សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 22, 2012

សម រង្ស៊ី ៖ ដំណើរការបោះឆ្នោតនៅកម្ពុជា ពោរពេញទៅដោយការលួចបន្លំ ដែលមានលក្ខណៈជាប្រព័ន្ធ


លោក សម រង្ស៊ី ដែលជាប្រធានគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃលោក កំពុង​រស់នៅនិរទេសខ្លួនក្រៅប្រទេស កាលពីថ្ងៃទី២១ ខែមិថុនាឆ្នាំ២០១២ លោកបានចេញលិខិត​​មួយ
ច្បាប់ដែលបានហៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ កន្លង ទៅនេះ​ថា ជាការបោះឆ្នោតដែលពោរពេញទៅដោយការលួចបន្លំ ដែលមានលក្ខណៈជាប្រព័ន្ធ ។

លោក សម រង្ស៊ី បានលើកឡើងថា បានជាលោកហ៊ាននិយាយបែបនេះ ដោយផ្អែកលើការចេញ លិខិតបញ្ជាក់អត្តសញ្ញាណដោយខុសច្បាប់ពីសំណាក់មន្រ្តីមូលដ្ឋានរបស់គណបក្សប្រជាជន ទៅឲ្យសមាជិករបស់គណបក្សខ្លួន ដើម្បីបំប៉ោងសម្លេងឲ្យគណបក្សកាន់អំណាចសព្វថ្ងៃ ដែល កាលពីមុនគេស្គាល់ថាជាទំរង់១០១៨ ។

ជារៀងរាល់លើកនៅពេលបោះឆ្នោតម្តងៗ គណបក្ស​ប្រជាជនតែងតែប្រើល្បិចបែបនេះដើម្បី យកឈ្នះមកលើគណបក្ស សម រង្ស៊ី ព្រោះគណបក្សប្រជាជនរបស់លោក ហ៊ុន សែន គឺខ្លាចពី ប្រជាប្រិយភាពរបស់គណបក្ស សម រង្ស៊ី ដែលមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកាន់តែ
ច្រើនឡើងៗនោះ ។ ជាក់ស្តែងកាលពីថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កន្លង​ទៅ​នេះ​មេឃុំរបស់គណបក្ស សម រង្ស៊ី លោក ឡាក់ គៀន ចាប់បានលិខិតបញ្ជាក់អត្តសញ្ញាណដែល មានលក្ខណៈមិនប្រក្រតីនៅឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ភស្តុតាងនេះគឺមាន សារសំខាន់ដែលធ្វើឲ្យគណបក្សប្រជាជនមិនអាចប្រកែកបាន ហើយជាករណីដែលសំខាន់ក្នុង ការជំរុញឲ្យមានការស៊ើបអង្កេតចំពោះការលួចបន្លំដ៏ធ្ងន់ធ្ងរនេះ ។


ជាមួយគ្នានោះគឺនៅមានភស្តុតាងជាក់ស្តែងចំនួន១១សន្លឹក ដែលពួកគេបានលួចបន្លំដាក់ចូល​ទៅក្នុងសៀវភៅបន្ទុកផ្លូវការ ដែលសៀវភៅបន្ទុកនីមួយៗមានចំនួន៥០សន្លឹក ដែលមានចុះពី លេខ​រៀងរបស់ពួកគេរួចជាស្រេចសម្រាប់មានសិទ្ធក្នុងការចូលរួមបោះឆ្នោត ដែលបានប្រព្រឹត្តិធ្វើ​ឡើងពីសំណាក់មន្រ្តីមូលដ្ឋានរបស់គណបក្សប្រជាជន ។

ចំពោះការចេញលិខិតបញ្ជាក់អត្តសញ្ញាណដោយខុសច្បាប់ ដើម្បីបំប៉ោងសម្លេងឲ្យគណបក្ស ប្រជាជន គឺត្រូវចាប់បានបន្ទាប់ពីពួកគេបានចេញរយៈពេលតែប៉ុន្មាននាទី ឬប៉ុន្មានម៉ោង តែ ប៉ុណ្ណោះ ។

សូមជំរាបថា​ការចេញលិខិតបញ្ជាក់អត្តសញ្ញាណពីសំណាក់មន្រ្តីគណបក្សប្រជាជន នៅតាម មូលដ្ឋានដើម្បីឲ្យសមាជិករបស់ខ្លួន ដែលពុំមានឯកសារគ្រប់គ្រាន់មានសិទ្ធិចូលរួមបោះឆ្នោត នោះគឺបានកើតឡើងនៅទូទាំងប្រទេស រួមផ្សំជាមួយនិងការបង្ករបញ្ហាលំបាកស្មុកស្មាញ ការ សំឡុតគំរាមកំហែងប្រជាពលរដ្ឋ ការលុបឈ្មោះ ការមានឈ្មោះស្ទួន និងការទិញទឹកចិត្តជាដើម ។

សូមរំលឹកផងដែរថា នៅក្នុងរបាយការណ៏ដែលបានចេញដោយភ្នាក់ងារសង្កេតការណ៏របស់ សហភាពអ៊ឺរ៉ុប កាលពីឆ្នាំ២០០៨បានបង្ហាញថា ដើម្បីឲ្យការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា មានលក្ខណៈត្រឹមត្រូវដោយគ្មានការលួចបន្លំគឺជំហ៊ានដំបូងត្រូវតែលុបចោលការចេញលិខិតបញ្ជាក់អត្តសញ្ញាណទំរង់១០១៨  ការកែសម្រួលប្រព័ន្ធបោះឆ្នោត ការបង្ហាត់បង្ហាញពីរបៀបការ ងារដល់មន្រ្តីរៀបចំការបោះឆ្នោតឲ្យមានជំនាញ ជៀសវាងការបង្ករបញ្ហាលំបាកនិងមានភាពមិន ច្បាស់ការនៅពេលដំណើរការបោះឆ្នោត និងនៅពេលលរាប់សន្លឹកឆ្នោត ។ ហើយអ្វីដែលសំខាន់ បន្ទាប់មកទៀត ចាំបាច់ណាស់ត្រូវតែមានអ្នកសង្កេតការណ៏ឯករាជ្យទាំងជាតិ និងអន្តរជាតិ ក៏ដូចជាអ្នកសង្កេតការណ៏ សហភាពអ៊ឺរ៉ុបជាដើម ។ ទាំងអស់នេះគឺជាផ្នែកមួយនៃការកែសម្រួល ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ព្រោះថាការបោះឆ្នោតនៅកម្ពុជាសព្វថ្ងៃគឺមិនមានតម្លាភាព និងយុត្តិ ធម៌ សូម្បីតែបន្តិច ព្រោះទាំង គ..ប ក៏បានរៀបចំការបោះឆ្នោតធ្វើយ៉ាងណា ដើម្បីឲ្យតែគណ បក្សប្រជាជនឈ្នះជានិច្ច និងឈ្នះតែឯងជារៀងរហូត ដោយមិនខ្ចីខ្វល់ពីការរិះគន់ជុំទិសនោះ ឡើយ ។

មិនថាតែគណបក្ស សម រង្ស៊ី សូម្បីតែប្រជាពលរដ្ឋ មន្រ្តីអង្គការសង្គមស៊ីវិល មន្រ្តីអង្គការឃ្លាំ មើលការបោះឆ្នោតនៅកម្ពុជាក៏បានហៅការបោះឆ្នោតនេះថា ពោរពេញទៅដោយភាពមិនប្រក្រ តីផងដែរ ហើយប្រជាពលរដ្ឋភាគច្រើនសុំឲ្យមានការបោះឆ្នោតជាថ្មី និងឲ្យមានការប្តូរមន្រ្តីដែល ជាថ្នាក់ដឹកនាំ គ..ប ចេញដែលមានលោក អ៊ឹម សួស្តី ជាប្រធាន និងលោក ទេព នីថា​ជាអគ្គលេ ខាធិការនោះ ។

ទាក់ទិនទៅនិងភាពមិនប្រក្រតីនេះផងដែរ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២ ខុមហ្រ្វែលបាន ចេញសេចក្តីថ្លែងការណ៏របស់ខ្លួនដោយបានលើកឡើង ពីភាពមិនប្រក្រតីនៅក្នុងអំឡុងពេល បោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថាមានចំនួន៤៩ភាគរយនៃអ្នកអត់បានបោះឆ្នោត ប្រជា ពលរដ្ឋខ្លះរកឈ្មោះក្នុងបញ្ជីបោះឆ្នោតមិនឃើញ គ្មានប័ណ្ណព័ត៌មានអ្នកបោះឆ្នោត រកការិយា ល័យបោះឆ្នោតមិនឃើញ គ្មានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បំរើឲ្យការបោះឆ្នោត និង អ្នកខ្លះមានឯកសារគ្រប់គ្រាន់តែខុសទិន្នន័យ ។

ប្រជាពលរដ្ឋមួយចំនួននៅតែមានភាពភ័យខ្លាចក្នុងការបង្ហាញការគាំទ្រដល់បេក្ខជន ឬគណបក្ស ប្រឆាំង ឬការបញ្ចេញបតិទិះទៀន  អាជ្ញាធរ មន្រ្តីរាជការ នគរបាល កងរាជអាវុធហត្ថ និងកង ខេមរៈភូមិមិន្ទ បានធ្វើសកម្មភាពគាំទ្រគណបក្សកាន់អំណាច ។ ការប្រគួតប្រជែងពុំមានភាព​ស្មើ​គ្នា ដោយសារតែអវត្តមានប្រធានគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសកម្ពុជាគឺលោក សម រង្ស៊ី ក្នុងការគាំទ្រនិងការធ្វើសកម្មភាពផ្ទាល់របស់លោក រួមជាមួយនិងគំលាតយ៉ាងធំនៃការទទួល និងការប្រើប្រាស់ធនធានរវាងគណបក្សកាន់អំណាច និងគណបក្សផ្សេងៗជាពិសេសគឺគណ បក្ស សម រង្ស៊ី ។ រួមជាមួយនិងភាពមិនប្រក្រតីមួយចំនួនទៀតទាំងការផ្សព្វផ្សាយតាមរយៈវិទ្យុ ទូរទស្សន៏ ការប្រើធនធានរបស់រដ្ឋទាំងមនុស្ស និងសម្ភារៈ សម្រាប់បំរើឲ្យគណបក្សកាន់អំណាច ការប្រើប្រាស់បា្រក់កាសសម្រាប់ទិញទឹកចិត្តប្រជាពលរដ្ឋ បោះឆ្នោតឲ្យគណបក្សរបស់ខ្លួន គ..ប មិនមានតម្លាភាពក្នុងការដោះស្រាយបណ្តឹងដោយលំអៀងទៅរកគណបក្សកាន់​អំណាច​ជាដើម និងនៅមាន ភាពមិនប្រក្រតីជាច្រើនទៀតដែលបានកើតមានឡើងនៅក្នុងពេល​បោះ​ឆ្នោត ដែលបង្ករឡើង ដោយគណបក្សកាន់អំណាច និង គ..ប ដែលជាឧបករណ៏នយោបាយ​របស់គណបក្សកាន់អំណាចនោះ ។ ប្រសិនបើគ្មានការកែទម្រង់ប្រព័ន្ធបោះឆ្នោត និងការផ្លាស់​ប្តូរថ្នាក់ដឹកនាំគ..ប ចេញនោះទេ នោះការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាគឺគ្មាន សេរី ត្រឹមត្រូវ និងយុត្តិធម៌ នោះឡើយ ៕


No comments:

Post a Comment

yes