សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 29, 2012

តែងតាំង លោក ហ៊ុន ម៉ានិត ជា​អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​

ភ្នំពេញ: កូនប្រុស​បង្កើត​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​វរៈសេនីយ៍ឯក ហ៊ុន ម៉ានិត នាយករង​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​។ នេះ​បើ​យោងតាម​អនុក្រឹត្យ​ស្តីពី​ការតែងតាំង ចុះ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១២ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក​ក្រ​កម្ពុជា​។​

​យោងតាម​អនុក្រឹត្យ​បានសម្រេច មាត្រា​១: ត្រូវបានតែងតាំង​លោក ហ៊ុន ម៉ានិត ជា​អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។ 

​មាត្រា​២ : រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី រដ្ឋលេខាធិការ នៃ​រដ្ឋលេខាធិការដ្ឋាន​មុខងារសាធារណៈ​រដ្ឋមន្ត្រី រដ្ឋលេខាធិការ​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​សាមីខ្លួន​ដូច​មានចែង​ក្នុង​មាត្រា​១ ខាងលើ​ត្រូវអនុវត្ត​អនុក្រឹត្យ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​៕​

No comments:

Post a Comment

yes