បុរីញូវយ៉ក: ក្រុមប្រេសិតបាននិយាយពីថ្ងៃពុធថា ប្រទេសរុស្ស៊ីនិងមហាអំណាចធំៗជាច្រើនទៀតបាន ជម្រាប លោក កូហ្វី អាណាន់ ថា ពួកគេគាំទ្រគំនិតលោកឲ្យមានគណៈរដ្ឋមន្ត្រីបង្រួបបង្រួមជាតិស៊ីរី មួយដែលអាចបញ្ចូលទាំងសមាជិករដ្ឋាភិបាលនិងក្រុមប្រឆាំង ប៉ុន្តែ នឹងដកចេញអ្នកដែលចូលរួមណាដែលនឹងបំផ្លាញគំនិតនេះ។
ក្រុមអ្នកការទូតបានប្រាប់រ៉យទ័រក្នុងលក្ខខណ្ឌអនាមិកថា សំណើរបស់លោកអាណាន់ សម្រាប់ការផ្លាស់ប្តូរនយោបាយមួយ ក្នុងបំណងបញ្ចប់ជម្លោះរយៈពេល១៦ខែនៅស៊ីរី គឺជាប្រធានបទសំខាន់ មួយ ដែលរុស្ស៊ី សមាជិកអចិន្រៃ្តយ៍ ក្រុមប្រឹក្សាសនិ្តសុខបួនប្រទេសទៀត និងអ្នកដើរតួនាទីសំខាន់ៗនៅមជ្ឈិមបូព៌ា នឹងពិភាក្សាគ្នានៅឯជំនួបមួយនៅក្នុងទីក្រុងហ្សឺណែវនាថ្ងៃសៅរ៍ ខាងមុខនេះ។
អ្នកការទូតម្នាក់បានសង្ខេបសំណើរបស់លោកអាណាន់ ដោយនិយាយថា ជម្លោះស៊ីរីអាចបញ្ចប់បានលុះត្រាតែគ្រប់ភាគី មើលឃើញវិធីសន្តិវិធីមួយទៅកាន់អនាគតរួម។ អ្នកការទូតរូបនេះបាននិយាយថា៖ «លោក អាណាន់ បានបញ្ជាក់ថា វា«សំខាន់ណាស់ដែលដំណោះស្រាយណាមួយ វា ចៀសមិនផុតជាមួយវិធានការផ្ទេរ អំណាចច្បាស់លាស់ នៅក្នុងពេលវេលាដែលបានកំណត់»។
នៅក្នុងសេចក្តីសង្ខេបនោះលោក អាណាន់ អ្នកការទូតរូបនេះបាននិយាយថា ផែនការនេះ មានទាំងការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដើម្បីបង្កើតឆាកអព្យាក្រឹតមួយសម្រាប់ការផ្ទេរអំណាច។
អ្នកការទូតនេះបាននិយាយថា ៖«រុស្ស៊ីបានឲ្យសញ្ញាដល់លោក អាណាន់ថាពួកគេទទួលយកផែនការផ្ទេរអំណាចរបស់លោក»។ ក្រុមអ្នកការទូតលោកខាងលិចជាច្រើនបានបញ្ជាក់សម្ដីរបស់លោក ដោយបន្ថែមថា សមាជិកអចិន្រៃ្តយ៍ ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប. បានគាំទ្រផែនការនេះ។ ប៉ុន្តែបេសកកម្មរុស្ស៊ីប្រចាំអ.ស.ប.មិនអាចទាក់ទងដើម្បីសុំសេចក្តី ពន្យល់បានទេ៕
No comments:
Post a Comment
yes