលធ្វើឲ្យខាតប្រយោជន៏របស់គេនោះ ។ ភ្លាមនោះ
បន្ទាប់ពីទទួលបានបញ្ជាពីនាយករដ្ឋមន្រ្តីយួនហើយ លោក ហ៊ុន សែន បានប្រើតុលាការខេត្ត
ស្វាយរៀង ដែលជាឧបករណ៏នយោបាយរបស់ខ្លួន ឲ្យចាត់ការលោក សម រង្ស៊ី ភ្លាមដោយធ្វើការចោទប្រកាន់លោក
សម រង្ស៊ី ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងផ្តន្ទាទោស
ឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ និងពិន័យជាប្រាក់ជាច្រើនលានរៀលផងដែរ ។
ដូចនេះបងប្អូនត្រូវតែដឹងថា ប្រទេសកម្ពុជាយើងកំពុងតែរងគ្រោះដោយសារការបាត់បង់ទឹកដីចូលទៅក្នុងប្រទេសយួនច្រើនណាស់តាមរយៈការបោះបង្គោលព្រំដែន
រវាងរដ្ឋាភិបាលខ្មែរ និង រដ្ឋាភិបាលយួននេះ ។
គណបក្ស សម រង្ស៊ី ដែរនឹងដឹកនាំរដ្ឋាភិបាលនាពេលខាងមុខ
និងធ្វើការសើរើបង្គោលព្រំដែន ទាំងអស់ដែលបានធ្វើតាំងពីពេលកន្លងមក
និងបច្ចុប្បន្ននេះឡើងវិញ ហើយការបោះបង្គោលព្រំដែននេះត្រូវបានគេដឹងថា
គឺធ្វើឡើងស្រមតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ កាលពីឆ្នាំ ១៩៨២-១៩៨៣
និងឆ្នាំ១៩៨៥ ។
សន្ធិសញ្ញា ឬកិច្ចព្រមព្រៀងទាំងនោះត្រូវបានចាត់ទុកថាខុសច្បាប់ទាំងស្រុង
ដោយបានធ្វើឡើង ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា
ស្ថិតនៅក្រោមអំណាចគ្រប់គ្រងរបស់ប្រទេសយួន ។ សន្ធិ សញ្ញាទាំងនោះ
ត្រូវបានសកម្មជនព្រំដែនចាត់ទុកថាជាសន្ធិសញ្ញាដែលខុសពីសន្ធិសញ្ញាទីក្រុង ប៉ារីស
ឆ្នាំ១៩៩១ ដែលមិនអាចទទួលយកបាននោះទេ ។ ប៉ុន្តែតាមរយៈសន្ធិសញ្ញាបំពេញបន្ថែម
ឆ្នាំ២០០៥ រដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យសន្ធិសញ្ញាទាំងអស់នោះក្លាយទៅជាស្របច្បាប់វិញ
។ ហើយជាបន្តបន្ទាប់ការបោះបង្គោលព្រំដែនត្រូវបានអនុវត្តន៏រហូតមកដល់ពេលនេះ ហើយការ
បោះបង្គោលព្រំដែនរវាងរដ្ឋាភិបាលខ្មែរ និងរដ្ឋាភិបាលយួន
ត្រូវបានអ្នកឃ្លាំមើលព្រំដែនអះអាង ថា មិនបានធ្វើឲ្យប្រទេសកម្ពុជាចំណេញនោះទេ
តែផ្ទុយទៅវិញបានខាតបង់ទឹកដី មួយចំនួនទៅ ខាងភាគគីយួនអស់យ៉ាងច្រើន
ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយត្រូវបានរដ្ឋាភិបាលខ្មែរអំអាង ថា វាគឺជាជោគជ័យរបស់ខ្លួនទៅវិញ
។
ក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងផងដែរថា ការលើកឡើងរបស់លោក ហ៊ុណ សែន
ថានេះពិតជាជោគជ័យរបស់ខ្លួននោះ វាពិតជាត្រឹមត្រូវណាស់ ជោគជ័យ របស់លោក ហ៊ុន សែន
គឺជាជោគជ័យក្នុងការបំរើនយោបាយឲ្យយួន ទៅតាមបំណងប្រាថ្នារបស់យួន និងដើម្បីការពារអំណាចរបស់ខ្លួននោះ
៕
No comments:
Post a Comment
yes