សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 30, 2012

លោក សម រង្ស៊ី ជួបជុំសមាជិកនិងអ្នកគាំទ្រនៅប្រទេស កាណាដា ដោយលើកយកបញ្ហាព្រំដែនមកជជែកជាប្រធានបទ


លោក សម រង្ស៊ី ប្រធានគណបក្ស​ សម រង្ស៊ី ដ៏មានប្រជាប្រិយភាពនិងធ្វើដំណើរអញ្ជើញទៅ ប្រទេសកាណាដា ជូបជុំជាមួយនិងសមាជិកអ្នកគាំទ្រ ដើម្បីធ្វើការអត្ថាធិប្បាយជុំវិញទៅ និង ព្រឹត្តិការណ៏ថ្មីៗដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ។

ការជួបជុំគ្នារវាងលោក សម រង្ស៊ី និងសមាជិកអ្នកគាំទ្រគឺធ្វើឡើងនៅថ្ងៃសៅរ៏ ទី៣០ ខែមិថុនា ឆ្នាំ២០១២ នៅទីក្រុងតូរ៉ាន់តូ នៃប្រទេសកាណាដា ដែលកម្មវិធីនិងប្រព្រឹត្តទៅចាប់ពីវេលាម៉ោង ១១ថ្ងៃត្រង់ រហូតដល់ម៉ោង៩យប់ ។ ជាមួយគ្នានោះក៏មានវត្តមានលោកស្រី ជូឡុង សូមួរ៉ាភរិយា របស់លោក សម រង្ស៊ី និងជាតំណាងរាស្រ្តគណបក្ស សម រង្ស៊ី មណ្ឌលភ្នំពេញ និងវត្តមាន ​លោក​​​​​ស្រី មូរ សុខហួរ ប្រធានចលនាស្រ្តីគណបក្ស សម រង្ស៊ី និងជាតំណាងរាស្រ្តរបស់គណ​បក្ស សម រង្ស៊ី មណ្ឌលកំពត ចូលរួមជាអធិបតីភាពក្នុងពិធីនោះផងដែរ ។


វត្តមានរបស់លោក សម រង្ស៊ី នៅលើទឹកដីនៃប្រទេសកាណាដា គឺជាការទន្ទឹងរងចាំជាយូរមក​ហើយពីសំណាក់សមាជិក និងអ្នកគាំទ្រគណបក្ស សម រង្ស៊ី ព្រោះពួកគាត់ចង់សម្តែងការគួរសម ដោយផ្ទាល់ជាមួយនិងលោក សម រង្ស៊ី ហើយអ្វីដែលសុំខាន់ជាងនេះទៅទៀតនោះ គឺពួកគាត់ ចង់សាកសួរ និងស្តាប់នូវប្រសាសន៏របស់លោក សម រង្ស៊ី ធ្វើការអត្ថាធិប្បាយជុំវិញព្រឹត្តិការថ្មីៗ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺរឿងព្រំដែនជារឿងរសើប ដែលបជ្ឈដ្ឋាន ទូទៅកំពុងតែធ្វើការផ្តោតអារម្មណ៏ជុំវិញករណីនេះ ។

លោកស្រី មូរ សុខហូរ ដែលនិងត្រូវចូលរួមជាអធិបតេយ្យភាពក្នុងពិធីជួបជុំសមាជិក និងអ្នក​គាំ​ទ្រគណបក្ស សម រង្ស៊ី នៅប្រទេសកាណាដា​ ជាមួយនិងលោក សម រង្ស៊ី និងលោក ស្រី ជូឡុង សូមួរ៉ា បានមានប្រសាសន៏ប្រាប់ឲ្យដឹងថា នេះគឺជាសញ្ញាមួយដ៏សំខាន់ចំពោះ​យើង​ជាប្រ​ជាជាតិ​ខ្មែរទាំងអស់គ្នា ដែលកំពុងតែធ្វើការទាមទារយ៉ាងទទូចឲ្យមានការទទួលស្គាល់លិទ្ធិប្រជាធិប​តេយ្យ ភាពយុត្តិធម៌នៅក្នុងសង្គម ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺការ​រក្សានូវ​បូរណ​ភាពទឹកដីនៃប្រទេសជាតិរបស់យើង ។
លោកស្រី មូរ សុខហូរ បានជំរាបបញ្ជាក់ទៀតផងដែរថា វត្តមានរបស់លោក សម រង្ស៊ី នៅលើ​ទឹក​ដីនៃប្រទេសកាណាដា គឺលោក សម រង្ស៊ី និងមានប្រសាសន៏អំពីជំហរនៃគណបក្ស សម រង្ស៊ី  ដែលជាគណបក្សគិតគូប្រជារាស្រ្ត និងប្រទេសជាតិ ដែលយើងជាខ្មែអ្នកស្នេហាជាតិ និងធ្វើការ ការពារនូវបូរណភាពទឹកដីរបស់ខ្លួន ដោយមិនឲ្យបរទេសឈ្លានពានជាដាប់ខាតសូម្បីតែមួយចំ អាម ហើយគណបក្ស សម រង្ស៊ី មិនទទួលស្គាល់នូវបង្គោលព្រំដែន ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបោះជាមួយនិងយួនជាដាច់ខាត ។

លោកស្រីបានជំរាបបន្តរទៀតថា គណបក្ស សម រង្ស៊ី នៅពេលណាជាប់ឆ្នោតគ្រងគ្រងប្រទេស​ហើយនោះ គណបក្ស សម រង្ស៊ី និងធ្វើការសើរើឡើងវិញនូវបញ្ហា​ការបោះបង្គោលព្រំដែន កំណត់​​ទឹកដី​ ដែលបានធ្វើឡើងដោយរដ្ឋាភិបាលបច្ចុ​ប្បន្នជាមួយនិងយួន ក៏ដូចជាថៃផងដែរនោះ ។

ជាការពិតមហាជនទូទៅគឺបានសម្តែងការព្រួយបារម្មណ៏ជាទីបំផុតចំពោះការបោះបង្គោលព្រំដែន រវាងរដ្ឋាភិបាលក្រុងភ្នំពេញរបស់លោក ហ៊ុន សែន ជាមួយនិងរដ្ឋាភិបាលក្រុងហាណូយ របស់ នាយករដ្ឋមន្រ្តីយួន ង្វៀង តាន់យ៉ុង កាលពីថ្ងៃទីអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១២ នូវបង្គោល ព្រំដែនលេខ៣១៤ ត្រង់ចំណុចព្រំប្រទល់រវាងខេត្តកំពត និងខេត្តកៀងយ៉ាង ដែលបានធ្វើឲ្យបាត់ បង់ទឹកដីរបស់ខ្មែរចូលទៅខាងប្រទេសយួនជាច្រើនលើសលប់ ហើយអ្វីដែលពួកគាត់បាន​សម្តែង​ក្តីព្រួយបារម្ភកាន់តែខ្លាំងនោះ ត្រង់ចំណុចបង្គោលព្រំដែនលេខ៣១៤ ដែលទើបតែ​សម្ភោធ​ហើយថ្មីៗនេះ គឺជាចំណុចសម្រាប់សំគាល់ និងកំណត់យកព្រំប្រទល់ដែនទឹក នៃ​ប្រ​ទេស​ទាំងពីរផងដែរ ។

សូមរំលឹកថាកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ អ្នកតំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី ក៏​បានចេញសេចក្តីប្រកាសរបស់ខ្លួនផងដែរ ដោយធ្វើការប្រកាសយ៉ាងដាច់អហិង្កាដោយមិនទ​ទួលស្គាល់ការបោះបង្គោលព្រំដែនទាំងឡាយណារវាងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ជា មួយនិងរដ្ឋាភិបាលយួននោះឡើយ ។ ជាមួយគ្នានេះប្រធានក្រុមអ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី លោក សុន ឆ័យ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២នោះ ក៏បានធ្វើលិខិតមួយច្បាប់ដាក់ទៅ លោក ហ៊ុន សែន តាមរយៈលោក ហេង សំរិន ប្រធានរដ្ឋសភាដោយស្នើឲ្យលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីសុំអញ្ជើញមកឆ្លើយបំភ្លឺដោយផ្ទាល់មាត់និងមន្រ្តីរដ្ឋសភា លើការបោះ​បង្គោលព្រំដែន រវាងប្រទេសកម្ពុជា និងយួននេះ តែរហូតមកដល់ពេលនេះហើយគឺមិនទាន់​មាន​ការឆ្លើយតបណាមួយពីលោក ហ៊ុន សែន មកកាន់លោក សុន ឆៃ ប្រធានក្រុមអ្នកតំណាង​រាស្ត្រ​របស់ គណបក្ស សម រង្ស៊ី នៅឡើយនោះទេ ។

យ៉ាណាម៉ិញលោក សុន ឆ័យ ក៏ធ្លាប់បានបញ្ជាក់ប្រាប់ផងដែរថា លោក ហ៊ុន សែន តាំងពីឆ្នាំ​១៩​៩៣ គឺមិនដែលហ៊ានចេញមុខមកបកស្រាយ ចំពោះបញ្ហាព្រំដែននេះនៅចំពោះមុខ តំណាង​រាស្រ្ត និងប្រជាជាតិនោះទេ ដោយលោកបានលើកឡើងថា​អ្នកដឹកនាំគឺត្រូវតែហ៊ាន​ចេញមុខ​មក​បក​ស្រាយចំពោះអ្វីដែលខ្លួនបានធ្វើ ដើម្បីឲ្យប្រជាជាតិលោកបានយល់ ហើយប្រសិនបើលោក ហ៊ុន សែន មិនធ្វើការ​ឆ្លើយតបឬមិនអញ្ជើញមកមន្ទីររដ្ឋសភាដើម្បីធ្វើការឆ្លើយបំភ្លឺទេនោះ គឺមាន​ន័យថាលោក ហ៊ុន សែន បានធ្វើ​បំពានទៅលើគោលការណ៏របស់រដ្ឋធម្មនុញ្ញហើយ ។

សូមរំលឹកផងដែរថា នៅក្នុងសន្ធិសញ្ញាទីក្រុងប៉ារីស ស្តីពីកម្ពុជា ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលមានលោក ហ៊ុន សែន ជាហត្ថលេខីតំណាងនៃភាគីមួយក្នុងចំណោមភាគីខ្មែរទាំងបួននៅ ពេលនោះ ។ សេចក្តីព្រាងនេះបានសរសេរយ៉ាងច្បាស់លាស់ ដើម្បីបញ្ជាក់អំពីកាតព្វកិច្ចរបស់ រដ្ឋាភិបាលខ្មែរដែលកើតចេញពីរដ្ឋធម្មនុញ្ញរបស់ខ្មែរ ឆ្នាំ១៩៩៣ថាឲ្យលប់ចោលនូវគ្រប់សន្ធិ​សញ្ញាទាំងឡាយណា ដែលមានប៉ះពាល់ដល់អធិបតេយ្យភាព ឯករាជ្យភាព បូរណភាពទឹកដី និងឯកភាពនៃប្រទេសកម្ពុជា ។

ផ្ទុយទៅវិញរហូតមកទល់និងថ្ងៃនេះរដ្ឋាភិបាលខ្មែរមិនបានគោរពនូវសេចក្តីព្រមព្រៀងទាំងអស់ នោះទេ ថែមទាំងបានរំលោភទាំងស្រុង នូវសន្ធិសញ្ញានេះដើម្បីទុកឱកាសឲ្យយួនរៀបចំការវាត​ទឹកដីមកលើប្រទេសកម្ពុជាបែបនេះទាំងកំរោលទៅវិញ ៕

No comments:

Post a Comment

yes