សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 29, 2012

សហជីព​សេរីកម្មករ​ប្រកាស​ផ្ដាច់​ចំណង​សម្ព័ន្ធ​ភាព​ជា​មួយ​សមាគម​គ្រូ​បង្រៀន


សហជីព​សេរីកម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ជា មុនី កាល​ពី​ថ្ងៃទី​២៧ ខែ​មិថុនា ​ថ្មីៗ​នេះ បាន​ដាក់​លិខិត​ជូន​ដំណឹង​មួយ​ទៅ​ក្រសួង​ការងារ ដោយ​ប្រកាស​ផ្តាច់​ចំណង​សម្ព័ន្ធ​ភាព​ជាមួយ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន ក្រោម​ដំបូល​សហភាព​សហជីព​កម្ពុជា​ (CCU)​នោះ។
លោក ជា មុនី និងលោក រ៉ុង ឈុន
បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហជីព​សេរីកម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សហជីព​នេះ​បាន​ចង​សម្ព័ន្ធ​ភាព​ជាមួយ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ក្នុង​ឈ្មោះ សហភាព​សហជីព​កម្ពុជា (CCU) ដើម្បី​សកម្មភាព​បម្រើ​ឲ្យ​ផល​ប្រយោជន៍​កម្មករ កម្មការិនី ដូច​ជា​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល និង​អត្ថ​ប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ និយោជិត ការ​ជំរុញ​ឲ្យ​មាន​ការ​គោរព​ច្បាប់​ស្តីពី​ការងារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ល។ ប៉ុន្តែ​នា​រយៈ​ពេល​ថ្មីៗ​នេះ សកម្មភាព​របស់​សហភាព​សហជីព​កម្ពុជា ជា​រឿយៗ​បាន​ដើរ​ផ្ទុយ​ទៅ​នឹង​គោល​បំណង និង​គោល​ដៅ​របស់​សហជីព​សេរីកម្មករ ដែល​ទាមទារ​ឲ្យ​មាន​ការ​គិតគូរ​ទៅ​ដល់​ឧត្តម​ប្រយោជន៍​របស់​កម្មករ និយោជិត។
ដូច្នេះ​ហើយ ទើប​សហជីព​សេរីកម្មករ​ប្រកាស​បញ្ឈប់​ការ​ចង​សម្ព័ន្ធ​ភាព​ជាមួយ​សមាគម​គ្រូ​បង្រៀន និង​មិន​ស្ថិត​នៅ​ក្រោម​ដំបូល​របស់​សហភាព​សហជីព​កម្ពុជា​ទៀត។ ដោយ​បញ្ជាក់​ជា​ចុង​ក្រោយ​ថា គ្រប់​អំពើ ឬ​សកម្មភាព​ទាំង​ឡាយ​របស់​សហភាព​សហជីព​កម្ពុជា (CCU) តទៅ​មិន​ឆ្លុះ​បញ្ចាំង​អំពី​សកម្មភាព ឬ​គោល​ជំហរ​ពិត​ប្រាកដ​របស់​សហជីព​សេរីកម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ។
នៅមិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណាមួយ​ពី​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ចំពោះ​ការ​ប្រកាស​ផ្តាច់​សម្ព័ន្ធ​ភាព​របស់​សហជីព​សេរីកម្មករ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​នេះ​នៅ​ឡើយ​ទេ៕

No comments:

Post a Comment

yes