សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 9, 2012

ស្រ្តីបឹងកក់ជាប់ពន្ធនាគារ គំរាមធ្វើបាតុកម្មបង្អត់អាហារ ប្រឆាំងទៅនិងការឃុំខ្លួនពួកគាត់ ទាំងអយុត្តិធម៌


ស្រី្តរស់នៅតំបន់បឹងកក់ ដែលជាប់ពន្ធនាគារព្រៃសរ បានគំរាមធ្វើបាតុកម្ម​បង្អត់​អាហារដើម្បី​ប្រ​ឆាំង​ទៅនិងការឃុំខ្លួនទាំងអយុត្តិធម៌ពីសំណាក់តុលាការក្រុងភ្នំពេញ ក្នុងរឿងជម្លោះដីធ្លី ជាមួយ​និងក្រុមហ៊ុន ស៊ូកាគូអ៊ីន របស់លោក ឡាវ ម៉េងឃីន ព្រឹទ្ធសមាជិកមកពី​គណ​បក្សប្រជាជន ។

ជម្លោះរវាងប្រជាលរដ្ឋតំបន់បឹងកក់ ជាមួយនិងក្រុមហ៊ុន ស៊ូកាគូអ៊ីន គឺមានរយៈពេលជាច្រើនឆ្នាំ មកហើយ រហូតមកដល់ពេលនេះគឺពុំទាន់មានដំណោះស្រាយណាមួយឲ្យបានសម្យជូនដល់ពួក គាត់នោះទេ ក្រៅតែពីការវាយធ្វើបាបនិងចាប់ខ្លួនដាក់ឃុំឃាំងបែបនេះ ។ ជាមួយគ្នានោះពួក គាត់​ក៏បានស្វែងរកការជួយអន្តរាគមន៏ស្ទើរតែគ្រប់ស្ថាប័ននៅក្នុងទីក្រុងភ្នំពេញផងដែរ ក៏ប៉ុន្តែនៅ មិនទាន់មានដំណោះស្រាយណាមួយជូនពួកគាត់នៅឡើយទេ ។


ជាមួយគ្នានោះប្រជាពលរដ្ឋបឹងកក់បានធ្វើបាតុកម្មរាប់សិបដង នៅតាមដងផ្លូវ និងមុខសាលា រាជ​ធានីភ្នំពេញ ដែលមានទាំងការដាក់ខ្នោះដៃ ខ្នោះជើងនៅពេលដែលពួកគាត់ធ្វើបាតុកម្ម ដើម្បី បង្ហាញថាពួកគាត់រាល់ថ្ងៃរស់ពិបាកជាងស្លាប់ទៅទៀត ព្រោះដីធ្លីត្រូវឈ្មួញឆក់ប្លន់ទៅហើយ នៅ ពេលដែលពួកគាត់ធ្វើការតវ៉ា បែជាត្រូវកម្លាំងមានសមត្ថកិច្ចក្រុងភ្នំពេញធ្វើកាវាយរបង្ក្រាប និង ចាប់ដាក់ខ្នោះខ្នៀងបែបនេះ ។

ជាមួយនិងការប្រកាសរបស់ស្រ្តីមកពីតំបន់បឹងកក់ ដែលមានគម្រោង ធ្វើបាតុកម្មបង្អត់អាហារ ខ្លួនឯង ដើម្បីប្រឆាំងជំទាស់ទៅនិងការឃុំខ្លួនពួកគាត់ទាំងអយុត្តិធម៌នេះផងដែរ លោក រ៉ុង ឈុន ដែលជាប្រធានសមាគមនគ្រូបង្រៀនឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា កាលពីថ្ងៃ ទី០៧ ខែមិថុនា ឆ្នាំ២០១២ ក៏បានសរសេរលិខិតមួយច្បាប់ទៅព្រះករុណា ព្រះបាទសម្តេចបរម នាថ នរោត្តមសីហមុន្នី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្នើរសុំអន្តរាគមន៏ដោះលែង តំណាងអ្នកភូមិបឹងកក់ចំនួន១៥នាក់ និងធ្វើការដាក់ពិន័យចៅក្រម និងព្រះរាជអាជ្ញា ។

នៅក្នុងលិខិតរបស់លោក រ៉ុង ឈុន ដដែលបានទូលថ្វាយព្រះមហាក្សត្រថា ប្រជាពលរដ្ឋរស់
នៅតំបន់បឹងកក់ទាំង៧ភូមិ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញមានចំនួនជិត៨០០គ្រួ សារ បានទទួលរងនូវការរំលោភយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុមហ៊ុន ស៊ូកាគូអ៊ីន បានបូមខ្សាច់ពន្លិច និងវាយផ្ទះរបស់ពួកគាត់ ក្រោមគោលនយោបាយអភិវឌ្ឍន៏របស់រាជរដ្ឋាភិបាលកម្ពុជាដោយគ្មាន ដោះស្រាយ និងផ្តល់សំណងជូនពួកគាត់សមរម្យនោះឡើយ ។

ចំពោះការបាត់បង់ផ្ទះនិងដីធ្លីនេះ ប្រជាពលរដ្ឋបឹងកក់បានធ្វើការទាមទារ ម្តងហើយម្តងទៀត អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីស្វែងរកដំណោះស្រាយ និងយុត្តិធម៌សម្រាប់ពួកគាត់ ប៉ុន្តែការ ប្រើសិទ្ធិស្របច្បាប់ រហូតដល់ពួកគាត់ត្រូវបានអាជ្ញាធរក្រុងភ្នំពេញសហកាជាមួយនិងក្រុមហ៊ុន បង្ក្រាបដោយហិង្សាមកលើពួកគាត់ ។

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ អាជ្ញាធរក្រុងភ្នំពេញ ចាប់តំណាងអ្នកបឹងកក់ចំនួន១៣នាក់ ខណះដែលពួកគាត់កំពុងតែធ្វើសន្និសីទកាសែត ស្តីពីការសាងសង់ផ្ទះចំនួន១៨គ្រួសារឡើងវិញ ដោយគ្មានដីការពីតុលាកា ជាការរំលោភច្បាប់និងសិទ្ធិមនុស្ស ។ ហើយនៅថ្ងៃទី២៤ ខែ​ឧសភា
ឆ្នាំ២០១២ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ យ៉ាងតក់ក្រហល់ ដោយ​កាត់​សេចក្តីកាត់ទោសតំណាងប្រជាពលរដ្ឋទាំង១៣នាក់ ដែលរងគ្រោះដោយសារការរំលោភ​ដីធ្លី ហើយត្រូវរងគ្រោះថែម១ទៀតឲ្យជាប់គុករយៈពេល២ឆ្នាំ និង៦ខែ ប៉ុន្តែការអនុវត្តពេល១ឆ្នាំ មានម្នាក់ ២ឆ្នាំមាន៥នាក់ និង២ឆ្នាំ ៦ខែមាន៧នាក់ ដោយការកាត់សេចក្តីរបស់ តុលាការក្រុង​ភ្នំពេញ គឺជារឿងអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋរងគ្រោះ ។

លោក រ៉ុង ឈុន បានបន្តរនៅក្នុងលិខិតរបស់ខ្លួនទៀតផងដែរថា ប្រព័ន្ធតុលាការមិនបានអនុ វត្តន៏អំណាចរបស់ខ្លួនឲ្យស្របតាមមាត្រា១២៨ថ្មី នៃរដ្ឋធម្មនុញ្ញដែលបានចែងថា « អំណាចតុលា ការ ជាអំណាចឯករាជ្យ និងត្រូវធានារក្សាអនាគត និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ » ។ ការយកប្រព័ន្ធតុលាការ ទៅបំរើផលប្រយោជន៏អ្នកមានអំណាច និងអ្នកមានលុយ ជាការរំ លោភរដ្ឋធម្មនុញ្ញ ។

ដូចនេះហើយលោក រ៉ុង ឈុន បានទូលទៅព្រះមហាក្សត្រ ដោយសូមឲ្យព្រះអង្គធ្វើព្រះតំរិះ ចំពោះការកាត់សេចក្តីរបស់ចៅក្រម និងព្រះរាជអាជ្ញាដាក់ទោសប្រជាពលរដ្ឋរងគ្រោះ ដោយ សារសកម្មភាពទាមទារស្របច្បាប់ រកយុត្តិធម៌ពីក្រុមហ៊ុនរំលោភយកដីធ្លី និងផ្ទះសម្បែងរបស់ ពួកគាត់ ដោយលោក រ៉ុង ឈុន សុំឲ្យព្រះមហាក្សត្រដាក់វិន័យចៅក្រម និងព្រះរាជអាជ្ញាឲ្យបាន ធ្ងន់ធ្ងរជាទីបំផុត ដែលប្រើប្រាស់អំណាច ដាក់ទោសប្រជាពលរដ្ឋដោយអយុត្តិធម៌ ។ ជាមួយគ្នា នោះទង្វើរបស់អាជ្ញាធរក្រុងភ្នំពេញ និងប្រព័ន្ធតុលាការមិនគោរពច្បាប់ នាំឲ្យកុមារា កុមារី បែប ពីម្តាយ គ្មានផ្ទះសម្បែងជ្រកកោន និងបាត់បង់ការសិក្សា ជារឿងអាម៉ាស់សម្រាប់ប្រទេសកម្ពុជា ។

សូមរំលឹកជូនផងដែរថា ស្រ្តី​ដែល​ត្រូវ​បាន​កាត់​ទោស​ទាំង១៣នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​បឹងកក់ កាល​ពី​ថ្ងៃ​ទី​ ២២ ខែ​ឧសភា។ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​២ថ្ងៃ​ក្រោយ​មក ពី​បទ​ប្រឆាំង​នឹង​អាជ្ញាធរ និង​រំលោភ​កាន់​កាប់​លើ​ដី​អ្នក​ដទៃ​ ដែល​ជា​កម្មសិទិ្ធ​ក្រុមហ៊ុន ស៊ូកាគូអ៊ីន ​របស់​មេឈ្មួញ ឡាវ​ ម៉េងឃីន ​ព្រឹទ្ធ​សមាជិក​គណបក្ស​ប្រជាជន។​

ជាមួយគ្នានោះក្រុម​អ្នក​ភូមិ​បឹងកក់ ជា​ពិសេស​កូនៗ​របស់​ស្ត្រី​ដែល​ជាប់​ឃុំ​ទាំង​នោះ បាន​ធ្វើ​ការ​តវ៉ា​ដោយ​ហៅ​ការ​ឃុំ​ខ្លួន​នេះ​ថាជា​ការ « ចាប់​ម្ចាស់​ដី​ដាក់​គុក ​ចោរ​ប្លន់​ដី​រួច​ខ្លួន » ជា​អ្វី​ដែល​ពួក​គេ​សំដៅ​ទៅ​ដល់​មេឈ្មួញ ឡាវ ម៉េង​ឃីន ដែល​ជា​អ្នក​បូម​ខ្សាច់​កប់​ពន្លិច​ផ្ទះ ​​រំលោភ​យក​ដី​របស់​ពួក​គេ ទាំង​បំពានតែ​បែរ​ជា​គ្មាន​ទោស ប៉ុន្តែ​ពួក​គេគ្រាន់​តែ​ធ្វើ​ការ​តវ៉ា​ដើម្បី​ការ​ពារ​ផ្ទះ​របស់​ខ្លួន ពី​ការ​រំលោភ​បំពាន ត្រូវ​ចាប់​ដាក់​គុក​ច្រវ៉ាក់ទៅ​វិញ

No comments:

Post a Comment

yes