បន្ទាយមានជ័យ ៖ តៃកុងរថយន្តតាក់ស៊ីនាំគ្នាក្ដៅក្រហាយយ៉ាងខ្លាំងទៅលើកុងត្រូលជជុះដុះស្លែរបស់ប៉ូលិសចរាចរដែលតែងតែឃាត់រថយន្តរបស់ពួកគាត់ ហើយជំរិតទារលុយហួសហេតុពេក តែបើតៃកុងរថយន្តមួយណាគ្មានលុយឲ្យគេទេនោះ ពួកគេនឹងឃាត់រថយន្តទុករហូតទាល់តែបានលុយគ្រប់ចំនួនទើបដោះលែង។
សូមបញ្ជាក់ដែរថា រឿងកុងត្រូលជជុះ ដែលមានដង្ហើមរស់ក្រោមស្លាកច្បាប់ចរាចរផ្លូវគោកនោះ បាននិងកំពុងធ្វើឲ្យមហាជន អាជីវករ កម្មករ និង ភ្ញៀវទេសចរណ៍ នាំគ្នាក្ដៅក្រហាយទៅលើម្ចាស់កុងត្រូលជជុះ ស្ទើរតែរាល់ថ្ងៃ បើទោះជាមានថ្នាក់លើរបស់គេបញ្ជាឲ្យឈប់បែបណាក៏ដោយ ក៏គ្មានអស់លោក ប៉ូលិសចរាចរណាអនុវត្តនោះទេ។
មានក្រុមតៃកុងរថយន្តតាក់ស៊ីជាច្រើនបាននាំគ្នាមកបំភ្លឺប្រាប់កម្ពុជាថ្មីថា ពួកគាត់ក្នុងមួយថ្ងៃៗ ចំណាយលុយទៅប៉ូលិសចរាចរច្រើនណាស់។ ក្រុមតៃកុងតាក់ស៊ីទាំងនោះ បន្តទៀតថា ក្នុងរថយន្តដែលគាត់ដឹកអ្នកដំណើរចេញពីបន្ទាយ ទៅប៉ោយប៉ែត បានតែបួនឬប្រាំងនាក់ប៉ុណ្ណោះ តែពេលបង់បេន បង់ឲ្យចាប់តាំងពីបង់ជូនប៉ូលិសបេន ក្រៅពីនេះ បង់ជូនកុងត្រូលជជុះតាមផ្លូវច្រើនកន្លែងទៀត ទីបំផុតបានលុយចូលផ្ទះតែ២ទៅ៣ម៉ឺនរៀលប៉ុណ្ណោះ ឬរត់តាក់ស៊ីរាល់ថ្ងៃគ្រាន់តែចិញ្ចឹមប្ដីគេនោះទេ៕
No comments:
Post a Comment
yes