សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 26, 2012

នយោបាយគណបក្សប្រជាជន ធ្វើដើម្បីបំរើតែផលប្រយោជន៏របស់យួនប៉ុណ្ណោះ


ប្រមុខរដ្ឋាភិបាលខ្មែរលោក ហ៊ុន សែន និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកាលពី​ពេល​ថ្មីៗនេះ បាន​ផ្ញើលិខិត​​ទៅកាន់ប្រមុខដឹកនាំ​ប្រទេស​យួន ដើម្បីអបអរ​សាទរ​ខួប​លើក​ទី៤៥ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​យួន នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​១៩៦៧ ថ្ងៃទី​២៤​ខែមិថុនា ឆ្នាំ​២០១២ និង​ឆ្នាំ​មិត្តភាព​កម្ពុជា​-​យួន ​២០១២​ ដែលលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី​ខ្មែរ និងលោក ង្វៀង តាន់យ៉ុង នាយករដ្ឋមន្រ្តីយួន បានរួមគ្នាសម្ភោធបង្គោលព្រំដែន លេខ ៣១៤ ដែលស្ថិតនៅចុងព្រំប្រទល់រវាងខេត្តកំពត និងខេត្តកៀងយ៉ាង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ ។
 
​ខ្លឹមសារនៅក្នុង​លិខិត​របស់លោក ហ៊ុន សែន ផ្ញើ​ជូន​លោក ង្វៀង តាន់យ៉ុង នាយករដ្ឋមន្ត្រី​យួន បានធ្វើការបង្ហាញ​ថា ​នេះ​ជា​ឱកាស​ដ៏​ប្រពៃ​សម្រាប់​យើង ដើម្បី​ចងក្រង​ឡើងវិញ​នូវ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៃ​ចំណងទាក់ទង​រវាង​ប្រទេស​យើង​ទាំងពីរ ដែល​ជា​ការពិត​បានកើត​ឡើង​តាំងពី​មុន​ពេល​បង្កើត​ទំនាក់ទំនង​ផ្លូវការ នៅ​ឆ្នាំ​១៩៦៧ ​។ ប្រទេស​យើង​ទាំងពីរ មាន​ព្រំដែន​ជាប់​គ្នា​យ៉ាង​វែង ប្រជាជន​យើង​ទទួល​ផលប្រយោជន៍​ពី​ទន្លេមេគង្គ​ដូចគ្នា ហើយ​ប្រវត្តិសាស្ត្រ និង​នយោបាយ​សេដ្ឋកិច្ច​របស់​យើង ក៏​បាន​ផ្សាភ្ជាប់​គ្នា​យ៉ាង​ជិតស្និទ្ធ និង​បាន​ឆ្លងកាត់​ដំណាក់កាល​ប្រែប្រួល​ប្រហែល​គ្នា​ផងដែរ


លោក ហ៊ុន សែន បាន​លើកឡើង​ថា ​ប្រជាជន​កម្ពុជា នៅតែ​ចងចាំ​ប្រកប​ដោយ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​នូវ​ការជួយឧបត្ថម្ភ​របស់​រដ្ឋាភិបាល និង​ប្រជាជន​យួន ក្នុងការ​រំដោះ​ប្រទេស​កម្ពុជា ឲ្យ​រួចផុត​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត នៅ​ឆ្នាំ​១៩៧៩ ​។ ហើយរូបលោក​មាន​សេចក្តី​រីករាយ ដោយ​បាន​កត់សម្គាល់ឃើញ​ថា ប្រជាជន​នៃប្រទេសទាំងពីរ បាន​បន្ត​ការពារ និង​ថែបំប៉ន​មិត្ត​ភាពជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ប្រពៃ ដែល​មេដឹកនាំ​ប្រទេស​​ទាំងពីរ បាន​ខិតខំ​លើកស្ទួយ​យ៉ាង​យកចិត្តទុកដាក់​។ បច្ចុប្បន្ននេះ យើង​កំពុង​រួមរស់​ក្នុង​រង្វង់​គ្រួសារ​ អាស៊ាន ​តែមួយ មាន​ទស្សនវិស័យ និង​បំណងប្រាថ្នា​ដូចគ្នា ​។ ប្រការនេះ បាន​ជួយ​ពង្រឹង​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​នូវ​ស្មារតី​សាមគ្គី ភាព​ជា​អ្នក​ជិតខាង​ល្អ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ដោយ​ផ្លែផ្កា ​រវាង​ប្រជាជាតិ​យើង ​។​
ជាមួយគ្នានោះលោក ហ៊ុន សែន ក៏បានសម្តែងការអបអរសាទរអស់ពីដួងចិត្តជូនប្រជាជន និង រដ្ឋាភិបាលយួន ដែលសម្រេចបាននូវសមិទ្ធិផលសេដ្ឋកិច្ចដ៏ធំធេង ដែលមិនត្រឹមតែបាន​លើក​ស្ទួយកិត្យានុភាព និងតួនាទីយួន លើឆាកអន្តរជាតិប៉ុណ្ណោះទេ តែក៏នឹងរួមចំណែកផងដែរដល់ កិច្ចប្រឹងប្រែងរួមរបស់យើង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យតាម​បំណងប្រាថ្នា របស់ថ្នាក់ដឹកនាំ និងប្រជាជនយើង ។

លោក ហ៊ុន​សែន ក៏​បាន​ធ្វើការគូសបញ្ជាក់ផងដែរថា ​ពិតជា​គ្មានឲ្យ​សង្ស័យ​ឡើយ​ថា ពិធី​រំលឹក​ខួប​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ទាំងពីរ​នេះ នឹង​ជួយ​ជំរុញ​ការឈាន​ទៅ​មុខ នៃ​ចំណង​មិត្តភាព​ជា​ប្រពៃណី និង​សហប្រតិបត្តិការ​ដ៏​រឹងមាំ​រវាង​ប្រទេស​យើង​ទាំងពីរ

អ្វីដែលលោក ហ៊ុន សែន លើកយកមកធ្វើការបរិយាយប្រាប់ទៅចៅហ្វាយនាយរបស់ខ្លួនបែប នេះ ត្រូវបានអ្នកតាមដានស្ថានការណ៏នយោបាយនៅក្នុងប្រទេសលើកឡើងថា ទាំងអស់នេះ កាន់តែបញ្ជាក់ឲ្យឃើញច្បាស់ថា ការធ្វើនយោបាយរបស់លោក ហ៊ុន សែន ដើម្បីបំពេញតែ​មហិច្ឆតារបស់យួនប៉ុណ្ណោះ ដែលជាការតបស្នងសងគុណយួនក្នុងការដែលធ្វើឲ្យគណបក្ស ប្រជាជន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជន មានជីវិតរស់រានឡើងវិញសារជាថ្មី​ម្តងទៀត​នោះ ។

លោក សុន ឆៃ ប្រធានក្រុមតំណាងរាស្រ្តគណបក្ស សម រង្ស៊ី បានមានប្រសាសន៏ទាក់ទង​ទៅ​និង​​លិខិតរបស់ លោក ហ៊ុន សែន ដែលបានផ្ញើរ​ទៅ​លោក ង្វៀង តាន់​យ៉ុង​ នាយករដ្ឋមន្ត្រី​យួន ​ដើម្បីអបអរ​សាទរ​ខួប​លើក​ទី៤៥ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​យួន​ខាង​លើនេះថា វាជារឿងធម្មតាទៅហើយដែលនាយករដ្ឋមន្រ្តីខ្មែរលោក ហ៊ុន សែន ធ្វើរបៀបនេះ ដោយសារតែយួនមានឥទ្ធិពលមកលើប្រទេសកម្ពុជា ជាពិសេសគឺរដ្ឋាភិបាលតែម្តង ក្នុងការដឹង គុណយួន ដែលបានជួយរំដោះពួកគេឲ្យបានរួចចាកផុតពីកណ្តាប់ដៃខ្មែរក្រហម ហើយដែលបាន លើកបណ្តុបរដ្ឋាភិបាលដែលមានឥទ្ធិពលកាន់កាប់ប្រទេសកម្ពុជាដល់សព្វថ្ងៃនេះ ។

លោក សុន ឆៃ ក៏បានលើកឡើងទៀតផងដែថា ហេតុដូចនេះហើយបានជារដ្ឋាភិបាលខ្មែរបាន បើកដៃឲ្យប្រជាជនយួនចូលមករស់នៅលើទឹកដីខ្មែរយ៉ាងអាណាធិបតេយ្យ ដោយពុំមានចំណាត់ ។អ្វីដែលសំខាន់គឺរដ្ឋាភិបាលខ្មែរ និងរដ្ឋាភិបាលយួនបាននាំគ្នាធ្វើការបោះបង្គោលព្រំដែនរវាងប្រ ទេសទាំងពីរយ៉ាងស្ងាត់ៗ ។ ​លោក សុន ឆៃ បានបន្តរទៀតថា យើងបានដឹងហើយថា ការបោះ បង្គោលព្រំដែនទាំងនោះ គឺបានចូលមកដីខ្មែរ ដែលធ្វើឲ្យប្រទេសកម្ពុជាបាត់បង់ទឹកដីរបស់ខ្លួន​អស់ជាច្រើចូលទៅក្នុងដីយួន ដូចជាកាលពីពេលថ្មីៗ ដែលរដ្ឋាភិបាលបានប្រកាសក្នុង ការដូរ​ភូមិមួយចំនូនដែលនៅជាប់ព្រំដែនរវាងប្រទេសកម្ពុជា និងយួនជាដើម ដែលកាន់តែធ្វើឲ្យបាត់​បង់ដីខ្មែរកាន់តែខ្លាំងបន្ថែមទៀត ដែលនៅលើពិភពលោកគ្មានទេការដោះដូរដីភូមិរបស់ ប្រជា​ពលរដ្ឋរវាងប្រទេសមួយ និងប្រទេសមួយទៀតបែបនេះ ។

ជុំវិញទៅនិងបញ្ហានេះផងដែរ អ្នកវិភាគឯករាជ្យបានលើកឡើងថា ប្រការដែលរដ្ឋាភិបាលដឹង គុណយួនមិនចេះចប់បែបនេះហើយ ទើបបណ្តោយឲ្យយួនធ្វើអ្វីៗស្រេចតែចិត្ត បំផ្លាញប្រទេស កម្ពុជាស្ទើរខ្ទេចគ្មានសល់ ទាំងព្រៃឈើ មច្ឆាជាតិ រ៉ែ និងការដណ្តើមដីធ្លីរបស់ប្រជាពលរដ្ឋខ្មែរជា ដើម ។ ហើយអ្វីដែលសំខាន់នោះគឺយួន មានមហិច្ឆិតាធំធេងឥតឈប់ឈរក្នុងការលេបត្រប៉ាក់ ទឹកដីប្រទេសកម្ពុជាធ្វើជាកម្មសិទ្ធិរបស់គេនោះ ។

អ្នកវិភាគបានលើកឡើងទៀតថា ដូចនេះប្រសិនបើប្រជាពលរដ្ឋមិនព្រមភ្ញាក់រលឹកទេនោះ ច្បាស់ណាស់ប្រទេសកម្ពុជាពិតជាធ្លាក់ចូលទៅក្នុងកណ្តាប់ដៃរបស់យួននៅថ្ងៃណាមួយជាក់ជា មិនខាន ក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន ។ ព្រៃក៏ត្រូវបានយួនកាប់បំផ្លាញចង់អស់ ដីក៏ត្រូវបានយួនយកបន្តិចម្តងៗតាមរយៈការបោះបង្គោលព្រំដែន និងការផ្តល់សម្បទានពីរដ្ឋាភិ បាល ដោយបណ្តេញប្រជាពលរដ្ឋខ្លួនឯងចេញទាំងកំរោល ការបំផ្លាញមច្ឆាជាតិ រ៉ែក្រោមដី​របស់​ខ្មែរដ៏មានតម្លៃក៏ត្រូវបានយួនចូលមកបំផ្លាញយកស្ទើរអស់ផងដែរ ។

ដួច្នេះសូមប្រជាពលរដ្ឋភ្ញាក់រលឹកឡើងទាំងអស់គ្នា ព្រោះការសង្គ្រោះប្រទេសមិនទាន់ហួសពេល នោះទេ ដូចនេះសូមបងប្អូន​ប្រជាពលរដ្ឋទាំងអស់ចូលរួមជាមួយនិងគណបក្ស សម រង្ស៊ី ដែលជា គណបក្សស្រាលាញ់ជាតិ គិតជាតិជាធំ និងពលរដ្ឋជាដើមនោះ ។ សូមបោះឆ្នោតគាំទ្រគណបក្ស សម រង្ស៊ី នៅឆ្នាំ២០១៣ឲ្យបានទាំងអស់គ្នា ដើម្បីគណបក្ស សម រង្ស៊ី សង្គ្រោះប្រទេសកម្ពុជា ពី​កណ្តាប់ដៃរបស់គណបក្សប្រជាជន និងយួនហាណូយ ដែលមានមហិតាចង់លេបត្របាក់ទឹកដី ប្រទេសកម្ពុជារបស់យើង។ សូមកុំឲ្យប្រទេសកម្ពុជាធ្លាក់ទៅជាកម្ពុជាក្រោយទីពីរឲ្យសោះ ៕

No comments:

Post a Comment

yes