សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 26, 2012

នាយកុយ នាយ​ក្រឹម​ រំលឹក​​រឿង​បែកបាក់​


សុទ្ធ​តែ​មាន​ហេតុ​ផល​រៀង​ខ្លួន​អំពី​ការ​បាក់​បែក​ក្រុម​កន្លង​ទៅ​របស់​នាយ​ទាំង​ពីរ។ នាយ​ក្រឹម រំលឹក​ថា ការ​បែក​គ្នា​គ្រា​មុន​ជា​ការ​ស្មគ្រ​ចិត្ត​ដើរ​ចេញ​របស់​នាយកុយ។ ចំណែក​នាយ​កុយ​ក៏​ទទួល​ស្គាល់​ដែរ​ថា ជា​សម្រេច​ចិត្ត​របស់​លោក គ្មាន​ទំនាស់​ណា​មួយ​ឡើយ​សូម្បី​តែ​ពាក្យ​សម្ដី។

នាយ ក្រឹម បាន​បញ្ជាក់​ថា​ ការ​បែក​បាក់​គ្នា​រវាង​ លោក និង​នាយ កុយ មិន​មាន​ជម្លោះ​ឬ​បញ្ហា​អ្វី​មួយ​នោះ​ទេ ​គឺ​​នាយ​ កុយ ​ស្ម័គ្រចិត្ត​ដើរ​ចេញ​ដោយ​ខ្លួន​ឯង ដោយ​ទៅ​បង្កើត​ក្រុម​ថ្មី​ទៀត។ “យើង​ទាំង​ពីរ​គ្មាន​បញ្ហា​អ្វី​នោះ​ទេ ​គឺ ​​កុយ គេ​សម្រេចចិត្ត​ដើរ​ចេញ​ដោយ​ខ្លួន​ឯង។ ខ្ញុំ​គិត​ថា ​យើង​ទាំង​ពីរ​គ្មាន​អ្នក​ណា​ខុស​ទេ ប៉ុន្តែ​សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​ស្រលាញ់​កិត្តិយស​ជាង​ទឹក​ប្រាក់”។
នាយ​ក្រឹម បាន​ប្រៀប​ប្រដូច​ការ​បែកបាក់​គ្នា​ រវាង​លោក និង​ នាយ​​កុយ ​ថា​ដូច​ជា​គណបក្ស​នយោបាយ​ដូច្នេះ​ដែរ ពោល​​ធ្វើ​ឲ្យ​សំឡេង​ការ​គាំទ្រ​ពី​ទស្សនិកជន​មាន​ការ​ធ្លាក់​ចុះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នាយក្រឹម​ បញ្ជាក់​ថា​ ការ​រួបរួម​របស់​ពួកគេ​​​ទាំង​ពីរ​ប្រហែល​ជា​គ្មាន​ថ្ងៃ​អាច​ដូច​ដើម​នោះ​ទេ ព្រោះ​ម្នាក់ៗ​សុទ្ធតែ​មាន​ទីតាំង​ឈរ​ដូច​គ្នា និង​មាន​ក្រុម​រៀងៗ​ខ្លួន។
ដោយឡែក​តារា​កំប្លែង​មាន​ប្រជាប្រិយភាព នាយកុយ វិញ​ក៏​បាន​បញ្ជាក់​ពី​គោល​ជំហរ​របស់​ខ្លួន​ដែរ​ថា ​លោក​គ្មាន​ទំនាស់​ពាក្យ​សម្ដី​ឬ​មាន​បញ្ហា​ណា​មួយ​ជា​មួយ​នឹង​នាយ ​ក្រឹម ​នោះ​ទេ គឺ​លោក​សម្រេចចិត្ត​ដើរ​ចេញ​ដោយ​ខ្លួន​ឯង។ លោក​បញ្ជាក់​ថា​ ការ​​ចែក​ផ្លូវ​​ពី​នាយ ក្រឹម ដោយសារ​លោក​មើល​ឃើញ​មាន​ស្ថានីយ​ទូរទស្សន៍​ជា​ច្រើន​បាន​បង្កើត​ឡើង​ជា​បន្ត​បន្ទាប់ ដូច្នេះ​ហើយ​ត្រូវ​តែ​មាន​ក្រុម​កំប្លែង​ថ្មី​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​ទូទៅ។

តារា​កំប្លែង​រូប​នេះ​បន្ត​ថា​លោក និង​នាយ ក្រឹម​នៅ​តែ​បន្ត​លេង​ជា​មួយ​គ្នា​តទៅ​ទៀត​ប្រសិន​ណា​បើ​កម្មវិធី​ណា​មួយ​ត្រូវ​ការ​ពួកគេ​ទាំង​ពីរ​ឲ្យ​សម្ដែង​រួម​គ្នា។ ជាង​នេះ​ទៅ​ទៀត​លោក​បញ្ជាក់​ថា ​ការ​បែក​ផ្លូវ​ពី​ នាយ​ក្រឹម ​មិន​បាន​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​លោក​ធ្លាក់​ចុះ​នោះ​ទេ តែ​លោក​គិត​ថា​ មាន​តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ទៅ​វិញ។ នាយ​កុយ​បាន​បញ្ជាក់​ថា “រវាង​ខ្ញុំ និង​ក្រឹម​សុទ្ធតែ​មាន​កូន​ចៅ​ដូច​គ្នា ដូច្នេះ​​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​ទេ ចង់​លេង​ជា​មួយ​​គ្នា​​ពេល​ណា​ក៏​បាន”។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​នាយ​កុយ បាន​បញ្ជាក់​ពី​គោល​ជំហរ​របស់​ខ្លួន​ថា រវាង​លោក​និង​ នាយក្រឹម​ ពិត​ជា​មិន​អាច​ឈាន​ទៅ​រួបរួម​ក្រុម​ដូច​កាល​ពី​ពេល​មុន​បាន​ឡើយ។ ប៉ុន្តែ​លោក​លើក​ឡើង​ថា ​ប្រសិន​បើ​មាន​កម្មវិធី​ធំ​ណា​មួយ​តម្រូវ​សម្ដែង​រួម​គ្នា​គឺ​ពួកគេ​នឹង​សម្ដែង​ភ្លាម។
នាយ កុយ និង នាយក្រឹម​ បាន​ចាប់​ដៃ​គ្នា​សម្ដែង​អស់​រយៈ​ជាង​២០​ឆ្នាំ​មក​ហើយ​ ពោល​គឺ​តាំង​ពី​ទស្សវត្តទី៨០​មក​ម្ល៉េះ ដោយ​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​​ពី​បងប្អូន​ខ្មែរ​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក។ ក្រុម​កំប្លែង​របស់​នាយ​ក្រឹម​ប្រចាំ​ការ​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន ប៉ុន្តែ​សម្រាប់​ក្រុម​កំប្លែង​របស់​ នាយ​កុយ​ វិញ​មិន​ប្រចាំ​ការ​នោះ​ទេ ពោល​គឺ​ពួកគេ​ចល័ត​សឹង​គ្រប់​​ស្ថានីយ​ទូរទស្សន៍​ ជា​ពិសេស​ តាម​ភោជនីយដ្ឋាន​នានា៕
អត្ថបទ៖ អ៊ីង សុឡា

No comments:

Post a Comment

yes