សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 24, 2012

ស្លាកសញ្ញា និងរូបថត របស់លោក សម រង្ស៊ី ត្រូវបានជំទប់ទី២ របស់គណបក្សប្រជាជន គំរាមសកម្មជនគណបក្ស សម រង្ស៊ី ឲ្យដក និងដុតចោល

ស្លាកសញ្ញាគណបក្ស សម រង្ស៊ី មុនពេលដកនៅ​ក្នុងឃុំត្បែង២ ស្រុកគូលែន ខេត្តព្រះ​វិហារ

ជាថ្មីម្តងទៀតស្លាកសញ្ញាគណបក្ស សម រង្ស៊ី ត្រូវបានសមាជិករបស់គណបក្សប្រជាជន ធ្វើការ គំរាមកំហែងឲ្យដកចេញ ដែលស្លាកសញ្ញារបស់គណបក្ស សម រង្ស៊ី ត្រូវបានលើកនៅ​មុខផ្ទះ​សកម្មជនគណបក្ស សម រង្ស៊ី នៅ​ក្នុងឃុំត្បែង២ ស្រុកគូលែន ខេត្តព្រះ​វិហារ ។

លោក ពាក ធួក សកម្មជនរបស់គណបក្ស​ សម រង្ស៊ី នៅភូមិក្បាក់ ឃុំត្បែង២ ស្រុកគូលែន ខេត្ត ព្រះវិហារបានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ វេលាម៉ោង១១​និង៣០នាទី​ថ្ងៃ​ត្រង់ ជំទប់ទី២របស់គណបក្សប្រជាជន លោក ព្រុំ ខិត បានមកធ្វើការគំរាមកំហែងរូបលោក​ឲ្យទំលាក់​ស្លាក​របស់​គណបក្ស សម រង្ស៊ីដែលលើកនៅមុខផ្ទះ  មិនត្រឹមតែប៉ុណ្ណោះជំទប់ទី២​រូប​នេះ ក៏បាន​ឲ្យលោកយករូបថត​របស់លោក សម រង្ស៊ី ដែលលោក​បាន​ដាក់តាំងនៅក្នុងផ្ទះយក​មក​ដុត​ចោល​ផងដែរ ។ លោកបានបញ្ជាក់ថា ដោយ​មានការភ័យខ្លាចពីអំណាចរបស់​ជំទប់​ទី២​គណបក្សប្រជា​ជនរូប​នេះ រូបលោកក៏បាន​ធ្វើតាមការ​បង្គាប់បញ្ជារបស់គេ ។


លោក ពាក ធួក ក៏បានប្រាប់ពីគោលជំហររបស់លោកមកលើគណបក្ស សម រង្ស៊ី ផងដែរថា បើ ទោះបីជាមានការគំរាមកំហែងរូបលោកពីសំណាក់លោក ព្រុំ ខិត ជំទប់ទី២របស់គណបក្សប្រជា ជន មិនឲ្យរូបលោកលើកស្លាកគណបក្ស សម រង្ស៊ី នៅមុខផ្តះក៏ដោយ ក៏លោកនៅតែមាន​គោល​ជំហរ​គាំទ្រមកលើគណបក្ស សម រង្ស៊ី ដ៏ដែល គឺមិនងាករានោះទេ ព្រោះលោកស្រលាញ់​នូវ​គោល​​នយោបាយ និងការដឹកនាំដ៏ត្រឹមត្រូវរបស់លោក សម រង្ស៊ី ។

លោកថានេះហើយលិទ្ធិប្រជាធិបតេយ្យនៅក្នុង​ប្រទេស​កម្ពុជា​​នោះ គឺមានតើនៅលើក្រដាស់ និងបបូរ​មាត់របស់ពួកគេតែប៉ុណ្ណោះ ព្រោះការអនុវត្តជាក់​ស្តែងគឺ​គ្មាននោះទេ ។ គណបក្សប្រជា​ជន មានការរើសអើងខ្លាំងណាស់​ចំពោះប្រជាពលរដ្ឋរូបណា​ដែល​មាននិន្នាការ​គាំទ្រមកលើ​គណ​បក្សប្រឆាំង ជាពិសេសគឺគណបក្ស សម រង្ស៊ី តែម្តង ។ លោកថា​ នៅក្នុងប្រទេសកម្ពុជា​មាន​គណ​​​ប​ក្សតែ​ពីរប៉ុណ្ណោះ ដែលកំពុងប្រដេញគ្នាយ៉ាងប្រគៀកប្រគិត ដូចនេះគេខ្លាចពី​ប្រជាប្រិយ​ភាពរបស់គណបក្ស សម រង្ស៊ី នៅពេលបោះឆ្នោតថ្នាក់ជាតិ​ឆ្នាំ២០​១៣​ខាងមុខនេះ ព្រោះគណ បក្ស សម រង្ស៊ី មានគោលនយោបាយច្បាស់លាស់ ក្នុងការបំរើប្រ​ជា​ពលរដ្ឋ និងប្រទេសជាតិ ។ លោកថាមិនមែនដូចគណបក្សប្រជាជននោះទេ គឺគេហ៊ានធ្វើអ្វីៗគ្រប់​បែប​យ៉ាងដើម្បី​ពង្រឹង​អំ​ណាចរបស់ខ្លួន និងបក្ខពួកក្រុមខ្លួនតែប៉ុណ្ណោះ មិនបានគិតប្រជាពលរដ្ឋ និងប្រទេសជាតិជាធំ នោះទេ។ ​

ទង្វើខាងលើរប​ស់ជំទប់ទី២គណបក្សប្រជាជន ត្រូវបានអ្នកតាមដានស្ថានការណ៏នយោបាយ និង អ្នកវិភាគឯករាជ្យបានលើកឡើងថា នេះគឺជាការរើសអើងផ្នែកនយោបាយយ៉ាងខ្លាំង និងជា​ទង្វើខុសច្បាប់ទាំងស្រុងផងដែរ ព្រោះច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបាន​ចែង​ហើយ​​ថា ប្រជាពលរដ្ឋខ្មែរ​ទាំងពីរភេទ​គឺមាន​សិទ្ធ​ស្មើ​គ្នា ក្នុងការជ្រើសរើស ឬចូលរួមជាមួយ​និង​គណ​បក្ស​នយោបាយ​ណា​​​មួយដែល​ខ្លួនស្រលាញ់ ។ អ្នកវិភាគបានលើកឡើងទៀតថា វាជា​ទម្លាប់​​​របស់គណបក្ស​ប្រជា​ជនទៅហើយ ដែលពួកគេតែងតែធ្វើរបៀបនេះមកលើគណបក្ស សម រង្ស៊ី មិនថានៅមុនពេលបោះឆ្នោត ឬ​ក្រោយ​​ពេលបោះឆ្នោតនោះទេ ដោយហេតុថាអ្នកទាំងនោះ​ខ្លាចពីប្រជាប្រិយភាពរបស់​គណ​បក្ស សម រង្ស៊ី ដែលមានការគាំទ្រពីសំណាក់ប្រជា​ពលដ៏ច្រើន​លើសលប់ពីមួយអាណត្តិទៅមួយអាណត្តិនោះ ។

ចំណែកឯលោកស្រី កែ សុវណ្ណរតន៏ អគ្គលេខាធិការរបស់គណបក្ស សម រង្ស៊ី និងជាសមាជិក​ព្រឹទ្ធសភាជាប់ឆ្នោត បានមានប្រសាសន៏ឲ្យដឹងថា គណបក្សប្រជាជនតែងតែព្យាយាមធ្វើរបៀប​នេះជារៀងរហូតមក និងបង្ករបញ្ហារំខានឥតឈប់ឈរមកដល់សកម្មជន និងប្រជជាពល​រដ្ឋដែ​ល​ជាអ្នកគាំទ្រគណបក្ស សម រង្ស៊ី ។ លោកស្រីបានហៅទង្វើ និងសកម្មភាពរបស់លោក ព្រុំ ខិល ជំទប់ទី២របស់គណបក្សប្រជាជនខាងលើនេះថា គឺជាការគំរាមកំហែង បំភិតបំភ័យ និងជាការ រំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរមកលើលោក ពាក ធួក សកម្មជនរបស់គណបក្ស សម រង្ស៊ី ដែលមាន​ចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្ស នយោបាយ ។ ហើយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ លោកស្រីក៏បានសរសេរលិខិតមួយច្បាប់ជូនទៅលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហា ផ្ទៃផងដែរ ដើម្បីឲ្យលោក ស ខេង ចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះលោក ព្រុំ ខិត ជំទប់ទី២ របស់គណបក្សប្រជាជន ដែលបានមកគំរាមកំហែងសកម្មជនរបស់គណបក្ស សម រង្ស៊ី លោក ពាក ធួក ឲ្យទំលាក់ស្លាករបស់គណបក្ស សម រង្ស៊ី និងឲ្យដុតបំផ្លាញចោលរូបថតរបស់លោក សម រង្ស៊ី ដែលលោក ពាក ធួក ដាក់ព្យួរនិងជញ្ជាំងនៅលើផ្ទះនោះ ។

លោកស្រី កែ សុវណ្ណរតន៏ បានមានប្រសាសន៏ថាល្មមដល់ពេលដែលគណបក្សប្រជាជន ឈប់
ប្រើកលល្បិច និងការសំឡុតគំរាមកំហែងរបៀបនេះតទៅទៀតទៅ សូមឲ្យមានការប្រគួតប្រជែង
ដោយស្មើភាពគ្នា ត្រឹមត្រូវ សេរី សច្ចៈ និងយុត្តិធម៌ ហើយបោះឆ្នោតទៅតាមឆន្ទះរបស់ប្រជាពល​រដ្ឋ ។ លោកស្រីថាសម្លេងដែលគណបក្ស សម រង្ស៊ី ទទួលបានក្នុងការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់ នាពេលកន្លងទៅនេះគឺជាសម្លេងពិត សម្លេងដែលគេចផុតពីការគំរាមកំហែង សំឡុត ទិញទឹកចិត្ត និងលួចបន្លំ ។

ជាការពិតការបោះឆ្នោតនៅកម្ពុជាត្រូវបានគេមើលឃើញថាមិនមានភាពសេរី ត្រឹមត្រូវ និងយុត្តិ ធម៌នោះឡើយ សូម្បីតែសហភាពអ៊ឺរ៉ុបបានធ្លាប់បានចេញរបាយការណ៏របស់ខ្លួនទាក់ទងទៅនិង ភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតនាពេលកន្លងមកផងដែរ រួមជាមួយនិងការគំរាមកំហែង សកម្មជនរបស់គណបក្ស សម រង្ស៊ី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងប្រជាពលរដ្ឋអ្នគាំទ្រ ការធ្វើទុកបុកម្នេញគ្រប់រូបភាព រួម​ជាមួយនិងការលេងល្បែងនយោបាយប្រជាភិថុតិរបស់គណបក្សកាន់អំណាច ។ ដូចនេះប្រ ទេស​កម្ពុជា ប្រសិនបើនៅគ្រប់គ្រងដោយគណបក្សប្រជាជនតទៅទៀត គ្មានទេសម្លាភាព លិទ្ធិ ប្រជាធិបតេយ្យនោះ ។ ដើម្បីស្រោចស្រង់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជាពីអំណាចផ្តាប់​ការ​របស់គណបក្សប្រជាជន សូមអ្នកប្រជាធិបតេយ្យទាំងអស់រួបរួមជាមួយនិងគណបក្ស សម រង្ស៊ី ដើម្បីយើងបញ្ចប់អំណាចផ្តាប់ការនៅកម្ពុជាឲ្យបានជាដាច់ខាតក្នុងឆ្នាំ២០១៣ កុំបីខាន ៕

 

No comments:

Post a Comment

yes