ឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងប្រឈមទៅនឹងស្ថានភាពក្រីក្រ
ការបាត់ដីធ្លី ផ្ទះសម្បែង ដោយសារការរំលោភយកពីសំណាក់ឈ្មួញទុច្ចរឹត
ដែលទទួលបានការសម្បទាន ឬវិនិយោគពីរដ្ឋាភិបាលលោក ហ៊ុន សែន ។
ការអសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការស្វែងរកការងារធ្វើជូនប្រជាពលរដ្ឋ
បានធ្វើឲ្យពួកគាត់ស្វែងការងារធ្វើទាំងប្រថុយប្រថាន គ្រប់ច្រកល្ហកដើម្បីរកថវិការយកមកទ្រទ្រង់ជីវភាពគ្រួសារនិងការរស់នៅឲ្យបានសមរម្យដោយមិនគិតពីបញ្ហាគ្រោះថ្នាក់នោះឡើយ
។
ទាក់ទងទៅនិងការធ្វើចំណាកស្រុកនេះតំនាងរាស្រ្តរបស់គណបក្ស សម
រង្ស៊ី ធ្លាប់បានមានប្រសាសន៏ថា ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងការចេញទៅរកការងារធ្វើនៅក្រៅប្រទេស
ព្រោះដោយសារតែពួកគាត់គ្មានជំនឿលើរដ្ឋាភិបាលសព្វថ្ងៃ ក្នុងការស្វែងរកការងារធ្វើជូនពួកគាត់
ហើយអ្នកវិនិយោគគេក៏មិនហ៊ានចូលមករកស៊ីនៅក្នុងខ្មែរផងដែរដោយសារតែអំពើពុករលួយ
ការិយាធីបតេយ្យ បានកើតមានឡើងយ៉ាងពេញបន្ទុក និងការយកពន្ធខ្ពស់ក្នុងការនាំចូលផលិតផលពីក្រៅប្រទេសមកក្នុងស្រុក
។
ហើយការដែលប្រជាពលរដ្ឋប្រថុយប្រថាន ធ្វើចំណាកស្រុក
ទៅក្រៅប្រទេសបែបនេះពួគគាត់ គឺមានផលលំបាកជាច្រើន
អ្នកខ្លះឆ្លងដែនដោយខុសច្បាប់ចូលទៅទឹកដីថៃ ត្រូវបានទាហ៊ាន ថៃ
ចាប់ហើយនិងចាញ់សម្លាប់ចោលស្លាប់ដូចជាសត្វធាតុ អ្នកខ្លះត្រូវបានថៅកែ បង្ខំឲ្យធ្វើការហួសកំលំាងគ្មានពេលសំរាក
ធ្លាក់ខ្លួនឈឺមិនបានទទួលការព្យាបាលឲ្យបានដិតដល់ ការធ្វើទារុណកម្មវាយដំជាដើម
។
ការបើកប្រាក់ខែមិនគ្រប់ចំនួន ឬអ្នកខ្លះត្រូវបានថៅកែបោកប្រាស់
សូម្បីតែមួយរៀលក៏មិនបាន និងខ្លះទៀតត្រូវបានគេចាប់ដាក់គុក និងការបង្ខំឲ្យធ្វើការងារបន្ត
អាណត្តិដោយខុសច្បាប់និងផ្តាច់ទំនាក់ទំនងជាមួយក្រុមគ្រួសារជាដើម។
បើយោងតាមរបាយការណ៏របស់សមាគមន៏អាដហុក បានបង្ហាញថា គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០១២ មានពាក្យបណ្តឹងទាក់ទងនិងការរំលោភសិទ្ធពលករ ពលការិនីដែលបានធ្វើចំណាកស្រុកស្របច្បាប់មានចំនួន១៣៤ករណីស្មើនឹង៩៤ភាគរយ ដែលក្នុងនោះមានបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះពលការិនី ដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ធ្វើជាអ្នកបំរើតាមផ្ទះមានចំនួន១១៨ករណីស្មើនឹង៨៨.០៥ភាគរយ ដែលភាគច្រើនគឺជាស្ត្រីមានចំនួនយ៉ាងយោចណាស១១៨នាក់ ដែលកំពង់បំរើការងារតាមផ្ទះនៅម៉ាឡេស៊ី។ក្រៅពីធ្វើចំណាកស្រុកទៅប្រទេសម៉ាឡេស៊ី ក៏មានពលករខ្មែរមួយចំនួនទៀតប្រមាណ១៦ករណីស្មើ១១.៩៩ភាគរយនៃករណីទាំងអស់បានឆ្លងដែនទៅធ្វើការជាកម្មករនេសាទនៅលើសមុទ្រដែលមានដូចជា ប្រទេសជប៉ុន(៣ករណី).ចិន(១ករណី).អាហ្វ្រិកខាងត្បូង(៥ករណី)បារាំង(១ករណី).សាំហ្គាពួ(១ករណី)ប្រទេសមីក្រូនេស៊ីយ៉ា(១ករណី)។នេប៉ាល់(១ករណី)និងប្រទេសផ្សេងទៀតមាន(៣ករណី)។
យោងតាមរបាយការណ៏សមាគមន៏អាដហុកដដែល
ក៏បានបង្ហាញពីចំនួនពលករ
ពលការិនីដែលធ្វើចំណាកស្រុកមិនស្របច្បាប់ នៅតាមបណ្តាប្រទេសមួយចំនួនដោយគ្មានការអនុញ្ញាតដែលចំបាច់ពលករ
ពលការិនីទាំងនោះតម្រូវឲ្យមានឯកសារក្រោមបទប្បញ្ញត្តិអន្តោប្រវេសន៏
។នៅក្នុងអំឡុងពីខែមករា ដល់ខែមេសា ឆ្នាំ២០១២ អាដហុក បានទទួលបណ្តឹងនិងអន្តរាគមន៏លើករណីពលករ
ពលការិនី ចំណាកស្រុកទៅតាមឈ្មួញដោយមិនស្របច្បាប់មានចំនួន៧ករណីស្មើ៥.៣៨ភាគរយ នៃចំនួនករណីចំណាកស្រុកទាំងអស់ដែលមានពលករ
ពលការិនី
យ៉ាងយោចណាស់ចំនួន៨១នាក់(ស្រ្តី២៨នាក់.បរុស៥៣នាក់)ដែលភាគច្រើន ជាការធ្វើ
ចំណាកស្រុកមិនស្របច្បាប់ទៅប្រទេសថៃ
.ឬឆ្លងកាត់ប្រទេសថៃទៅធ្វើការនៅប្រទេសផ្សេងដែលធ្វើឡើងតាមរយៈការអូសទាញរបស់មេខ្យល់ ឬតាមអ្នកដែលធ្លាប់ឆ្លងដែនទៅក្រៅប្រ
ទេស ឬជាការប្រថុយប្រថានសម្រេចចិត្តដោយខ្លួនឯង
ព្រោះរដ្ឋាភិបាលអសមត្ថភាពក្នុងការ
រកការងារធ្វើជូនពួកគាត់ ។
ជុំវិញករណីខាងលើនេះ គណបក្ស សម រង្ស៊ី
ក៏ដូចជាមន្រ្តីអង្គការក្រៅរដ្ឋាភិបាលគឺធ្លាប់បានជំរុញយ៉ាងសន្ធាប់ឲ្យរដ្ឋាភិបាល
ធ្វើការអនុវត្តច្បាប់ស្តីពីសន្តិសុខសង្គម ឲ្យមានប្រសិទ្ធិភាពនិងពង្រឹងការទទួលខុសត្រូវឲ្យបានខ្ពស់
ជាពិសេសគឺត្រូវតែផ្តន្ទាទោសចំពោះភ្នាក់ងារ ឬក្រុមហ៊ុន និងបុគ្គលណាំ ដែលធ្វើល្មើសទៅនិងច្បាប់ដែលមានចែងជាធរមាន
។
ទាំងអស់នេះគឺជាកំហុសរបស់រដ្ឋាភិបាលទាំងស្រុង
ដោយមិនគិតពីការរស់នៅរបស់ប្រជា ពលរដ្ឋ គិតតែពីផលប្រយោជន៏របស់ខ្លួនជាធំ
និងជារដ្ឋាភិបាលដែលគ្មានសមត្ថភាពសូម្បីតែ
បន្តិចក្នុងការដោះស្រាយបញ្ហាការងារជូនប្រជាពលរដ្ឋ ។ គណបក្ស សម រង្ស៊ី ធ្លាប់បានប្រ
កាសហើយថា នៅពេលដែលគណបក្ស សម រង្ស៊ី ជាប់ឆ្នោតគ្រប់គ្រងប្រទេសគណបក្ស សម រង្ស៊ី
មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរកការងារជូនប្រជាពលរដ្ឋ និងនាំអ្នកវិនិយោគល្អៗ ចូល
មកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ព្រោះគណបក្ស សម រង្ស៊ី មានថ្នាក់ដឹកនាំដែលមានជំ
នាញពិតប្រាកដ ច្បាស់លាស់ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលជាការងាយស្រួលក្នុង
ការស្រូបយកអ្នកវិនិយោគធំៗពីក្រៅប្រទេស ។ ពេលនោះហើ ប្រជាពលរដ្ឋខ្មែរ និងលែងលំ
បាកវេទនា ចេញទៅរកការងារធ្វើទាំងប្រថុយប្រថាននៅក្រៅប្រទេសទៀត ។ ដូចនេះ
ដើម្បីអនាគត់របស់បងប្អូន
និងការរីកចំរើនជឿនលឿនរបស់ប្រជាតិសូមបងប្អូនចូលរួមជាមួយនិង គណបក្ស សម រង្ស៊ី
ហើយនៅថ្ងៃបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដា ឆ្នាំ២០១៣ សូមបោះឆ្នោត ជូនគណបក្ស សម រង្ស៊ី
ទាំងអស់គ្នា ។ ហើយសូមឈប់ចាញ់បោកល្បែងនយោបាយប្រជាភិ ថុតិរបស់គណបក្សប្រជាជនទៀត
និងឈប់ចាញ់បោកអំណោយបន្តិចបន្ទួច លុយ សារុង ប៉ីចេង អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវជាដើម
រយៈពេលប្រាំឆ្នាំយើងអាចរកបានលើសនោះរាប់ពាន់ រាប់លានដងទៅទៀត ។
ហើយប្រសិនបងប្អូនចាញ់បោកទទួលយកតាមការលួងលោម យក អំណោយទាំងនេះ
បងប្អូនពិតណាស់និងទទួលរងទុក្ខវេទនាដូចពេលសព្វថ្ងៃនេះ
រយៈពេលប្រាំឆ្នាំទៀតជាក់ជាមិនខាន ។ ដូច្នេះសូមបោះឆ្នោតជូនគណបក្ស សម រង្ស៊ី
នៅឆ្នាំ២០១៣ ដើម្បីយើងទាំងអស់គ្នា និងប្រទេសជាតិ ៕
No comments:
Post a Comment
yes