នាពេលថ្មីៗនេះក្មេងស្រីម្នាក់ ដែលទើបមានអាយុ ៨ខែមិនដឹងអ្វីនោះ ត្រូវបានមន្ទីរពេទ្យជួយ ធ្វើការសង្គ្រោះបន្ទាន់ បន្ទាប់ពីដៃទាំង២ របស់វាត្រូវបានកាត់ ដោយជីដូនចាស់របស់វា ។ ដៃក្មេងស្រីទាំង ២នេះអាចជួយសង្គ្រោះឱ្យជាប់ គ្នាវិញបន្ទាប់ពីគ្រូពេទ្យ ធ្វើការវះកាត់តភ្ជាប់ អស់រយៈពេល ១២ម៉ោង នៅក្នុងខណៈនេះក្មេងស្រី ៨ខែ រូបនេះត្រូវការ មើលថែរក្សាបំប៉នឡើងវិញ ទាំងអស់ដោយយកចិត្ដទុកដាក់បំផុត។
យោងតាមព័ត៌មានបានឱ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើង នៅពេលដែលឪពុកម្ដាយ របស់ក្មេងស្រីរូបនេះ ចេញេទៅធ្វើការនៅខេត្ដ សៀនដុង ប្រទេសចិន ហើយក៏បានផ្ញើកូន នឹងជីដូនរូបនេះឱ្យជួយមើលថែ ក្មេងស្រីនេះក្នុង រយៈពេលខ្លី ។ ហើយនៅថ្ងៃត្រឡប់ មកវិញក៏ស្រាប់តែឃើញ នៅហេតុការណ៍ដ៏អាក្រក់ ដែលកើតឡើងចំពោះកូនរបស់ ពួកគេ ។ ចំណែកលោកយាយ បង្កហេតុម្នាក់នេះវិញ គឺគេមិនទាន់ដឹងច្បាស់ ឡើយថា មូលហេតុអ្វីបានជាគាត់ ធ្វើបែបនេះ ព្រោះសូម្បីតែគាត់ខ្លួនឯង ហាក់ដូចជាភ្លឹកៗ បន្ទាប់ពីមានហេតុការណ៍ នេះកើតឡើង ហើយថែមទាំង រូបគាត់ក៏ព្យាយាម សម្លាប់ខ្លួនឯងដែរ ។
បើតាមសម្ដីអ្នកជិតខាង ម្នាក់បាននិយាយថា នៅក្នុងថ្ងៃនោះគាត់បានឃើញ ម្ដាយរបស់ក្មេងស្រី នេះ បានមកដល់ផ្ទះ បន្ទាប់ពីត្រឡប់ពីធ្វើការ នៅតាមខេត្ដវិញ ហើយប្រហែលជា ១០នាទីក្រោយស្ដ្រី ជាម្ដាយក្មេងស្រី នោះបានចេញមកដោយ ពរកូនស្រីគាត់ជាមួយនឹង ឈាមស្រោចពេញខ្លួន ព្រោះតែនៅពេលនោះ ដៃក្មេងទាំងសងខាង ត្រូវបានបាត់បង់ ដោយសារតែកោត់ ។ ក្នុងសភាពស្លន់ស្លោរនោះ គឺម្ដាយក្មេងស្រី នេះបានហៅប្ដីរបស់ខ្លួន ឱ្យរត់ទៅយក ដៃកូនទាំង ២ ហើយព្រមទាំងស្រែកប្រាប់ថា ម្ដាយរបស់នាងដែល ជាលោកយាយរបស់ក្មេងស្រី នេះជាអ្នកកាត់ដៃកូន ស្រីរបស់ខ្លួន ថែមទាំងព្យាយាម សម្លាប់សម្លាប់ខ្លួនផងដែរ៕
No comments:
Post a Comment
yes