ជំលោះដីធ្លីរវាងប្រជាពលរដ្ឋតំបន់បឹងកក់
ជាមួយនិងក្រុមហ៊ុន ស៊ូកាគូអ៊ីន ព្រឹទ្ធសមាជិកសភា ឡៅ មេងឃីន មកពីគណបក្សប្រជាជន
ដែលជំនាញខាងឆក់ប្លន់ដីរបស់ប្រជាពលរដ្ឋបានអូសបន្លាយអស់ រយៈពេលជាង៥ឆ្នាំមកហើយ មិនទាន់ត្រូវបានបញ្ចប់នៅឡើយនោះទេ ។
តំបន់បឹងកក់ត្រូវបានរដ្ឋាភិបាលរបស់លោក
ហ៊ុន សែន សប្បទានទៅឲ្យក្រុមហ៊ុន ស៊ូកាគូអ៊ីន រយៈពេល៩៩ឆ្នាំ
ដើម្បីធ្វើការអភិវឌ្ឍន៏នៅតំបន់នោះ ។ បន្ទាប់ពីទទួលបានសិទ្ធិផ្តាប់មុខ នៅតំបន់នោះហើយ
ក្រុមហ៊ុនបានធ្វើការបណ្តេញប្រជាពលរដ្ឋឲ្យចាកចេញពីទីនោះ ដោយមិនបានផ្តល់សំណងណាមួយឲ្យបានសមរម្យនោះទេ
ដោយក្រុមហ៊ុន បានប្រើអំណាចផ្តាច់ការ របស់ពួកគេធ្វើទង្វើលអសីលធម៌យ៉ាងខ្លាំងមកលើប្រជាពលរដ្ឋ
ទាំងការឈូសឆាយរំលំ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ការប្រើអំពើហឹង្សាមកលើប្រជាពលរដ្ឋជាដើម
រួមទាំងការបូម ខ្សាច់ចាក់ពន្លិចផ្ទះរបស់ប្រជាពលរដ្ឋផងដែរ ។
ប្រជាពលរដ្ឋនៅតំបន់បឹងកក់ត្រូវស្លាប់ជាបន្តរបន្ទាប់ក្នុងរឿងជំលួសដីធ្លី
ជាមួយនិងក្រុមហ៊ុន ស៊ូកាគូអ៊ីន របស់មេឈ្មួញ ឡៅ មេងឃីន ទាំងអង្គការជាតិ អន្តរជាតិ
គណបក្សប្រឆាំងបាន ធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើដ៏ព្រៃផ្សៃរបស់ក្រុមហ៊ុន និងអាជ្ញាធរដែលបានធ្វើ
មកលើប្រជាពលរដ្ឋនៅតំបន់បឹងកក់
ហើយមានទាំងអ្នករលូតកូនក្នុងផ្ទៃក្នុងការធ្វើបាតុកម្មទាមទារ
រកដំណោះស្រាយឲ្យបានសមរម្យជូនពួកគាត់ ដែលទទួលរងនូវការបង្ក្រាបយ៉ាង
ចាស់ដៃពីសំណាក់អាជ្ញាធរក្រុងភ្នំពេញរបស់លោក ហ៊ុន សែន ។
នៅក្នុងការធ្វើបាតុកម្មពួកគាត់ត្រូវទទួលរងនូវការវាយបង្ក្រាប
និងចាប់ចង ឃុំឃាំងជារហូត ក្រោមកណ្តាប់ដៃរបស់អាជ្ញាធរចិត្តខ្មៅ ទង្វើវាយបង្ក្រាប
ឈូសឆាយបំផ្លាញលំនៅដ្ឋាន និង ការរំលោភសិទ្ធមនុស្ស
ដែលពួកគេបានធ្វើមកលើពលរដ្ឋរស់នៅតំបន់បឹងកក់ បានធ្វើឲ្យ ធានាគារពិភពលោកក្តៅក្រហាយមកលើរដ្ឋាភិបាលរបស់លោក
ហ៊ុន សែន ដែលធ្វើបាបពលរដ្ឋខ្លួនឯង ហើយបានធ្វើឲ្យធនាគារមួយនេះសម្រេចចិត្តបង្អាក់ជំនួយមកដល់រដ្ឋាភិ
បាលរបស់លោក ហ៊ុន សែន ដោយគេបានឲ្យលោក ហ៊ុន សែន ធ្វើកិច្ចសន្យានិងបញ្ឈប់ការ
វាធ្វើបាបប្រជាពលរដ្ឋ និងមានដំណោះស្រាយឲ្យបានសមរម្យជូនពលរដ្ឋនៅតំបន់បឹងកក់
ទើបពួកគេបន្តរជំនួយជួយមកដល់រដ្ឋាភិបាលលោក ហ៊ុន សែន ជាថ្មីបន្តរទៀត ។
ដោយខ្លាចបាត់នូវប្រាក់ជំនួយរបស់ធនាគារពិភពលោក លោក ហ៊ុន សែន
បានធ្វើកិច្ចសន្យា
ដោយចុះហត្ថលេខាលើលិខិតមួយដោយកាត់ដីចំនួន១២,៤៤ហិតាទៅឲ្យប្រជាពលរដ្ឋវិញ
ក្នុងទំហំផ្ទៃបឹងទាំងមូលចំនួន១៣៣ ហិតានោះ ។
នៅក្នុងការក្អែលរបស់រដ្ឋាភិបាលនូវចំនួនផ្ទៃដី១២,៤៤ហិតាមកឲ្យប្រជាពលរដ្ឋវិញនោះ
គឺមាន ប្រជាពលរដ្ឋតិចណាស់ដែលទទួលបានប្លង់ដីបានសិទ្ធិធ្វើការអភិវឌ្ឍន៏នៅទីនោះ ក្រៅតែអំពី
នេះគឺជាប្លង់របស់លោក ឡៅ មឹងឃីន ដដែលជាដដែល ។
ប្រការទាំងអស់នេះហើយបានធ្វើឲ្យប្រជាពលរដ្ឋទាំងនោះមិនសុខចិត្ត ហើយពួកគាត់បានធ្វើការតវ៉ាទាមទារសារជាថ្មីម្តងទៀត
។ការតវ៉ារបស់ពួកគាត់គឺមានសន្ទុះខ្លាំងឡើងជាលើកមុនទៅទៀត ដោយមានការតវ៉ាជាញយ
ដងរបស់ពលរដ្ឋតំបន់បឹងកក់ បានធ្វើឲ្យពួកគេមិនពេញចិត្តហើយកាលពីពេលថ្មីៗកន្លងទៅ នេះ
ពួកអាជ្ញាធរក្រោមអំណាចរបស់លោក ហ៊ុន សែន ទាំងនោះបានចាប់ប្រជាពលរដ្ឋប្រុស ស្រីចំនួន១៥នាក់
បន្ទាប់មកតុលាការដ៏មហាសែនអយិត្តិធម៌ក្រុងភ្នំពេញ បានកាត់ក្តីឲ្យពួក
គាត់ទាំងនោះជាប់ពន្ធនាគារក្នុងម្នាក់ចំនួន២ឆ្នាំនិង៦ខែ ។
អ្វីដែលពួកគេបានធ្វើនេះគឺដើម្បីបំបាក់ប្រជាពលរដ្ឋបឹងកក់
តែផ្ទុយទៅវិញប្រជាពលរដ្ឋបឹង កក់កាន់តែមានភាពក្លាហានជាងមុនទៅទៀត
ដោយមិនចុះញ៉មចំពោះទង្វើដែលពួកគេបាន ធ្វើមកលើពលរដ្ឋរបស់ពួកគាត់ឡើយ
ដោយពួកគាត់បានស្រែកតវ៉ាទាមទារឲ្យតុលាការដ៏ មហាសែន អយត្តិធម៌របស់តេជោសែន ធ្វើការដោះលែងគ្នាគាត់ដែលត្រូវបានតុលាការកាត់
ទោសឲ្យជាប់ពន្ធនាគារនោះ។
កម្លាំងមហាសាមគ្គីរបស់ប្រជាពលរដ្ឋតំបន់បឹងកក់
កាលពីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១២
ពួកគាត់បានមកជួបជុំគ្នាធ្វើពិធីសែនព្រេន និងបន់ស្រន់
ដាក់បណ្តាស់សារចំពោះ ក្រុមហ៊ុន
ស៊ូកាគូអ៊ីន ដែលមានលោក ឡៅ មេងឃីនជាថៅកែ រួមនិងបក្ខពួក
និងអាជ្ញាធរក្រុងភ្នំពេញយ៉ាងចាស់ដៃតែម្តង ។
ក្នុងពិធីដាក់បណ្តាស់សារ បន់ស្រន់បួងសួងសុំឲ្យបារមីម្ចាស់ទឹកម្ចាស់ដីនៅបឹងកក់គឺលោកយាយម៉ៅ លោកតាប្រាក់ សូមជួយបន្ទន់ចិត្តមន្ត្រីចិត្តខ្មៅរបស់រដ្ឋាភិបាលលោក ហ៊ុន សែន និងមន្ត្រីតុលាការក្រុងភ្នំពេញដ៏សែនមហាអយុត្តិធម៌នោះឲ្យដោះលែងប្រជាពលរដ្ឋចំនួន១៥នាក់ចេញពន្ធនាគារវិញ។
ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើននាក់បានធ្វើពិធីបួសសួងដាក់បណ្តាស់សារថា
« ពួកខ្ញុំសុំដាក់ទំនាយដល់ក្រុមហ៊ុន ស៊ូកាគូអ៊ីន និង អាជ្ញាធរក្រុងដែលបានបំពារបំពាននិងប្លន់យកដីរបស់យើងខ្ញុំយើងខ្ញុំសុំដាក់ទំនាយឲ្យអ្នកឯងទាំងអស់គ្នា
មានជម្ងឺឈឺថ្កាត់ជារៀងរហូតមិនមានថ្ងៃណាជាសះស្បើយ និងសុំដាក់ទំនាយឲ្យពួកអ្នកឯងធ្វើដំណើរទៅណាជួបប្រទះតែឧបសគ្គគ្រប់ពេលវេលានិងកុំឲ្យមានសេចក្តីសុខ សប្បាយក្នុងក្រុមគ្រួសារនិងក្នុងជីវិត » ។
សូមជំរាបផងដែរថា កាលពីថ្ងៃទី៥ ខែមិថុនា ប្រជាពលរដ្ឋតំបន់បឹងកក់ និងក្មេងៗ ពួកគេបាននាំគ្នាទៅជុតជង្គង់ពីមុខព្រះបរមរាជវាំងដើម្បីសុំព្រះរាជអន្តរាគមន៍ ពីព្រះមហាក្សត្រ និងគ្រោងដាក់ញត្តិថ្វាយព្រះអង្គផងដែរ។ ការសុំព្រះរាជអន្តរាគមន៏របស់ប្រជាពលរដ្ឋ និងក្មេងៗមិនត្រូវបានខាងតំណាងព្រះបរមរាជវាំង ចេញមកដោះស្រាយឬអន្តរាគមន៏ជួយពួកគាត់នោះទេ ពួកគេបានសម្ដែងការខកចិត្តចំបោះការគ្មានអន្តរាគមន៍ពីខាងព្រះបរមរាជវាំង ។
សូមជំរាបផងដែរថា កាលពីថ្ងៃទី៥ ខែមិថុនា ប្រជាពលរដ្ឋតំបន់បឹងកក់ និងក្មេងៗ ពួកគេបាននាំគ្នាទៅជុតជង្គង់ពីមុខព្រះបរមរាជវាំងដើម្បីសុំព្រះរាជអន្តរាគមន៍ ពីព្រះមហាក្សត្រ និងគ្រោងដាក់ញត្តិថ្វាយព្រះអង្គផងដែរ។ ការសុំព្រះរាជអន្តរាគមន៏របស់ប្រជាពលរដ្ឋ និងក្មេងៗមិនត្រូវបានខាងតំណាងព្រះបរមរាជវាំង ចេញមកដោះស្រាយឬអន្តរាគមន៏ជួយពួកគាត់នោះទេ ពួកគេបានសម្ដែងការខកចិត្តចំបោះការគ្មានអន្តរាគមន៍ពីខាងព្រះបរមរាជវាំង ។
សូមរំលឹកថា ក្រុមអ្នកភូមិទាំងនោះក៏ធ្លាប់បានទៅសុំអន្តរាគមន៍ពីក្រសួងយុត្តិធម៌ និងស្ថាប័នជាតិជាច្រើនទៀតផងដែរ តែដូចជារំពឹងខ្យល់អញ្ចឹង ។ ចុងក្រោយនេះ ពួកគេបានងាយមកសុំអន្តរាគមន៍ពីអ្នកតាម្ចាស់ទឹកម្ចាស់ដី ដើម្បីឲ្យជួយមានដំនោះស្រាយ និងឲ្យមានការដោះលែងអ្នកភូមិ១៥នាក់ដែលកំពុងជាប់ពន្ធនាគារ ព្រៃសនោះផងដែរ ។
សូមជំរាបថា ប្រធានគណបក្ស សម រង្ស៊ី លោក សម រង្ស៊ី
ក៏ធា្លប់បានធ្វើការអំពាវនាវឲ្យកុំឲ្យ
អ្នកវិនិយោជទុកទាំងអស់បណ្តាក់ទុនជាសមួយក្រុមហ៊ុន ស៊ូកាគូអ៊ីន របស់លោក ឡៅ មេងឃីននេះ
ដោយលោក សម រង្ស៊ី បានលើកឡើងថាក្រុមហ៊ុនមួយនេះគឺជាក្រុមហ៊ុនចោរ
ដែលបានលួចប្លន់ដីរបស់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៏របស់ខ្លួន ហើយបានធ្វើបាបប្រ
ជាពលរដ្ឋខ្លាំងណាស់ដែលមិនអាចអត់ឱនឲ្យបាននោះទេ លោកថាក្រុមហ៊ុនណាដែលមក
បណ្តាក់ទុកជាមួយក្រុមហ៊ុន ស៊ូកាគូអ៊ីន របស់លោក ឡៅ មេងឃីន ក្រុមហ៊ុននោះក៏មាន
ឈ្មោះជាចោរផងដែរ ទោះមិនបានធ្វើដោយផ្ទាល់ក៏ដោយ ។
បន្ទាប់ពីការប្រកាសរបស់ប្រធានគណបក្សប្រឆាំងបែបនេះ
ប៉ុន្មានថ្ងៃក្រោយមកលោកបានប្រ កាសជាថ្មីម្តងទៀតថា
មានអ្នកវិនិយោគជាច្រើនគេបានដកទុនចេញពីក្រុមហ៊ុនមួយនេះ
ព្រោះដោយសារតែពួកគេបានដឹងនូវទង្វើររបស់លោក ឡៅ មេងឃីន ដែលបានធ្វើបាបប្រជា ពលរដ្ឋ
ហើយណាមួយគេក៏មិនចង់មានឈ្មោះជាចោរដូចជាក្រុមហ៊ុន ស៊ូកាគូអ៊ីន ដែលមាន លោក ឡៅ មេឃីន ជាថៅកែ
និងជាចោរនោះទេ ៕
No comments:
Post a Comment
yes