សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 1, 2012

កម្លាំងមហាសាមគ្គី គណបក្ស សម រង្ស៊ី ពិតជាឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣


កម្លាំមហាសាមគ្គីនៃគណបក្ស សម រង្ស៊ី បានធ្វើឲ្យគណបក្សកាន់អំណាចមានការភ័យព្រួយ បារម្ភជាខ្លាំង ពីចរន្តនៃការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្សប្រឆាំងមួយនេះ ។

នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១២ គឺជាថ្ងៃចុងបញ្ចប់នៃការឃោសនារកសម្លេងឆ្នោត ក្នុងការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១២ ។ កម្លាំមហាសាមគ្គីរបស់គណបក្ស សម រង្ស៊ី គឺបានដំណើរការទៅយ៉ាង​អាធិកអាធមដែលមានប្រជាពលរដ្ឋអ្នកគាំទ្រ សកម្មជន សកម្មនារី និងថ្នាក់ដឹកនាំខណ្ឌ​ទាំង៩ និង៩៦ សង្កាត់បានចូលរួមក្នុងការឃោសនានៅថ្ងៃបញ្ចប់គឺមានចំនួនរាប់ម៉ឺននាក់ ក្បួនបានធ្វើ​ដំណើរ​ចាកចាញ​ពីខាងមុខវត្តបទុមវត្តី ដែលមានរថយន្តរាប់រយគ្រឿង និងម៉ូតូរាប់ពាន់​គ្រឿង​ចូលរួមក្នុងការដង្ហែរយុទ្ធនាការឃោសនាបោះឆ្នោតជាទ្រង់ទ្រាយធំរបស់ខ្លួននៅរាជធានីភ្នំពេញ ។

ក្បួនបានធ្វើដំណើរចាប់ផ្តើមចេញលូនលយ ទៅតាមដងមហាវិថីនានា នៅក្នុងទីក្រុងភ្នំពេញ ដោយ​មានលោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី ធ្វើការដឹកនាំក្បួនឃោសនា ដ៏ធំមហិ​មារ របស់គណបក្សឆាំងមួយនេះនៅថ្ងៃចុងបញ្ចប់នៃការឃោសនារកសម្លេងឆ្នោត ។

សម្លេងជ័យឃោស អមទៅដោយបទចំរៀង សម្រែកស្រែកច្រៀងបន្ទរអមពីក្រោយ​« ចង់បាន មេឃុំ សម រង្ស៊ី » ដែលជាការពេញនិយមពីប្រជាពលរដ្ឋទូទៅ ក៏ដូចជាសកម្មជនគណបក្ស សម រង្ស៊ី បានបន្លឺ​ឡើងទ្រហឹងអ៊ឺងកង សាសងផ្តុះផ្តងអមទៅដោយសម្រែកស្រែកឡើងព្រមគ្នាថា « ដូរចេញទៅ » ពេលនោះរឹតរឹងតែធ្វើឲ្យការអបអរសាទរ ហូរកញ្ជ្រៀវ ក៏បានចាប់ផ្តើមបន្លឺឮឡើង​ណែងណងបណ្តាក់គ្នាជាប់មិនដាច់ នៅតាមដងផ្លូវ និងដងមហាវិថីនានាទូទាំងក្រុងភ្នំពេញ ។

ស្របពេលជាមួយគ្នានេះផងដែរ ការចេញមកទទួលអបអរសាទរ ពីសំណាក់ប្រជាពលរដ្ឋក៏មាន កាន់តែច្រើន នៅតាមដងផ្លូវនិងតាមដងមហាវិថីនានា នៅពេលដែលក្បួនឃោសនារបស់គណបក្ស សម រង្ស៊ី បានទៅដល់ មានប្រជាពលរដ្ឋខ្លះដែលផ្ទះនៅជាន់លើក៏បានរត់ចេញមក​ព្រូង
ព្រាត លើកដៃរា និងសំពះ ស្រែកអបអរសាទរជាមួយនិងគណបក្ស សម រង្ស៊ី ជាសញ្ញាបញ្ជាក់​ថាជោគជ័យហើយកម្លាំងមហាសាមគ្គីគណបក្ស សម រង្ស៊ី នៅអាណត្តិ នេះ ។


ជាការពិតកម្លាំមហាសាមគ្គីរបស់គណបក្ស សម រង្ស៊ី ពិតជាឈ្នះលើគណបក្សផ្តាច់ការ ដែល​គាំពារនិងបង្កើត​ឡើងដោយសារយួន ព្រោះគណបក្ស សម រង្ស៊ី មានគោលការណ៏ និងគោល នយោបាយច្បាស់លាស់ក្នុងការពារប្រជាពលរដ្ឋ ហើយហ៊ានលះបង់ និងធ្វើអ្វីៗគ្រប់បែបយ៉ាង​ដើម្បី​ប្រជា​ពលរដ្ឋ និងប្រទេសជាតិ ។ មិនដូចជាគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ដែលចាប់កំណើតឡើងដោយសារយួនហាណូយនោះ គឺគេធ្វើអ្វីគិតតែពីផលប្រយោជន៏របស់​ពួកគេ បក្សរបស់គេ និងសំខាន់នោះធ្វើអ្វីដើម្បីយួនតែម្តង ។ ដូចសព្វថ្ងៃគេបានកាត់ ពុះជ្រាកដី​ជាដុំៗ ទៅឲ្យយួនតាមរយៈការធ្វើសម្បទានដីសេដ្ឋកិច្ច ដែលមានរយៈពេលរហូតដល់ទៅ៩៩ ឆ្នាំ ។ ហើយបានបើកដៃឲ្យយួន ចូលមករស់នៅក្នុងស្រុកខ្មែរយ៉ាងច្រើនលើសលុប ពួកយួនទាំង​នោះបានដណ្តើមការងារពីប្រជាពលរដ្ឋខ្មែររបស់យើងធ្វើ ។ ហើយបានធ្វើឲ្យប្រជាពលរដ្ឋ​ខ្មែ​រ​របស់យើងធ្វើចំណាកស្រុកទាំងប្រថុយប្រថានទៅរកការងារធ្វើនៅប្រទេសជិតខាង ដែលអ្នក​ខ្លះត្រូវ រងគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិត ។

ដីខ្មែរបែជាខ្មែរត្រូវចាកចេញ ផ្ទុយទៅវិញពួកយួនហាណូយ ចូលមករស់នៅពពាក់ពពូនយ៉ាង អាណាធិបតេយ្យ ដែលនេះគឺជានយោបាយរបស់រដ្ឋអំណាចក្រុងភ្នំពេញលោក ហ៊ុន សែន និង​រដ្ឋអំណាចយួនហាណូយ ដែលចង់លេបត្របាក់ទឹកដីខ្មែរដូចកម្ពុជាក្រោមនោះ ដែលនេះជា មហិច្ឆតារបស់យួនហាណូយជាយូរណាស់មកហើយ ។ ដូចនេះសូមបងប្អូនកុំចាញ់បោកគណ បក្សប្រជាជនដែលបង្កើតឡើងដោយសារយួនទៀត ល្មមហើយរយៈពេលជាង៣០ឆ្នាំនេះយើង លំបាកគ្រប់គ្រាន់ហើយអាណត្តិនេះដូរហើយ« សម្លរម្ជូរយួន » ប្រជាពលរដ្ឋលោកនិងងាកមក ពិសារ « សម្លរកកូរ» របស់ខ្មែរវិញដែលធ្វើដោយផ្ទាល់ដៃពីសំណាក់លោក សម រង្ស៊ី ដែលមាន ក្លិនឈ្ងុយប្រហើរ អ្នកណាៗ ក៏គេចូលចិត្តគ្រប់គ្នាដែរ ។

ជាមួយគ្នានោះនៅក្នុងយុទ្ធនាការឃោសនារបស់គណបក្សប្រជាជនចាប់តាំងពីដើមទីរហូតមក ដល់ថៃបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតគឺគេសង្កេតឃើញគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ដែលបង្កើតឡើងដោយសារយួនមួយនេះ គឺមានទាំងដង្ហែរ ម៉ុងសាយ ថែមទៀត ផង ដែលប្រជាពលរដ្ឋទូទៅលោកសម្តែងការងឺងឆ្ងល់គ្រប់គ្នាថា ម៉ុងសាយ គឺគេយកមក សម្រាប់​តែដង្ហែរ និងលេងនៅក្នុងពិធីបុណ្យចូលឆ្នាំយួន ចិន និង ពិធីបុណ្យឡើងអ្នកតា ដង្ហែរអ្នកតា និងការបើកហាងឬក្រុមហ៊ុនផ្សេងៗរបស់ជនជាតិយួន និងចិនតែប៉ុណ្ណោះ ដើម្បីនាំជោគនាំជ័យ
សេរីសួស្តី រកស៊ីមានបាន ហេតុអ្វីបានជាគណបក្សប្រជាជនយក ម៉ុងសាយ មកដង្ហែរនៅក្នុងយុទ្ធ នាការឃោសនាបោះឆ្នោតដែលជារបស់ខ្មែរទៅវិញ ? សូមបងប្អូនឈប់ឆ្ងល់ទៀតទៅ ចំលើយខ្លី ហើយងាយស្រួលជាទីបំផុត គឺគណបក្សប្រជាជននេះដូចបងប្អូនបានជ្រាបហើយ គឺថាជាគណ បក្សដែលចាប់កំណើតឡើងដោយសារយួនជាអ្នកបង្កើត ដូចនេះគេត្រូវតែយកប្រពៃណីជនជាតិ យួនមកអនុវត្តន៏ហើយ ហើយការដង្ហែរក្បួនឃោសនារបស់គណបក្សប្រជាជនមិនមែនមានតែ ពលរដ្ឋខ្មែរ ដែលលោកចាញ់បោកគណបក្សប្រជាជន ក្រោមការអូសទាញនិងយកលុយកាក់ សម្ភារៈទាំងនោះយកមកទិញទឹកចិត្តរបស់គាត់ឯណា គឺមានទាំងយួនចូលរួមជួយដង្ហែរថែម ទៀត​ផង ជាមួយគ្នានោះក៏មានជនជាតិយួនចូលរួមជួយបោះឆ្នោតឲ្យគណបក្សប្រជាជននេះផង ដែ ។ ហើយបញ្ហាដែលសំខាន់ជាងនេះទៅទៀតនោះ គឺគណបក្សប្រជាជនមានការភ័យខ្លាច និង ព្រួយបារម្ភពីទង្វើអាក្រក់របស់ខ្លួនដែលបានធ្វើមកលើប្រជាពលរដ្ឋ ហើយពួកគេខ្លាចរកសម្លេង នៃការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ រកតែមេឃុំឬចៅសង្កាត់មួយគ្មាន បានជាគេធ្វើពិធីដង្ហែរ ម៉ុងសាយ នេះដើម្បីបណ្តេញគ្រោះចង្រៃ អុតត្បាត ចេញពីគណបក្សរបស់ខ្លួន ព្រោះប្រមោល និងសម្រែកស្រែកទ្រហួរយំពីសំណាក់ប្រជាពលរដ្ឋ និងព្រលឹងអ្នកដែលបានស្លាប់ដោយសារ តែកណ្តាប់ដៃក្រុមមនុស្សរបស់គណបក្សប្រជាជន នឹងព្រលឹងព្រៃឈើ ដែលទទួលរងនូវការកាប់ បំផ្លាញយ៉ាងចាស់ដៃពីសំណាក់មេដឹកនាំគណបក្សប្រជាជន គឺបានតាមលងបន្លាចពួកគេគ្រប់ ពេលវេលា និងជារៀងរាល់ថ្ងៃ បានធ្វើឲ្យពួកគេភ័យខ្លាចតក់ស្លត់ ស្លេកស្លាំងស្លរឈាម គ្រប់ៗ​គ្នា បានជាពួកគេយក ម៉ុងសាយ មកដង្ហែរបែបនេះក្រែងទទួលបានសម្លេងគាំទ្រពី ប្រជាពលរដ្ឋខ្លះ តែប្រហែលជាមិនសង្ឃឹមទេព្រោះព្រះលោកមិនជួយអ្នកណាដែលធ្វើអំពើអាក្រក់ បែបដូច​គណ​បក្សប្រជាជនលោក ហ៊ុន សែន នេះឡើយ ។

ក្រឡេកមកមើលទិដ្ឋភាពនៃការដង្ហែរក្បួនឃោសនារបស់គណបក្ស សម រង្ស៊ី នៅថ្ងៃបញ្ចប់ជា បន្តរទៀត បើទោះបីជាមេឃក្តៅ និងមានភ្លៀងធ្លាក់មកក៏ដោយក៏ក្បួនឃោសនារបស់គណបក្ស សម រង្ស៊ី នៅតែមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដ៏ដែល ដោយពួកគាត់គ្រប់គ្នានៅតែបន្តរ ចេញមកទទួលក្បួនឃោសនារបស់គណបក្ស សម​រង្ស៊ី ទាំងមេឃកំពុងតែបង្អុលភ្លៀង ។

ដោយពួកគាត់គ្រប់គ្នាមានការសប្បាយ និងត្រេកអរជាទីបំផុតនៅពេលដែលក្បួនបានលូនខ្លួន មកដល់មុខលំនៅដ្ឋានរបស់ពួកគាត់ ជាមួយគ្នានោះក៏មានទាំងអ្នករត់ម៉ូតូធុប អាធុកៗកង់៣ និងអ្នករត់កាក់ស៊ី បុគ្គលិកបំរើការតាមស្ថាប័នមួយចំនួនក៏បានមកចូលរួមក្នុងការដង្ហែរក្បួន ឃោសនាជាមួយនិងគណបក្ស សម រង្ស៊ី នៅពេលយប់ផងដែរ ។ ដោយពួកគាត់បានសម្តែងការ​គាំ ទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់គណបក្ស សម រង្ស៊ី ចំពោះការបញ្ចុះតម្លៃ
ទំនិញនៅលើទីផ្សារគ្រប់ប្រភេទជាពិសេស ប្រេងសាំង ជីកសិកម្ម និងអគ្គីសនី រួមជាមួយនិងការ រកទីផ្សារជូនប្រជាកសិករ និងទីផ្សារការងារជូនប្រជាពលរដ្ឋទូទៅ ទាំងការតំឡើងថ្លៃប្រាក់ខែ ដល់មន្រ្តីរាជការ ប៉ូលីស ទាហាន និងគ្រូបង្រៀនយ៉ាងតិច១លានរៀល និងកម្មក-កម្មការិនី ចាប់ពី៥០ម៉ឺនរៀលឡើងទៅ ដោយមិនទាន់គិតពីប្រាក់អតីតភាពការងារផ្សេងៗ រួមជាមួយ​និង​ការព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទៅដោយមិនយកថ្លៃ និងគោលនយោបាយ​សំខាន់ៗ​មួយ​ចំនួន​ទៀត ។

ជាមួយគ្នានោះនៅក្នុងយុទ្ធនាកាឃោសនាបោះឆ្នោតថ្ងៃបញ្ចប់លោក គង់ គាំ ប្រធានស្តីទីដែល បានដឹកនាំការឃោសនាបានមានប្រសាសន៏ទៅកាន់សកម្មជនគណបក្ស សម រង្ស៊ី ដ៏ដូចជាប្រ ជាពលរដ្ឋទូទៅថា ឆ្នាំ២០១២ និងឆ្នាំ២០១៣គណបក្ស សម រង្ស៊ី បានកំណត់ថាជាឆ្នាំសង្គ្រោះដីធ្លី ប្រជាពលរដ្ឋកម្ពុជា ទាំងនៅតាមព្រំដែន និងនៅក្នុងផ្ទៃប្រទេសទាំងមូល​ លោកថាកាលពីឆ្នាំ​១៩៩៣ ប្រជាពលរដ្ឋខ្មែរធ្លាប់ឈ្នះយួនគណបក្សប្រជាជនម្តងរួចមកហើយ ហើយនៅឆ្នាំ២០១២ និងឆ្នាំ២០១៣ ប្រជាពលរដ្ឋខ្មែរត្រូវឈ្នះយួននិងគណបក្សប្រជាជនជាថ្មីម្តងទៀត។ លោក គង គាំ ប្រធានស្តីទី របស់គណបក្ស សម រង្ស៊ី បានបន្ថែមថាគណបក្សប្រជាជនកម្ពុជា កាន់អំណាច មេដឹកនាំបានចាត់ទុក ប្រជាពលរដ្ឋខ្មែរជាខ្ញុំបំរើ និងជាកញ្ជះដាច់ថ្លៃរបស់អ្នកមានអំណាច លោក ថា បងប្អូនបោះឆ្នោតជូនគណបក្ស សម រង្ស៊ី គឺប្រជាពលរដ្ឋខ្មែរទទួលបានសិទ្ធិ ជាម្ចាស់អំណាច
ដោយឡែក លោកថាគណបក្សប្រជាជនកម្ពុជាកាន់អំណាច បានយកប្រទេស និងដីធ្លី ទុកជា កម្មសិទ្ធផ្ទាល់របស់ខ្លួន លោកថាបោះឆ្នោតជូនគណបក្ស សម រង្ស៊ី ប្រជាពលរដ្ឋខ្មែរទទួលបាន សិទ្ធិជាម្ចាស់ប្រទេសនិងជាម្ចាស់ដីធ្លី ជាមួយគ្នានោះកសិករ ពាណិជ្ជករ ពលករនិងលែងជួបភាព រំលោភច្បាប់ និងការជំរិតទាប្រាក់ក្រៅប្រព័ន្ធច្បាប់ទៀតហើយ ហើយគណបក្ស សម រង្ស៊ី មាន ជំនាញបង្កើនចំណូលរបស់ប្រជាពលរដ្ឋនិងកសិករទូទៅឲ្យរស់នៅបានធូធាសមរម្យនិងថ្លៃថ្នូរ ។

ជាការពិតលោក សម រង្ស៊ី គឺជាអ្នកជំនាញសេដ្ឋកិច្ច លោកធ្លាប់ស្តារប្រទេសកម្ពុជា ក្រោយ​ឆ្នាំ១៩៩៣ ទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់ នៅគ្រាដែលលោក នៅធ្វើជារដ្ឋ មន្រ្តីក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ លោក គង់ គាំ បានបន្ថែមជាចុងក្រោយថាឆ្នាំ២០១២ គឺត្រូវតែប្តូររដ្ឋ​អំណាច​ថ្នាក់ឃុំ-សង្កាត់ចេញ ហើយនៅឆ្នាំ២០១៣ដាច់ខាតនិងចាំបាច់ ណាស់ត្រូវ តែប្តូររដ្ឋា​ភិ​បាលកម្ពុជាពីគណបក្សប្រជាជនចេញឲ្យទាល់តែបាន ដើម្បីស្រោចស្រង់ប្រទេសជាតិយើងឡើង វិញ ។ ដូចនេះនៅថ្ងៃបោះឆ្នោតថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ និងនៅខែ កក្កដា ឆ្នាំ២០១៣ បងប្អូនប្រជាពលរដ្ឋសូមចូលរួមទាំងអស់គ្នាបោះឆ្នោតជូនគណបក្ស សម រង្ស៊ី ដែលមានរូបសញ្ញា « ទៀនមានពន្លឺ » ទាំងអស់គ្នា ដើម្បីផ្លាស់ប្តូរមុខមាត់ប្រទេសជាតិយើង
ឲ្យមានភាពសម្បូររុងរឿងលើគ្រប់វិស័យ ក្រោមរដ្ឋអំណាចដែលស្រលាញ់ពលរដ្ឋ និងប្រទេស ជាតិ ដែលគ្រប់គ្រង និងដឹកនាំដោយគណបក្ស សម រង្ស៊ី ដែលមានមហាវីរបុរស កុលបុត្រដ៏ឆ្នើម សម រង្ស៊ី ដែលជាក្តីសង្ឃឹម របស់យើងទាំងអស់គ្នា ៕



No comments:

Post a Comment

yes