សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 6, 2012

ស្តី្រអតីតរស់នៅក្កុងសហគមន៏បុរីកីឡា កោ និងកាត់សក់ លក់ដើម្បីក្រពះ


ដោយសារតែភាពទីទាល់ក្រ លំបាកវេទនា អត់បាយក្រហាយទឹក គឺអាចឲ្យប្រជាពលរដ្ឋហ៊ានធ្វើ អ្វីៗគ្រប់បែបយ៉ាងដើម្បីក្រពះរបស់ខ្លួន ។

តួយ៉ាងដូចជាករណីរបស់ប្រជាពលរដ្ឋអតីតសហគមន៏បូរីកីឡា ដែលត្រូវបានក្រុមហ៊ុន ផាន​អ៊ី​ម៉ិច របស់លោកស្រី ស៊ុយសុផាន រួមជាមួយនិងអាជ្ញាធរខណ្ឌ៧មករា បានធ្វើការបណ្តេញចេញ ទាំងបង្ខំ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១២ ឲ្យទៅរស់នៅតំបន់ភ្នំបាត ក្នុងស្រុកពញាឮ ខេត្ត​កណ្តាលនោះឥលូវនេះ ពួកគាត់កំពុងតែរស់នៅលំបាកវេទនាជាទីបំផុត គ្មានទីជម្រក​សមរម្យ​សម្រាក់ស្នាក់នៅ អត់បាយក្រហាយទឹក គ្មានមុខរបរក្នុងការរកស៊ីសម្រាប់ចិញ្ចឹមជីវិត រស់នៅ​ពិបាកជាងស្លាប់ទៅទៀត ដោយគ្មានការទទួលខុសត្រូវពីសំណាក់ក្រុមហ៊ុន ផានអ៊ីម៉ិច និងរដ្ឋាភិ​បាលរបស់លោក ហ៊ុន សែន ។


ប្រជាពលរដ្ឋទាំងនោះដែលជាស្រ្តី ដោយសារតែគ្មានប្រាក់សម្រាប់ទិញគ្រឿងឧបភោគបរិភោគ និងសម្ភារះប្រើប្រាស់ដែលជាតំរូងការចាំបាច់ ពួកគាត់បាននាំគ្នាសម្រេចចិត្តកោ និងកាត់សក់​របស់ខ្លួនលក់ទៅឲ្យឈ្មួញដែលដើរទិញ​ដើម្បីបានប្រាក់យកមកទិញអង្ករ ម្ហូប ដើម្បីចិញ្ចឹមជីវិត​របស់ខ្លួន ដែលកំពុងតែរស់នៅដោយការស្រែកឃ្លាននោះ ។

ស្ត្រីទាំងនោះបានបញ្ជាក់ថាពួកគាត់គឺស្រលាញ់សក់របស់ពួកគាត់ណាស់ ពួកគាត់ក៏មិនចង់ធ្វើ បែបនេះដែរ តែដើម្បីក្រពះគាត់ត្រូវតែលះបង់ ហើយថាប្រសិនបើសក់គាត់ដុះបានវែង​គាត់និង កោ កាត់ លក់ទៀត ព្រោះពូកគាត់គ្មានជំរើសអ្វីផ្សេងនោះទេ ដោយសារតែនៅទីនោះពួកគាត់ មិនអាចប្រកបរបរអ្វីបាន ឆ្ងាយពីទីប្រជុំជន ហើយក៏ជាកន្លែងដែលគ្មានទឹកគ្មា​ន គ្មានភ្លើងថែម​ទៀតផង ពិបាករស់នៅខ្លាំងណាស់ កូនចៅរបស់ពួកគាត់ក៏មិនបានចូលរៀន​ត្រូវបោះបង់ចោល​ការសិក្សារៀនសូត្រ ហើយពួកគាត់មិនដឹងថាទៅថ្ងៃអនាគត់វាសនា និងជីវិតរបស់ពួកគេ​និង​ក្លាយទៅជាយ៉ាងណានោះទេ ។

គាត់ថាកាលពីពួកគាត់រស់នៅក្នុងតំបន់សហគមន៏បូរីកីឡា គឹពួកគាត់មានជីវភាពសមរម្យ ព្រោះ
ពួកគាត់អាចរកស៊ីចិញ្ចឹមជិវិត និងក្រុមគ្រួសាររបស់គាត់បាន ណាមួយកូនចៅគាត់ក៏បានទៅរៀន
សូត្របានគ្រប់គ្នាផងដែរ តែឥលូវគឺពិបាក ដែលពួកគាត់រកពាក្យអ្វីយកមកថ្លែងមិនបាន​នោះ​ទេ ។

ក្រុមស្ត្រីសហគមន៏បូរីកីឡាទាំងនោះ បានឲ្យដឹងបន្តរទៀតផងដែរថា ក្នុងការដែលគាត់លក់សក់ នោះ គឺមិនពិបាកនោះឡើយ មិនពិបាកត្រូវបានពួកគាត់បញ្ជាក់ថាគឺមានក្រុមស្ត្រីជនជាតិយួន ដែលមកពីរាជធានីភ្នំពេញ គេបានជិះម៉ូតូមករកទិញសក់ដល់កន្លែងដែលពួកគាត់រស់នៅតែម្តង ហើយពួកគេតែងតែមកកន្លែងដែលពួកគាត់រស់នៅនេះរាល់១ខែ ឬ២ខែម្តងជាប្រចាំ ។

ពួកគាត់បានបន្តរថាការលក់សក់នេះគឺទៅតាមប្រភេទសក់ ប្រសិនបើសក់ក្រាស់វែងត្រឹមចង្កេះ គឺពួកគាត់លក់បានក្នុងតម្លៃ៣០ម៉ឺនរៀល ប្រសិនបើសក់ស្តើងវិញគឺលក់បានត្រឹមតែ១០ម៉ឺ ៥ម៉ឺន ឬ២ទៅ៣ម៉ឺនរៀល តាមសក់វែងខ្លី ។

សូមជំរាបផងដែរថា ប្រជាពលរដ្ឋអតីតតំបន់បូរីកីឡាដែលត្រូវទទួលរងនូវការវាយធ្វើបាប និង​ឈួសឆាយបំផ្លាញផ្ទះសម្បែង ហើយត្រូវបានក្រុមហ៊ុន ផានអ៊ីមិច របស់លោកស្រី ស៊ុយ សុផាន យកមកចាក់ចោលនៅតំបន់ភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ដែលតំបន់ដាចស្រយាលមាន​ចំនួន១៣៣គ្រួសារ និងនៅមានប្រជាពលរដ្ឋចំនួន៣៤គ្រួសារទៀត ដែលមិនទាន់ត្រូវបាន​ទទួល​ចំណែកដីឲ្យបានត្រឹមត្រូវនៅទីនោះនៅឡើយនោះទេ ។

លោកស្រី លី ស្រីវីណា តំណាងរាស្រ្តរបស់គណបក្ស​ សម រង្ស៊ី មណ្ឌលភ្នំពេញបានលើកឡើង ថាអ្វីដែលក្រុមស្រី្តអតីតសហគមន៏បុរីកីឡា ដែលរស់នៅតំបន់ភ្នំបាត ក្នុងស្រុកពញឮ ខេត្ត​កណ្តាល បានធ្វើចំពោះការកាត់ កោ សក់លក់ទៅឲ្យឈ្មួញយួនបែបនេះ គឺមកពីពួកគាត់គ្មាន​ជំរើស ក្នុងការប្រកបមុខរបរ ហើយវាជាទង្វើចុងក្រោយរបស់ពួកគាត់ លោកស្រីបានបន្ថែមទៀត ថា ល្មមដល់ពេលក្រុមហ៊ុន និងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បើកភ្នែកមើលពួក​គាត់ហើយ​មិនត្រូវបិទភ្លែក ធ្វើមិនដឹង មិងឮរបៀបនេះតទៅទៀតនេះទេ ។

ជាការពិតលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរគឺធ្លាប់បានប្រកាសរួចមកហើយថា រដ្ឋាភិបាល របស់លោកគឺមិនទុកឲ្យប្រជាពលរដ្ឋរូបណា ស្លាប់ដោយសារតែការអត់បាយ និងត្រូវជាប់ទោស ទណ្ឌ គុកច្រវ៉ាក់ ដោយសារតែរឿងទំនាស់ដីធ្លីនោះឡើយ តែកន្លងមកគេតែងតែសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនគឺបានដាច់បាយ ហើយក៏ធ្លាប់មានអ្នកស្លាប់ដោយសារអត់អាហារនេះផង ដែរ ហើក៏មានប្រជាពលរដ្ឋខ្លះបានហូបមើមក្តួចជំនួសបាយ ប្រការទាំងអស់នេះគឺបណ្តាល​មក​ពី​ពូកគាត់គ្មានប្រាក់ សំរាប់យកទៅទិញអង្ករ ម្ហូប សម្រាប់ទទួលទាន ។ ហើយមួយវិញ​ទៀតក៏​មាន​ប្រជាពលរដ្ឋរាប់រយនាក់ក៏ត្រូវបានរដ្ឋាអំណាចរបស់លោក ហ៊ុន សែន ចាប់ដាក់គុកប្រវ៉ាក់ និង​មាន​ចាញ់ឲ្យស្លាប់ ក្នុងរឿងទំនាស់ដីធ្លីផងដែរ មិនឃើញមានការអន្តរគមន៏ឲ្យមានប្រសិទ្ធភាព​ម្តងណាពីសំណាក់ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន នោះឡើយ គឺមានន័យថារាល់ការប្រ​កាស​​របស់លោក ហ៊ុន សែន គ្រាន់តែធ្វើឲ្យល្អមើលតែប៉ុណ្ណោះ ។

គួរជំរាបជូនផងដែរថា កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១២ គ្រឿងចក្រជាច្រើនគ្រឿងរបស់ ក្រុម​ហ៊ុន ផាន អ៊ីម៉ិច ដែលមានលោកស្រី ស៊ុយ សុផាន ជានាយកក្រុមហ៊ុន រួម​ទាំងសមត្ថកិច្ចរបស់​រដ្ឋាភិបាល លោក ហ៊ុន សែន ផងនោះបានធ្វើការឈូសឆាយបំផ្លាញលំនៅដ្ឋានរបស់​ប្រជាពល​រដ្ឋសហគមន៏បូរីកីឡា ជាង២០០គ្រួសាររហូតដល់មានការប៉ះទង្គិចគ្នារវាង​ប្រជាពលរដ្ឋនិង​កម្លាំង​មានសមត្ថកិច្ចចំរុះ របស់អាជ្ញាធររាជធានីភ្នំពេញ ហើយប្រជាពលរដ្ឋ​ចំនួន១៣៣​គ្រួសារ​ត្រូវបានពួកគេបង្ខំ ដឹកយកមកចាក់ចោលនៅតំបន់ភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាលនៅ​ថ្ងៃ​បន្ទាប់យ៉ាងទាន់ហន់ជាទីបំផុត ។

សូមរំលឹកផងដែរថាកាលពីឆ្នាំ២០០៣ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានអនុញ្ញាត្តិឲ្យក្រុម ហ៊ុន ផាន អ៊ីម៉ិច របស់លោកស្រី ស៊ុយ សុផាន ធ្វើការភិវឌ្ឍន៏នៅលើផ្ទៃដី៤,៩ហិតា ដែលមាន ទីតាំងនៅក្នុងបូរីកីឡា ដោយឲ្យសង់ជាអគារលំនៅដ្ឋានចំនួន១០ ដែលមានកំពស់៦ជាន់លើផ្ទៃដី ២ហិតាជូនប្រជាពលរដ្ឋក្រីក្រដែលរស់នៅក្នុងសហគមន៏បូរីកីឡាចំនួន១៧៧៦គ្រួសារ ជាថ្នូរទៅ និងដីដែលនៅសល់ចំនួន២,៩ហិតា សម្រាប់ឲ្យក្រុមហ៊ុន ផាន អ៊ីម៉ិច ធ្វើការអភិវឌ្ឍន៏ជាលក្ខណះ ឯកជន ។

គួរជំរាបជូនផងដែរថា ប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញដែលត្រូវបានគេបណ្តេញចេញមានដូច ជា សហគមន៏បូរីកីឡា សហគមន៏ដីក្រហម ក្រុម៧៨ សហគមន៏បឹងកក់ គឺពួកគាត់បានបាត់បង់ លំនៅដ្ឋានដែលពួកគាត់ធ្លាប់តែរស់នៅកណ្តាលទីក្រុងភ្នំពេញ មានការងារធ្វើ និងមុខរបរ​សម្រាប់​រកស៊ី កូនចៅបានទៅសិក្សារៀនសូត្រគ្រប់គ្នា តែពេល បច្ចប្បន្ននេះពួកគាត់ទាំងអស់​នោះ​គឺមានតែបាតដៃទទេ កូនចៅត្រូវបោះបង់ចោលការសិក្សារៀនគ្រប់គ្នា ហើយពួកគាត់រស់​នៅ​កឺពិបាកជាងស្លាប់ទៅទៀត ។​

អ្វីដែលបានរៀបរាប់ ទាំងអស់ខាងលើនេះគឺ ក្រោមស្នាដៃអភិវឌ្ឍន៏ និងគ្រប់គ្រងរបស់​រដ្ឋាភិបាល​ លោក ហ៊ុន សែន ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅគ្មានអ្វីក្រៅតែអំពី ការវិនាសហិន​ហោច​ទ្រព្យ​សម្បត្តិ ការបាត់បង់ដីធ្លី ផ្ទះសម្បែង បែបបាក់ក្រុមគ្រួសារ និងត្រូវមានទោសជាប់គុកច្រវ៉ាក់នោះ ហើយប្រជាពលរដ្ឋស្គាល់តែពាក្យខ្លៅ ខ្លាច ហើយនិងឃ្លានតែប៉ុណ្ណោះ ខុសពីរដ្ឋាភិបាលើគេដ៏ទៃ ដែលជានិច្ចជាកាលគឺគេយកចិត្តទុកដាក់ខ្លាំងបំផុតសម្រាប់ប្រជាពលរដ្ឋរបស់គេ ហើយគេធ្វើការ អភិវឌ្ឍន៏ក៏សើម្បីរាស្រ្តនិងប្រទេសជាតិរបស់គេផងដែរ មិនដូចរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលធ្វើសម្រាប់តែក្រុមគ្រួសារខ្លួន បក្ខពួកខ្លួន និងឈ្មួញទុច្ចរឹតលិខខូចនោះ ។ ដែលធ្វើ ឲ្យប្រទេសកម្ពុជា ស្នើតែរលាយហិនហោចអស់ទៅហើយនោះ ។

ដូច្នេះប្រទេសម្ចាស់ជំនួយ និងសហគមន៏អ៊ឺរ៉ុប សូមជួយចាត់វិធានការ និងដាក់គំនាបមកលើរដ្ឋា ភិបាលរបស់លោក ហ៊ុន សែន ឲ្យបានខ្លាំងបើមិនដូចនោះទេ ពលរដ្ឋ និងប្រទេសកម្ពុជាពិតជា​ធ្លាក់ចូលទៅក្នុងភាពក្រីក្រដែលមិនអាចងើបមុខរួចនោះឡើយ ហើយទ្រព្យសម្បត្តិប្រទេសជាតិ និងត្រូវវិនាសហិនហោចអស់ជាក់ជាមិនខាន ៕    

No comments:

Post a Comment

yes