នៅក្នុងប្រទេសកម្ពុជា
ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ត្រូវ បានគេមើលឃើញថា ជាគណបក្សដែលដឹកនាំប្រទេសទៅដោយអំណាចផ្តាច់ការ
និងបក្ខពួកនិយម ហើយប្រជាពលរដ្ឋរស់នៅរងទុក្ខគ្មានពេលល្ហែរ ។
គណបក្ស សម រង្ស៊ី ដែលជាគណបក្សប្រជាធិបតេយ្យ
ជានិច្ចជាកាលតែងតែធ្វើការអំពាវ នាវឲ្យបងប្អូនប្រជាពលរដ្ឋអ្នកស្នេហាជាតិ
ស្នេហាលិទ្ធិប្រជាធិបតេយ្យទាំងអស់ចូករួមជា មួយ និងគណបក្ស សម រង្ស៊ី ក៏ដូចជាគណបក្ស
ដែលមាននិន្នាការស្រលាញ់នូវលិទ្ធិប្រជា ធិបតេយ្យផងដែរ ។
សូមរំលឹកថា
បន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ហើយ គណបក្ស សម រង្ស៊ី
បានធ្វើការអំពាវនាវជាថ្មីម្តងទៀតដើម្បីឲ្យសម្លេងអ្នកប្រជាធិបតេយ្យមកចូលរួម ជាមួយនិងគណបក្ស
សម រង្ស៊ី បន្ទាប់ពីគណបក្ស សម រង្ស៊ី បានមើលឃើញថាការបោះ ឆ្នោតនៅក្នុងប្រទេសកម្ពុជា
គឺមិនមានភាពយុត្តិធម៌ សេរី និងត្រឹមត្រូវនោះ ។
ដោយមានគោលការណ៏ និងគោលជំហរតែមួយ មិនបានប៉ុន្មានគណបក្ស
សិទ្ធិមនុស្ស ក៏ បានធ្វើការប្រកាសជាសាធារណៈ មានបំណងវិលមកចរចារជាថ្មីម្តងទៀតជាមួយនិងគណ
បក្ស សម រង្ស៊ី លើបញ្ហាការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ ។ ស្របពេលជាមួយនិងគណ បក្ស
សម រង្ស៊ី ដែលមានគោលជំហរតាំងពីដើមរៀងមក ក្នុងការបើកផ្លូវឲ្យអ្នកប្រជាធិប
តេយ្យចូលរួមនោះ គណបក្ស សម រង្ស៊ី ក៏បានទទួលយកការសុំចរចារជាថ្មីរបស់គណបក្ស
សិទ្ធិមនុស្ស ហើយក៏បានធ្វើការឆ្លើយឆ្លងលិខិតនិងគ្នាទៅវិញទៅមក រហូតមានការកំណត់
ជាក់លាក់ច្បាស់លាស់ក្នុងការកំណត់យកថ្ងៃណាមួយដើម្បីចរចារគ្នាពីបញ្ហាបង្រួមបង្រួម រវាងគណបក្ស
ទាំងពីរជាសម្លេងតែមួយ ។
ទាក់ទងទៅនិងបញ្ហាខាងលើនេះ ប្រធានស្តីទីគណបក្ស សម រង្ស៊ី លោក
គង់ គាំ បានអោយដឹងថា ក្រុមការងាររបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
នឹងធ្វើការ
ជួបពិភាក្សាគ្នាអំពីបញ្ហា នៃការបង្រួបបង្រួមរវាងគណបក្សទាំងពីរនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ខាងមុខនេះនៅទីក្រុងម៉ានីល
ប្រទេសហ្វីលីពីន ។
ប្រធានស្តីទីគណបក្ស សម រង្ស៊ីលោក គង់ គាំ បានមានប្រសាសន៍អោយដឹងទៀតថា
ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សសម រង្ស៊ី មួយចំនួនមានដូចជា រូបលោកផ្ទាល់ លោក សុន
ឆ័យ ដែលជាប្រធានក្រុមអ្នកតំណាងរាស្ត្រ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស រួមជាមួយលោក
អេង ឆៃអ៊ាង និងធ្វើការជួបប្រជុំផ្ទៃក្នុងគណបក្ស ជាមួយនិងលោក សម រង្ស៊ី នៅថ្ងៃទី១៥-១៦ ខែកក្កដា
ឆ្នាំ ២០១២ នៅទីក្រុងម៉ានីល
ប្រទេសហ្វីលលីពីនគឺមុនមួយថ្ងៃនៃការជួបពិភាក្សាគ្នាជាមួយ និងក្រុមការងាររបស់គណបក្ស
សិទ្ធិមនុស្ស ។
លោក គង់ គាំ បានមានប្រសាសន៏ប្រាប់ទៀតថា ចំពោះការជួបប្រជុំជាមួយ ក្រុមការងារ
របស់គណបក្ស សិទ្ធិមនុស្ស នៅថ្ងៃទី១៧
ខែកក្កដា ឆ្នាំ២០១២ គឺលោក សម រង្ស៊ី ធ្លាប់បាន
ធ្វើការបញ្ជាក់ថា « ចំពោះរបៀបវារៈ ប្រជុំពិភាក្សាជាមួយក្រុមការងារគណបក្ស
សិទ្ធិមនុស្ស ជាគោលការណ៍ ដែលយើងនឹងពិចារណាឬក៏ស្តាប់គ្នាទៅវិញទៅមក អំពីវិធីធ្វើយ៉ាងណាឲ្យមានការរួបរួមកំលាំងគណបក្សទាំងពីរ
ដើម្បីយកជ័យជំនះលើគណបក្សកាន់អំណាចសព្វ
ថ្ងៃ ដើម្បីអោយមានការផ្លាស់ប្តូរនៅឆ្នាំ២០១៣ » ។
សូមជំរាបថា របត់នយោបាយថ្មីសម្រាប់អ្នកប្រជាធិបតេយ្យនៅកម្ពុជា
គឺត្រូវស្វែងរកការរួមបញ្ចូលគ្នា ដើម្បីក្លាយជាកម្លាំងតែមួយ ដើម្បីយកឈ្នះលើគណបក្សកាន់អំណាចសព្វថ្ងៃ
ក្នុងការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះ ។លទ្ធផលនៃការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ដែលទើបតែកន្លងផុតទៅនេះ បានបង្ហាញយ៉ាងច្បាស់ថា គឺមានតែការបង្រួបបង្រួមគ្នាទេ
ទើបអាចធ្វើឲ្យកម្លាំង អ្នកប្រជាធិបតេយ្យក្លាយជាកម្លាំងស្នូលដ៏រឹងមាំមួយ
សំរាប់យកជ័យជំនះ ធ្វើការផ្លាស់ប្តូរការដឹកនាំនៅប្រទេសកម្ពុជា តាមរយៈការបោះឆ្នោត
ក្នុងឆ្នាំ២០១៣ ខាងមុខ ។
ជាការពិតសម្លេងប្រជាពលរដ្ឋ
ដែលបានគាំទ្រចំពោះគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតឃុំអាណត្តិទី៣ បូកបញ្ជូលគ្នា
គឺមានចំនួនតិចជាងសម្លេងគាំទ្ររបស់គណបក្សកាន់អំណាចមែន
ក៏ប៉ុន្តែបើគេគ្រលេកមើលលើនិតិវិធីរៀបចំការបោះឆ្នោត ឃើញថាមានការលុបឈ្មោះប្រជាពលរដ្ឋ
ការរំខានប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត ការបោះឆ្នោតលើឈ្មោះស្ទួន
ការចេញលិខិតបញ្ជាក់អត្តសញ្ញាណក្លែងក្លាយឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតសម្រាប់បំប៉ោងសម្លេងឲ្យគណបក្សប្រជាជនជាដើម
។
ហើយសរុបចំនួនអ្នកទៅបោះឆ្នោតគឺមានចំនួនប្រមាណតែ៦០ភាគរយប៉ុណ្ណោះ
ដែលប្រជាពលរដ្ឋភាគច្រើន មិនបានទៅបោះឆ្នោត ត្រូវបានគេដឹងថា
ជាអ្នកដែលគាំទ្រគណបក្សប្រឆាំង ។ ដូច្នេះយោងទៅលើលទ្ធផលនេះសម្លេងប្រជាធិបតេយ្យ
សបញ្ជាក់ឲ្យឃើញ មានចំនួនប្រហាក់ប្រហែល ឬឈ្នះគណបក្សកាន់អំណាចរួចទៅហើយ
បើមានការរៀបចំការបោះឆ្នោតបានត្រឹមត្រូវនោះ ។
សូមបញ្ជាក់ថា ការរួបរួមនៃអ្នកដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យទាំងអស់
ជាមួយគណបក្ស សម រង្ស៊ី គឺនឹងបង្ហាញឲ្យឃើញកម្លាំងប្រជែងជាមួយគណបក្សកាន់អំណាច ឲ្យកាន់តែខ្លាំង
និងកាន់តែធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងដើម្បីបញ្ចប់របបផ្តាច់ការដឹកនាំប្រទេស
ដោយការធ្វើបាបរាស្ត្រ ដើម្បីរក្សាអំណាចខ្លួនឯងឲ្យបានយូរអង្វែងនោះ។ ក្នុងរបបដឹកនាំបែបនេះ
គឺមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលក្លាយខ្លួនជាមនុស្សមានបាន ជាមហាសេដ្ឋី
ស្របពេលដែលប្រជាពលរដ្ឋកាន់តែក្រកី្ររងទុក្ខវេទនានោះ ។ ផ្ទុយមកវិញរបបប្រជាធិបតេយ្យសេរី
គឺមេដឹកនាំយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់រាស្ត្រ ដោយចាត់ទុកប្រជារាស្ត្រជាម្ចាស់អំណាច
។ ហើយនៅប្រទេសមួយចំនួន របបផ្តាច់ការបានជ្រកកោនក្រោមផ្លាកប្រជាធិបតេយ្យបានមួយចំនួនធំហើយ ដូចនេះគឺមានតែប្រជាពលរដ្ឋប៉ុណ្ណោះ ដែលជាអ្នកវិនិច្ឆ័យ
ដើម្បីធ្វើការផ្លាស់ប្តូររបបបែបនេះបាន ៕
No comments:
Post a Comment
yes